bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer Standard Version 1954 = Hammond Version
/
Jeremiah 26
Jeremiah 26
Khmer Standard Version 1954 = Hammond Version
← Chapter 25
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 27 →
1
នៅដើមរជ្ជកាលព្រះបាទយេហូយ៉ាគីម បុត្ររបស់ព្រះបាទយ៉ូសៀស ជាស្ដេចស្រុកយូដា ព្រះអម្ចាស់ មានព្រះបន្ទូលមកកាន់ព្យាការីយេរេមាដូចតទៅ:
2
ព្រះអម្ចាស់ មានព្រះបន្ទូលថា៖ «ចូរទៅឈរក្នុងទីលានព្រះដំណាក់របស់ ព្រះអម្ចាស់ ហើយនាំពាក្យទាំងប៉ុន្មានដែលយើងបង្គាប់អ្នក ទៅប្រកាសប្រាប់ប្រជាជនពីគ្រប់ទីក្រុងក្នុងស្រុកយូដា ដែលមកថ្វាយបង្គំក្នុងព្រះដំណាក់របស់ ព្រះអម្ចាស់ ។ ចូរប្រកាសប្រាប់គេឥតចន្លោះពាក្យណាមួយឡើយ។
3
ប្រហែលជាពួកគេស្ដាប់ ហើយម្នាក់ៗកែប្រែកិរិយាមារយាទរបស់ខ្លួន។ ដូច្នេះ យើងនឹងមិនដាក់ទោសគេតាមអំពើអាក្រក់ ដែលពួកគេប្រព្រឹត្តដូចយើងបានសំរេចនោះទេ។
4
អ្នកត្រូវប្រាប់ពួកគេដូចតទៅ: ព្រះអម្ចាស់ មានព្រះបន្ទូលថា ប្រសិនបើអ្នករាល់គ្នាមិនស្ដាប់យើង ហើយមិនប្រព្រឹត្តតាមក្រឹត្យវិន័យដែលយើងដាក់អោយអ្នករាល់គ្នា
5
ប្រសិនបើអ្នករាល់គ្នាមិនស្ដាប់ពាក្យព្យាការី ជាអ្នកបំរើរបស់យើងដែលយើងចាត់អោយមកប្រៀនប្រដៅអ្នករាល់គ្នាជារៀងរហូតមកទេនោះ
6
យើងនឹងធ្វើអោយព្រះដំណាក់នេះវិនាស ដូចទីសក្ការៈនៅស៊ីឡូ ហើយយើងនឹងធ្វើអោយប្រជាជាតិទាំងអស់នៅលើផែនដីឃើញថា ក្រុងនេះជាក្រុងត្រូវបណ្ដាសា»។
7
ក្រុមបូជាចារ្យ*ក្រុមព្យាការី* និងប្រជាជនទាំងមូល ឮលោកយេរេមាប្រកាសពាក្យទាំងនេះ នៅក្នុងព្រះដំណាក់របស់ ព្រះអម្ចាស់ ។
8
កាលលោកយេរេមាប្រកាសសេចក្ដីទាំងប៉ុន្មាន ដែល ព្រះអម្ចាស់ បញ្ជាអោយលោកប្រកាសប្រាប់ប្រជាជនទាំងអស់ចប់សព្វគ្រប់ហើយ ក្រុមបូជាចារ្យ ក្រុមព្យាការី និងប្រជាជនទាំងមូល នាំគ្នាចាប់លោកទាំងពោលថា៖ «ឯងត្រូវតែស្លាប់! ឯងត្រូវតែស្លាប់!
9
ហេតុដូចម្ដេចបានជាឯងហ៊ានទាយ ក្នុងព្រះនាមរបស់ ព្រះអម្ចាស់ ថា ព្រះដំណាក់នេះនឹងត្រូវវិនាសដូចទីសក្ការៈនៅស៊ីឡូ ហើយថាក្រុងនេះនឹងត្រូវខ្ទេចខ្ទី គ្មានមនុស្សរស់នៅតទៅទៀតដូច្នេះ?»។ ប្រជាជនទាំងអស់ចោមរោមលោកយេរេមា នៅក្នុងព្រះដំណាក់របស់ ព្រះអម្ចាស់ ។
10
កាលមន្ត្រីរបស់ជនជាតិយូដាឮដំណឹងនេះ ក៏នាំគ្នាចេញពីវាំងស្ដេច ឡើងទៅព្រះដំណាក់របស់ ព្រះអម្ចាស់ ហើយអង្គុយត្រង់មាត់ទ្វារថ្មី។
11
ពេលនោះ ក្រុមបូជាចារ្យ និងក្រុមព្យាការីប្ដឹងទៅមន្ត្រី និងប្រជាជនទាំងមូលថា៖ «ជននេះត្រូវតែទទួលទោសដល់ស្លាប់ ព្រោះវាបាននិយាយប្រឆាំងនឹងទីក្រុងនេះ ដូចអស់លោកឮផ្ទាល់ត្រចៀកស្រាប់ហើយ»។
12
លោកយេរេមាមានប្រសាសន៍ទៅកាន់ក្រុមមន្ត្រី និងប្រជាជនទាំងអស់ថា៖ « ព្រះអម្ចាស់ ទេតើ ដែលចាត់ខ្ញុំអោយមកថ្លែងព្រះបន្ទូលប្រឆាំងនឹងព្រះដំណាក់ ព្រមទាំងទីក្រុងនេះ ដូចបងប្អូនបានឮសព្វគ្រប់ស្រាប់។
13
ឥឡូវនេះ សូមកែប្រែកិរិយាមារយាទ អោយបានល្អត្រឹមត្រូវឡើង។ សូមត្រងត្រាប់ស្ដាប់ព្រះបន្ទូលរបស់ ព្រះអម្ចាស់ ជាព្រះរបស់បងប្អូន នោះព្រះអង្គមុខជាមិនដាក់ទោសបងប្អូន ដូចព្រះអង្គបានសំរេចទេ។
14
រីឯខ្ញុំវិញ ខ្ញុំស្ថិតនៅក្នុងកណ្ដាប់ដៃរបស់បងប្អូនស្រាប់ហើយ សូមប្រព្រឹត្តចំពោះខ្ញុំតាមអំពើចិត្ត និងតាមគំនិតដែលបងប្អូនយល់ថាត្រឹមត្រូវចុះ!
