bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
2 Kings 10
2 Kings 10
Khmer 2014 (អាល់គីតាប)
← Chapter 9
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 11 →
1
ស្តេចអហាប់មានបុត្រាចិតសិបនាក់ រស់នៅក្រុងសាម៉ារី។ លោកយេហ៊ូវផ្ញើសារ ទៅជូនអស់លោក ដែលជាមេដឹកនាំរបស់ទីក្រុង អះលីជំអះ និងគ្រូបាធ្យាយរបស់បុត្រស្តេចអហាប់ ដែលនៅក្រុងសាម៉ារី។ ក្នុងសារនោះមានសេចក្តីដូចតទៅ៖
2
«អស់លោកមានបុត្រារបស់ស្តេច ព្រមទាំងរទេះចំបាំងទ័ពសេះ ទីក្រុងដ៏រឹងមាំ និងគ្រឿងសស្ត្រាវុធស្រាប់ហើយ។ ដូច្នេះ ពេលណាអស់លោកបានទទួលសារនេះ
3
ចូរជ្រើសតាំងកូនណាមួយដែលប្រសើរជាងគេ ឲ្យឡើងគ្រងរាជ្យជំនួសបិតា ហើយត្រៀមខ្លួនប្រយុទ្ធការពាររាជវង្ស នៃម្ចាស់របស់អស់លោកទៅ»។
4
ពួកគេភ័យខ្លាចជាខ្លាំង ហើយនិយាយគ្នាថា៖ «ស្តេចទាំងពីរនោះពុំអាចតទល់នឹងលោកយេហ៊ូវបានផង ចុះទំរាំបើយើងវិញ តើយើងអាចតទល់នឹងគាត់ដូចម្តេចបាន?»។
5
អ្នកទទួលខុសត្រូវក្នុងវាំង ចៅហ្វាយក្រុង ពួកអះលីជំអះ និងពួកគ្រូបាធ្យាយចាត់គេ ឲ្យទៅជម្រាបលោកយេហ៊ូវថា៖ «យើងខ្ញុំជាអ្នកបម្រើរបស់លោក យើងខ្ញុំសុខចិត្តធ្វើអ្វីៗទាំងអស់ តាមតែលោកបង្គាប់។ យើងខ្ញុំមិនជ្រើសតាំងនរណាម្នាក់ជាស្តេចទេ សូមលោកប្រព្រឹត្តតាមតែលោកយល់ឃើញថាល្អចុះ!»។
6
លោកយេហ៊ូវធ្វើសារមួយទៀត ផ្ញើជូនអស់លោកទាំងនោះ មានសេចក្តីដូចតទៅ៖ «ប្រសិនបើអស់លោកចូលមកខាងខ្ញុំ និងស្តាប់តាមបញ្ជារបស់ខ្ញុំ ចូរកាត់កបុត្រាទាំងអស់របស់ចៅហ្វាយអស់លោក ហើយយកក្បាលមកឲ្យខ្ញុំនៅក្រុងយេសរាល នាថ្ងៃស្អែក ពេលថ្មើរនេះ!»។ ពេលនោះ កូនប្រុសទាំងចិតសិបនាក់រស់នៅតាមផ្ទះរបស់នាម៉ឺនធំៗ ក្នុងក្រុងសាម៉ារី ហើយចៅហ្វាយទាំងនោះចិញ្ចឹមពួកគេ។
7
ពេលពួកមេដឹកនាំនៃក្រុងសាម៉ារីទទួលសាររបស់លោកយេហ៊ូវ គេនាំគ្នាចាប់បុត្រារបស់ស្តេចទាំងចិតសិបនាក់នោះ មកកាត់កយកក្បាលដាក់ក្នុងកព្ឆោ នាំទៅជូនលោកយេហ៊ូវនៅក្រុងយេសរាល។
8
អ្នកនាំសារម្នាក់រត់ទៅជម្រាបលោកយេហ៊ូវថា គេនាំក្បាលរបស់បុត្រស្តេចមកហើយ។ លោកយេហ៊ូវបញ្ជាថា៖ «ចូរយកក្បាលទាំងនោះទៅដាក់ជាពីរគំនរ នៅត្រង់មាត់ទ្វារក្រុង រហូតដល់ព្រឹកស្អែក»។
9
លុះព្រឹកឡើង លោកយេហ៊ូវចេញទៅឈរនៅមាត់ទ្វារក្រុង ហើយប្រកាសប្រាប់ប្រជាជនទាំងមូលថា៖ «អ្នករាល់គ្នាគ្មានទោសអ្វីទេ! គឺខ្ញុំទេតើដែលបានបះបោរប្រឆាំងនឹងស្តេច ព្រមទាំងសម្លាប់ស្តេចទៀតផង។ រីឯអ្នកទាំងនេះវិញ តើនរណាជាអ្នកសម្លាប់?
