bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
2 Kings 25
2 Kings 25
Khmer 2014 (អាល់គីតាប)
← Chapter 24
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
1
ក្នុងឆ្នាំទីប្រាំបួននៃរជ្ជកាលស្តេចសេដេគា នៅថ្ងៃទីដប់នៃខែទីដប់ ស្តេចនេប៊ូក្នេសាជាស្តេចស្រុកបាប៊ីឡូន បានលើកទ័ពទាំងមូលមកវាយក្រុងយេរូសាឡឹម។ ពួកគេបោះទ័ព និងលើកទួលព័ទ្ធជុំវិញក្រុងយេរូសាឡឹម។
2
ពួកគេឡោមព័ទ្ធក្រុងនេះរហូតដល់ឆ្នាំទីដប់មួយ នៃរជ្ជកាលស្តេចសេដេគា។
3
នៅថ្ងៃទីប្រាំបួន នៃខែបួន ពេលដែលទុរ្ភិក្សកើតមានយ៉ាងខ្លាំងនៅក្នុងទីក្រុង ហើយប្រជាជននៅក្នុងស្រុកលែងមានអាហារបរិភោគទៀតនោះ
4
ពួកខ្មាំងបានទម្លុះកំពែងក្រុងមួយកន្លែង។ ទោះបីកងទ័ពខាល់ដេឡោមព័ទ្ធទីក្រុងក្តី ពួកទាហានរត់ចេញពីទីក្រុងនៅពេលយប់ តាមទ្វារដែលស្ថិតនៅចន្លោះកំពែងទាំងពីរក្បែរឧទ្យានស្តេច ហើយរត់តាមផ្លូវឆ្ពោះទៅវាលអារ៉ាបា។
5
កងទ័ពខាល់ដេនាំគ្នាដេញតាមទាន់ស្តេចសេដេគា នៅវាលទំនាបជិតក្រុងយេរីខូ។ ពេលនោះកងទ័ពទាំងមូលរបស់ស្តេច រត់បែកខ្ញែកគ្នាអស់។
6
ពួកគេក៏ចាប់ស្តេចបញ្ជូនទៅស្តេចនេប៊ូក្នេសានៅក្រុងរីបឡា ហើយគេប្រកាសកាត់ទោសស្តេចសេដេគា។
7
គេបានអារកកូនទាំងអស់របស់ស្តេចសេដេគា នៅចំពោះមុខស្តេចសេដេគា។ បន្ទាប់មកស្តេចនេប៊ូក្នេសា ឲ្យគេចាក់ភ្នែករបស់ស្តេចសេដេគា រួចដាក់ច្រវាក់លង្ហិនពីរជាន់នាំយកទៅស្រុកបាប៊ីឡូន។
8
នៅថ្ងៃទីប្រាំពីរ ខែប្រាំ ក្នុងឆ្នាំទីដប់ប្រាំបួននៃរជ្ជកាលស្តេចនេប៊ូក្នេសា ស្តេចស្រុកបាប៊ីឡូន លោកនេប៊ូសារ៉ាដាន ជារាជប្រតិភូ ដែលបម្រើស្តេចស្រុកបាប៊ីឡូន បានមកដល់ក្រុងយេរូសាឡឹម។
9
លោកដុតកំទេចដំណាក់របស់ អុលឡោះតាអាឡា ដំណាក់របស់ស្តេច ព្រមទាំងផ្ទះនៅក្រុងយេរូសាឡឹម ជាពិសេសផ្ទះរបស់ពួកអភិជន។
10
កងទ័ពខាល់ដេទាំងមូល ដែលនៅក្រោមការដឹកនាំរបស់លោករាជប្រតិភូ ក៏បានរំលំកំពែងជុំវិញក្រុងយេរូសាឡឹមចោលដែរ។
11
