bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer Standard Version 1954 = Hammond Version
/
Jeremiah 42
Jeremiah 42
Khmer Standard Version 1954 = Hammond Version
← Chapter 41
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 43 →
1
ពួកមេទ័ពទាំងអស់ លោកយ៉ូហាណានជាកូនរបស់លោកការ៉ា លោកយេសានាជាកូនរបស់លោកហូសាយ៉ា និងប្រជាជនទាំងមូល ចាប់ពីអ្នកតូចរហូតដល់អ្នកធំ នាំគ្នាទៅជួបព្យាការីយេរេមា
2
ពោលថា៖ «សូមអាណិតមេត្តាយើងខ្ញុំ ហើយទូលអង្វរ ព្រះអម្ចាស់ ជាព្រះរបស់លោក សូមព្រះអង្គប្រណីសន្ដោសដល់យើងខ្ញុំ ដែលនៅសេសសល់ផង! ពីមុនយើងមានគ្នាច្រើន តែឥឡូវនេះ យើងនៅសល់តែបន្តិចបន្តួច ដូចលោកឃើញស្រាប់ហើយ។
3
សូម ព្រះអម្ចាស់ ជាព្រះរបស់លោក បង្ហាញអោយយើងខ្ញុំស្គាល់ផ្លូវដែលយើងខ្ញុំត្រូវដើរ និងអំពើដែលយើងខ្ញុំត្រូវប្រព្រឹត្ត»។
4
ព្យាការីយេរេមាតបទៅពួកគេវិញថា៖ «ខ្ញុំយល់ព្រមហើយ ខ្ញុំនឹងទូលអង្វរ ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា តាមសំណូមពររបស់អ្នករាល់គ្នា រួចហើយខ្ញុំនឹងប្រាប់អោយអ្នករាល់គ្នាដឹង នូវព្រះបន្ទូលទាំងប៉ុន្មានដែល ព្រះអម្ចាស់ ឆ្លើយមកអ្នករាល់គ្នាវិញ ឥតលាក់លៀមត្រង់ណាឡើយ»។
5
ពួកគេពោលមកកាន់លោកយេរេមាថា៖ «សូម ព្រះអម្ចាស់ ធ្វើជាសាក្សីដ៏ពិតប្រាកដ និងដោយស្មោះត្រង់! ប្រសិនបើយើងខ្ញុំមិនធ្វើតាមព្រះបន្ទូលទាំងប៉ុន្មានដែល ព្រះអម្ចាស់ ជាព្រះរបស់លោកបង្គាប់មកយើងខ្ញុំតាមរយៈលោកទេនោះ សូមព្រះអង្គដាក់ទោសយើងខ្ញុំចុះ!
6
យើងខ្ញុំបានសូមអោយលោកទូលអង្វរ ព្រះអម្ចាស់ ជាព្រះរបស់យើង។ យើងខ្ញុំសុខចិត្តធ្វើតាមព្រះបន្ទូលរបស់ព្រះអង្គ ទោះបីយើងខ្ញុំពេញចិត្ត ឬមិនពេញចិត្តក្ដី។ ដូច្នេះ យើងខ្ញុំនឹងមានសេចក្ដីសុខដោយធ្វើតាមព្រះបន្ទូលរបស់ ព្រះអម្ចាស់ ជាព្រះនៃយើងខ្ញុំ»។
7
ដប់ថ្ងៃកន្លងមក ព្រះអម្ចាស់ មានព្រះបន្ទូលមកកាន់លោកយេរេមា
8
ហើយលោកក៏ហៅលោកយ៉ូហាណាន និងពួកមេទ័ពទាំងអស់ដែលនៅជាមួយគាត់ ព្រមទាំងប្រជាជនទាំងមូល តាំងពីអ្នកតូចរហូតដល់អ្នកធំ។
9
លោកមានប្រសាសន៍ទៅពួកគេថា៖ «អ្នករាល់គ្នាបានចាត់ខ្ញុំអោយទូលអង្វរ ព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល ព្រះអង្គមានព្រះបន្ទូលដូចតទៅ:
10
ប្រសិនបើអ្នករាល់គ្នារស់នៅក្នុងស្រុកនេះ តទៅទៀត យើងនឹងបណ្ដុះបណ្ដាលអ្នករាល់គ្នា គឺយើងមិនបំផ្លាញអ្នករាល់គ្នាទេ។ យើងនឹងដាំអ្នករាល់គ្នា គឺយើងមិនដកអ្នករាល់គ្នាទៀតឡើយ។ យើងនឹងនឹកស្ដាយ ដោយបានដាក់ទោសអ្នករាល់គ្នា។
11
កុំខ្លាចស្ដេចស្រុកបាប៊ីឡូន ដូចអ្នករាល់គ្នាកំពុងតែខ្លាចនេះធ្វើអ្វី កុំខ្លាចអោយសោះ - នេះជាព្រះបន្ទូលរបស់ ព្រះអម្ចាស់ - ដ្បិតយើងស្ថិតនៅជាមួយអ្នករាល់គ្នា ដើម្បីសង្គ្រោះ និងរំដោះអ្នករាល់គ្នា អោយរួចពីកណ្ដាប់ដៃរបស់ស្ដេចនោះ។
12
យើងនឹងធ្វើអោយស្ដេចស្រុកបាប៊ីឡូន អាណិតមេត្តាដល់អ្នករាល់គ្នា ហើយស្ដេចនោះក៏អាណិតមេត្តាអ្នករាល់គ្នា ព្រមទាំងអោយអ្នករាល់គ្នាវិលមក រស់នៅលើទឹកដីរបស់អ្នករាល់គ្នាវិញ។
13
ផ្ទុយទៅវិញប្រសិនបើអ្នករាល់គ្នាពោលថា “យើងខ្ញុំមិនចង់រស់នៅក្នុងស្រុកនេះទេ!” គឺអ្នករាល់គ្នាមិនព្រមស្ដាប់ព្រះបន្ទូលរបស់ ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា
14
ហើយប្រសិនបើអ្នករាល់គ្នាពោលថា “យើងខ្ញុំនឹងទៅរស់នៅក្នុងស្រុកអេស៊ីប ដើម្បីកុំអោយឃើញសង្គ្រាម កុំអោយឮសំឡេងត្រែ កុំអោយខ្វះអាហារបរិភោគ!”