10
ដូច្នេះ សូមអ្នករាល់គ្នាជ្រាបថា បន្ទូលទាំងប៉ុន្មាន ដែល អុលឡោះតាអាឡា ថ្លែងប្រឆាំងនឹងរាជវង្សរបស់ស្តេចអហាប់ សុទ្ធតែបានសម្រេចឥតខ្វះត្រង់ណាឡើយ! អុលឡោះតាអាឡា បានសម្រេចតាមសេចក្តីទាំងប៉ុន្មានដែលទ្រង់មានបន្ទូលតាមរយៈណាពីអេលីយ៉េស ជាអ្នកបម្រើរបស់ទ្រង់»។
11
លោកយេហ៊ូវប្រហារជីវិតញាតិវង្សរបស់ស្តេចអហាប់ ដែលនៅសេសសល់ក្នុងក្រុងយេសរាល ព្រមទាំងពួកនាម៉ឺនធំៗ អស់អ្នកដែលជិតស្និទ្ធនឹងស្តេច ពួកបូជាចារ្យរបស់ស្តេច ដោយពុំទុកនរណាម្នាក់ឲ្យរួចជីវិតឡើយ។
12
បន្ទាប់មក លោកយេហ៊ូវក្រោកឡើង ធ្វើដំណើរទៅកាន់ក្រុងសាម៉ារី។ ពេលធ្វើដំណើរទៅដល់សាលាសំណាក់របស់ពួកគង្វាល
13
គាត់បានជួបនឹងបងប្អូនរបស់ស្តេចអហាស៊ីយ៉ា ជាស្តេចស្រុកយូដា។ គាត់សួរពួកគេថា៖ «តើអស់លោកជានរណាដែរ?»។ ពួកគេឆ្លើយថា៖ «ពួកយើងជាបងប្អូនរបស់ស្តេចអហាស៊ីយ៉ា ពួកយើងនាំគ្នាចុះមកធ្វើគារវកិច្ច ចំពោះបុត្ររបស់ស្តេច និងកូនរបស់មហាក្សត្រិយានី»។
14
លោកយេហ៊ូវបញ្ជាថា៖ «ចូរចាប់ពួកគេទាំងរស់!»។ គេក៏ចាប់អ្នកទាំងនោះទាំងរស់នាំយកទៅសម្លាប់ ហើយបោះសាកសពទៅក្នុងអណ្តូងទឹកនៃសាលាសំណាក់នោះ។ អ្នកទាំងនោះមានគ្នាចំនួនសែសិបពីរនាក់ លោកយេហ៊ូវឥតទុកនរណាម្នាក់ ឲ្យរត់រួចឡើយ។
15
កាលលោកយេហ៊ូវចេញដំណើរពីទីនោះទៅ គាត់បានជួបនឹងលោកយ៉ូណាដាប់ ជាកូនរបស់លោករេកាបដែលដើរតម្រង់មករកគាត់។ លោកយេហ៊ូវជម្រាបសួរគាត់ ហើយសួរថា៖ «តើលោកមានចិត្តស្មោះចំពោះខ្ញុំ ដូចខ្ញុំមានចិត្តស្មោះចំពោះលោកដែរឬទេ?»។ លោកយ៉ូណាដាប់ឆ្លើយថា៖ «ខ្ញុំមានចិត្តស្មោះមែន»។ លោកយេហ៊ូវនិយាយទៀតថា៖ «បើដូច្នោះមែន សូមហុចដៃមក៍!»។ លោកយ៉ូណាដាប់ក៏ហុចដៃ ហើយលោកយេហ៊ូវចាប់ដៃគាត់ ទាញឡើងជិះរទេះជាមួយគាត់។
16
លោកយេហ៊ូវនិយាយថា៖ «សូមមកជាមួយខ្ញុំ នោះលោកនឹងឃើញចិត្តស្រឡាញ់មោះមុតរបស់ខ្ញុំចំពោះ អុលឡោះតាអាឡា!»។ លោកយេហ៊ូវក៏នាំលោកយ៉ូណាដាប់ ឡើងជិះរទេះទៅជាមួយគាត់។
17
លុះទៅដល់ក្រុងសាម៉ារី លោកយេហ៊ូវបានសម្លាប់ញាតិវង្សរបស់ស្តេចអហាប់ ដែលនៅសេសសល់ក្នុងក្រុងនោះ។ លោកសម្លាប់ពួកគេឲ្យផុតពូជ ស្របតាមបន្ទូលដែល អុលឡោះតាអាឡា បានថ្លែង តាមរយៈណាពីអេលីយ៉េស។
