bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
2 Kings 22
2 Kings 22
Khmer 2014 (អាល់គីតាប)
← Chapter 21
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 23 →
1
កាលស្តេចយ៉ូសៀសឡើងសោយរាជ្យ គាត់មានវ័យប្រាំបីឆ្នាំ ហើយសោយរាជ្យបានសាមសិបឆ្នាំនៅក្រុងយេរូសាឡឹម។ ម្តាយរបស់ស្តេចមាននាមថា យេឌីដា ជាកូនរបស់លោកអដាយ៉ា ជាអ្នកស្រុកបូសកាថ។
2
ស្តេចបានប្រព្រឹត្តអំពើសុចរិត ជាទីគាប់ចិត្ត អុលឡោះតាអាឡា ហើយដើរតាមមាគ៌ារបស់ទត ជាអយ្យកោឥតខ្ចោះ ដោយមិនងាកទៅស្តាំ ឬទៅឆ្វេងឡើយ។
3
នៅឆ្នាំទីដប់ប្រាំបី នៃរជ្ជកាលស្តេចយ៉ូសៀស គាត់ចាត់លោកសាផានជាស្មៀនស្តេច ដែលត្រូវជាកូនរបស់លោកអសាលា និងជាចៅរបស់លោកមស៊ូឡាម ឲ្យទៅកាន់ដំណាក់របស់ អុលឡោះតាអាឡា ដោយមានប្រសាសន៍ថា៖
4
«ចូរទៅជួបមូស្ទីហ៊ីលគីយ៉ា សុំឲ្យគាត់បូកសរុបប្រាក់ ដែលគេយកមកជូនក្នុងដំណាក់របស់ អុលឡោះតាអាឡា គឺប្រាក់ក្រុមយាមទ្វារបានទទួលពីប្រជាជន។
5
ចូរឲ្យគេប្រគល់ប្រាក់នោះ ទៅពួកមេជាងដែលទទួលខុសត្រូវជួសជុលដំណាក់របស់ អុលឡោះតាអាឡា ដើម្បីបង់ថ្លៃឈ្នួលរបស់ពួកកម្មករជួសជុលដំណាក់
6
គឺពួកជាងឈើ ជាងសំណង់ ជាងកំបោរ និងសម្រាប់ទិញឈើ ថ្មដាប់ ដើម្បីជួសជុលដំណាក់។
7
ប៉ុន្តែ ចូរកុំសួរនាំពីប្រាក់ដែលប្រគល់ទៅឲ្យពួកមេជាងឡើយ ដ្បិតពួកគេធ្វើការនេះដោយចិត្តស្មោះបំផុត»។
8
ពេលនោះមូស្ទីហ៊ីលគីយ៉ា មានប្រសាសន៍ទៅកាន់លោកសាផានជាស្មៀនស្តេចថា៖ «ខ្ញុំបានរកឃើញគីតាបហ៊ូកុំ នៅក្នុងដំណាក់របស់ អុលឡោះតាអាឡា!»។ លោកហ៊ីលគីយ៉ាជូនគីតាបនេះទៅលោកសាផាន ហើយលោកសាផានក៏អាន។
9
បន្ទាប់មកលោកសាផានជាស្មៀនស្តេច ក៏វិលមកជួបស្តេចវិញ ហើយរៀបរាប់ដូចតទៅ៖ «យើងខ្ញុំបានប្រគល់ប្រាក់ជំនូនដែលប្រមូលនៅក្នុងដំណាក់ ទៅឲ្យពួកមេជាងជាអ្នកទទួលខុសត្រូវជួសជុលដំណាក់របស់ អុលឡោះតាអាឡា ហើយ»។
10
លោកសាផានជាស្មៀនស្តេចជម្រាបស្តេចទៀតថា៖ «អ៊ីមុាំហ៊ីលគីយ៉ាបានប្រគល់គីតាបមួយក្បាល ឲ្យខ្ញុំ» រួចគាត់ក៏អានជូនស្តេចស្តាប់។
11
កាលស្តេចឮសេចក្តីទាំងប៉ុន្មាន ដែលមានចែងក្នុងគីតាបហ៊ូកុំ ស្តេចក៏ហែកអាវ។
12
បន្ទាប់មកស្តេចបញ្ជាទៅអ៊ីមុាំហ៊ីលគីយ៉ា លោកអហ៊ីកាម ជាកូនរបស់លោកសាផាន លោកអ័កបោរ ជាកូនរបស់លោកមីកាយ៉ា លោកសាផាន ជាស្មៀនស្តេច និងលោកអសាយ៉ា ជាអ្នកបម្រើថា៖
13
