bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
2 Kings 8
2 Kings 8
Khmer 2014 (អាល់គីតាប)
← Chapter 7
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 9 →
1
ថ្ងៃមួយ អេលីយ៉ាសាក់មានប្រសាសន៍ប្រាប់ស្ត្រី ដែលគាត់បានធ្វើឲ្យកូនប្រុសរស់ឡើងវិញនោះថា៖ «ចូរក្រោកឡើង ចាកចេញពីទីនេះជាមួយគ្រួសាររបស់នាង ហើយទៅស្នាក់នៅស្រុកណា ដែលនាងអាចនៅបាន ដ្បិត អុលឡោះតាអាឡា ធ្វើឲ្យស្រុកនេះកើតទុរ្ភិក្ស ក្នុងរយៈពេលប្រាំពីរឆ្នាំ»។
2
ស្ត្រីនោះក្រោកឡើង ធ្វើតាមពាក្យដែលអ្នកជំនិតរបស់អុលឡោះបានប្រាប់។ នាងនាំគ្រួសារទៅរស់នៅស្រុកភីលីស្ទីនអស់រយៈពេលប្រាំពីរឆ្នាំ។
3
លុះគ្រប់ប្រាំពីរឆ្នាំ នាងក៏ត្រឡប់មកពីស្រុកភីលីស្ទីន ហើយចូលទៅជួបស្តេច ដើម្បីទាមទារផ្ទះសម្បែង និងដីធ្លីរបស់នាងវិញ។
4
ពេលនោះស្តេចកំពុងសំណេះសំណាលជាមួយកេហាស៊ី ជាអ្នកបម្រើរបស់អ្នកជំនិតអុលឡោះគាត់មានប្រសាសន៍ថា៖ «ចូររៀបរាប់ប្រាប់យើងពីការអស្ចារ្យផ្សេងៗដែលអេលីយ៉ាសាក់បានធ្វើ!»។
5
នៅពេលដែលកេហាស៊ីរៀបរាប់ជូនស្តេច អំពីអេលីយ៉ាសាក់ធ្វើឲ្យក្មេងម្នាក់រស់ឡើងវិញ ស្ត្រីជាម្តាយក៏ចូលមកជួបស្តេច ដើម្បីទាមទារសូមផ្ទះសម្បែង និងដីធ្លីរបស់នាង។ កេហាស៊ីជម្រាបថា៖ «សូមជម្រាបស្តេច នេះហើយស្ត្រីដែលជាម្តាយ ព្រមទាំងកូនរបស់នាង ដែលអេលីយ៉ាសាក់បានធ្វើឲ្យមានជីវិតរស់ឡើងវិញ!»។
6
ស្តេចសួរនាង ហើយនាងក៏រៀបរាប់ជម្រាបស្តេចតាមដំណើររឿង។ ពេលនោះស្តេចបញ្ជាទៅមន្ត្រីម្នាក់ថា៖ «ចូរប្រគល់ទ្រព្យសម្បត្តិទាំងប៉ុន្មានរបស់នាងឲ្យនាងវិញ ព្រមទាំងប្រគល់ភោគផលពីស្រែចម្ការរបស់នាង តាំងពីពេលដែលនាងចាកចេញពីស្រុក រហូតមកដល់ពេលនេះផង»។
7
អេលីយ៉ាសាក់ធ្វើដំណើរទៅក្រុងដាម៉ាស។ ពេលនោះស្តេចបេនហាដាដ ជាស្តេចស្រុកស៊ីរីកំពុងតែមានជំងឺ។ គេជម្រាបស្តេចថា៖ «អ្នកជំនិតរបស់អុលឡោះអញ្ជើញមកដល់ហើយ»។
8
ស្តេចមានប្រសាសន៍ទៅកាន់លោកហាសែលថា៖ «ចូរនាំយកជំនូនទៅជូនអ្នកជំនិតរបស់អុលឡោះរួចទូរអាសួរ អុលឡោះតាអាឡា តាមរយៈគាត់ថា តើយើងនឹងបានជាសះស្បើយពីជំងឺនេះឬទេ?»។
9