18
លោកយេហ៊ូវប្រមូលប្រជាជនទាំងមូល នៅក្រុងសាម៉ារី ហើយប្រកាសថា៖ «ស្តេចអហាប់ធ្លាប់គោរពព្រះបាលតែបន្តិចបន្តួចទេ រីឯខ្ញុំវិញ ខ្ញុំនឹងគោរពព្រះបាលយ៉ាងម៉ត់ចត់បំផុត។
19
ឥឡូវនេះ ចូរប្រមូលពួកព្យាការី ពួកអ្នកគោរពបម្រើ និងពួកបូជាចារ្យទាំងអស់របស់ព្រះបាលឲ្យមកជួបជុំជាមួយយើង។ សូមកុំឲ្យនរណាម្នាក់អវត្តមានឡើយ ដ្បិតខ្ញុំចង់ធ្វើគូរបានមួយយ៉ាងធំចំពោះព្រះបាល។ បើនរណាម្នាក់អាក់ខាននឹងត្រូវប្រហារជីវិត»។ លោកយេហ៊ូវប្រើឧបាយកលដូច្នេះ ដើម្បីលុបបំបាត់ពួកអ្នកគោរពបម្រើព្រះបាលឲ្យអស់។
20
លោកយេហ៊ូវបញ្ជាឲ្យគេរៀបចំអង្គប្រជុំដ៏សក្ការៈមួយ ជូនព្រះបាល។ គេក៏ប្រកាសដំណឹងនេះ
21
ដោយចាត់អ្នកនាំសារទៅគ្រប់ទិសទី ក្នុងស្រុកអ៊ីស្រអែលទាំងមូល។ អស់អ្នកគោរពបម្រើព្រះបាលមកចូលរួមទាំងអស់គ្នា ឥតមាននរណាម្នាក់អវត្តមានឡើយ។ ពួកគេចូលទៅក្នុងវិហាររបស់ព្រះបាលពេញណែនតាន់តាប់ទាំងអស់។
22
លោកយេហ៊ូវបញ្ជាដល់អ្នកគ្រប់គ្រងផ្នែកសម្លៀកបំពាក់សម្រាប់ថ្វាយបង្គំព្រះបាលថា៖ «ចូរចែកសម្លៀកបំពាក់ជូនអស់អ្នកដែលបំពេញមុខងារបម្រើព្រះបាលចុះ!»។ គេយកសម្លៀកបំពាក់មកចែកឲ្យអ្នកទាំងនោះគ្រប់ៗគ្នា។
23
លោកយេហ៊ូវអញ្ជើញមកដល់វិហាររបស់ព្រះបាលជាមួយនឹងលោកយ៉ូណាដាប់ ជាកូនរបស់លោករេកាប ហើយគាត់និយាយទៅកាន់អស់អ្នកដែលគោរពបម្រើព្រះបាលថា៖ «ចូរពិនិត្យមើល កុំឲ្យមានអ្នកបម្រើ អុលឡោះតាអាឡា ស្ថិតនៅទីនេះឡើយ គឺឲ្យមានតែអស់អ្នកដែលគោរពបម្រើព្រះបាលប៉ុណ្ណោះ»។
24
ពេលនោះ លោកយេហ៊ូវ និងលោកយ៉ូណាដាប់ក៏ចូលទៅក្នុងវិហារ ដើម្បីធ្វើគូរបាន និងគូរបានដុតដែរ។ លោកយេហ៊ូវបានដាក់ទាហានប៉ែតសិបនាក់ ឲ្យចាំនៅខាងក្រៅដោយបញ្ជាថា៖ «ខ្ញុំប្រគល់អ្នកទាំងនេះមកក្នុងកណ្តាប់ដៃរបស់អ្នករាល់គ្នាហើយ អ្នកណាបណ្តោយឲ្យមនុស្សម្នាក់រត់រួចអ្នកនោះនឹងត្រូវស្លាប់ជំនួស»។
25
ពេលធ្វើយញ្ញបូជាដុតទាំងមូលរួចស្រេចហើយ លោកយេហ៊ូវបញ្ជាទៅពលទាហាន និងនាយទាហានទ័ពសេះថា៖ «ចូរចូលទៅប្រហារពួកគេទាំងអស់គ្នា កុំឲ្យនរណាម្នាក់រត់រួចឡើយ!»។ ទាហានទាំងនោះក៏ប្រហារពួកគេដោយមុខដាវ ហើយបោះសាកសពចេញមកក្រៅ រួចចូលទៅខាងក្នុងទីសក្ការៈនៃវិហាររបស់ព្រះបាល។
