bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
2 Kings 16
2 Kings 16
Khmer 2014 (អាល់គីតាប)
← Chapter 15
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 17 →
1
នៅឆ្នាំទីដប់ប្រាំពីរ នៃរជ្ជកាលស្តេចពេកាជាកូនរបស់លោករេម៉ាលា ស្តេចស្រុកអ៊ីស្រអែល ស្តេចអហាសជាបុត្ររបស់ស្តេចយ៉ូថាម ឡើងសោយរាជ្យលើស្រុកយូដា។
2
កាលស្តេចអហាសឡើងសោយរាជ្យ គាត់មានវ័យម្ភៃឆ្នាំ ហើយសោយរាជ្យបានដប់ប្រាំមួយឆ្នាំនៅក្រុងយេរូសាឡឹម។ ស្តេចពុំបានប្រព្រឹត្តអំពើសុចរិត គាប់បំណង អុលឡោះតាអាឡា ជាម្ចាស់របស់គាត់ ដូចស្តេចទតជាអយ្យកោឡើយ
3
ប៉ុន្តែ ស្តេចដើរតាមផ្លូវរបស់ស្តេចនានានៅស្រុកអ៊ីស្រអែល គឺស្តេចហ៊ានរហូតដល់យកកូនទៅធ្វើគូរបាន តាមទំនៀមទម្លាប់គួរស្អប់ខ្ពើមរបស់ប្រជាជាតិទាំងឡាយ ដែល អុលឡោះតាអាឡា បានបណ្តេញចេញពីមុខកូនចៅអ៊ីស្រអែល។
4
ស្តេចបានធ្វើគូរបាន និងដុតគ្រឿងក្រអូបនៅកន្លែងសក្ការៈតាមទួលខ្ពស់ៗ នៅតាមភ្នំ និងនៅក្រោមដើមឈើដែលមានស្លឹកខៀវខ្ចីផង។
5
ពេលនោះស្តេចរេស៊ីន ជាស្តេចស្រុកស៊ីរី និងស្តេចពេកាជាកូនរបស់លោករេម៉ាលា ស្តេចស្រុកអ៊ីស្រអែល នាំគ្នាឡើងមកវាយលុកក្រុងយេរូសាឡឹម។ ពួកគេឡោមព័ទ្ធស្តេចអហាស តែមិនអាចយកជ័យជំនះបានទេ។
6
នៅគ្រាដដែលនោះ ស្តេចរេស៊ីន ជាស្តេចស្រុកស៊ីរី ដណ្តើមយកក្រុងអេឡាតបានវិញ រួចបណ្តេញជនជាតិយូដាចេញពីក្រុងនោះ។ ជនជាតិអេដុមក៏វិលមកតាំងទីលំនៅក្នុងក្រុងអេឡាតរហូតដល់សព្វថ្ងៃ។
7
ស្តេចអហាសចាត់អ្នកនាំសារឲ្យទៅជម្រាបស្តេចទីកឡាត-ពីលេស៊ើរ ជាស្តេចស្រុកអាស្ស៊ីរីថា៖ «ខ្ញុំជាអ្នកបម្រើ និងជាកូនចៅរបស់ស្តេច សូមស្តេចមករំដោះខ្ញុំ ឲ្យរួចផុតពីកណ្តាប់ដៃរបស់ស្តេចស្រុកស៊ីរី និងស្តេចស្រុកអ៊ីស្រអែល ដែលលើកគ្នាមកវាយខ្ញុំផង»។
8
ស្តេចអហាសយកមាស ប្រាក់ ដែលមានក្នុងដំណាក់របស់ អុលឡោះតាអាឡា និងនៅក្នុងឃ្លាំងរាជ្យទ្រព្យ ផ្ញើទៅជូនស្តេចស្រុកអាស្ស៊ីរី។
9
ស្តេចស្រុកអាស្ស៊ីរីយល់ព្រមតាមសំណើរបស់ស្តេចអហាស។ ស្តេចទៅវាយក្រុងដាម៉ាសដណ្តើមយកបានក្រុងនោះ រួចកៀរអ្នកក្រុងនោះទៅជាឈ្លើយនៅស្រុកគៀរ ព្រមទាំងសម្លាប់ស្តេចរេស៊ីនទៀតផង។
10