«សូមអស់លោកអញ្ជើញទៅទូរអាសួរ អុលឡោះតាអាឡា ឲ្យយើង និងប្រជាជនស្រុកយូដាទាំងមូល ពីសេចក្តីទាំងប៉ុន្មានក្នុងគីតាបដែលទើបរកឃើញនេះផង។ អុលឡោះតាអាឡា មុខជាខឹងនឹងយើងយ៉ាងខ្លាំង ដ្បិតពួកដូនតារបស់យើង មិនបានស្តាប់តាមសេចក្តីទាំងប៉ុន្មានដែលមានចែងទុកក្នុងគីតាបនេះទេ ហើយក៏មិនប្រតិបត្តិតាមដែរ»។
14
អ៊ីមុាំហ៊ីលគីយ៉ា លោកអហ៊ីកាម លោកអ័កបោរ លោកសាផាន និងលោកអសាយ៉ានាំគ្នាទៅជួបហ៊ូលដាជាអ្នកថ្លែងបន្ទូលនៃអុលឡោះជាភរិយារបស់លោកសាលូម ជាកូនរបស់លោកទីកវ៉ា ជាចៅរបស់លោកហារហាស និងជាអ្នកថែរក្សាសម្លៀកបំពាក់អ៊ីមុាំ។ នាងរស់នៅក្នុងសង្កាត់ថ្មីនៃក្រុងយេរូសាឡឹម។ កាលអ្នកបម្រើទាំងនោះរៀបរាប់ប្រាប់នាងចប់សព្វគ្រប់ហើយ
15
នាងមានប្រសាសន៍ថា៖ « អុលឡោះតាអាឡា ជាម្ចាស់នៃជនជាតិអ៊ីស្រអែលមានបន្ទូលដូចតទៅ: ចូរប្រាប់មនុស្សដែលចាត់អ្នករាល់គ្នាឲ្យមករកយើងថា
16
អុលឡោះតាអាឡា មានបន្ទូលដូចតទៅ: “យើងនឹងធ្វើឲ្យទុក្ខវេទនាកើតមានដល់ក្រុងនេះព្រមទាំងប្រជាជន ស្របតាមសេចក្តីទាំងប៉ុន្មាន ដូចមានចែងទុកក្នុងគីតាបដែលស្តេចស្រុកយូដាបានអាន។
17
ដោយពួកគេបានបោះបង់ចោលយើង ហើយដុតគ្រឿងក្រអូបជូនព្រះដទៃ និងបញ្ឆេះកំហឹងរបស់យើង ព្រោះតែអំពើទាំងប៉ុន្មានរបស់ពួកគេប្រព្រឹត្ត នោះយើងនឹងដាក់ទោសក្រុងនេះ គឺយើងមិនអាចអត់អោនបានឡើយ!”
18
ប៉ុន្តែ ចូរទៅជម្រាបស្តេចស្រុកយូដា ដែលចាត់អស់លោកឲ្យមកទូរអាសួរ អុលឡោះតាអាឡា ថា អុលឡោះតាអាឡា ជាម្ចាស់នៃជនជាតិអ៊ីស្រអែលមានបន្ទូលដូចតទៅ: អ្នកបានស្តាប់ឮសេចក្តីទាំងប៉ុន្មាន ដែលមានចែងទុកក្នុងគីតាបនេះហើយ។
19
ពេលអ្នកឮសេចក្តីដែលយើងថ្លែងទាស់នឹងក្រុងយេរូសាឡឹម ព្រមទាំងទាស់នឹងប្រជាជននៅក្រុងនេះថា “ពួកគេនឹងត្រូវវិនាសអន្តរាយ ហើយសាសន៍ដទៃនឹងយកឈ្មោះពួកគេទៅដាក់បណ្តាសាគ្នា” នោះអ្នកក៏បានបើកចិត្តទទួល ហើយដាក់ខ្លួននៅចំពោះយើង ទាំងហែកសម្លៀកបំពាក់ យំសោក ដូច្នេះយើងក៏ស្តាប់អ្នកដែរនេះជាបន្ទូលរបស់ អុលឡោះតាអាឡា ។
20
ហេតុនេះហើយបានជាយើងនឹងឲ្យអ្នក ទៅជួបជុំដូនតារបស់អ្នក អ្នកនឹងស្លាប់ទៅដោយសុខសាន្ត គេនឹងបញ្ចុះសពអ្នក។ អ្នកពុំឃើញទុក្ខវេទនាទាំងប៉ុន្មាន ដែលយើងនឹងធ្វើឲ្យកើតមានដល់ក្រុងនេះឡើយ»។ អ្នកបម្រើក៏នាំយកចម្លើយនេះទៅជម្រាបស្តេចវិញ។
← Chapter 21
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 23 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25