bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer Standard Version 1954 = Hammond Version
/
Jeremiah 48
Jeremiah 48
Khmer Standard Version 1954 = Hammond Version
← Chapter 47
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 49 →
1
នេះជាព្រះបន្ទូលស្ដីអំពីជនជាតិម៉ូអាប់។ ព្រះអម្ចាស់ នៃពិភពទាំងមូល ជាព្រះរបស់ ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលថា៖ «អ្នកដែលរស់នៅលើភ្នំនេបូ ត្រូវវេទនា ដ្បិតភ្នំនេះវិនាសហិនហោចហើយ! ក្រុងគារយ៉ាថែមត្រូវអាម៉ាស់ ព្រោះត្រូវខ្មាំងវាយយកបាន បន្ទាយរបស់គេក៏ត្រូវអាម៉ាស់ និងរលំដែរ។
2
ស្រុកម៉ូអាប់បាត់បង់កេរ្តិ៍ឈ្មោះ នៅក្រុងហេសបូន ខ្មាំងសត្រូវគិតគូរគ្នាថា “ទៅ! យើងនាំគ្នាលុបក្រុងនេះអោយបាត់ពី ចំណោមប្រជាជាតិទាំងឡាយ!” រីឯក្រុងម៉ាដម៉េនក៏ដូច្នោះដែរ អ្នកនឹងត្រូវកំទេចអោយទៅជាទីស្ងាត់ជ្រងំ ហើយដាវតាមប្រហារអ្នកពីក្រោយ។
3
មានសំរែកលាន់ឮឡើងពីក្រុងហូរ៉ូណែម ដែលត្រូវគេកំទេច និងបំផ្លាញទាំងស្រុង។
4
ស្រុកម៉ូអាប់បែកហើយ សំរែកប្រជាជនក៏លាន់ឮឡើងដែរ។
5
ពួកគេនាំគ្នាឡើងទៅក្រុងលូគិតទាំងយំសោក បច្ចាមិត្តរបស់ពួកគេចុះទៅកាន់ ក្រុងហូរ៉ូណែម ទាំងស្រែកហ៊ោ។
6
ចូរនាំគ្នារត់គេច ដើម្បីអោយបានរួចជីវិត ហើយទៅរស់នៅតាមវាលរហោស្ថាន ដូចគុម្ពបន្លា!។
7
ម៉ូអាប់អើយ ហេតុការណ៍នេះកើតមានដូច្នេះ មកពីអ្នកទុកចិត្តលើស្នាដៃ និងលើទ្រព្យសម្បត្តិរបស់ខ្លួន អ្នកនឹងត្រូវខ្មាំងវាយយកបាន រីឯកេម៉ូសជាព្រះរបស់អ្នក ក៏ត្រូវគេចាប់យកទៅជាឈ្លើយសឹក ជាមួយពួកបូជាចារ្យ និងពួកមន្ត្រីដែរ។
8
មេបំផ្លាញនឹងចូលទៅក្នុងក្រុងនីមួយៗ គ្មានក្រុងណាមួយគេចផុតឡើយ អ្វីៗនៅតាមជ្រលងភ្នំ និងនៅតាមវាលទំនាប នឹងត្រូវវិនាសអន្តរាយទាំងអស់។ នេះជាព្រះបន្ទូលរបស់ ព្រះអម្ចាស់ ។
9
ចូររៀបចំផ្នូរអោយម៉ូអាប់ទៅ ដ្បិតស្រុកនេះត្រូវអន្តរាយហើយ! ក្រុងទាំងឡាយនៅស្រុកម៉ូអាប់នឹងត្រូវ កំទេចអោយវិនាសហិនហោច គ្មានប្រជាជនរស់នៅទៀតឡើយ។
10
អ្នកណាបំពេញកិច្ចការរបស់ ព្រះអម្ចាស់ ដោយខ្ជីខ្ជា គឺពុំបានធ្វើអោយដាវរបស់ខ្លួន ប្រឡាក់ជោកទៅដោយឈាមទេ អ្នកនោះត្រូវបណ្ដាសាជាពុំខាន!