លោកហាសែលក៏ទៅជួបអេលីយ៉ាសាក់ ដោយនាំយកជំនូនដ៏ល្អៗបំផុត ដែលមាននៅក្រុងដាម៉ាស ផ្ទុកលើអូដ្ឋសែសិបក្បាល ដឹកទៅជូន។ ពេលទៅដល់លោកហាសែលចូលជួបអេលីយ៉ាសាក់ជម្រាបថា៖ «ស្តេចបេនហាដាដ ជាស្តេចស្រុកស៊ីរី ជាកូនរបស់អ្នក ចាត់ខ្ញុំឲ្យមកជម្រាបសួរអ្នកថា តើស្តេចនឹងជាសះស្បើយពីជំងឺឬទេ?»។
10
អេលីយ៉ាសាក់ឆ្លើយថា៖ «ចូរទៅជម្រាបស្តេចវិញថា ស្តេចនឹងបានជាសះស្បើយពិតមែន! ប៉ុន្តែ អុលឡោះតាអាឡា សំដែងឲ្យខ្ញុំដឹងថា ស្តេចមុខជាស្លាប់ជាក់ជាមិនខាន»។
11
អ្នកជំនិតរបស់អុលឡោះសម្លឹងមុខលោកហាសែលមិនដាក់ភ្នែក រួចគាត់យំ។
12
លោកហាសែលសួរណាពីថា៖ «ហេតុអ្វីបានជាលោកម្ចាស់យំ?»។ អេលីយ៉ាសាក់ឆ្លើយថា៖ «ខ្ញុំយំ ព្រោះខ្ញុំដឹងពីអំពើអាក្រក់ ដែលអ្នកនឹងប្រព្រឹត្តទៅលើជនជាតិអ៊ីស្រអែល គឺអ្នកនឹងដុតបំផ្លាញទីក្រុងរបស់គេ អ្នកនឹងសម្លាប់ពួកយុវជនដោយមុខដាវ អ្នកនឹងបោកសម្លាប់កូនក្មេង ព្រមទាំងវះពោះស្ត្រីមានផ្ទៃពោះផង»។
13
លោកហាសែលតបថា៖ «ខ្ញុំនេះប្រៀបដូចជាឆ្កែ តើខ្ញុំអាចធ្វើកិច្ចការដ៏សម្បើមបែបនេះកើតឬ?»។ អេលីយ៉ាសាក់ឆ្លើយថា៖ « អុលឡោះតាអាឡា បានសំដែងឲ្យខ្ញុំដឹងថា លោកនឹងឡើងធ្វើជាស្តេចលើស្រុកស៊ីរី»។
14
លោកហាសែលចាកចេញពីអេលីយ៉ាសាក់ វិលត្រឡប់ទៅរកចៅហ្វាយរបស់ខ្លួនវិញ។ ស្តេចសួរថា៖ «តើអេលីយ៉ាសាក់មានប្រសាសន៍ដូចម្តេច»។ លោកហាសែលឆ្លើយថា៖ «គាត់ប្រាប់ខ្ញុំថា ស្តេចនឹងបានជាសះស្បើយពិតមែន»។
15
ស្អែកឡើងលោកហាសែលយកភួយជ្រលក់ទឹក រួចយកទៅខ្ទប់មុខស្តេច។ ស្តេចស្លាប់ ហើយលោកហាសែលក៏ឡើងសោយរាជ្យជំនួសវិញ។
16
នៅឆ្នាំទីប្រាំ នៃរជ្ជកាលស្តេចយ៉ូរ៉ាម ជាបុត្ររបស់ស្តេចអហាប់ និងជាស្តេចស្រុកអ៊ីស្រអែលស្តេចយ៉ូរ៉ាម ជាបុត្រស្តេចយ៉ូសាផាតបានឡើងសោយរាជ្យនៅស្រុកយូដា
17
ក្នុងអាយុសាមសិបពីរឆ្នាំ គាត់សោយរាជ្យបានប្រាំបីឆ្នាំ នៅក្រុងយេរូសាឡឹម។
18
ស្តេចយ៉ូរ៉ាមដើរតាមមាគ៌ារបស់ស្តេចទាំងឡាយនៅស្រុកអ៊ីស្រអែល និងប្រព្រឹត្តដូចរាជវង្សរបស់ស្តេចអហាប់ដែរ ព្រោះគាត់បានរៀបការជាមួយបុត្រីរបស់ស្តេចអហាប់ ហើយស្តេចប្រព្រឹត្តអំពើអាក្រក់ មិនគាប់បំណង អុលឡោះតាអាឡា ។
19
ប៉ុន្តែ អុលឡោះតាអាឡា មិនលុបបំបាត់រាជាណាចក្រយូដាទេ ព្រោះទ្រង់បានសន្យានឹងណាពីទត ជាអ្នកបម្រើរបស់ទ្រង់ថា ទ្រង់ប្រោសប្រទានឲ្យពូជពង្សរបស់ស្តេចទត ឡើងសោយរាជ្យរហូតតទៅ។
20
ក្នុងរជ្ជកាលស្តេចយ៉ូរ៉ាម ជនជាតិអេដុមបានបះបោរប្រឆាំងនឹងការត្រួតត្រារបស់ជនជាតិយូដា ហើយនាំគ្នាតែងតាំងស្តេចម្នាក់ ឲ្យឡើងគ្រងរាជ្យលើពួកគេ។