ស្តេចអហាសទៅជួបស្តេចទីកឡាត-ពីលេស៊ើរ ជាស្តេចស្រុកអាស្ស៊ីរីនៅក្រុងដាម៉ាស។ ស្តេចឃើញអាសនៈមួយដែលស្ថិតនៅក្រុងដាម៉ាស ស្តេចក៏ផ្ញើគំរូ និងគម្រោងសង់អាសនៈនោះ ជូនអ៊ីមុាំអ៊ូរីយ៉ា។
11
អ៊ីមុាំអ៊ូរីយ៉ាសង់អាសនៈមួយ តាមគំរូដែលស្តេចអហាសផ្ញើពីក្រុងដាម៉ាស។ អ៊ីមុាំអ៊ូរីយ៉ាបានសង់អាសនៈនេះរួចជាស្រេច មុនពេលស្តេចអហាសមកពីក្រុងដាម៉ាសវិញ។
12
កាលស្តេចត្រឡប់មកវិញ ឃើញអាសនៈនោះ គាត់ក៏ឡើងទៅអាសនៈ
13
រួចធ្វើគូរបានដុត រួមជាមួយជូនម្សៅ និងធ្វើពិធីច្រួចស្រា ព្រមទាំងប្រោះឈាមរបស់សត្វ ដែលស្តេចធ្វើជាគូរបានមេត្រីភាពផង។
14
រីឯអាសនៈធ្វើពីលង្ហិនដែលស្ថិតនៅខាងមុខទីសក្ការៈរបស់ អុលឡោះតាអាឡា ស្តេចឲ្យគេលើកចេញពីកន្លែងដើម ដែលស្ថិតនៅចន្លោះអាសនៈថ្មី និងទីសក្ការៈរបស់ អុលឡោះតាអាឡា យកទៅដាក់នៅខាងជើងអាសនៈថ្មីវិញ។
15
ស្តេចអហាសចេញបញ្ជាដល់អ៊ីមុាំអ៊ូរីយ៉ាដូចតទៅ៖ «លោកត្រូវធ្វើគូរបានដុតនៅពេលព្រឹក និងជូនម្សៅនៅពេលល្ងាច លើអាសនៈធំនេះ គឺគូរបានដុត និងជូនម្សៅរបស់ស្តេច ព្រមទាំងគូរបានដុតរបស់ប្រជារាស្ត្រ រួមជាមួយជូនម្សៅ និងពិធីច្រួចស្រា។ ត្រូវប្រោះឈាមទាំងអស់របស់សត្វ ដែលធ្វើជាគូរបានដុត និងគូរបាននៅលើអាសនៈនេះដែរ។ រីឯអាសនៈពីលង្ហិនវិញទុកឲ្យយើងចាត់ចែងចុះ»។
16
អ៊ីមុាំអ៊ូរីយ៉ាធ្វើតាមបញ្ជាទាំងប៉ុន្មានរបស់ស្តេចអហាស។
17
ស្តេចអហាសបានកំទេចបន្ទះលង្ហិនរបស់រទេះ និងយកអាងដែលនៅលើរទេះនោះចេញ ហើយលើកអាងធំដែលទ្រដោយរូបគោលង្ហិន ចុះមកដាក់លើឥដ្ឋវិញ។
18
ស្តេចអហាសបានរើថែវជំអាត់ ដែលស្ថិតនៅក្នុងដំណាក់របស់ អុលឡោះតាអាឡា ចេញ ដើម្បីផ្គាប់ចិត្តស្តេចស្រុកអាស្ស៊ីរី គឺថែវដែលគេសង់នៅខាងក្នុងដំណាក់ និងថែវច្រកចូលរបស់ស្តេចដែលនៅខាងក្រៅ។
19
កិច្ចការផ្សេងៗទៀតរបស់ស្តេចអហាស និងអ្វីៗទាំងប៉ុន្មានដែលគាត់បានធ្វើ សុទ្ធតែមានកត់ត្រាទុក ក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្តេចស្រុកយូដា។
20
ស្តេចអហាសស្លាប់ គេបានយកសពទៅបញ្ចុះក្នុងផ្នូរនៃរាជវង្សនៅបុរីស្តេចទត ហើយស្តេចហេសេគា ជាកូនឡើងស្នងរាជ្យ។
← Chapter 15
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 17 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25