15
តែសូមជ្រាបអោយបានច្បាស់ថា បើបងប្អូនសម្លាប់ខ្ញុំ បងប្អូន និងអ្នកក្រុងទាំងអស់ត្រូវមានទោស ព្រោះសម្លាប់មនុស្សគ្មានកំហុស ដ្បិត ព្រះអម្ចាស់ ពិតជាបានចាត់ខ្ញុំ អោយនាំពាក្យទាំងនេះមកជំរាបបងប្អូនមែន»។
16
ពេលនោះ ក្រុមមន្ត្រី និងប្រជាជនទាំងមូលពោលទៅពួកបូជាចារ្យ និងពួកព្យាការីថា៖ «អ្នកនេះគ្មានទោសដល់ស្លាប់ទេ ដ្បិតគាត់បាននិយាយមកយើង ក្នុងព្រះនាម ព្រះអម្ចាស់ ជាព្រះរបស់យើងពិតមែន»។
17
មានព្រឹទ្ធាចារ្យខ្លះក្រោកឈរឡើង ពោលទៅកាន់អង្គប្រជុំរបស់ប្រជាជនថា៖
18
«នៅរជ្ជកាលព្រះបាទហេសេគាជាស្ដេចស្រុកយូដា លោកមីកាជាអ្នកស្រុកម៉ូរ៉ាស៊ីត បានថ្លែងព្រះបន្ទូលប្រាប់ប្រជាជនយូដាទាំងអស់ដូចតទៅ: ព្រះអម្ចាស់ នៃពិភពទាំងមូលមានព្រះបន្ទូលថា គេនឹងភ្ជួររាស់ក្រុងស៊ីយ៉ូនដូចភ្ជួរស្រែ ហើយក្រុងយេរូសាឡឹមនឹងក្លាយទៅជា គំនរបាក់បែក ភ្នំដែលមានព្រះវិហារនឹងក្លាយទៅជាព្រៃ។
19
នៅសម័យនោះ តើព្រះបាទហេសេគាជាស្ដេចស្រុកយូដា និងប្រជាជនយូដាទាំងមូលបានសម្លាប់ព្យាការីមីកាឬទេ? ទេ! ពួកគេបែរជាគោរពកោតខ្លាច ព្រះអម្ចាស់ ហើយនាំគ្នាទូលអង្វរព្រះអង្គទៀតផង។ ហេតុនេះហើយបានជាព្រះអង្គមិនដាក់ទោសពួកគេ តាមការសំរេចរបស់ព្រះអង្គឡើយ។ ប្រសិនបើយើងប្រហារជីវិតលោកនេះ ទុក្ខទោសយ៉ាងធ្ងន់នឹងធ្លាក់មកលើយើង។
20
ក្រោយមកមានបុរសម្នាក់ឈ្មោះអ៊ូរីយ៉ា ជាកូនរបស់លោកសេម៉ាយ៉ា ជាអ្នកស្រុកគារយ៉ាត-យ៉ារីម បានថ្លែងព្រះបន្ទូលក្នុងព្រះនាម ព្រះអម្ចាស់ ប្រឆាំងនឹងទីក្រុង ព្រមទាំងស្រុកនេះ ដូចលោកយេរេមាដែរ។
21
ព្រះបាទយេហូយ៉ាគីម ព្រមទាំងរាជបរិពារ និងមន្ត្រីទាំងអស់បានឮពាក្យនោះ ក៏រកសម្លាប់គាត់ចោល។ ពេលលោកអ៊ូរីយ៉ាដឹងដំណឹងនេះ គាត់ភ័យ ហើយរត់ភៀសខ្លួនទៅស្រុកអេស៊ីប។
22
ព្រះបាទយេហូយ៉ាគីមចាត់លោកអែលណាថាន ជាកូនរបស់លោកអកបោរ និងបក្សពួកគាត់អោយទៅស្រុកអេស៊ីប
23
ចាប់លោកអ៊ូរីយ៉ានាំមកប្រគល់អោយស្ដេចវិញ។ ស្ដេចក៏ប្រហារជីវិតគាត់ដោយមុខដាវ រួចបោះសាកសពរបស់គាត់ទៅក្នុងផ្នូរសាធារណៈ»។
24
លោកអហ៊ីកាំជាកូនរបស់លោកសាផាន តែងតែការពារលោកយេរេមាជានិច្ច។ គាត់រារាំងមិនអោយគេប្រគល់លោកយេរេមា ទៅក្នុងកណ្ដាប់ដៃរបស់ពួកអ្នកដែលចង់ប្រហារជីវិតលោកឡើយ។
← Chapter 25
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 27 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52