bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer Standard Version 1954 = Hammond Version
/
Jeremiah 22
Jeremiah 22
Khmer Standard Version 1954 = Hammond Version
← Chapter 21
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 23 →
1
ព្រះអម្ចាស់ មានព្រះបន្ទូលមកកាន់លោកយេរេមាដូចតទៅ៖ «ចូរចូលទៅក្នុងវាំងរបស់ស្ដេចស្រុកយូដា ហើយប្រកាសពាក្យទាំងនេះថា:
2
បពិត្រព្រះមហាក្សត្រស្រុកយូដា ដែលគ្រងរាជ្យលើបល្ល័ង្ករបស់ព្រះបាទដាវីឌ ព្រមទាំងមន្ត្រី និងប្រជាជនដែលចូលតាមទ្វារនេះ សូមព្រះករុណា និងអស់លោកស្ដាប់ព្រះបន្ទូលរបស់ ព្រះអម្ចាស់!
3
ព្រះអម្ចាស់ មានព្រះបន្ទូលថា: ចូរនាំគ្នាប្រព្រឹត្តតាមសេចក្ដីសុចរិត និងយុត្តិធម៌ ចូរដោះលែងអស់អ្នកដែលត្រូវគេជិះជាន់សង្កត់សង្កិន។ មិនត្រូវធ្វើបាបជនអន្តោប្រវេសន៍ ក្មេងកំព្រា និងស្ត្រីមេម៉ាយឡើយ ហើយក៏មិនត្រូវប្រើអំពើហិង្សា និងបង្ហូរឈាមជនស្លូតត្រង់នៅទីនេះដែរ។
4
ប្រសិនបើអ្នករាល់គ្នាប្រព្រឹត្តតាមពាក្យនេះ ស្ដេចទាំងឡាយដែលគ្រងរាជ្យតពីស្ដេចដាវីឌ នឹងជិះរទេះ ជិះសេះចូលតាមទ្វារវាំងនេះជាមួយពួកមន្ត្រី និងប្រជាជនតទៅមុខទៀត។
5
ផ្ទុយទៅវិញ ប្រសិនបើអ្នករាល់គ្នាមិនស្ដាប់ពាក្យនេះទេ យើងសូមស្បថក្នុងនាមយើងផ្ទាល់ថា វាំងនេះនឹងក្លាយទៅជាគំនរឥដ្ឋ - នេះជាព្រះបន្ទូលរបស់ ព្រះអម្ចាស់ »។
6
ព្រះអម្ចាស់ មានព្រះបន្ទូលថា៖ «ទោះបីយើងចាត់ទុកវាំងរបស់ស្ដេចស្រុកយូដា ថាស្អាតដូចព្រៃនៅស្រុកកាឡាដ និងដូចកំពូលភ្នំលីបង់ក៏ដោយ យើងនឹងធ្វើអោយវាំងនេះក្លាយទៅជា វាលរហោស្ថាន ជាកន្លែងដែលគ្មាននរណារស់នៅ។
7
យើងនឹងចាត់មនុស្សអោយមកបំផ្លាញវាំងនេះ គេនឹងកាប់សសរដែលធ្វើអំពីឈើដ៏មានតម្លៃ បោះទៅក្នុងភ្លើង។
8
ប្រជាជាតិជាច្រើនដែលនឹងដើរជិតទីក្រុង មុខជាសួរគ្នាថា “ហេតុអ្វីបានជា ព្រះអម្ចាស់ ដាក់ទោសទីក្រុងដ៏ធំនេះដូច្នេះ?”
