bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
2 Kings 24
2 Kings 24
Khmer 2014 (អាល់គីតាប)
← Chapter 23
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 25 →
1
ក្នុងរជ្ជកាលស្តេចយេហូយ៉ាគីមស្តេចនេប៊ូក្នេសា ជាស្តេចស្រុកបាប៊ីឡូន បានលើកទ័ពចេញមកច្បាំង។ ស្តេចយេហូយ៉ាគីមសុំចុះចូល ហើយធ្វើជារណបស្តេចស្រុកបាប៊ីឡូនអស់រយៈពេលបីឆ្នាំ។ បន្ទាប់មកស្តេចយេហូយ៉ាគីម ក៏បះបោរប្រឆាំងនឹងស្តេចស្រុកបាប៊ីឡូន។
2
គ្រានោះ អុលឡោះតាអាឡា ចាត់ពួកចោរព្រៃ ជាជនជាតិខាល់ដេ ជនជាតិស៊ីរី ជនជាតិម៉ូអាប់ និងជនជាតិអាំម៉ូន ឲ្យប្រឆាំងនឹងស្តេចយេហូយ៉ាគីម។ គាត់ចាត់ពួកគេឲ្យមកបំផ្លាញស្រុកយូដា ស្របតាមបន្ទូលដែលអុលឡោះបានថ្លែងតាមរយៈពួកណាពី ជាអ្នកបម្រើរបស់ទ្រង់។
3
អុលឡោះតាអាឡា ធ្វើឲ្យទុក្ខវេទនាទាំងនេះកើតមានដល់ស្រុកយូដា ដើម្បីបណ្តេញពួកគេចេញឆ្ងាយពីទ្រង់ ព្រោះតែអំពើបាបទាំងប៉ុន្មាន ដែលស្តេចម៉ាណាសេបានប្រព្រឹត្ត។
4
ហើយគាត់ក៏បានបង្ហូរឈាមជនស្លូតត្រង់ពាសពេញក្រុងយេរូសាឡឹមដែរ។ ដូច្នេះ អុលឡោះតាអាឡា មិនអត់ទោសឲ្យឡើយ។
5
កិច្ចការផ្សេងៗទៀតរបស់ស្តេចយេហូយ៉ាគីម និងអ្វីៗទាំងប៉ុន្មានដែលគាត់បានធ្វើ សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្តេចស្រុកយូដា។
6
កាលស្តេចយេហូយ៉ាគីមស្លាប់ ស្តេចយ៉ូយ៉ាគីនជាកូនបានឡើងស្នងរាជ្យ។
7
ស្តេចស្រុកអេស៊ីបមិនហ៊ានចាកចេញពីស្រុករបស់ខ្លួនទេ ដ្បិតស្តេចស្រុកបាប៊ីឡូន ដណ្តើមយកបានទឹកដីស្រុកអេស៊ីប ចាប់តាំងពីជ្រោះអេស៊ីប រហូតដល់ទន្លេអឺប្រាត។
8
កាលស្តេចយ៉ូយ៉ាគីនឡើងសោយរាជ្យ គាត់មានវ័យដប់ប្រាំបីឆ្នាំ ហើយសោយរាជ្យបានបីខែនៅក្រុងយេរូសាឡឹម។ ម្តាយរបស់គាត់មានឈ្មោះថា នេហ៊ូសថា ជាកូនរបស់លោកអែលណាថាន អ្នកក្រុងយេរូសាឡឹម។
9
ស្តេចបានប្រព្រឹត្តអំពើអាក្រក់ មិនគាប់បំណង អុលឡោះតាអាឡា ដូចបិតា ឥតចន្លោះត្រង់ណាឡើយ។
10
នៅគ្រានោះ កងទ័ពរបស់ស្តេចនេប៊ូក្នេសា ជាស្តេចស្រុកបាប៊ីឡូន ឡើងមកច្បាំងនឹងក្រុងយេរូសាឡឹម ហើយឡោមព័ទ្ធក្រុងនោះ។
11
