bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer Standard Version 1954 = Hammond Version
/
Jeremiah 19
Jeremiah 19
Khmer Standard Version 1954 = Hammond Version
← Chapter 18
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 20 →
1
ព្រះអម្ចាស់ មានព្រះបន្ទូលមកកាន់លោកយេរេមាថា៖ «ចូរទៅទិញក្អមមួយពីជាងស្មូន រួចបបួលព្រឹទ្ធាចារ្យ*ខ្លះក្នុងចំណោមប្រជាជន និងក្នុងចំណោមបូជាចារ្យ*ទៅជាមួយអ្នក
2
ឆ្ពោះទៅជ្រោះហ៊ីនណូមដែលនៅច្រកចូលទ្វារជាងស្មូន។ នៅទីនោះអ្នកនឹងស្រែកប្រកាសនូវសេចក្ដីដែលយើងប្រាប់អ្នក។
3
អ្នកត្រូវប្រកាសដូចតទៅ: “ព្រះមហាក្សត្រស្រុកយូដា និងប្រជាជនក្រុងយេរូសាឡឹមអើយ សូមស្ដាប់ព្រះបន្ទូលរបស់ ព្រះអម្ចាស់!។ ព្រះអម្ចាស់ នៃពិភពទាំងមូល ជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលថា: យើងនឹងធ្វើអោយមហន្តរាយកើតមាននៅទីនេះ។ អស់អ្នកដែលឮដំណឹងនេះនឹងក្ដុកក្ដួលចិត្តយ៉ាងខ្លាំង។
4
ប្រជាជនយូដាបោះបង់ចោលយើង ពួកគេធ្វើអោយកន្លែងនេះក្លាយទៅជាសៅហ្មង គឺពួកគេថ្វាយសក្ការបូជាគោរពដល់ព្រះដទៃ ជាព្រះដែលពុំបានជួយថែរក្សាពួកគេផ្ទាល់ ឬដូនតារបស់ពួកគេ ឬស្ដេចរបស់ជនជាតិយូដាទាល់តែសោះ។ ពួកគេធ្វើអោយកន្លែងនេះប្រឡាក់ពេញដោយឈាមរបស់ជនស្លូតត្រង់។
5
ពួកគេសង់ទីសក្ការៈ ដើម្បីយកកូនប្រុសរបស់ខ្លួនទៅបូជាសែនព្រះបាល ជាអំពើមួយដែលយើងពុំបានបង្គាប់សោះ ហើយយើងក៏មិនដែលនឹកឃើញបែបនេះដែរ។
6
ហេតុនេះនៅពេលខាងមុខ គេលែងហៅកន្លែងនោះថា “តូផេត”ឬ“ជ្រលងភ្នំហ៊ីនណូម” ទៀតហើយ តែគេនឹងហៅថា “ជ្រលងភ្នំពិឃាត”វិញ -នេះជាព្រះបន្ទូលរបស់ ព្រះអម្ចាស់ ។
7
នៅទីនោះយើងនឹងរំលាយនយោបាយរបស់អ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡឹម។ យើងនឹងធ្វើអោយពួកគេស្លាប់ដោយមុខដាវរបស់ខ្មាំងសត្រូវ ហើយធ្លាក់ក្នុងកណ្ដាប់ដៃរបស់អស់អ្នកដែលចង់ប្រហារជីវិតពួកគេ។ យើងនឹងប្រគល់សាកសពរបស់ពួកគេទៅអោយត្មាត និងចចកធ្វើជាចំណី។
8
យើងនឹងធ្វើអោយក្រុងនេះក្លាយទៅជាទីស្មសាន ធ្វើអោយមនុស្សដែលឃើញ ស្រឡាំងកាំង។ អស់អ្នកដើរកាត់តាមនោះនាំគ្នាព្រឺសម្បុរ ស្រឡាំងកាំង ព្រោះតែឃើញគ្រោះកាច ដែលកើតមានដល់ទីក្រុង។
9
ខ្មាំងសត្រូវ និងអស់អ្នកដែលចង់ប្រហារជីវិតពួកគេមុខជាឡោមព័ទ្ធទីក្រុង បណ្ដាលអោយពួកគេរងទុក្ខវេទនា និងតប់ប្រមល់យ៉ាងខ្លាំង។ ពេលនោះ យើងនឹងធ្វើអោយពួកគេស៊ីសាច់កូនប្រុសកូនស្រីរបស់ខ្លួន ហើយម្នាក់ៗស៊ីសាច់គ្នាឯង”។
10
បន្ទាប់មក ត្រូវបំបែកក្អមនោះ នៅមុខអស់អ្នកដែលចេញទៅជាមួយ ហើយពោលថា:
11
“ ព្រះអម្ចាស់ នៃពិភពទាំងមូលមានព្រះបន្ទូលថា យើងនឹងបំបែកប្រជាជន និងក្រុងនេះដូចគេបំបែកក្អមរបស់ជាងស្មូន ដែលគ្មាននរណាអាចជួសជុលឡើងវិញបានទេ។ គេនឹងកប់ខ្មោចរបស់អ្នកទាំងនោះនៅតូផេត ព្រោះគ្មានកន្លែងណាផ្សេងទៀតឡើយ។
12
យើងនឹងធ្វើអោយក្រុងនេះ ព្រមទាំងប្រជាជនបានដូចតូផេតដែរ -នេះជាព្រះបន្ទូលរបស់ ព្រះអម្ចាស់ ។
13
ផ្ទះនានានៅក្រុងយេរូសាឡឹម ព្រមទាំងវាំងរបស់ស្ដេចស្រុកយូដា ដែលសៅហ្មងក៏នឹងបានដូចកន្លែងតូផេតដែរ គឺផ្ទះទាំងប៉ុន្មានដែលមានកន្លែងថ្វាយគ្រឿងសក្ការបូជានៅរានហាល សំរាប់បួងសួងផ្កាយទាំងឡាយ ព្រមទាំងច្រួចស្រាថ្វាយព្រះដទៃ”»។
14
លោកយេរេមាវិលត្រឡប់មកពីតូផេត ជាកន្លែងដែល ព្រះអម្ចាស់ ចាត់លោកអោយទៅថ្លែងព្រះបន្ទូល។ បន្ទាប់មក លោកទៅឈរនៅក្នុងទីធ្លាព្រះដំណាក់របស់ ព្រះអម្ចាស់ ហើយពោលទៅកាន់ប្រជាជនទាំងអស់ដូចតទៅ៖
15
« ព្រះអម្ចាស់ នៃពិភពទាំងមូល ជាព្រះរបស់ជនជាតិអ៊ីស្រាអែលមានព្រះបន្ទូលថា: “យើងនឹងធ្វើអោយគ្រោះកាចទាំងប៉ុន្មានដែលយើងបានប្រកាសទុក កើតមានដល់ក្រុងនេះ និងក្រុងទាំងប៉ុន្មានដែលនៅជុំវិញ ព្រោះប្រជាជនបានតាំងចិត្តរឹងរូស ពុំព្រមស្ដាប់ពាក្យរបស់យើងទេ”»។
← Chapter 18
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 20 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52