bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer Standard Version 1954 = Hammond Version
/
Jeremiah 8
Jeremiah 8
Khmer Standard Version 1954 = Hammond Version
← Chapter 7
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 9 →
1
ព្រះអម្ចាស់ មានព្រះបន្ទូលថា៖ «នៅគ្រានោះ គេនឹងយកធាតុស្ដេចរបស់ស្រុកយូដា ធាតុរបស់មន្ត្រី ធាតុរបស់បូជាចារ្យ ធាតុរបស់ព្យាការី ព្រមទាំងធាតុរបស់អ្នកក្រុងយេរូសាឡឹមចេញពីផ្នូរ
2
ទៅដាក់ហាលចោលក្រោមព្រះអាទិត្យ ក្រោមព្រះច័ន្ទ និងក្រោមហ្វូងផ្កាយទាំងប៉ុន្មានដែលពួកគេធ្លាប់ស្រឡាញ់ ធ្លាប់គោរពបំរើ ធ្លាប់ជំពាក់ចិត្ត ធ្លាប់យកមកទស្សន៍ទាយ និងធ្លាប់ក្រាបថ្វាយបង្គំ។ គ្មាននរណាប្រមូលធាតុទាំងនោះយកទៅបញ្ចុះវិញទេ គឺគេទុកចោលនៅលើដីដូចលាមកសត្វ។
3
រីឯអ្នកដែលនៅសេសសល់ពីពូជមនុស្សដ៏អាក្រក់ ដែលយើងបំបរបង់អោយទៅនៅគ្រប់ទីកន្លែងនោះវិញ គេចង់ស្លាប់ជាងនៅរស់» - នេះជាព្រះបន្ទូលរបស់ ព្រះអម្ចាស់ នៃពិភពទាំងមូល។
4
ចូរប្រាប់ពួកគេថា ព្រះអម្ចាស់ មានព្រះបន្ទូល ដូចតទៅ: «ធម្មតាអ្នកដួល តែងតែក្រោកឡើងវិញ ហើយអ្នកវង្វេងផ្លូវ ក៏តែងតែបកក្រោយវិញដែរ។
5
ចុះហេតុដូចម្ដេចបានជាប្រជាជន ក្រុងយេរូសាឡឹមនាំគ្នាវង្វេងចេញពីយើង ហើយចេះតែមានចិត្តសាវ៉ាដូច្នេះ? ពួកគេនៅតែឈ្លក់ចិត្តនឹងព្រះក្លែងក្លាយ ពួកគេពុំព្រមវិលត្រឡប់មកវិញទេ!។
6
យើងផ្ទៀងត្រចៀកស្ដាប់ ឮពួកគេពោលពាក្យសុទ្ធតែឥតខ្លឹមសារ គ្មាននរណាម្នាក់សោកស្ដាយថា ខ្លួនបានប្រព្រឹត្តអំពើអាក្រក់ ដោយពោលថា “ខ្ញុំបានធ្វើខុសហើយ” នោះឡើយ គឺពួកគេទាំងអស់គ្នារត់ទៅប្រព្រឹត្តតាម អំពើចិត្តរបស់ខ្លួនដូចសេះបោលក្នុងសមរភូមិ។
7
កុកដែលហើរនៅលើមេឃចេះស្គាល់រដូវកាល ហើយលលក ត្រចៀកកាំ និងស្មោញ ក៏ចេះសំគាល់មើលថា តើពេលណាវាត្រូវវិលមកវិញដែរ ប៉ុន្តែ ប្រជាជនរបស់យើងមិនស្គាល់ វិន័យរបស់យើងទេ។
8
តើធ្វើម្ដេចអោយអ្នករាល់គ្នាអាចពោលថា “ពួកយើងជាមនុស្សមានប្រាជ្ញា ដ្បិតពួកយើងមានក្រឹត្យវិន័យរបស់ ព្រះអម្ចាស់ ” បើស្មៀនចម្លងគម្ពីរវិន័យ នាំគ្នាចម្លងទាំងបង្ខុសដូច្នេះ?
9
អ្នកប្រាជ្ញរបស់អ្នករាល់គ្នានឹងត្រូវអាម៉ាស់ ពួកគេនឹងវង្វេងវង្វាន់ជាប់អន្ទាក់។ ពួកគេមាក់ងាយព្រះបន្ទូលរបស់ ព្រះអម្ចាស់ ដូច្នេះ តើគេមានប្រាជ្ញាអ្វី?