លោកនេប៊ូសារ៉ាដាន ជារាជប្រតិភូ កៀរប្រជាជននៅសេសសល់ក្នុងទីក្រុង អស់អ្នកដែលបានរត់ទៅចុះចូលនឹងស្តេចស្រុកបាប៊ីឡូន ព្រមទាំងបណ្តាជនដែលនៅសេសសល់យកទៅជាឈ្លើយសឹក។
12
ប៉ុន្តែ លោករាជប្រតិភូទុកឲ្យប្រជាជនតូចតាចខ្លះរស់នៅក្នុងស្រុក ដើម្បីដាំទំពាំងបាយជូរ និងភ្ជួរស្រែ។
13
ជនជាតិខាល់ដេកំទេចសសរលង្ហិន នៅទ្វារចូលដំណាក់របស់ អុលឡោះតាអាឡា ដែកកំណល់ និងអាងធំធ្វើពីលង្ហិន ដែលស្ថិតនៅក្នុងដំណាក់របស់ អុលឡោះតាអាឡា ហើយយកលង្ហិនទាំងប៉ុន្មានទៅក្រុងបាប៊ីឡូន។
14
ពួកគេយកឆ្នាំង វែក កាំបិត ពែង និងរបស់ឯទៀតៗធ្វើពីលង្ហិន សម្រាប់ប្រើប្រាស់ក្នុងម៉ាស្ជិទទៅជាមួយ។
15
លោករាជប្រតិភូក៏យកចង្ក្រាន ភាជន៍ និងវត្ថុទាំងប៉ុន្មានដែលធ្វើពីមាស ពីប្រាក់ទៅជាមួយដែរ។
16
រីឯសសរទាំងពីរ អាងធំ និងកំណល់ ដែលស្តេចស៊ូឡៃម៉ានបានធ្វើ សម្រាប់ប្រើប្រាស់ក្នុងដំណាក់របស់ អុលឡោះតាអាឡា គឺវត្ថុទាំងប៉ុន្មានដែលធ្វើពីលង្ហិននោះ គ្មាននរណាដឹងថាមានទម្ងន់ប៉ុន្មានទេ។
17
សសរទីមួយមានកំពស់ដប់ប្រាំបីហត្ថ ហើយនៅពីលើសសរ មានក្បាច់ក្បាលសសរមួយធ្វើពីលង្ហិន ដែលមានកំពស់បីហត្ថ។ នៅជុំវិញក្បាច់ក្បាលសសរមានក្បាច់ក្រឡាអួន និងផ្លែទទឹមជាច្រើន ដែលធ្វើពីលង្ហិនទាំងអស់។ រីឯសសរទីពីរ និងក្បាច់ក្រឡាអួនក៏ដូចគ្នាដែរ។
18
លោករាជប្រតិភូបានចាប់មូស្ទីសេរ៉ាយ៉ា និងលោកសេផានាជាអ៊ីមុាំរង ព្រមទាំងអ្នកយាមទ្វារម៉ាស្ជិទបីនាក់យកទៅជាមួយ។
19
លោកក៏ចាប់មហាតលឹកម្នាក់ ដែលជាអ្នកទទួលខុសត្រូវលើពលទាហាន ព្រមទាំងពួកនៅក្នុងវាំងប្រាំនាក់ស្មៀនរបស់មេទ័ពដែលមានភារកិច្ចកេណ្ឌទាហាន និងប្រជាជនហុកសិបនាក់ទៀត ដែលស្ថិតនៅក្នុងទីក្រុងនាពេលនោះ។
20
លោកនេប៊ូសារ៉ាដាន ជារាជប្រតិភូចាប់អ្នកទាំងនោះនាំទៅជូនស្តេចស្រុកបាប៊ីឡូន នៅក្រុងរីបឡា។
21
ស្តេចស្រុកបាប៊ីឡូនប្រហារជីវិតអ្នកទាំងនោះនៅក្រុងរីបឡា ក្នុងស្រុកហាម៉ាត់។ ជនជាតិយូដាត្រូវគេកៀរចេញឆ្ងាយពីទឹកដីរបស់ខ្លួនបែបនេះឯង។
22
ស្តេចនេប៊ូក្នេសា ស្តេចស្រុកបាប៊ីឡូនទុកឲ្យប្រជាជនមួយចំនួនរស់នៅក្នុងស្រុកយូដា ហើយតែងតាំងលោកកេដាលា ជាកូនរបស់លោកអហ៊ីកាម និងជាចៅរបស់លោកសាផាន ឲ្យគ្រប់គ្រងលើពួកគេ។
