bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer Standard Version 1954 = Hammond Version
/
Jeremiah 38
Jeremiah 38
Khmer Standard Version 1954 = Hammond Version
← Chapter 37
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 39 →
1
លោកសេផាធាជាកូនរបស់លោកម៉ាត់ថាន លោកកេដាលាជាកូនរបស់លោកផាសហ៊ើរ លោកយេហ៊ូកាលជាកូនរបស់លោកសេលេមា និងលោកផាសហ៊ើរជាកូនរបស់លោកម៉ាល់គាបានឮពាក្យដែលលោកយេរេមាធ្លាប់ប្រកាសប្រាប់ប្រជាជនទាំងមូលថា៖
2
« ព្រះអម្ចាស់ មានព្រះបន្ទូលដូចតទៅ: អ្នកដែលនៅក្នុងក្រុងនេះតទៅមុខទៀត នឹងត្រូវស្លាប់ដោយមុខដាវ ដោយទុរ្ភិក្ស និងដោយជំងឺអាសន្នរោគ។ រីឯអ្នកដែលចេញទៅចុះចូលនឹងជនជាតិខាល់ដេនឹងបានរួចជីវិត
3
ដ្បិត ព្រះអម្ចាស់ មានព្រះបន្ទូលថា ក្រុងនេះពិតជាធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់កងទ័ពស្ដេចស្រុកបាប៊ីឡូន ហើយគេនឹងដណ្ដើមយកបានមិនខាន»។
4
មន្ត្រីទាំងនោះទូលស្ដេចថា៖ «សូមប្រហារជីវិតជននោះចោលទៅ! ដ្បិតគាត់និយាយអោយពលទាហានដែលនៅសេសសល់ក្នុងក្រុងនេះ និងប្រជាជនទាំងមូលបាក់ទឹកចិត្ត។ គាត់មិនរកសេចក្ដីសុខជូនប្រជារាស្ត្រទេ គឺនាំទុក្ខវេទនាមកអោយពួកគេវិញ»។
5
ព្រះបាទសេដេគាតបថា៖ «គាត់នៅក្នុងកណ្ដាប់ដៃរបស់អស់លោកស្រាប់ហើយ ខ្ញុំជាស្ដេចមែន តែខ្ញុំពុំអាចឃាត់អស់លោកបានទេ»។
6
គេចាប់លោកយេរេមាទៅទម្លាក់ក្នុងអណ្ដូងរបស់សម្ដេចម៉ាល់គា ជាបុត្ររបស់ស្ដេច។ អណ្ដូងនោះស្ថិតនៅក្នុងបន្ទាយរបស់កងរក្សាស្ដេច។ គេយកខ្សែពួរមកចងលោកយេរេមា សំរូតចុះទៅក្នុងអណ្ដូងដែលគ្មានទឹកទេ គឺមានតែភក់ ហើយលោកយេរេមាជាប់ផុងនៅក្នុងភក់នោះ។
7
លោកអេបេដ-មេលេកជាជនជាតិអេត្យូពី និងជាមហាតលិកនៅក្នុងវាំងបានឮដំណឹងថា គេដាក់លោកយេរេមានៅក្នុងអណ្ដូង។ ពេលស្ដេចគង់កាត់ក្ដីនៅមាត់ទ្វារបេនយ៉ាមីន
8
លោកអេបេដ-មេលេកចេញពីវាំង ហើយទូលស្ដេចដូចតទៅ៖
9
«បពិត្រព្រះករុណាជាអម្ចាស់ អ្នកទាំងនេះប្រព្រឹត្តអាក្រក់ចំពោះព្យាការីយេរេមាពន់ពេកណាស់ គឺគេយកលោកទម្លាក់ក្នុងអណ្ដូង លោកមុខជាស្លាប់ដោយអត់អាហារ ក្នុងអណ្ដូងនោះពុំខាន ដ្បិតគ្មានស្បៀងអាហារក្នុងក្រុងទៀតឡើយ!»។
10
