bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
2 Kings 11
2 Kings 11
Khmer 2014 (អាល់គីតាប)
← Chapter 10
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 12 →
1
កាលនាងអថាលា ជាម្តាយរបស់ស្តេចអហាស៊ីយ៉ាជ្រាបថា កូនស្លាប់ហើយ នាងចេញបញ្ជាឲ្យគេសម្លាប់រាជវង្សានុវង្សទាំងអស់។
2
ពេលនោះនាងយ៉ូសេបា ជាបុត្រីរបស់ស្តេចយ៉ូរ៉ាម និងជាប្អូនរបស់ស្តេចអហាស៊ីយ៉ា បានយកស្តេចយ៉ូអាស ជាបុត្រារបស់ស្តេចអហាស៊ីយ៉ា ពីក្នុងចំណោមបុត្រារបស់ស្តេច ដែលត្រូវគេសម្លាប់នោះទៅលាក់ទុក។ នាងនាំកូននោះទៅលាក់នៅបន្ទប់ដេកមួយក្នុងម៉ាស្ជិទ ព្រមទាំងឲ្យមេដោះនៅជាមួយផង។ គេបានលាក់កុមារមិនឲ្យនាងអថាលាឃើញ ដូច្នេះកុមារក៏រួចពីស្លាប់។
3
ក្នុងពេលដែលនាងអថាលាគ្រងរាជ្យ កុមារបានលាក់ខ្លួនជាមួយមេដោះក្នុងដំណាក់របស់ អុលឡោះតាអាឡា អស់រយៈពេលប្រាំមួយឆ្នាំ។
4
លុះដល់ឆ្នាំទីប្រាំពីរ អ៊ីមុាំយេហូយ៉ាដាចាត់គេទៅអញ្ជើញពួកនាយទាហានស្តេច ដែលជាជនជាតិការី និងពលទាហានមកជួបនឹងគាត់នៅដំណាក់របស់ អុលឡោះតាអាឡា ។ គាត់បានចុះកិច្ចសន្យាជាមួយពួកគេ ព្រមទាំងសុំឲ្យពួកគេស្បថក្នុងដំណាក់របស់ អុលឡោះតាអាឡា រួចគាត់នាំបុត្រារបស់ស្តេចមកបង្ហាញឲ្យពួកគេឃើញ។
5
បន្ទាប់មកគាត់បញ្ជាពួកគេថា៖ «អ្នករាល់គ្នាត្រូវធ្វើដូចតទៅ: ក្នុងចំណោមអ្នករាល់គ្នាដែលត្រូវវេនយាមនៅថ្ងៃឈប់សម្រាក មួយភាគបីត្រូវយាមដំណាក់ស្តេច
6
មួយភាគបីត្រូវយាមនៅត្រង់មាត់ទ្វារស៊ើរ និងមួយភាគបីទៀត ត្រូវយាមនៅទ្វារខាងក្រោយកន្លែងប្រចាំការ។ ក្រុមទាំងបីនេះត្រូវប្តូរវេនគ្នាយាមដំណាក់។
7
រីឯអ្នករាល់គ្នាពីរក្រុមទៀត ដែលមិនត្រូវវេនយាមនៅថ្ងៃឈប់សម្រាកត្រូវយាមដំណាក់របស់ អុលឡោះតាអាឡា ដើម្បីការពារស្តេច។
8
អ្នករាល់គ្នាត្រូវប្រដាប់អាវុធគ្រប់ដៃ នៅការពារជុំវិញស្តេច។ បើនរណាម្នាក់ហ៊ានចូលមកជិតជួរទ័ពរបស់អ្នករាល់គ្នា ត្រូវសម្លាប់ចោល។ ចូរនៅជាប់ជាមួយស្តេចជានិច្ច ទោះបីគាត់ចេញ ឬចូលក៏ដោយ»។
9
ពួកមេទ័ពនាំគ្នាធ្វើតាមបញ្ជាទាំងប៉ុន្មានរបស់អ៊ីមុាំយេហូយ៉ាដា ម្នាក់ៗនាំកូនទាហានរបស់ខ្លួន ទាំងអ្នកត្រូវវេនយាមនៅថ្ងៃឈប់សម្រាក ទាំងអ្នកមិនត្រូវវេនយាម ហើយទៅជួបអ៊ីមុាំយេហូយ៉ាដា។
10
អ៊ីមុាំចែកលំពែង ព្រមទាំងខែលរបស់ស្តេចទត ដែលតម្កល់ទុកក្នុងដំណាក់របស់ អុលឡោះតាអាឡា ជូនពួកមេទ័ពទាំងនោះ។