9
គេនឹងឆ្លើយថា “មកពីអ្នកក្រុងផ្ដាច់ សម្ពន្ធមេត្រីរបស់ ព្រះអម្ចាស់ ជាព្រះរបស់ខ្លួន ហើយបែរទៅក្រាបថ្វាយបង្គំ និងគោរពបំរើព្រះដទៃ”»។
10
កុំយំស្រណោះស្ដេចយ៉ូសៀសដែល សោយទិវង្គតទៅនោះឡើយ កុំកាន់ទុក្ខអាឡោះអាល័យស្ដេចទៀត ផ្ទុយទៅវិញ ចូរយំស្រណោះស្ដេចសាលូម ដែលនឹងចាកចេញទៅ ដ្បិតទ្រង់នឹងមិនវិលត្រឡប់មកវិញឡើយ ហើយទ្រង់ក៏នឹងមិនឃើញស្រុកកំណើត ទៀតដែរ។
11
ព្រះអម្ចាស់ មានព្រះបន្ទូលស្ដីអំពីស្ដេចសាលូម ជាបុត្ររបស់ស្ដេចយ៉ូសៀស ដែលស្នងរាជ្យបិតានៅស្រុកយូដា ហើយដែលចាកចេញពីទីនេះទៅ ថា ទ្រង់នឹងមិនវិលត្រឡប់មកវិញទេ
12
ទ្រង់នឹងសុគតនៅក្នុងស្រុកដែល ទ្រង់ត្រូវគេកៀរយកទៅជាឈ្លើយ ដោយឥតបានឃើញស្រុកនេះវិញឡើយ។
13
«យេហូយ៉ាគីមអើយ អ្នកនឹងត្រូវវេទនាពុំខាន! ដ្បិតអ្នកសង់វាំង តែមិនប្រព្រឹត្តតាមសេចក្ដីសុចរិត អ្នកសង់បន្ទប់នៅជាន់ខាងលើ តែមិនប្រព្រឹត្តតាមសេចក្ដីយុត្តិធម៌ អ្នកប្រើប្រជារាស្ត្រអោយធ្វើការ តែមិនអោយប្រាក់ឈ្នួលទេ។
14
អ្នកពោលថា “យើងនឹងសង់ដំណាក់មួយ ដ៏ស្កឹមស្កៃ មានបន្ទប់ធំទូលាយសំរាប់យើង”។ អ្នកចោះបង្អួច និងធ្វើជញ្ជាំងពីឈើដ៏មានតម្លៃ ហើយលាបពណ៌ក្រហម។
15
តើអ្នកចង់ពង្រឹងរាជសម្បត្តិ ដោយសង់ដំណាក់ពីឈើដ៏មានតម្លៃនេះឬ? បិតារបស់អ្នកធ្លាប់បរិភោគបាយទឹក ដូចអ្នកឯទៀតៗដែរ តែគេបានប្រព្រឹត្តតាមសេចក្ដីសុចរិត និងយុត្តិធម៌ ហេតុនេះហើយបានជាបិតារបស់អ្នក បានប្រកបដោយសេចក្ដីសុខសាន្ត។
16
បិតារបស់អ្នករកយុត្តិធម៌អោយជនទុគ៌ត និងជនក្រីក្រ ហេតុនេះហើយបានជាស្រុកទេស មានសេចក្ដីសុខសាន្ត។ ដ្បិតអ្នកដែលស្គាល់យើងតែងតែប្រព្រឹត្តដូច្នេះ - នេះជាព្រះបន្ទូលរបស់ ព្រះអម្ចាស់ -។
17
រីឯអ្នកវិញ អ្នកគិតតែពីស្វែងរក ប្រយោជន៍ផ្ទាល់ខ្លួន។ អ្នកបង្ហូរឈាមជនស្លូតត្រង់ និងជិះជាន់ប្រជារាស្ត្រយ៉ាងព្រៃផ្សៃ»។
18
ហេតុនេះហើយបានជា ព្រះអម្ចាស់ មានព្រះបន្ទូល ស្ដីអំពីស្ដេចយេហូយ៉ាគីម ជាបុត្ររបស់ ព្រះបាទយ៉ូសៀស និងជាស្ដេចស្រុកយូដាថា៖ «ពេលយេហូយ៉ាគីមស្លាប់ នឹងគ្មាននរណាយំរៀបរាប់ ថា “ឱបងអើយ ឱប្អូនអើយ ម្ដេចក៏វេទនាម៉្លេះ!” ហើយក៏គ្មាននរណាយំសោក ដោយពោលថា “ព្រះករុណាជាម្ចាស់អើយ ម្ដេចក៏វេទនាម៉្លេះ!”