23
កាលពួកមេទាហាន និងពលទាហានទាំងអស់ដែលមិនបានចុះចូលកងទ័ពបាប៊ីឡូន ឮដំណឹងថា ស្តេចស្រុកបាប៊ីឡូនតែងតាំងលោកកេដាលា ឲ្យគ្រប់គ្រងលើស្រុក ពួកគេក៏នាំគ្នាមកជួបនឹងលោកកេដាលានៅមីសប៉ា។ អ្នកទាំងនោះ គឺលោកអ៊ីស្មាអែល ជាកូនរបស់លោកនេថានា លោកយ៉ូហាណាន ជាកូនរបស់លោកការ៉ា លោកសេរ៉ាយ៉ា ជាកូនរបស់លោកថាន់ហ៊ូម៉េក ជាអ្នកស្រុកនេថូផា និងលោកយាសានាជាកូនរបស់ពួកម៉ាកាធី ព្រមទាំងពលទាហានរបស់ពួកគេ។
24
លោកកេដាលាបានប្រកាសយ៉ាងឱឡារិក ចំពោះមេទាហាន និងពលទាហានទាំងនោះថា៖ «កុំខ្លាចមន្ត្រីខាល់ដេធ្វើអ្វី ចូររស់នៅក្នុងស្រុក ហើយបម្រើស្តេចក្រុងបាប៊ីឡូនទៅ នោះអស់លោកនឹងបានសុខជាមិនខាន»។
25
នៅខែទីប្រាំពីរ លោកអ៊ីស្មាអែលជាកូនរបស់លោកនេថានា ជាចៅរបស់លោកអេលីសាម៉ា ដែលជាប់ពូជស្តេច បានមកជាមួយទាហានដប់នាក់ ហើយសម្លាប់លោកកេដាលា ព្រមទាំងជនជាតិយូដា និងជនជាតិខាល់ដេ ដែលនៅជាមួយលោកកេដាលា នៅមីសប៉ា។
26
ពេលនោះ ប្រជាជនទាំងមូល ចាប់ពីអ្នកតូច រហូតដល់អ្នកធំ ព្រមទាំងពួកមេទាហាន នាំគ្នាក្រោកឡើង ភៀសខ្លួនទៅស្រុកអេស៊ីប ព្រោះខ្លាចជនជាតិខាល់ដេ។
27
នៅថ្ងៃទីម្ភៃប្រាំពីរ ខែដប់ពីរ ក្នុងឆ្នាំទីសាមសិបប្រាំពីរ ដែលស្តេចយ៉ូយ៉ាគីន ជាស្តេចស្រុកយូដា ត្រូវគេចាប់យកទៅជាឈ្លើយសឹក ត្រូវនឹងឆ្នាំទីមួយ នៃរជ្ជកាលស្តេចអេវីល-មេរ៉ូដាក ជាស្តេចស្រុកបាប៊ីឡូន ស្តេចអេវីល-មេរ៉ូដាក ដោះលែងស្តេចយ៉ូយ៉ាគីន ឲ្យមានសេរីភាព។
28
ស្តេចមានប្រសាសន៍ទៅកាន់ស្តេចយ៉ូយ៉ាគីនដោយស្និទ្ធស្នាល ព្រមទាំងប្រទានកន្លែងកិត្តិយសជាងស្តេចឯទៀតៗ ដែលជាប់ជាឈ្លើយនៅក្រុងបាប៊ីឡូន។
29
ស្តេចអនុញ្ញាតឲ្យស្តេចយ៉ូយ៉ាគីន លែងស្លៀកសម្លៀកបំពាក់ឈ្លើយសឹក ហើយស្តេចយ៉ូយ៉ាគីនបានបរិភោករួមតុ ជាមួយស្តេចគ្រប់ពេលរហូតដល់ស្លាប់។
30
ស្តេចស្រុកបាប៊ីឡូនតែងតែទំនុកបម្រុងស្តេចយ៉ូយ៉ាគីន ជារៀងរាល់ថ្ងៃ អស់មួយជីវិត។
← Chapter 24
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25