bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer Standard Version 1954 = Hammond Version
/
Jeremiah 20
Jeremiah 20
Khmer Standard Version 1954 = Hammond Version
← Chapter 19
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 21 →
1
ពេលលោកបូជាចារ្យផាសហ៊ើរ ជាកូនរបស់លោកអ៊ីមមើរ និងជាអនុរក្សព្រះដំណាក់របស់ព្រះជាម្ចាស់ បានឮលោកយេរេមាថ្លែងព្រះបន្ទូលទាំងនេះ
2
គាត់ទះកំផ្លៀងលោកយេរេមា រួចបញ្ជាអោយគេដាក់ច្រវាក់លោក នៅទ្វារបេនយ៉ាមីនផ្នែកខាងលើ ជាប់នឹងព្រះដំណាក់របស់ ព្រះអម្ចាស់ ។
3
នៅថ្ងៃបន្ទាប់លោកផាសហ៊ើរមកស្រាយលោកយេរេមា លោកយេរេមាមានប្រសាសន៍ទៅគាត់ថា៖ « ព្រះអម្ចាស់ មិនហៅលោកថា “ផាសហ៊ើរ”ទៀតទេ គឺព្រះអង្គនឹងហៅលោកថា “ម៉ាកោរ-មីស្សាប៊ីប”វិញ
4
ដ្បិត ព្រះអម្ចាស់ មានព្រះបន្ទូលដូចតទៅ: “យើងនឹងធ្វើអោយការព្រឺខ្លាចកើតមានដល់អ្នក និងមិត្តភក្ដិរបស់អ្នក។ មិត្តភក្ដិទាំងនោះនឹងត្រូវស្លាប់ដោយមុខដាវរបស់ខ្មាំង នៅក្រោមក្រសែភ្នែករបស់អ្នក។ យើងនឹងប្រគល់ជនជាតិយូដាទាំងមូល ទៅក្នុងកណ្ដាប់ដៃរបស់ស្ដេចស្រុកបាប៊ីឡូនដែរ ស្ដេចនោះនឹងកៀរពួកគេយកទៅជាឈ្លើយសឹកនៅស្រុកបាប៊ីឡូន ហើយប្រហារពួកគេដោយមុខដាវ។
5
យើងនឹងប្រគល់ស្បៀងអាហារទាំងប៉ុន្មាននៃក្រុងនេះ ព្រមទាំងសម្បត្តិទ្រព្យដែលជាផលនៃការងាររបស់គេ និងអ្វីៗទាំងអស់ដ៏មានតម្លៃទៅអោយខ្មាំង។ យើងនឹងប្រគល់រាជទ្រព្យទាំងប៉ុន្មានរបស់ស្ដេចស្រុកយូដា ទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ ពួកគេនឹងរឹបអូសយកជាជយភ័ណ្ឌ ហើយដឹកជញ្ជូនទៅស្រុកបាប៊ីឡូន។
6
រីឯអ្នកវិញ ផាសហ៊ើរអើយ អ្នកព្រមទាំងក្រុមគ្រួសាររបស់អ្នកនឹងត្រូវគេកៀរទៅជាឈ្លើយសឹកនៅបាប៊ីឡូន ហើយអ្នកនឹងស្លាប់នៅទីនោះ។ គេនឹងបញ្ចុះសពអ្នក ព្រមទាំងសពមិត្តភក្ដិទាំងអស់ ដែលអ្នកបានថ្លែងព្រះបន្ទូលក្លែងក្លាយប្រាប់ពួកគេ”»។
7
បពិត្រ ព្រះអម្ចាស់! ព្រះអង្គបានលួងលោមទូលបង្គំ ហើយទូលបង្គំក៏យល់ព្រមតាម ព្រះអង្គបានបង្ខំទូលបង្គំ ហើយព្រះអង្គក៏បានឈ្នះទូលបង្គំ។ រៀងរាល់ថ្ងៃប្រជាជនទាំងអស់នាំគ្នា សើចចំអក និងប្រមាថមាក់ងាយទូលបង្គំ។
8
គ្រប់ពេលដែលទូលបង្គំនិយាយ ទូលបង្គំស្រែកប្រកាសតែអំពីការឃោរឃៅ និងមហន្តរាយ។ ព្រោះតែព្រះបន្ទូលរបស់ ព្រះអម្ចាស់ ពួកគេត្មះតិះដៀល និងសើចចំអក អោយទូលបង្គំ តាំងពីព្រលឹមទល់ព្រលប់។
9