ព្រះបាទសេដេគាបញ្ជាទៅលោកអេបេដ-មេលេក ជាជនជាតិអេត្យូពីនោះថា៖ «ចូរនាំទាហានសាមសិបនាក់ទៅជាមួយ ហើយស្រង់ព្យាការីយេរេមាចេញពីអណ្ដូងមក កុំអោយគាត់ស្លាប់ទាន់»។
11
លោកអេបេដ-មេលេកក៏នាំទាហានទៅជាមួយឆ្ពោះទៅវាំងស្ដេច ហើយទៅខាងក្រោមឃ្លាំងព្រះរាជ្យទ្រព្យ។ គាត់យកសម្លៀកបំពាក់រិចរឹល និងក្រណាត់ចាស់ៗមកចងនឹងខ្សែពួរ សំរូតចុះទៅអោយលោកយេរេមានៅក្នុងអណ្ដូង។
12
លោកអេបេដ-មេលេកជាជនជាតិអេត្យូពីស្រែកប្រាប់លោកយេរេមាថា៖ «សូមលោកយកសម្លៀកបំពាក់រិចរឹល និងក្រណាត់ចាស់ៗនោះទ្រាប់ពីក្រោមក្លៀក ហើយយកខ្សែពួរចងពីលើទៅ!»។ លោកយេរេមាក៏ធ្វើតាម។
13
ពួកគេទាញខ្សែពួរ លើកលោកយេរេមាឡើងពីអណ្ដូងមក ហើយលោកយេរេមាក៏ស្ថិតនៅក្នុងបន្ទាយកងរក្សាស្ដេចនោះ។
14
ព្រះបាទសេដេគាបានចាត់គេអោយទៅអញ្ជើញព្យាការីយេរេមា មកគាល់នៅក្លោងទ្វារទីបីនៃព្រះដំណាក់របស់ ព្រះអម្ចាស់ ។ ស្ដេចមានរាជឱង្ការទៅកាន់លោកយេរេមាថា៖ «ខ្ញុំសុំសួរលោកនូវសំណួរតែមួយ កុំលាក់អ្វីនឹងខ្ញុំអោយសោះ!»។
15
លោកយេរេមាទូលព្រះបាទសេដេគាថា៖ «ប្រសិនបើទូលបង្គំទូលសេចក្ដីពិតថ្វាយព្រះករុណា ព្រះករុណាពិតជាប្រហារជីវិតទូលបង្គំមិនខាន។ ប្រសិនបើទូលបង្គំថ្វាយយោបល់ ក៏ព្រះករុណាមិនស្ដាប់ទូលបង្គំដែរ»។
16
ព្រះបាទសេដេគាមានរាជឱង្ការស្បថជាសម្ងាត់មកលោកយេរេមាថា៖ «ខ្ញុំសូមស្បថក្នុងនាម ព្រះអម្ចាស់ ជាព្រះដ៏មានព្រះជន្មគង់នៅ ហើយដែលបានប្រទានជីវិតមកយើងថា ខ្ញុំនឹងមិនប្រហារជីវិតលោក ឬប្រគល់លោកទៅក្នុងកណ្ដាប់ដៃរបស់អស់អ្នកដែលចង់ប្រហារជីវិតលោកឡើយ»។
17
លោកយេរេមាក៏ទូលស្ដេចថា៖ « ព្រះអម្ចាស់ ជាព្រះនៃពិភពទាំងមូល និងជាព្រះនៃជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលដូចតទៅ: ប្រសិនបើព្រះករុណាចេញទៅសុំចុះចូលនឹងពួកមេទ័ពរបស់ស្ដេចស្រុកបាប៊ីឡូន ព្រះករុណានឹងបានរួចជីវិត ហើយក្រុងនេះនឹងមិនត្រូវគេដុតកំទេចចោលឡើយ រីឯព្រះករុណា ព្រមទាំងរាជវង្សក៏នឹងរស់រានមានជីវិតដែរ។
18
ប៉ុន្តែ ប្រសិនបើព្រះករុណាមិនចេញទៅសុំចុះចូលនឹងពួកមេទ័ពរបស់ស្ដេចស្រុកបាប៊ីឡូនទេ ក្រុងនេះមុខជាធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ជនជាតិខាល់ដេ ពួកគេនឹងដុតបំផ្លាញទីក្រុងព្រះករុណា និងរាជវង្ស ពុំអាចគេចផុតពីកណ្ដាប់ដៃរបស់ពួកគេបានឡើយ»។
19