19
គេនឹងអូសសាកសពយេហូយ៉ាគីមចេញពី ក្រុងយេរូសាឡឹម យកទៅកប់ដូចខ្មោចលា»។
20
«យេរូសាឡឹមអើយ ចូរឡើងទៅភ្នំលីបង់ ហើយស្រែកយំចុះ! ចូរទៅយំសោកនៅខ្ពង់រាបបាសាន! ចូរទៅស្រែកពីលើភ្នំអាបារីម! ដ្បិតគូស្នេហ៍របស់អ្នក បានវិនាសហិនហោចអស់ហើយ។
21
ពេលស្រុកសុខសាន្ត យើងបាននិយាយជាមួយអ្នក តែអ្នកមិនព្រមស្ដាប់ទេ។ អ្នកតែងប្រកាន់ឫកពាដូច្នេះតាំងពីក្មេងមក គឺអ្នកមិនព្រមស្ដាប់យើងឡើយ។
22
ខ្យល់នឹងផាត់យកពួកមេដឹកនាំរបស់អ្នក ទៅបាត់អស់ គូស្នេហ៍របស់អ្នក នឹងត្រូវគេចាប់យកទៅជាឈ្លើយសឹក។ ពេលនោះ អ្នកនឹងត្រូវអាម៉ាស់ បាក់មុខ ព្រោះតែអំពើទុច្ចរិតរបស់អ្នក។
23
អ្នកធ្លាប់រស់នៅយ៉ាងស្រួលលើភ្នំលីបង់ និងមានទ្រនំធ្វើពីដើមឈើដ៏មានតម្លៃ។ ប៉ុន្តែ ពេលទុក្ខវេទនាមកដល់ អ្នកនឹងស្រែកថ្ងូរ រមួលខ្លួន ដូចស្ត្រីសំរាលកូន!»។
24
ព្រះអម្ចាស់ មានព្រះបន្ទូលយ៉ាងម៉ឺងម៉ាត់ ទៅកាន់ព្រះបាទយេកូនាស បុត្ររបស់ស្ដេចយេហូយ៉ាគីម ជាស្ដេចស្រុកយូដាថា៖ «ទោះបីអ្នកប្រៀបបាននឹងត្រាដែលយើងពាក់នៅដៃស្ដាំក្ដី ក៏យើងត្រូវដកអ្នកចេញដែរ។
25
យើងនឹងប្រគល់អ្នកទៅអោយពួកដែលចង់ប្រហារជីវិតអ្នក។ យើងនឹងប្រគល់អ្នកទៅក្នុងកណ្ដាប់ដៃរបស់ពួកដែលធ្វើអោយអ្នកញ័ររន្ធត់ គឺក្នុងកណ្ដាប់ដៃរបស់នេប៊ូក្នេសា ជាស្ដេចស្រុកបាប៊ីឡូន និងក្នុងកណ្ដាប់ដៃរបស់ជនជាតិខាល់ដេ។
26
យើងនឹងបោះបង់ចោលអ្នក ព្រមទាំងម្ដាយដែលបានបង្កើតអ្នក។ អ្នកនឹងត្រូវស្លាប់នៅក្នុងស្រុកមួយដែលមិនមែនជាស្រុកកំណើតរបស់អ្នក។
27
អ្នកប្រាថ្នាចង់វិលមកស្រុកកំណើតវិញណាស់ តែពុំអាចវិលត្រឡប់មកវិញបានឡើយ»។
28
តើព្រះបាទយេកូនាសក្លាយទៅជាមនុស្សគួរអោយមាក់ងាយ ដូចថូកំបែកដែលគេបោះចោល គ្មាននរណាចង់បានឬ? ហេតុអ្វីបានជាស្ដេចនេះ និងព្រះរាជវង្សត្រូវព្រះអម្ចាស់បោះបង់ចោល ហើយខ្មាំងចាប់យកទៅជាឈ្លើយ នៅក្នុងស្រុកមួយដែលគេពុំធ្លាប់ស្គាល់?
29
ឱមាតុភូមិ ឱមាតុភូមិអើយ ចូរស្ដាប់ព្រះបន្ទូលរបស់ ព្រះអម្ចាស់!
30
ព្រះអម្ចាស់ មានព្រះបន្ទូលដូចតទៅ៖ «ចូរចាត់ទុកបុរសនេះដូចមនុស្សគ្មានកូនតពូជ និងដូចមនុស្សធ្វើអ្វីពុំបានសំរេចនៅក្នុងជីវិត ដ្បិតក្នុងចំណោមពូជពង្សរបស់គេនឹងគ្មាននរណាម្នាក់ស្នងរាជ្យរបស់ដាវីឌ ហើយក៏គ្មាននរណាម្នាក់គ្រប់គ្រងលើស្រុកយូដាដែរ»។
← Chapter 21
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 23 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52