26
ពួកគេយកស្តូបនៅក្នុងវិហាររបស់ព្រះបាលចេញមកដុតនៅខាងក្រៅ។
27
ក្រោយពីបានដុតបំផ្លាញស្តូបរបស់ព្រះបាលចោល ហើយពួកគេរំលំវិហាររបស់ព្រះបាល រួចយកទីនោះធ្វើជាកន្លែងបន្ទោរបង់រហូតដល់សព្វថ្ងៃ។
28
ស្តេចយេហ៊ូវលុបបំបាត់ការគោរពព្រះបាលចេញពីស្រុកអ៊ីស្រអែល
29
ប៉ុន្តែ គាត់ពុំបានងាកចេញពីអំពើបាប ដែលស្តេចយេរ៉ូបោម ជាកូនរបស់លោកនេបាតបាននាំប្រជាជនអ៊ីស្រអែល ឲ្យប្រព្រឹត្តដោយគោរពរូបគោមាសនៅបេតអែល និងក្រុងដាន់ឡើយ។
30
អុលឡោះតាអាឡា មានបន្ទូលមកកាន់ស្តេចយេហ៊ូវថា៖ «ដោយអ្នកបានបំពេញតាមបញ្ជារបស់យើងយ៉ាងល្អត្រឹមត្រូវ ហើយអ្នកបានប្រព្រឹត្តចំពោះកូនចៅរបស់អហាប់ ស្របតាមបំណងរបស់យើងទាំងស្រុងដូច្នេះ កូនចៅរបស់អ្នកនឹងគ្រងរាជ្យលើស្រុកអ៊ីស្រអែល រហូតដល់បួនតំណ»។
31
ប៉ុន្តែ ស្តេចយេហ៊ូវពុំព្យាយាមកាន់តាមហ៊ូកុំរបស់ អុលឡោះតាអាឡា ជាម្ចាស់របស់អ៊ីស្រអែលដោយស្មោះអស់ពីចិត្តទេ គឺគាត់ពុំបានងាកចេញពីអំពើបាប ដែលស្តេចយេរ៉ូបោម ជាកូនរបស់លោកនេបាត បាននាំប្រជាជនអ៊ីស្រអែល ឲ្យប្រព្រឹត្តនោះឡើយ។
32
តាំងពីពេលនោះមក អុលឡោះតាអាឡា ចាប់ផ្តើមកាត់បន្ថយទឹកដីអ៊ីស្រអែល។ ស្តេចហាសែលជាស្តេចស្រុកស៊ីរី វាយតាមព្រំប្រទល់ទាំងប៉ុន្មានដែលជាប់នឹងស្រុកអ៊ីស្រអែល
33
គឺចាប់តាំងពីត្រើយខាងកើតទន្លេយ័រដាន់ ស្រុកកាឡាដទាំងមូល ស្រុកកាដ រូបេន និងម៉ាណាសេ ហើយចាប់តាំងពីអារ៉ូអ៊ើរ ដែលស្ថិតនៅមាត់ស្ទឹងអើណូន ព្រមទាំងស្រុកកាឡាដ និងបាសានផង។
34
រីឯកិច្ចការផ្សេងទៀតរបស់ស្តេចយេហ៊ូវ និងអ្វីៗទាំងប៉ុន្មានដែលស្តេចបានធ្វើ ព្រមទាំងវីរភាពដ៏អង់អាចគ្រប់យ៉ាងរបស់ស្តេច សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្តេចស្រុកអ៊ីស្រអែល។
35
ស្តេចយេហ៊ូវស្លាប់ គេបានយកសពទៅបញ្ចុះនៅក្រុងសាម៉ារី ហើយស្តេចយ៉ូអាហាស ជាកូនឡើងស្នងរាជ្យ។
36
ស្តេចយេហ៊ូវសោយរាជ្យបានម្ភៃប្រាំបីឆ្នាំ នៅក្រុងសាម៉ារី។
← Chapter 9
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 11 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25