bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
2 Kings 5
2 Kings 5
Khmer 2014 (អាល់គីតាប)
← Chapter 4
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 6 →
1
មានបុរសម្នាក់ឈ្មោះលោកណាម៉ាន់ ជាមេទ័ពរបស់ស្តេចស្រុកស៊ីរី។ ស្តេចពេញចិត្តនឹងគាត់ណាស់ ដ្បិត អុលឡោះតាអាឡា ប្រទានជ័យជំនះដល់ស្រុកស៊ីរី ព្រោះតែគាត់។ ប៉ុន្តែ មេទ័ពដ៏ខ្លាំងពូកែនេះកើតរោគឃ្លង់។
2
គ្រានោះកងទ័ពស៊ីរី បានចេញមកច្បាំងនឹងស្រុកអ៊ីស្រអែល ហើយចាប់បានក្មេងស្រីម្នាក់នាំយកទៅជាឈ្លើយ។ ក្មេងស្រីនេះនៅបម្រើភរិយារបស់លោកណាម៉ាន់។
3
នាងជម្រាបម្ចាស់ស្រីថា៖ «ប្រសិនបើចៅហ្វាយអាចទៅជួបណាពីនៅក្រុងសាម៉ារី គាត់មុខជាជួយចៅហ្វាយឲ្យបានជាសះស្បើយពីរោគឃ្លង់ពុំខាន!»។
4
លោកណាម៉ាន់នាំយកពាក្យក្មេងស្រីពីស្រុកអ៊ីស្រអែលនោះទៅជម្រាបស្តេចស្រុកស៊ីរី។
5
ស្តេចប្រាប់ថា៖ «សូមលោកអញ្ជើញទៅក្រុងសាម៉ារីចុះ! យើងនឹងសរសេរសំបុត្រមួយផ្ញើទៅជូនស្តេចស្រុកអ៊ីស្រអែល»។ លោកណាម៉ាន់ចេញដំណើរទៅ ដោយនាំយកប្រាក់ដប់ហាប មាសប្រាំមួយពាន់ស្លឹង និងសម្លៀកបំពាក់ដប់បន្លាស់ទៅជាមួយផង។
6
លោកយកសំបុត្ររបស់ស្តេចស្រុកស៊ីរីជូនស្តេចអ៊ីស្រអែល សំបុត្រនោះមានសេចក្តីដូចតទៅ៖ «សូមស្តេចជ្រាបថា អ្នកដែលនាំសំបុត្រនេះមកជូន គឺលោកណាម៉ាន់ ជាមន្ត្រីរបស់ខ្ញុំ សូមស្តេចមេត្តាជួយព្យាបាលគាត់ ឲ្យជាសះស្បើយពីរោគឃ្លង់ផង»។
7
កាលស្តេចស្រុកអ៊ីស្រអែលអានសំបុត្រនេះចប់ គាត់ហែកអាវ ហើយសួរថា៖ «តើយើងនេះជាអុលឡោះដែលអាចធ្វើឲ្យមនុស្សស្លាប់ និងរស់កើតឬ បានជាស្តេចបញ្ជូនមនុស្សឃ្លង់មកឲ្យយើងព្យាបាលដូច្នេះ? សូមជួយពិចារណាមើលចុះ! ស្តេចស្រុកស៊ីរីពិតជារកលេស បង្កជម្លោះជាមួយយើងហើយ!»។
8
កាលអេលីយ៉ាសាក់ ជាអ្នកជំនិតរបស់អុលឡោះជ្រាបថា ស្តេចស្រុកអ៊ីស្រអែលហែកអាវគាត់ក៏ចាត់គេឲ្យទៅសួរស្តេចថា៖ «ហេតុអ្វីបានជាស្តេចហែកអាវដូច្នេះ? សូមប្រាប់ឲ្យលោកណាម៉ាន់មកជួបនឹងខ្ញុំចុះ នោះគាត់នឹងដឹងថា នៅស្រុកអ៊ីស្រអែលមានណាពីម្នាក់មែន!»។
9
លោកណាម៉ាន់ជិះរទេះសេះមកឈប់ នៅមុខផ្ទះណាពីអេលីយ៉ាសាក់។
10
អេលីយ៉ាសាក់ចាត់គេឲ្យទៅជម្រាបគាត់ថា៖ «សូមអញ្ជើញទៅមុជទឹកទន្លេយ័រដាន់ឲ្យបានចំនួនប្រាំពីរដងចុះ នោះស្បែករបស់អ្នកនឹងបានជាសះស្បើយ ហើយអ្នកនឹងបានជាមិនខាន»។