ក្នុងពេលដែលកងទ័ពឡោមព័ទ្ធក្រុងយេរូសាឡឹមនោះ ស្តេចនេប៊ូក្នេសារបានមកបញ្ជាកងទ័ពដោយផ្ទាល់។
12
ពេលនោះ ស្តេចយ៉ូយ៉ាគីន ព្រមទាំងម្តាយ ពួកមន្ត្រី ពួកនាយទាហាន និងពួកមហាតលឹក ចេញមកសុំចុះចាញ់ស្តេចស្រុកបាប៊ីឡូន។ ស្តេចស្រុកបាប៊ីឡូនចាប់អ្នកទាំងនោះធ្វើជាឈ្លើយ នៅឆ្នាំទីប្រាំបីនៃរជ្ជកាលរបស់ស្តេចផ្ទាល់។
13
ស្តេចស្រុកបាប៊ីឡូនរឹបអូសយកទ្រព្យសម្បត្តិក្នុងដំណាក់របស់ អុលឡោះតាអាឡា និងរាជ្យទ្រព្យនៅក្នុងវាំង គាត់វាយកំទេចគ្រឿងបរិក្ខារធ្វើអំពីមាស ដែលស្តេចស៊ូឡៃម៉ាន ជាស្តេចស្រុកអ៊ីស្រអែលបានធ្វើ សម្រាប់ប្រើប្រាស់ក្នុងម៉ាស្ជិទរបស់ អុលឡោះតាអាឡា ។ ហេតុការណ៍នេះកើតមាន ស្របតាមបន្ទូលដែល អុលឡោះតាអាឡា បានថ្លែងទុក។
14
ស្តេចនេប៊ូក្នេសាកៀរអ្នកក្រុងយេរូសាឡឹម គឺមន្ត្រីទាំងអស់ អ្នកមុខអ្នកការទាំងអស់ ព្រមទាំងពួកសិប្បករ និងជាងដែកទាំងអស់ ដែលមានចំនួនមួយម៉ឺននាក់យកទៅជាឈ្លើយ គឺទុកឲ្យនៅសល់តែប្រជាជនតូចតាចប៉ុណ្ណោះ។
15
ស្តេចនេប៊ូក្នេសាក៏បានកៀរស្តេចយ៉ូយ៉ាគីន ព្រមទាំងម្តាយ ប្រពន្ធ ស្រីស្នំ ពួកមេដឹកនាំ និងពួកមេទ័ពពីក្រុងយេរូសាឡឹមទៅស្រុកបាប៊ីឡូន។
16
ស្តេចបានកៀរពួកអភិជនចំនួនប្រាំពីរពាន់នាក់ ព្រមទាំងពួកសិប្បករ និងជាងដែកចំនួនមួយពាន់នាក់ ជាមនុស្សពេញកម្លាំងដែលអាចច្បាំងបាន នាំទៅជាឈ្លើយ នៅស្រុកបាប៊ីឡូនផងដែរ។
17
ស្តេចស្រុកបាប៊ីឡូនតែងតាំងសម្តេចម៉ាថានា ជាពូរបស់ស្តេចយ៉ូយ៉ាគីន ឲ្យឡើងគ្រងរាជ្យជំនួស ហើយដូរឈ្មោះថា ស្តេចសេដេគា។
18
ពេលស្តេចសេដេគាឡើងសោយរាជ្យ គាត់មានវ័យម្ភៃមួយឆ្នាំ។ ស្តេចសោយរាជ្យបានដប់មួយឆ្នាំនៅក្រុងយេរូសាឡឹម ម្តាយរបស់ស្តេចមានឈ្មោះថាហាមូថាល់ ជាកូនរបស់លោកយេរេមី ជាអ្នកស្រុកលីបណា។
19
ស្តេចសេដេគាប្រព្រឹត្តអំពើអាក្រក់គ្រប់បែបយ៉ាង មិនគាប់បំណង អុលឡោះតាអាឡា ដូចស្តេចយេហូយ៉ាគីមដែរ។
20
ហេតុការណ៍ទាំងនេះកើតមាន មកពី អុលឡោះតាអាឡា ខឹងចំពោះក្រុងយេរូសាឡឹម និងស្រុកយូដា។ ទ្រង់បោះបង់ចោលពួកគេ ឆ្ងាយពីទ្រង់។
← Chapter 23
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 25 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25