11
ពលទាហានប្រដាប់អាវុធគ្រប់ៗដៃ ឈរយាមនៅមុខដំណាក់ និងនៅជិតអាសនៈចាប់ពីប៉ែកខាងស្តាំរហូតដល់ប៉ែកខាងឆ្វេងដំណាក់ ដើម្បីការពារស្តេច។
12
ពេលនោះ អ៊ីមុាំអញ្ជើញបុត្ររបស់ស្តេចចេញមក ហើយយកមកុដរាជ្យមកបំពាក់ ព្រមទាំងជូនឯកសារនៃសម្ពន្ធមេត្រីផង រួចគេតែងតាំងកុមារជាស្តេច។ គេនាំគ្នាទះដៃស្រែកជយឃោសថា៖ «ជយោ! ស្តេច!»។
13
កាលនាងអថាលាឮសំរែកពលទាហាន និងប្រជាជន នាងក៏ទៅមើលពួកគេនៅក្នុងដំណាក់របស់ អុលឡោះតាអាឡា ។
14
នាងឃើញស្តេចថ្មី ឈរនៅលើវេទិកា តាមទំនៀមទម្លាប់ដោយមានមេទ័ព និងអ្នកផ្លុំត្រែឈរអមផង។ ប្រជាជនទាំងមូលនៅក្នុងស្រុកនាំគ្នាអបអរសាទរ ហើយគេក៏ផ្លុំត្រែឡើង។ នាងអថាលាហែកអាវស្រែកថា៖ «នេះជាអំពើក្បត់! នេះជាអំពើក្បត់!»។
15
អ៊ីមុាំយេហូយ៉ាដាបញ្ជាពួកមេទ័ពដែលគ្រប់គ្រងលើពលទ័ពថា៖ «ចូរនាំនាងចេញទៅក្រៅ! បើនរណាគាំទ្រនាង ចូរសម្លាប់ដោយមុខដាវទៅ!»។ អ៊ីមុាំនិយាយទៀតថា៖ «មិនត្រូវប្រហារជីវិតនាងនៅក្នុងដំណាក់របស់ អុលឡោះតាអាឡា ឡើយ!»។
16
គេចាប់នាងនាំទៅវាំងវិញ។ កាលមកដល់ខ្លោងទ្វារសេះ គេប្រហារជីវិតនាងនៅទីនោះ។
17
លោកយេហូយ៉ាដាចងសម្ពន្ធមេត្រីរវាង អុលឡោះតាអាឡា ស្តេច និងប្រជារាស្ត្រ ដើម្បីឲ្យពួកគេធ្វើជាប្រជារាស្ត្ររបស់ អុលឡោះតាអាឡា ។ លោកក៏បានចងសម្ពន្ធមេត្រីរវាងស្តេច និងប្រជារាស្ត្រដែរ។
18
ប្រជាជនទាំងមូលនៅក្នុងស្រុកនាំគ្នាចូលទៅបំផ្លាញវិហាររបស់ព្រះបាល ហើយវាយកំទេចអាសនៈ និងរូបសំណាក ព្រមទាំងសម្លាប់លោកម៉ាត់ថានជាបូជាចារ្យរបស់ព្រះបាលនៅមុខអាសនៈទៀតផង។ លោកយេហូយ៉ាដាបានចាត់ចែងឲ្យមានអ្នកមើលខុសត្រូវលើដំណាក់របស់ អុលឡោះតាអាឡា ។
19
បន្ទាប់មក គាត់នាំពួកមេទ័ព ពួកនាយទាហានស្តេចដែលជាជនជាតិការី និងពលទាហាន ព្រមទាំងប្រជាជនទាំងមូលនៅក្នុងស្រុក ដង្ហែស្តេចពីដំណាក់របស់ អុលឡោះតាអាឡា ចូលវាំងតាមខ្លោងទ្វារនៃពួកអ្នកយាម រួចហើយស្តេចយ៉ូអាសឡើងនៅលើបល្ល័ង្ករាជ្យ។
20
ប្រជាជនទាំងមូលនៅក្នុងស្រុកនាំគ្នាអបអរសាទរ ហើយទីក្រុងក៏បានសុខសាន្ត។ គេបានប្រហារជីវិតនាងអថាលានៅក្នុងវាំង។
21
ស្តេចយ៉ូអាសឡើងសោយរាជ្យក្នុងវ័យប្រាំពីរឆ្នាំ
← Chapter 10
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 12 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25