bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
2 Kings 15
2 Kings 15
Khmer 2014 (អាល់គីតាប)
← Chapter 14
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 16 →
1
នៅឆ្នាំទីម្ភៃប្រាំពីរនៃរជ្ជកាលស្តេចយេរ៉ូបោម ជាស្តេចស្រុកអ៊ីស្រអែល ស្តេចអសារា ជាបុត្ររបស់ស្តេចអម៉ាស៊ីយ៉ា បានឡើងសោយរាជ្យលើស្រុកយូដា
2
ក្នុងវ័យដប់ប្រាំមួយឆ្នាំ ស្តេចសោយរាជ្យបានហាសិបពីរឆ្នាំ នៅក្រុងយេរូសាឡឹម។ ម្តាយរបស់ស្តេចមាននាមថា យេកូលា ជាអ្នកក្រុងយេរូសាឡឹម។
3
ស្តេចបានប្រព្រឹត្តអំពើសុចរិតគ្រប់យ៉ាង ជាទីគាប់ចិត្ត អុលឡោះតាអាឡា ដូចស្តេចអម៉ាស៊ីយ៉ា ជាបិតាដែរ។
4
ប៉ុន្តែ ស្តេចមិនបានលុបបំបាត់កន្លែងសក្ការៈតាមទួលខ្ពស់ៗទេ ប្រជាជននៅតែធ្វើគូរបាន និងដុតគ្រឿងក្រអូបតាមទួលខ្ពស់ៗដដែល។
5
អុលឡោះតាអាឡា បានធ្វើឲ្យស្តេចអសារាកើតឃ្លង់ រហូតដល់ថ្ងៃដែលស្តេចស្លាប់។ ស្តេចត្រូវនៅក្នុងដំណាក់មួយដាច់ឡែកពីគេ។ សម្តេចយ៉ូថាមជាកូន មានភារកិច្ចមើលខុសត្រូវកិច្ចការក្នុងវាំង និងទទួលបន្ទុកគ្រប់គ្រងប្រជាជននៅក្នុងស្រុក។
6
កិច្ចការផ្សេងៗទៀតរបស់ស្តេចអសារា និងអ្វីៗទាំងប៉ុន្មានដែលគាត់បានធ្វើ សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្តេចស្រុកយូដា។
7
ស្តេចអសារាស្លាប់ គេបានយកសពទៅបញ្ចុះក្នុងផ្នូរនៃរាជវង្ស នៅបុរីស្តេចទត ហើយស្តេចយ៉ូថាមជាកូន ឡើងស្នងរាជ្យ។
8
នៅឆ្នាំទីសាមសិបប្រាំបី នៃរជ្ជកាលស្តេចអសារាជាស្តេចស្រុកយូដា ស្តេចសាការីយ៉ាជាបុត្ររបស់ស្តេចយេរ៉ូបោម ឡើងសោយរាជ្យលើស្រុកអ៊ីស្រអែល គាត់សោយរាជ្យបានប្រាំមួយខែនៅក្រុងសាម៉ារី។
9
ស្តេចប្រព្រឹត្តអំពើអាក្រក់ មិនគាប់បំណង អុលឡោះតាអាឡា ដូចពួកអយ្យកោដែរ គឺស្តេចពុំបានងាកចេញពីអំពើបាបដែលស្តេចយេរ៉ូបោម ជាកូនរបស់លោកនេបាត នាំប្រជាជនអ៊ីស្រអែលឲ្យប្រព្រឹត្តនោះឡើយ។
10
គ្រានោះ លោកសាលូមជាកូនរបស់លោកយ៉ាបេសបានក្បត់ស្តេច ហើយសម្លាប់ស្តេចនៅចំពោះមុខប្រជាជន រួចឡើងសោយរាជ្យជំនួស។
11
កិច្ចការផ្សេងៗរបស់ស្តេចសាការីយ៉ា សុទ្ធតែមានកត់ត្រាទុក ក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្តេចស្រុកអ៊ីស្រអែល។
12
ហេតុការណ៍នេះកើតមាន ស្របតាមបន្ទូលដែល អុលឡោះតាអាឡា ថ្លែងមកកាន់ស្តេចយេហ៊ូវថា៖ «កូនចៅរបស់អ្នកនឹងគ្រងរាជ្យលើជនជាតិអ៊ីស្រអែលបានបួនតំណ»។
13
ស្តេចសាលូម ជាកូនរបស់លោកយ៉ាបេសឡើងសោយរាជ្យលើស្រុកអ៊ីស្រអែល នៅឆ្នាំទីសាមសិបប្រាំបួន នៃរជ្ជកាលស្តេចអូស៉្យាស ជាស្តេចស្រុកយូដា គាត់សោយរាជ្យបានមួយខែនៅក្រុងសាម៉ារី។
14
លោកមណាហិមជាកូនរបស់លោកកាឌី បានឡើងពីក្រុងធើសាមកក្រុងសាម៉ារី សម្លាប់ស្តេចសាលូមជាកូនរបស់លោកយ៉ាបេស ហើយក៏ឡើងសោយរាជ្យជំនួស។