11
លោកណាម៉ាន់ក៏ខឹង ហើយដើរចេញទៅទាំងរអ៊ូថា៖ «ខ្ញុំនឹកស្មានថាណាពីមុខជាចេញមកទទួលខ្ញុំ ហើយឈរទូរអាអង្វរ អុលឡោះតាអាឡា ជាម្ចាស់របស់គាត់រួចដាក់ដៃលើដំបៅរបស់ខ្ញុំឲ្យជាសះស្បើយ។
12
នៅក្រុងដាម៉ាសក៏មានទន្លេដែរ គឺទន្លេអាបាណា និងទន្លេផើផើរ បើគ្រាន់តែមុជទឹក ហើយខ្ញុំបានជាសះស្បើយនោះ ខ្ញុំទៅមុជទឹកទន្លេនៅស្រុកខ្ញុំប្រសើរជាងមុជទឹកក្នុងទន្លេទាំងប៉ុន្មាន នៅស្រុកអ៊ីស្រអែលនេះ!»។ លោកណាម៉ាន់ចាកចេញទៅទាំងខឹង។
13
ប៉ុន្តែ អ្នកបម្រើរបស់គាត់ចូលទៅជិតគាត់ជម្រាបថា៖ «លោកបិតា! ប្រសិនបើណាពីបង្គាប់ឲ្យធ្វើកិច្ចការអ្វីពិបាក នោះលោកប្រាកដជាធ្វើតាមមិនខាន ពេលនេះ ណាពីគ្រាន់តែសុំឲ្យលោកមុជទឹក ដើម្បីជាស្អាតបរិសុទ្ធ ម្តេចក៏លោកមិនធ្វើតាម?»។
14
លោកណាម៉ាន់ក៏ចុះទៅក្នុងទន្លេយ័រដាន់ ហើយមុជក្នុងទឹកចំនួនប្រាំពីរដង តាមពាក្យដែលអ្នកជំនិតរបស់អុលឡោះបានប្រាប់ ស្រាប់តែសាច់របស់គាត់ឡើងស្អាត ដូចសាច់កូនក្មេង គាត់ក៏បានជាស្អាតបរិសុទ្ធ។
15
គាត់ត្រឡប់មកជួបអ្នកជំនិតរបស់អុលឡោះជាមួយពួកបម្រើរបស់គាត់។ ពេលទៅដល់គាត់ឈរនៅមុខណាពីជម្រាបថា៖ «ខ្ញុំដឹងច្បាស់ថា នៅលើផែនដីទាំងមូល ក្រៅពីអុលឡោះជាម្ចាស់របស់ជនជាតិអ៊ីស្រអែល គ្មានម្ចាស់ណាផ្សេងទៀតឡើយ! ឥឡូវនេះ សូមលោកមេត្តាទទួលជំនូនពីខ្ញុំផងចុះ»។
16
អេលីយ៉ាសាក់តបវិញថា៖ «ខ្ញុំសូមស្បថក្នុងនាម អុលឡោះតាអាឡា ដែលនៅអស់កល្ប ហើយដែលខ្ញុំគោរពបម្រើថា ខ្ញុំមិនទទួលជំនូនអ្វីពីលោកទេ!»។ លោកណាម៉ាន់ទទូចទូរអាសូមឲ្យណាពីទទួល តែគាត់មិនព្រមទទួលជាដាច់ខាត។
17
លោកណាម៉ាន់ក៏មានប្រសាសន៍ថា៖ «បើលោកមិនព្រមទេនោះ សូមមេត្តាអនុញ្ញាត ឲ្យខ្ញុំយកដី ផ្ទុកលើខ្នងលាពីរ ដឹកទៅផង ដ្បិតពីពេលនេះតទៅ ខ្ញុំមិនធ្វើគូរបានដុត ឬគូរបានជូនព្រះដទៃ ក្រៅពី អុលឡោះតាអាឡា ឡើយ។
18
ប៉ុន្តែ សូម អុលឡោះតាអាឡា មេត្តាអត់ទោសឲ្យខ្ញុំ នៅពេលណាស្តេចរបស់ខ្ញុំ ចូលទៅថ្វាយបង្គំព្រះរីម៉ូនក្នុងវិហារ ស្តេចតែងតែទប់កាយលើដៃរបស់ខ្ញុំ នោះខ្ញុំត្រូវតែក្រាបនៅចំពោះមុខព្រះរីម៉ូនដែរ។ ដូច្នេះកាលណាខ្ញុំក្រាបនៅចំពោះមុខព្រះរីម៉ូន សូម អុលឡោះតាអាឡា មេត្តាអត់ទោសឲ្យខ្ញុំផង»។