11
តាំងពីក្មេងរៀងមក ម៉ូអាប់ពុំដែលមានកង្វល់ អ្វីទាល់តែសោះ គេសំរាកយ៉ាងស្រួល ឥតដែលមាននរណា ដឹកយកទៅជាឈ្លើយសឹកឡើយ។ គេប្រៀបដូចជាស្រាដែលគ្មាននរណាផ្ទេរទៅ ដបផ្សេងទេ តែស្ថិតនៅក្នុងដបដដែល ហើយរក្សារសជាតិដើមឥតដូរសោះ។
12
ហេតុនេះ នៅគ្រាខាងមុខ យើងនឹងចាត់មនុស្សអោយមកផ្ទេរម៉ូអាប់ - នេះជាព្រះបន្ទូលរបស់ ព្រះអម្ចាស់ - អ្នកទាំងនោះនឹងចាក់ម៉ូអាប់ចេញពីដប ហើយបំបែកពាងរបស់ពួកគេចោល។
13
ម៉ូអាប់មុខជាខកចិត្តនឹងកេម៉ូស ជាព្រះរបស់ខ្លួន ដូចជនជាតិអ៊ីស្រាអែល ខកចិត្តនឹងបេតអែល ជាទីពឹងផ្អែករបស់ពួកគេដែរ។
14
អ្នកស្រុកម៉ូអាប់អើយ ហេតុដូចម្ដេចបានជា អ្នករាល់គ្នាហ៊ានពោលថា “យើងខ្ញុំជាទាហានដ៏ខ្លាំងពូកែ យើងខ្ញុំជាពូជអ្នកចំបាំង”ដូច្នេះ?
15
មេបំផ្លាញស្រុកម៉ូអាប់ឡើងទៅ វាយសំរុកក្រុងនានានៅស្រុកនោះ យុវជនដ៏ខ្លាំងពូកែរបស់ពួកគេ នឹងត្រូវខ្មាំងយកទៅសម្លាប់នៅទីសត្តឃាត។ - នេះជាព្រះបន្ទូលរបស់ព្រះមហាក្សត្រដែល មាននាមថា ព្រះអម្ចាស់ នៃពិភពទាំងមូល។
16
មហន្តរាយរបស់ម៉ូអាប់ជិតមកដល់ហើយ ទុក្ខវេទនារបស់ពួកគេនៅជិតបង្កើយ។
17
ប្រជាជនទាំងឡាយដែលនៅជិតខាង ហើយស្គាល់ឈ្មោះម៉ូអាប់យ៉ាងច្បាស់អើយ ចូរនាំគ្នាមកជួយរំលែកទុក្ខម៉ូអាប់ ដោយពោលថា “ហេតុអ្វីបានជាមហាអំណាច ត្រូវរលំបែបនេះ?”។
18
ប្រជាជនក្រុងឌីបូនអើយ ចូរលះបង់ភាពរុងរឿងរបស់ខ្លួន ហើយអង្គុយនៅលើដីហួតហែងទៅ ដ្បិតមេបំផ្លាញស្រុកម៉ូអាប់កំពុងតែ ឡើងមកវាយអ្នក គេនឹងបំផ្លាញកំពែងដ៏រឹងមាំរបស់អ្នក។
19
ប្រជាជនក្រុងអារ៉ូអ៊ើរអើយ ចូរទៅឈរនៅតាមផ្លូវ ហើយចាំឃ្លាំមើលទៅ ចូរសាកសួរអ្នកដែលរត់រួចខ្លួនថា តើមានហេតុការណ៍អ្វីកើតឡើង?
20
ម៉ូអាប់ត្រូវអាម៉ាស់ ដ្បិតស្រុកនេះរលំហើយ ចូរនាំគ្នាស្រែកអោយអស់ទំហឹង ចូរប្រកាសនៅតាមស្ទឹងអើណូនថា ស្រុកម៉ូអាប់វិនាសហិនហោចហើយ!