10
ហេតុនេះយើងនឹងប្រគល់ប្រពន្ធរបស់ពួកគេ ទៅអោយអ្នកដទៃ ប្រគល់ស្រែចំការរបស់ពួកគេទៅអោយ អស់អ្នកដែលនឹងមកចាប់យក ដ្បិតពួកគេទាំងអស់គ្នាគិតតែពីស្វែងរក ប្រយោជន៍ផ្ទាល់ខ្លួន គឺចាប់តាំងពីអ្នកតូចរហូតដល់អ្នកធំ ហើយចាប់តាំងពីព្យាការីរហូតដល់បូជាចារ្យ សុទ្ធតែជាអ្នកបោកប្រាស់។
11
ពួកគេមិនឈឺឆ្អាលនឹងទុក្ខវេទនា នៃប្រជាជនរបស់យើងទេ។ ពួកគេនិយាយពី «សន្តិភាព! សន្តិភាព!» តែគ្មានសន្តិភាពទាល់តែសោះ!។
12
ពួកគេគួរតែអាម៉ាស់ ដោយបានប្រព្រឹត្តអំពើព្រៃផ្សៃ។ ប៉ុន្តែ ពួកគេមានមុខក្រាស់ មិនយល់ថា គេបន្ថោកខ្លួនឯងឡើយ។ ហេតុនេះហើយបានជាពួកគេត្រូវវិនាស ជាមួយអស់អ្នកដែលត្រូវវិនាស។ នៅថ្ងៃដែលយើងវិនិច្ឆ័យទោសពួកគេ ពួកគេនឹងត្រូវដួលជាមិនខាន» - នេះជាព្រះបន្ទូលរបស់ ព្រះអម្ចាស់ ។
13
ព្រះអម្ចាស់ មានព្រះបន្ទូលទៀតថា: «យើងសំរេចចិត្តបំផ្លាញពួកគេចោល ព្រោះពេលយើងចង់ប្រមូលផល ពួកគេគ្មានផលអ្វីទាល់តែសោះ គឺដូចចំការទំពាំងបាយជូរដែលគ្មានផ្លែ ដូចដើមឧទុម្ពរដែលគ្មានផ្លែ ហើយស្លឹករបស់វាក៏ស្វិតក្រៀម។ ដូច្នេះ យើងនឹងប្រគល់ដីអោយ អស់អ្នកដែលដើរកាត់តាមនោះ»។
14
«ហេតុអ្វីបានជានាំគ្នាអង្គុយស្ងៀមដូច្នេះ ចូរប្រមែប្រមូលគ្នាមក ពួកយើងនឹងទៅទីក្រុងដែលមានកំពែងរឹងមាំ ហើយសំងំចាំស្លាប់នៅទីនោះ ដ្បិត ព្រះអម្ចាស់ ជាព្រះនៃយើង ធ្វើអោយយើងវិនាស ព្រះអង្គអោយយើងផឹកទឹកដែលមានពិសពុល ព្រោះយើងបានប្រព្រឹត្តអំពើបាបទាស់នឹង ព្រះហឫទ័យរបស់ព្រះអង្គ។
15
ពួកយើងសង្ឃឹមថានឹងបានសុខ តែគ្មានអ្វីល្អប្រសើរកើតឡើងសោះ! យើងសង្ឃឹមថា នឹងមានពេលមួយ យើងបានជាសះស្បើយ តែយើងបែរជាជួបភ័យអាសន្នទៅវិញ!
16
សន្ធឹកជើងសេះរបស់ខ្មាំងលាន់ឮពីក្រុងដាន់ សំរែករបស់វាបានធ្វើអោយផែនដីញាប់ញ័រ ពួកគេមកដល់ហើយ ពួកគេបំផ្លាញស្រុក និងអ្វីៗដែលមាននៅក្នុងស្រុក ពួកគេបំផ្លាញក្រុង និងប្រជាជនដែលរស់នៅក្នុងក្រុង»។
17
«យើងនឹងប្រើពស់វែក និងពស់អសិរពិស អោយទៅចឹកអ្នករាល់គ្នា ជាពស់ដែល គ្មានគ្រូអាលម្ពាយណាអាចសណ្ដំបានឡើយ» - នេះជាព្រះបន្ទូលរបស់ ព្រះអម្ចាស់ ។
18
ខ្ញុំឈឺចុកចាប់ក្នុងចិត្តពន់ប្រមាណ តែគ្មានអ្វីអាចសំរាលទុក្ខរបស់ខ្ញុំបានទេ
19
សំរែកយំសោកនៃប្រជាជនរបស់ខ្ញុំ លាន់ឮពីដែនដីដ៏សែនឆ្ងាយ ព្រះអម្ចាស់ លែងគង់នៅក្រុងស៊ីយ៉ូនហើយឬ? ក្រុងស៊ីយ៉ូនលែងមានព្រះមហាក្សត្រហើយឬ? «ហេតុអ្វីបានជាពួកគេធ្វើអោយយើងខឹង ដោយសាររូបព្រះក្លែងក្លាយជាព្រះឥតបានការ របស់សាសន៍ដទៃដូច្នេះ?»។
20
រដូវចំរូតកន្លងផុតទៅ រដូវប្រាំងក៏ជិតផុតទៅដែរ តែពួកយើងពុំបានទទួលការសង្គ្រោះសោះ!
21
ដួងចិត្តខ្ញុំត្រូវខ្ទេចខ្ទាំ ដោយសារមហន្តរាយនៃប្រជាជនរបស់ខ្ញុំ ខ្ញុំវិលវល់ស្មារតី ដោយសារទុក្ខព្រួយដ៏ធ្ងន់។
22
តើនៅស្រុកកាឡាដលែងមានប្រេង សំរាប់រឹតអោយបានធូរស្រាលហើយឬ? តើនៅទីនោះ លែងមានគ្រូពេទ្យហើយឬ? ហេតុអ្វីបានជាដំបៅនៃប្រជាជនរបស់ខ្ញុំ មិនព្រមសះដូច្នេះ?
← Chapter 7
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 9 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52