19
អេលីយ៉ាសាក់មានប្រសាសន៍ថា៖ «សូមលោកអញ្ជើញទៅដោយសុខសាន្តចុះ»។ កាលលោកណាម៉ាន់ចាកចេញពីណាពីអេលីយ៉ាសាក់បានឆ្ងាយបន្តិច
20
កេហាស៊ី ជាអ្នកបម្រើរបស់អេលីយ៉ាសាក់អ្នកជំនិតរបស់អុលឡោះនឹកគិតថា៖ «ម្ចាស់របស់ខ្ញុំប្រកែកមិនព្រមទទួលជំនូនពីលោកណាម៉ាន់ជាជនជាតិស៊ីរីសោះ។ ខ្ញុំសូមស្បថ ក្នុងនាម អុលឡោះតាអាឡា ដែលនៅអស់កល្បថា ខ្ញុំនឹងរត់ដេញតាមលោកណាម៉ាន់ ដើម្បីសុំរបស់ខ្លះពីគាត់!»។
21
កេហាស៊ីក៏រត់តាមលោកណាម៉ាន់។ កាលលោកណាម៉ាន់ឃើញកេហាស៊ីរត់មកតាមគាត់ គាត់ក៏ប្រញាប់ចុះពីលើរទេះមកទទួល ហើយសួរថា៖ «តើមានហេតុការណ៍អ្វី?»។
22
កេហាស៊ីឆ្លើយថា៖ «គ្មានហេតុការណ៍អ្វីទេ! ប៉ុន្តែ ម្ចាស់របស់ខ្ញុំ ចាត់ខ្ញុំឲ្យមកជម្រាបលោកថា “មានសមាជិកនៃក្រុមណាពីពីរនាក់ មកពីតំបន់ភ្នំអេប្រាអ៊ីម ទើបនឹងមកដល់ផ្ទះខ្ញុំ សូមលោកមេត្តាជួយផ្តល់ប្រាក់មួយហាប និងសម្លៀកបំពាក់ពីរបន្លាស់សម្រាប់គេទាំងពីរផង”»។
23
លោកណាម៉ាន់និយាយថា៖ «សូមទទួលយកប្រាក់ពីរហាបចុះ»។ គាត់បង្ខំកេហាស៊ីឲ្យទទួលប្រាក់ពីរហាប ព្រមទាំងសម្លៀកបំពាក់ពីរបន្លាស់ដាក់ក្នុងថង់ពីរ រួចចាត់អ្នកបម្រើពីរនាក់ ឲ្យលីទៅជាមួយកេហាស៊ី។
24
លុះមកដល់កន្លែងដែលមានទួល កេហាស៊ីទទួលថង់ទាំងពីរពីដៃអ្នកបម្រើ យកទៅទុកក្នុងផ្ទះរបស់គាត់ ហើយប្រាប់អ្នកទាំងពីរឲ្យវិលត្រឡប់ទៅវិញ។
25
បន្ទាប់មក គាត់ចូលទៅជួបអេលីយ៉ាសាក់ ជាចៅហ្វាយរបស់គាត់ អេលីយ៉ាសាក់សួរគាត់ថា៖ «កេហាស៊ី តើឯងទើបនឹងមកពីណា?»។
26
គាត់ឆ្លើយថា៖ «ខ្ញុំពុំបានទៅណាទេលោក»។ អេលីយ៉ាសាក់មានប្រសាសន៍ថា៖ «ចិត្តគំនិតរបស់ខ្ញុំទៅតាមឯងជាប់ នៅពេលលោកមេទ័ពចុះពីរទេះមកទទួលឯង។ ពេលនេះ មិនមែនជាពេលដែលត្រូវទទួលយកប្រាក់ សម្លៀកបំពាក់ ឬផ្លែអូលីវ ផ្លែទំពាំងបាយជូរ ចៀម គោ ឬអ្នកបម្រើប្រុសស្រីឡើយ។
27
ដូច្នេះ រោគឃ្លង់របស់លោកណាម៉ាន់នឹងកើតដល់ឯង ព្រមទាំងកូនចៅឯងរហូតតទៅ!»។ កាលកេហាស៊ី ចាកចេញពីណាពីអេលីយ៉ាសាក់ទៅ គាត់ក៏កើតរោគឃ្លង់ ហើយខ្លួនប្រាណរបស់គាត់ឡើងសដូចសំឡី។
← Chapter 4
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 6 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25