ព្រះបាទសេដេគាមានរាជឱង្ការមកកាន់លោកយេរេមាថា៖ «ខ្ញុំនឹកបារម្ភអំពីជនជាតិយូដាដែលបានទៅចុះចូលនឹងពួកខាល់ដេ ខ្ញុំខ្លាចក្រែងខ្មាំងប្រគល់ខ្ញុំទៅក្នុងកណ្ដាប់ដៃរបស់ជនជាតិយូដា ហើយពួកគេនឹងប្រមាថមាក់ងាយខ្ញុំ»។
20
លោកយេរេមាទូលស្ដេចថា៖ «គេនឹងមិនប្រគល់ព្រះករុណាទៅក្នុងកណ្ដាប់ដៃរបស់ជនជាតិយូដាឡើយ។ សូមព្រះករុណាធ្វើតាមព្រះបន្ទូលរបស់ ព្រះអម្ចាស់ ដែលទូលបង្គំទូលថ្វាយព្រះករុណា នោះព្រះករុណានឹងបានសុខសាន្ត ហើយរួចជីវិតមិនខាន។
21
ផ្ទុយទៅវិញប្រសិនបើព្រះករុណាមិនព្រមចេញទៅចុះចូលទេ ព្រះអម្ចាស់ សំដែងអោយទូលបង្គំដឹងដូចតទៅ:
22
ស្ត្រីទាំងអស់ដែលស្ថិតនៅក្នុងវាំងរបស់ស្ដេចស្រុកយូដា នឹងត្រូវគេចាប់យកទៅអោយពួកមេទ័ពរបស់ស្ដេចស្រុកបាប៊ីឡូន នាងទាំងនោះនឹងពោលថា ពួកជំនិតរបស់ព្រះករុណាបានបញ្ឆោត និងមានប្រៀបលើព្រះករុណា ពេលព្រះករុណាមានអាសន្ន ពួកគេនាំគ្នាបោះបង់ចោលព្រះករុណាអស់។
23
គេចាប់ពួកស្រីស្នំ និងបុត្រាបុត្រីរបស់ព្រះករុណា យកទៅអោយពួកខាល់ដេ។ ចំណែកឯព្រះករុណាវិញ ព្រះករុណាពុំអាចគេចខ្លួនបានឡើយ គឺស្ដេចស្រុកបាប៊ីឡូននឹងចាប់ព្រះករុណា ព្រមទាំងដុតកំទេចក្រុងនេះផង»។
24
ព្រះបាទសេដេគាមានរាជឱង្ការទៅកាន់លោកយេរេមាថា៖ «កុំអោយនរណាដឹងអំពីព្រះបន្ទូលទាំងនេះជាដាច់ខាត បើមិនដូច្នោះទេ លោកនឹងត្រូវស្លាប់។
25
ប្រសិនបើពួកមន្ត្រីដឹងថា ខ្ញុំបានសន្ទនាជាមួយលោក ហើយបើពួកគេមកនិយាយជាមួយលោកថា “ចូររៀបរាប់ប្រាប់ពួកយើងមើល តើលោកបាននិយាយអ្វីជាមួយស្ដេច ហើយស្ដេចនិយាយមកលោកវិញដូចម្ដេចដែរ កុំលាក់ជាមួយពួកយើងបើលាក់លោកនឹងត្រូវស្លាប់”។
26
លោកត្រូវប្រាប់ពួកគេវិញថា “ខ្ញុំបានមកអង្វរស្ដេច សូមកុំបញ្ជូនខ្ញុំទៅផ្ទះរបស់លោកយ៉ូណាថានវិញ ក្រែងលោខ្ញុំត្រូវស្លាប់”»។
27
មន្ត្រីទាំងអស់នាំគ្នាមកជួបលោកយេរេមា ហើយសួរចម្លើយលោក។ លោកឆ្លើយទៅពួកគេវិញតាមពាក្យដែលស្ដេចបានបង្គាប់។ ពួកគេក៏លែងដេញដោលសួរលោក ហើយការទាំងនោះក៏នៅជាការអាថ៌កំបាំង។
28
លោកយេរេមាស្នាក់នៅក្នុងបន្ទាយរបស់កងរក្សាស្ដេច រហូតដល់ថ្ងៃដែលកងទ័ពបាប៊ីឡូន វាយយកបានក្រុងយេរូសាឡឹម។
← Chapter 37
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 39 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52