ប្រសិនបើទូលបង្គំសំរេចចិត្តថា ឈប់នឹកនាពីព្រះបន្ទូល ហើយលែងនិយាយក្នុងនាមព្រះអង្គទៀតនោះ ទូលបង្គំនឹងអន្ទះសានៅក្នុងខ្លួន ដូចមានភ្លើងឆាបឆេះរហូតដល់ឆ្អឹង ទូលបង្គំខំប្រឹងពន្លត់ភ្លើងនេះរហូតអស់កម្លាំង តែវាមិនព្រមរលត់ទេ។
10
ទូលបង្គំឮមហាជននិយាយមួលបង្កាច់ទូលបង្គំ ថា “អ្នកនេះដើរបំភ័យគេគ្រប់ទីកន្លែង ចូរប្ដឹងគាត់! ចូរយើងនាំគ្នាទៅប្ដឹងគាត់!”។ សូម្បីមិត្តសម្លាញ់ជិតដិតរបស់ទូលបង្គំ ក៏ចាំតែចាប់កំហុសទូលបង្គំដែរ។ គេនិយាយគ្នាថា “បើយើងលួងលោមបញ្ឆោតគាត់ យើងនឹងចាប់គាត់បាន ហើយយកគាត់មកធ្វើបាបសងសឹកតាមចិត្ត”។
11
ប៉ុន្តែ ព្រះអម្ចាស់ គង់នៅជាមួយទូលបង្គំ ព្រះអង្គចាំជួយទូលបង្គំ ដូចវីរបុរសដ៏អង់អាច ហេតុនេះអស់អ្នកដែលបៀតបៀនទូលបង្គំ មុខជាដួល ហើយមិនអាចឈ្នះទូលបង្គំបាន។ ពួកគេនឹងត្រូវអាម៉ាស់ជាខ្លាំង ព្រោះធ្វើអ្វីទូលបង្គំមិនកើត ពួកគេនឹងបាក់មុខរហូតតទៅឥតភ្លេចឡើយ។
12
ព្រះអម្ចាស់ នៃពិភពទាំងមូលស្ទង់មើល ចិត្តគំនិតរបស់មនុស្សសុចរិត ព្រះអង្គឈ្វេងយល់ចិត្តថ្លើមរបស់គេ។ ទូលបង្គំនឹងឃើញព្រះអង្គសងសឹកពួកគេ ជំនួសទូលបង្គំ ដ្បិតទូលបង្គំផ្ញើជីវិតទាំងស្រុងលើព្រះអង្គ។
13
សូមច្រៀងថ្វាយ ព្រះអម្ចាស់! សូមសរសើរតម្កើង ព្រះអម្ចាស់! ដ្បិតព្រះអង្គរំដោះជីវិតមនុស្សទុគ៌ត អោយរួចពីកណ្ដាប់ដៃរបស់មនុស្សអាក្រក់។
14
សូមអោយថ្ងៃកំណើតរបស់ទូលបង្គំ ត្រូវបណ្ដាសា! សូមកុំអោយមាននរណាចាត់ទុកថ្ងៃដែលម្ដាយ របស់ទូលបង្គំបង្កើតទូលបង្គំមកនោះ ថាជាថ្ងៃប្រកបដោយព្រះពរឡើយ!
15
រីឯអ្នកដែលបាននាំដំណឹងទៅជំរាប ឪពុកទូលបង្គំ ថា “អ្នកមានកូនប្រុសមួយ” ហើយធ្វើអោយឪពុកទូលបង្គំ រីករាយយ៉ាងខ្លាំង សូមអោយអ្នកនោះត្រូវបណ្ដាសា!
16
សូមអោយអ្នកនោះបានដូចក្រុងនានា ដែល ព្រះអម្ចាស់ រំលាយ ដោយឥតនឹកស្ដាយ! ពេលព្រឹកសូមអោយអ្នកនោះឮសំរែក ប្រកាសភាពអាសន្ន ហើយនៅថ្ងៃត្រង់ ឮសំរែកខ្មាំងមកដល់!
17
ប្រសិនបើព្រះអង្គទុកអោយទូលបង្គំស្លាប់ មុនពេលទូលបង្គំកើតមកនោះប្រសើរជាង។ ម្ដាយរបស់ទូលបង្គំនឹងក្លាយទៅជា ផ្នូររបស់ទូលបង្គំ ហើយទូលបង្គំនឹងស្ថិតនៅក្នុងផ្ទៃម្ដាយ រហូតតទៅ។
18
ហេតុអ្វីបានជាទូលបង្គំចេញពីផ្ទៃម្ដាយ ដើម្បីឃើញតែទុក្ខវេទនា និងការឈឺចាប់ ហើយត្រូវអាម៉ាស់អស់មួយជីវិតដូច្នេះ?
← Chapter 19
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 21 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52