15
កិច្ចការផ្សេងៗទៀតរបស់ស្តេចសាលូម និងគម្រោងការក្បត់ ដែលស្តេចរៀបចំប្រឆាំងនឹងស្តេចសាការីយ៉ា សុទ្ធតែមានកត់ត្រាទុក ក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្តេចស្រុកអ៊ីស្រអែល។
16
គ្រានោះស្តេចមណាហិម បានវាយយកក្រុងធីបសា និងសម្លាប់រង្គាលអ្នកក្រុងនោះ ព្រមទាំងអ្នកស្រុកដែលរស់នៅតំបន់ជុំវិញ ចាប់តាំងពីក្រុងធើសារហូតមក។ ស្តេចវាយប្រហារក្រុងនេះ ព្រោះគេមិនបើកទ្វារក្រុងទទួលស្តេច។ ស្តេចបានវះពោះស្ត្រីទាំងអស់ដែលមានផ្ទៃពោះ នៅក្នុងក្រុងនោះចោលផង។
17
នៅអំឡុងឆ្នាំទីសាមសិបប្រាំបួន នៃរជ្ជកាលស្តេចអសារាជាស្តេចស្រុកយូដា ស្តេចមណាហិម ជាកូនរបស់លោកកាឌី ឡើងសោយរាជ្យលើស្រុកអ៊ីស្រអែល ស្តេចសោយរាជ្យបានដប់ឆ្នាំនៅក្រុងសាម៉ារី។
18
ស្តេចប្រព្រឹត្តអំពើអាក្រក់ មិនគាប់បំណង អុលឡោះតាអាឡា ។ ក្នុងអំឡុងពេលសោយរាជ្យនោះ ស្តេចពុំបានងាកចេញពីអំពើបាប ដែលស្តេចយេរ៉ូបោម ជាកូនរបស់លោកនេបាត នាំប្រជាជនអ៊ីស្រអែលឲ្យប្រព្រឹត្តនោះឡើយ។
19
គ្រានោះស្តេចពូល ជាស្តេចស្រុកអាស្ស៊ីរី បានវាយលុកចូលស្រុកអ៊ីស្រអែល តែស្តេចមណាហិម យកប្រាក់មួយពាន់ហាបជូនស្តេចពូល សូមឲ្យស្តេចនោះជួយពង្រឹងអំណាចរបស់ខ្លួន។
20
ស្តេចមណាហិមទារពន្ធពីប្រជាជនអ៊ីស្រអែលទាំងប៉ុន្មាន ដែលជាអ្នកមានទ្រព្យសម្បត្តិ គឺម្នាក់ៗត្រូវបង់ពន្ធហាសិបណែន ដើម្បីឲ្យបានប្រាក់យកទៅជូនស្តេចស្រុកអាស្ស៊ីរី។ ដូច្នេះ ស្តេចអាស្ស៊ីរីក៏ចាកចេញពីស្រុកអ៊ីស្រអែលវិលត្រឡប់ទៅស្រុករបស់ខ្លួនវិញ។
21
រីឯកិច្ចការផ្សេងៗរបស់ស្តេចមណាហិម និងអ្វីៗទាំងប៉ុន្មានដែលគាត់បានធ្វើសុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្តេចស្រុកអ៊ីស្រអែល។
22
កាលស្តេចមណាហិម ស្លាប់ ស្តេចពេកាហ៊ា ជាកូនបានឡើងស្នងរាជ្យ។
23
នៅឆ្នាំទីហាសិប នៃរជ្ជកាលស្តេចអសារា ស្តេចស្រុកយូដា ស្តេចពេកាហ៊ា ជាបុត្ររបស់ស្តេចមណាហិម បានឡើងសោយរាជ្យនៅស្រុកអ៊ីស្រអែល។ ស្តេចសោយរាជ្យបានពីរឆ្នាំនៅក្រុងសាម៉ារី។
24
ស្តេចបានប្រព្រឹត្តអំពើអាក្រក់ មិនគាប់បំណង អុលឡោះតាអាឡា គឺគាត់ពុំបានងាកចេញពីអំពើបាប ដែលស្តេចយេរ៉ូបោមជាកូនរបស់លោកនេបាត នាំប្រជាជនអ៊ីស្រអែលឲ្យប្រព្រឹត្តនោះឡើយ។
25
លោកពេកាជាកូនរបស់លោករេម៉ាលា ហើយជាអង្គរក្សរបស់ស្តេច បានឃុបឃិតជាមួយលោកអើកុប និងលោកអើរីយេសម្លាប់ស្តេច ក្នុងដំណាក់មួយនៃរាជវាំង នៅក្រុងសាម៉ារី។ ពេលនោះគាត់មានពលទាហានហាសិបនាក់ ជាអ្នកស្រុកកាឡាដចូលរួមជាមួយដែរ។ គាត់បានសម្លាប់ស្តេចពេកាហ៊ា ហើយឡើងសោយរាជ្យជំនួស។
26