21
ការវិនិច្ឆ័យទោសមកដល់ស្រុកនៅតំបន់វាលទំនាបហើយ គឺក្រុងហូឡូន ក្រុងយ៉ាហាស និងក្រុងមេផាត
22
ក្រុងឌីបូន ក្រុងនេបូ ក្រុងបេត-ឌីបា្លថែម
23
ក្រុងគារយ៉ាថែម ក្រុងបេតកាមូល ក្រុងបេតមេយ៉ូន
24
ក្រុងកេរីយ៉ុត ក្រុងបូសរ៉ា ក្រុងទាំងប៉ុន្មាននៃស្រុកម៉ូអាប់ ទាំងជិតទាំងឆ្ងាយ។
25
អំណាចរបស់ម៉ូអាប់ត្រូវរលំ ហើយកម្លាំងរបស់គេក៏ធ្លាក់ទន់ខ្សោយដែរ - នេះជាព្រះបន្ទូលរបស់ ព្រះអម្ចាស់ ។
26
ចូរបង្អកម៉ូអាប់អោយស្រវឹងទៅ ព្រោះគេបានបះបោរប្រឆាំងនឹង ព្រះអម្ចាស់ ម៉ូអាប់កំពុងននៀលក្នុងកំអួតរបស់ខ្លួន ហើយត្រូវមនុស្សម្នាសើចចំអកអោយ។
27
ម៉ូអាប់អើយ ពីមុនអ្នកធ្លាប់សើចចំអកអោយអ៊ីស្រាអែល អ្នកងក់ក្បាលឡកឡឺយ ធ្វើហាក់ដូចជាអ៊ីស្រាអែលស្ថិតនៅក្នុងចំណោមចោរដែលគេចាប់បាន។
28
ប្រជាជនស្រុកម៉ូអាប់អើយ ចូរនាំគ្នាបោះបង់ចោលទីក្រុង ហើយទៅរស់នៅតាមក្រហែងថ្ម ដូចសត្វព្រាប ធ្វើសំបុកនៅកន្លៀតថ្មតាមមាត់រូងភ្នំ!
29
យើងបានឮគេនិយាយថា ម៉ូអាប់មានអំនួតខ្លាំងពន់ពេកណាស់ គេវាយឫក ព្រហើន ប្រកាន់ខ្លួន និងមានចិត្តឆ្មើងឆ្មៃខ្លាំងណាស់»។
30
ព្រះអម្ចាស់ មានព្រះបន្ទូលថា៖ «យើងស្គាល់ឫករបស់ម៉ូអាប់ ហើយអ្វីៗដែលគេនិយាយអួតអាងគ្មានបានការទេ អ្វីៗដែលគេធ្វើ ក៏គ្មានបានការដែរ»។
31
ហេតុនេះហើយបានជាយើងយំ ហើយសោកសង្រេងស្រណោះម៉ូអាប់ទាំងមូល ព្រមទាំងថ្ងូរ ព្រោះតែអ្នកស្រុកគារ-ហារ៉ាសែត។
32
ចំការទំពាំងបាយជូរនៅស៊ីបម៉ាអើយ យើងនឹងយំស្រណោះអ្នក ជាងយំស្រណោះអ្នកក្រុងយ៉ាស៊ើរទៅទៀត មែករបស់អ្នកលូតហួសសមុទ្រ ហើយហួសយ៉ាស៊ើរ។ ប៉ុន្តែ មេបំផ្លាញបានកំទេចភោគផល និងផ្លែទំពាំងបាយជូររបស់អ្នក។
33
អំណរសប្បាយ និងការរីករាយចេញបាត់ ពីចំការទំពាំងបាយជូរ និងពីស្រុកម៉ូអាប់។ យើងក៏ធ្វើអោយលែងមានស្រានៅក្នុងធុង ហើយក៏លែងមាននរណាជាន់ផ្លែទំពាំងបាយជូរ ទាំងស្រែកយ៉ាងសប្បាយទៀតដែរ ផ្ទុយទៅវិញ មានតែសំរែកវេទនាប៉ុណ្ណោះ។
34
សំរែករបស់អ្នកក្រុងហេសបូន លាន់ឮទៅដល់ក្រុងអេឡាឡេ គេបន្លឺសំឡេងឮរហូតទៅដល់ក្រុងយ៉ាហាស់។ សំរែករបស់ពួកគេលាន់ឮពីក្រុងសូអារ រហូតដល់ក្រុងអេក្លាត-សេលីស៊ីយ៉ា ដ្បិតប្រភពទឹកនៅនីមរីមរីងស្ងួតអស់។
35
«យើងនឹងលែងអោយមានជនជាតិម៉ូអាប់ឡើងទៅកន្លែងសក្ការៈតាមទួលខ្ពស់ៗ ដើម្បីដុតគ្រឿងក្រអូបបូជាព្រះរបស់ខ្លួនទៀតហើយ -នេះជាព្រះបន្ទូលរបស់ ព្រះអម្ចាស់ ។
