bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
2 Kings 21
2 Kings 21
Khmer 2014 (អាល់គីតាប)
← Chapter 20
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 22 →
1
កាលស្តេចម៉ាណាសេឡើងសោយរាជ្យ គាត់មានវ័យដប់ពីរឆ្នាំ គាត់សោយរាជ្យបានហាសិបឆ្នាំនៅក្រុងយេរូសាឡឹម។ ម្តាយរបស់ស្តេចមាននាមថានាងហែបស៊ីបា។
2
ស្តេចបានប្រព្រឹត្តអំពើអាក្រក់ មិនគាប់បំណង អុលឡោះតាអាឡា ដោយប្រព្រឹត្តតាមអំពើគួរស្អប់ខ្ពើមរបស់ប្រជាជាតិនានា ដែល អុលឡោះតាអាឡា បានបណ្តេញចេញពីមុខកូនចៅអ៊ីស្រអែល។
3
ស្តេចបានសង់កន្លែងសក្ការៈនៅតាមទួលខ្ពស់ៗឡើងវិញ គឺកន្លែងដែលស្តេចហេសេគាជាបិតាបានលុបបំបាត់។ ស្តេចបានសង់អាសនៈរបស់ព្រះបាល និងដំឡើងបង្គោលជូនព្រះអាសេរ៉ា ដូចស្តេចអហាប់ ជាស្តេចស្រុកអ៊ីស្រអែលបានប្រព្រឹត្តដែរ។ ស្តេចក្រាបថ្វាយបង្គំ និងគោរពបម្រើផ្កាយទាំងប៉ុន្មាននៅលើមេឃ។
4
ស្តេចបានសង់អាសនៈរបស់ព្រះដទៃក្នុងដំណាក់របស់ អុលឡោះតាអាឡា គឺនៅកន្លែងដែលទ្រង់មានបន្ទូលថា “យើងនឹងយកក្រុងយេរូសាឡឹមនេះ ទុកជាកន្លែងសម្រាប់នាមយើង”។
5
ស្តេចម៉ាណាសេសង់អាសនៈ សម្រាប់ផ្កាយទាំងប៉ុន្មាននៅលើមេឃ ក្នុងទីលានទាំងពីរនៃដំណាក់របស់ អុលឡោះតាអាឡា ។
6
ស្តេចបានយកបុត្រាទៅធ្វើបូជាយញ្ញ គាត់បានរកគ្រូមើលជោគរាសី ប្រព្រឹត្តមន្តអាគម ព្រមទាំងតែងតាំងឲ្យមានគ្រូអន្ទងខ្មោច និងគ្រូទស្សន៍ទាយផង។ ស្តេចប្រព្រឹត្តអំពើអាក្រក់កាន់តែខ្លាំងឡើងៗ ដែលមិនគាប់បំណង អុលឡោះតាអាឡា ធ្វើឲ្យទ្រង់ខឹង។
7
ស្តេចម៉ាណាសេបានធ្វើរូបបដិមារបស់ព្រះអាសេរ៉ា យកទៅតម្កល់ក្នុងដំណាក់របស់ អុលឡោះតាអាឡា ថ្វីដ្បិតតែ អុលឡោះតាអាឡា ធ្លាប់មានបន្ទូលមកកាន់ស្តេចទត និងស្តេចស៊ូឡៃម៉ាន ជាកូនថា «យើងជ្រើសរើសដំណាក់ និងក្រុងយេរូសាឡឹម ពីចំណោមកុលសម្ព័ន្ធទាំងប៉ុន្មាននៃជនជាតិអ៊ីស្រអែល ទុកជាកន្លែងសម្រាប់នាមយើងរហូតតទៅ។
8
ប្រសិនបើប្រជាជនអ៊ីស្រអែលកាន់តាមហ៊ូកុំទាំងប៉ុន្មានដែលយើងបានបង្គាប់មក តាមរយៈម៉ូសាជាអ្នកបម្រើរបស់យើង នោះយើងមិនឲ្យពួកគេខ្ចាត់ព្រាត់ចេញឆ្ងាយពីទឹកដី ដែលយើងប្រគល់ឲ្យដូនតារបស់គេឡើយ»។
9
ប៉ុន្តែ ពួកគេមិនព្រមស្តាប់ទេ ស្តេចម៉ាណាសេនាំពួកគេឲ្យវង្វេងរហូតដល់ប្រព្រឹត្តអំពើអាក្រក់ ជាងប្រជាជាតិនានា ដែល អុលឡោះតាអាឡា បានបំផ្លាញ នៅចំពោះមុខកូនចៅអ៊ីស្រអែលទៅទៀត។
10
ពេលនោះ អុលឡោះតាអាឡា មានបន្ទូលតាមរយៈពួកណាពីជាអ្នកបម្រើរបស់ទ្រង់ថា៖
11
«ម៉ាណាសេជាស្តេចស្រុកយូដា បានប្រព្រឹត្តអំពើគួរស្អប់ខ្ពើមទាំងនេះ គឺគេប្រព្រឹត្តអំពើអាក្រក់ទាំងប៉ុន្មាន ច្រើនជាងជនជាតិអាម៉ូរីកាលពីមុន ហើយគេក៏បាននាំជនជាតិយូដាប្រព្រឹត្តអំពើបាប ដោយគោរពរូបព្រះក្លែងក្លាយដែរ។