រីឯកិច្ចការផ្សេងៗរបស់ស្តេចពេកាហ៊ា និងអ្វីៗទាំងប៉ុន្មានដែលគាត់បានធ្វើ សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្តេចស្រុកអ៊ីស្រអែល។
27
នៅឆ្នាំទីហាសិបពីរ នៃរជ្ជកាលស្តេចអសារា ជាស្តេចយូដា ស្តេចពេកា ជាកូនរបស់លោករេម៉ាលាបានឡើងសោយរាជ្យ នៅស្រុកអ៊ីស្រអែល ស្តេចសោយរាជ្យបានម្ភៃឆ្នាំនៅក្រុងសាម៉ារី។
28
ស្តេចបានប្រព្រឹត្តអំពើអាក្រក់មិនគាប់បំណង អុលឡោះតាអាឡា គឺគាត់ពុំបានងាកចេញពីអំពើបាប ដែលស្តេចយេរ៉ូបោមជាកូនរបស់លោកនេបាត នាំប្រជាជនអ៊ីស្រអែលឲ្យប្រព្រឹត្តនោះឡើយ។
29
ក្នុងរជ្ជកាលស្តេចពេកា ជាស្តេចស្រុកអ៊ីស្រអែល ស្តេចទីកឡាត-ពីលេស៊ើរ ជាស្តេចស្រុកអាស្ស៊ីរីបានវាយដណ្តើមយកទីក្រុងអ៊ីយ៉ូន ក្រុងអេបិល-បេត-មាកា ក្រុងយ៉ាណូហា ក្រុងកេដេស ក្រុងហាសោរ ស្រុកកាឡាដ ស្រុកកាលីឡេ និងស្រុកណែបថាលីទាំងមូល ព្រមទាំងកៀរអ្នកស្រុកនោះយកទៅជាឈ្លើយនៅស្រុកអាស្ស៊ីរី។
30
លោកហូស៊ាជាកូនរបស់លោកអេឡា បានឃុបឃិតក្បត់នឹងស្តេចពេកា ជាកូនរបស់លោករេម៉ាលា លោកសម្លាប់ស្តេច ហើយឡើងសោយរាជ្យជំនួស នៅឆ្នាំទីម្ភៃ នៃរជ្ជកាលស្តេចយ៉ូថាម ជាបុត្ររបស់ស្តេចអសារា ស្តេចស្រុកយូដា។
31
រីឯកិច្ចការផ្សេងៗរបស់ស្តេចពេកា និងអ្វីៗទាំងប៉ុន្មានដែលទ្រង់បានធ្វើ សុទ្ធតែមានកត់ត្រាទុក ក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្តេចស្រុកអ៊ីស្រអែល។
32
នៅឆ្នាំទីពីរនៃរជ្ជកាលស្តេចពេកា ជាកូនរបស់លោករេម៉ាលា ជាស្តេចស្រុកអ៊ីស្រអែល ស្តេចយ៉ូថាម ជាបុត្ររបស់ស្តេចអសារា ឡើងសោយរាជ្យលើស្រុកយូដា។
33
កាលស្តេចយ៉ូថាមឡើងសោយរាជ្យ គាត់មានអាយុម្ភៃប្រាំឆ្នាំ ហើយសោយរាជ្យបានដប់ប្រាំមួយឆ្នាំនៅក្រុងយេរូសាឡឹម។ ម្តាយរបស់ស្តេចមាននាមថា យេរូសា ជាកូនរបស់អ៊ីមុាំសាដុក។
34
ស្តេចប្រព្រឹត្តអំពើសុចរិតគ្រប់យ៉ាង ជាទីគាប់ចិត្ត អុលឡោះតាអាឡា ដូចស្តេចអសារាជាបិតាដែរ។
35
ប៉ុន្តែ ស្តេចមិនបានលុបបំបាត់កន្លែងសក្ការៈតាមទួលខ្ព ស់ៗទេ។ ប្រជាជននៅតែធ្វើគូរបាន និងដុតគ្រឿងក្រអូបតាមទួលខ្ពស់ៗដដែល។ ស្តេចយ៉ូថាមបានសង់ទ្វារខាងលើដំណាក់របស់ អុលឡោះតាអាឡា ។
36
កិច្ចការផ្សេងៗទៀតរបស់ស្តេចយ៉ូថាម និងអ្វីៗទាំងប៉ុន្មានដែលគាត់បានធ្វើ សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្តេចស្រុកយូដា។
37
នៅគ្រានោះ អុលឡោះតាអាឡា បានចាប់ផ្តើមចាត់ស្តេចរេស៊ីន ជាស្តេចស្រុកស៊ីរី និងស្តេចពេកាជាកូនរបស់លោករេម៉ាលាឲ្យមកលុកលុយស្រុកយូដា។
38
ស្តេចយ៉ូថាមស្លាប់ គេបានយកសពទៅបញ្ចុះក្នុងផ្នូរនៃរាជវង្ស នៅបុរីស្តេចទត ហើយស្តេចអហាសជាកូន ឡើងស្នងរាជ្យ។
← Chapter 14
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 16 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25