15
ជនជាតិយូដាដែលនៅសេសសល់អើយ បើអ្នករាល់គ្នាគិតដូច្នោះមែន ចូរស្ដាប់ព្រះបន្ទូលរបស់ ព្រះអម្ចាស់! ព្រះអម្ចាស់ នៃពិភពទាំងមូល ដែលជាព្រះរបស់ជនជាតិអ៊ីស្រាអែលមានព្រះបន្ទូលថា: ប្រសិនបើអ្នករាល់គ្នាសំរេចចិត្ត ភៀសខ្លួនទៅរស់នៅស្រុកអេស៊ីបមែននោះ
16
មុខដាវដែលអ្នករាល់គ្នាខ្លាច នឹងទៅតាមអ្នករាល់គ្នានៅស្រុកអេស៊ីប ទុរ្ភិក្សដែលអ្នករាល់គ្នានឹកបារម្ភ នឹងតាមអ្នករាល់គ្នាជាប់ រហូតដល់ស្រុកអេស៊ីប ហើយអ្នករាល់គ្នានឹងស្លាប់នៅទីនោះ។
17
អស់អ្នកដែលសំរេចចិត្តភៀសខ្លួន ទៅរស់នៅស្រុកអេស៊ីប មុខជាត្រូវស្លាប់ ដោយមុខដាវ ដោយទុរ្ភិក្ស និងដោយជំងឺអាសន្នរោគ គឺគ្មាននរណាម្នាក់រួចជីវិត ឬគេចផុតពីគ្រោះកាចដែលយើងនឹង ធ្វើអោយកើតមានដល់ពួកគេឡើយ។
18
ព្រះអម្ចាស់ នៃពិភពទាំងមូល ជាព្រះរបស់ជនជាតិអ៊ីស្រាអែលមានព្រះបន្ទូលថា: ប្រសិនបើអ្នករាល់គ្នាទៅស្រុកអេស៊ីប យើងនឹងជះកំហឹងដ៏ខ្លាំងក្លារបស់យើងទៅលើអ្នករាល់គ្នា ដូចយើងបានជះទៅលើអ្នកក្រុងយេរូសាឡឹមដែរ។ ប្រជាជាតិទាំងឡាយយកឈ្មោះអ្នករាល់គ្នាទៅដាក់បណ្ដាសាជេរប្រមាថ និងចំអកឡកឡឺយអោយគ្នា អ្នករាល់គ្នាពុំបានឃើញទឹកដីនេះវិញឡើយ។
19
ជនជាតិយូដាដែលនៅសេសសល់អើយ ព្រះអម្ចាស់ មានព្រះបន្ទូលមកអ្នករាល់គ្នាថា កុំទៅស្រុកអេស៊ីបឡើយ! ចូរដឹងអោយច្បាស់ថា ថ្ងៃនេះខ្ញុំនិយាយយ៉ាងដាច់អហង្ការជាមួយអ្នករាល់គ្នា។
20
អ្នករាល់គ្នាប្រថុយជីវិត ដោយចាត់ខ្ញុំអោយទូលអង្វរ ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ទាំងពោលថា “សូមទូលអង្វរ ព្រះអម្ចាស់ ជាព្រះនៃយើងខ្ញុំអោយយើងខ្ញុំផង អ្វីៗដែល ព្រះអម្ចាស់ ជាព្រះនៃយើងខ្ញុំមានព្រះបន្ទូល សូមប្រាប់យើងខ្ញុំមក យើងខ្ញុំនឹងធ្វើតាមទាំងអស់”។
21
ខ្ញុំក៏ប្រាប់អោយអ្នករាល់គ្នាដឹងនៅថ្ងៃនេះ តែអ្នករាល់គ្នាពុំព្រមស្ដាប់ព្រះបន្ទូលរបស់ ព្រះអម្ចាស់ ហើយក៏ពុំស្ដាប់សេចក្ដីទាំងប៉ុន្មានដែលព្រះអង្គបង្គាប់អោយខ្ញុំនាំមកប្រាប់អ្នករាល់គ្នាដែរ។
22
ឥឡូវនេះ ចូរដឹងអោយច្បាស់ថា អ្នករាល់គ្នានឹងត្រូវស្លាប់ដោយមុខដាវ ដោយទុរ្ភិក្ស ឬដោយជំងឺអាសន្នរោគ ក្នុងស្រុកដែលអ្នករាល់គ្នាចង់ទៅរស់នៅ»។
← Chapter 41
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 43 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52