36
ហេតុនេះបានជាយើងស្រណោះស្រណោកជនជាតិម៉ូអាប់ ហើយយើងក៏ស្រណោះស្រណោកអ្នកក្រុងគារ-ហារ៉ាសែតដែរ ដ្បិតអ្វីៗដែលពួកគេខំសន្សំត្រូវវិនាសអស់។
37
ពួកគេកោរសក់ កោរពុកមាត់ទាំងអស់គ្នា ហើយឆូតដៃរបស់ខ្លួនគ្រប់ៗគ្នា ព្រមទាំងស្លៀកបាវកាន់ទុក្ខផង។
38
នៅតាមដំបូលផ្ទះទាំងអស់ និងនៅតាមផ្លូវមានឮសូរតែសំណោកកាន់ទុក្ខ ព្រោះយើងបានបំបែកម៉ូអាប់ ដូចថូដែលគេលែងពេញចិត្ត -នេះជាព្រះបន្ទូលរបស់ ព្រះអម្ចាស់ ។
39
ចូរនាំគ្នាស្រែកយំទៅព្រោះម៉ូអាប់រលំហើយ! ម៉ូអាប់ងាកមុខចេញដោយអាម៉ាស់ ប្រជាជាតិទាំងអស់នៅជុំវិញ នាំគ្នាសើចចំអកអោយម៉ូអាប់ ព្រមទាំងស្រឡាំងកាំងទៀតផង»។
40
ព្រះអម្ចាស់ មានព្រះបន្ទូលថា៖ «សត្រូវមកវាយប្រហារស្រុកម៉ូអាប់ ដូចខ្លែងសំកាំងស្លាប រេពីលើ។
41
គេវាយយកបានក្រុងកេរីយ៉ូត ព្រមទាំងរំលំកំពែងដ៏រឹងមាំទៀតផង។ នៅថ្ងៃនោះ ចិត្តរបស់ទាហានដ៏អង់អាច នៃជនជាតិម៉ូអាប់នឹងឈឺចុកចាប់ ដូចស្ត្រីហៀបនឹងសំរាលកូន។
42
ម៉ូអាប់នឹងត្រូវវិនាស លែងមានឈ្មោះជាប្រជាជនមួយទៀតហើយ ព្រោះគេបានលើកខ្លួនឡើង ប្រឆាំងនឹង ព្រះអម្ចាស់ ។
43
ប្រជាជនស្រុកម៉ូអាប់អើយ អ្នករាល់គ្នាមុខតែភ័យខ្លាច ធ្លាក់រណ្ដៅ និងជាប់អន្ទាក់ជាមិនខាន! - នេះជាព្រះបន្ទូលរបស់ ព្រះអម្ចាស់ ។
44
អ្នកដែលរត់គេចពីការភ័យខ្លាចនឹងធ្លាក់រណ្ដៅ អ្នកដែលឡើងពីរណ្ដៅ នឹងជាប់អន្ទាក់ ដ្បិតយើងធ្វើអោយឆ្នាំ ដែលត្រូវដាក់ទោសម៉ូអាប់ មកដល់ហើយ! - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
45
ជនភៀសខ្លួនដែលអស់កម្លាំងរត់មកជ្រក នៅហេសបូន ជាក្រុងដែលស្ដេចស៊ីហុន ធ្លាប់គ្រប់គ្រងកាលពីដើម តែមានភ្លើងឆាបឆេះកណ្ដាលក្រុង ហើយឆេះរាលដាលទៅដល់ព្រំប្រទល់ និងតាមកំពូលភ្នំរបស់ស្រុកម៉ូអាប់ ដែលជាពូជអ្នកចំបាំងនេះ។
46
ជនជាតិម៉ូអាប់អើយ អ្នកវេទនាហើយ ប្រជាជនដែលគោរពព្រះកេម៉ូស ត្រូវអន្តរាយជាមិនខាន ដ្បិតកូនប្រុសកូនស្រីរបស់អ្នក ត្រូវគេកៀរយកទៅជាឈ្លើយ។
47
ប៉ុន្តែ នៅគ្រាចុងក្រោយ យើងនឹងស្ដារស្រុកម៉ូអាប់ឡើងវិញ» - នេះជាព្រះបន្ទូលរបស់ ព្រះអម្ចាស់ ។ ការវិនិច្ឆ័យទោសជនជាតិម៉ូអាប់ចប់តែត្រឹមណេះ។
← Chapter 47
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 49 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52