21
ពេលនោះស្តេចយ៉ូរ៉ាម ចេញទៅក្រុងសាអ៊ារ ដោយនាំរទេះចំបាំងទាំងអស់ទៅជាមួយផង។ កងទ័ពអេដុមបានឡោមព័ទ្ធស្តេច និងពួកមេបញ្ជាការកងរទេះចំបាំង។ ស្តេចក៏ក្រោកឡើងនៅពេលយប់ ហើយវាយបើកផ្លូវ រីឯពលទាហានយូដាបាក់ទ័ព រត់ទៅកាន់ទីលំនៅរៀងៗខ្លួនវិញ។
22
តាំងពីពេលនោះមក ជនជាតិអេដុមបានរំដោះខ្លួនពីការត្រួតត្រារបស់ជនជាតិយូដា រហូតមកដល់សព្វថ្ងៃ។ នៅគ្រានោះ ក្រុងលីបណាក៏បះបោរដែរ។
23
កិច្ចការផ្សេងៗទៀតរបស់ស្តេចយ៉ូរ៉ាម និងអ្វីៗទាំងអស់ដែលគាត់បានធ្វើ សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្តេចស្រុកយូដា។
24
លុះស្តេចយ៉ូរ៉ាមស្លាប់ គេបានយកសពទៅបញ្ចុះក្នុងផ្នូររបស់រាជវង្ស នៅបុរីស្តេចទត ហើយស្តេចអហាស៊ីយ៉ាជាកូន បានឡើងស្នងរាជ្យ។
25
នៅឆ្នាំទីពីរនៃរជ្ជកាលស្តេចយ៉ូរ៉ាម ជាបុត្ររបស់ស្តេចអហាប់ និងជាស្តេចស្រុកអ៊ីស្រអែល ស្តេចអហាស៊ីយ៉ា ជាបុត្ររបស់ស្តេចយ៉ូរ៉ាម ឡើងសោយរាជ្យលើស្រុកយូដា
26
ក្នុងអាយុម្ភៃពីរឆ្នាំ ស្តេចសោយរាជ្យបានមួយឆ្នាំនៅក្រុងយេរូសាឡឹម។ ម្តាយរបស់ស្តេចមាននាមថា អថាលា ជាចៅរបស់ស្តេចអូមរី ស្តេចស្រុកអ៊ីស្រអែល។
27
ស្តេចអហាស៊ីយ៉ាដើរតាមមាគ៌ារបស់រាជវង្សស្តេចអហាប់ ហើយប្រព្រឹត្តអំពើអាក្រក់ មិនគាប់បំណង អុលឡោះតាអាឡា ដូចរាជវង្សស្តេចអហាប់ដែរ ព្រោះស្តេចបានរៀបការជាមួយញាតិវង្សរបស់ស្តេចអហាប់។
28
ស្តេចអហាស៊ីយ៉ាចេញទៅច្បាំងនឹងស្តេចហាសែល ជាស្តេចស្រុកស៊ីរី នៅក្រុងរ៉ាម៉ូត ក្នុងស្រុកកាឡាដ ដោយមានស្តេចយ៉ូរ៉ាម ជាស្តេចស្រុកអ៊ីស្រអែលទៅជាមួយផង។ នៅពេលប្រយុទ្ធ កងទ័ពស៊ីរីវាយស្តេចយ៉ូរ៉ាមឲ្យរបួស។
29
ស្តេចយ៉ូរ៉ាមត្រឡប់មកក្រុងយេសរាលវិញ ដើម្បីព្យាបាលរបួសដែលកងទ័ពស៊ីរីបានវាយនៅភូមិរ៉ាម៉ាក្នុងពេលស្តេចប្រយុទ្ធជាមួយស្តេចហាសែល ជាស្តេចស្រុកស៊ីរី។ ពេលនោះស្តេចអហាស៊ីយ៉ា ជាបុត្រស្តេចយ៉ូរ៉ាម ស្តេចស្រុកយូដា ធ្វើដំណើរទៅក្រុងយេសរាល សួរសុខទុក្ខស្តេចយ៉ូរ៉ាម ជាបុត្រស្តេចអហាប់ ដែលកំពុងតែមានជំងឺយ៉ាងខ្លាំង។
← Chapter 7
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 9 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25