12
ហេតុនេះ អុលឡោះតាអាឡា មានបន្ទូលដូចតទៅ: យើងនឹងធ្វើឲ្យទុក្ខវេទនាកើតមានដល់ក្រុងយេរូសាឡឹម និងស្រុកយូដា ហើយនរណាក៏ដោយឲ្យតែឮគេនិយាយអំពីហេតុការណ៍នេះ ក៏តក់ស្លុតដែរ។
13
យើងនឹងបំផ្លាញក្រុងយេរូសាឡឹម ដូចយើងបានបំផ្លាញក្រុងសាម៉ារី និងរាជវង្សអហាប់ដែរ។ យើងនឹងបោសសំអាតក្រុងយេរូសាឡឹម ឥតទុកឲ្យនៅសល់អ្វីឡើយ។
14
យើងនឹងបោះបង់ចោលប្រជារាស្ត្ររបស់យើងដែលនៅសេសសល់ គឺយើងនឹងប្រគល់គេទៅក្នុងកណ្តាប់ដៃនៃពួកខ្មាំងសត្រូវរបស់គេ។ ខ្មាំងសត្រូវនឹងប្លន់រឹបអូសយកអ្វីៗទាំងអស់ចេញពីពួកគេ
15
ដ្បិតពួកគេបានប្រព្រឹត្តអំពើអាក្រក់ ដែលយើងមិនពេញចិត្ត គឺពួកគេធ្វើឲ្យយើងខឹង តាំងពីថ្ងៃដែលដូនតារបស់ពួកគេចាកចេញពីស្រុកអេស៊ីប រហូតមកដល់សព្វថ្ងៃ»។
16
ក្រៅពីអំពើបាប ដែលស្តេចម៉ាណាសេនាំប្រជាជនយូដាឲ្យប្រព្រឹត្តអំពើអាក្រក់ ដែលមិនគាប់បំណង អុលឡោះតាអាឡា ស្តេចក៏បានបង្ហូរឈាមជនស្លូតត្រង់ជាច្រើន រហូតដល់ក្រុងយេរូសាឡឹមមានពាសពេញទៅដោយឈាម។
17
កិច្ចការផ្សេងៗទៀតរបស់ស្តេចម៉ាណាសេ និងអ្វីៗទាំងប៉ុន្មានដែលគាត់បានធ្វើ គឺអំពើបាបសុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្តេចស្រុកយូដា។
18
កាលស្តេចម៉ាណាសេស្លាប់ គេបានយកសពរបស់ស្តេចទៅបញ្ចុះក្នុងសួនឧទ្យាននៃរាជវាំង គឺសួនរបស់លោកអ៊ូសា ហើយស្តេចអាំម៉ូនជាកូនបានឡើងស្នងរាជ្យ។
19
កាលស្តេចអាំម៉ូនឡើងសោយរាជ្យ គាត់មានវ័យម្ភៃពីរឆ្នាំ ហើយសោយរាជ្យបានពីរឆ្នាំនៅក្រុងយេរូសាឡឹម។ ម្តាយរបស់ស្តេចមាននាមថា មស៊ូលេម៉េត ជាកូនរបស់លោកហារូស ជាអ្នកស្រុកយ៉ុតបា។
20
ស្តេចបានប្រព្រឹត្តអំពើអាក្រក់ មិនគាប់បំណង អុលឡោះតាអាឡា ដូចស្តេចម៉ាណាសេជាបិតា។
21
ស្តេចប្រព្រឹត្តអំពើគ្រប់យ៉ាង គឺគោរពបម្រើ និងថ្វាយបង្គំព្រះក្លែងក្លាយដូចបិតាដែរ។
22
ស្តេចបានបោះបង់ចោល អុលឡោះតាអាឡា ជាម្ចាស់របស់ពួកអយ្យកោ គឺមិនដើរតាមមាគ៌ារបស់ អុលឡោះតាអាឡា ឡើយ។
23
ពួកមន្ត្រីរបស់ស្តេចអាំម៉ូន បានឃុបឃិតគ្នាក្បត់នឹងស្តេច ហើយសម្លាប់ស្តេចក្នុងរាជវាំង។
24
ប៉ុន្តែ ប្រជាជនយូដានាំគ្នាប្រហារពួកក្បត់ ដែលបានឃុបឃិតគ្នាសម្លាប់ស្តេចអាំម៉ូន ហើយតែងតាំងស្តេចយ៉ូសៀស ជាកូនឲ្យឡើងស្នងរាជ្យ។
25
កិច្ចការផ្សេងៗទៀតរបស់ស្តេចអាំម៉ូន និងអ្វីៗទាំងប៉ុន្មានដែលគាត់បានធ្វើ សុទ្ឋតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្តេចស្រុកយូដា។
26
គេបានយកសពរបស់ស្តេចទៅបញ្ចុះក្នុងផ្នូរនៅសួនរបស់លោកអ៊ូសា ហើយស្តេចយ៉ូសៀស ជាកូនឡើងស្នងរាជ្យ។
← Chapter 20
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 22 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25