bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
2 Kings 2
2 Kings 2
Khmer 2014 (អាល់គីតាប)
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 3 →
1
នៅគ្រាដែល អុលឡោះតាអាឡា ឲ្យខ្យល់កួចអេលីយ៉េសឡើងទៅសូរ៉កានោះ អេលីយ៉េស និងអេលីយ៉ាសាក់ចាកចេញពីគីលកាល់ទៅជាមួយគ្នា។
2
អេលីយ៉េសមានប្រសាសន៍ទៅកាន់អេលីយ៉ាសាក់ថា៖ «ចាំខ្ញុំនៅទីនេះហើយ ដ្បិត អុលឡោះតាអាឡា ចាត់ខ្ញុំឲ្យទៅបេតអែល»។ អេលីយ៉ាសាក់តបថា៖ «ខ្ញុំសូមស្បថក្នុងនាម អុលឡោះតាអាឡា ដែលនៅអស់កល្ប និងក្នុងឈ្មោះអ្នកផ្ទាល់ដែលនៅមានជីវិតថា ខ្ញុំនឹងមិនឃ្លាតចាកពីអ្នកឡើយ»។ អ្នកទាំងពីរក៏ធ្វើដំណើរទៅបេតអែល។
3
មានណាពីមួយក្រុមនៅបេតអែលចេញមកជួបអេលីយ៉ាសាក់ជម្រាបថា៖ «តើអ្នកជ្រាបឬទេថា ថ្ងៃនេះ អុលឡោះតាអាឡា លើកតួនរបស់អ្នកឡើងទៅលើមេឃ»។ គាត់ឆ្លើយថា៖ «ខ្ញុំក៏ដឹងដែរ មិនបាច់ប្រាប់ទេ!»។
4
អេលីយ៉េសមានប្រសាសន៍ទៅគាត់ថា៖ «អេលីយ៉ាសាក់អើយ ចូរចាំខ្ញុំនៅទីនេះហើយ ដ្បិត អុលឡោះតាអាឡា ចាត់ខ្ញុំឲ្យទៅក្រុងយេរីខូ»។ អេលីយ៉ាសាក់តបថា៖ «ខ្ញុំសូមស្បថក្នុងនាម អុលឡោះតាអាឡា ដែលនៅអស់កល្ប និងក្នុងឈ្មោះអ្នកផ្ទាល់ ដែលនៅមានជីវិតថា ខ្ញុំនឹងមិនឃ្លាតចាកពីអ្នកឡើយ»។ អ្នកទាំងពីរក៏ទៅដល់ក្រុងយេរីខូ។
5
មានណាពីមួយក្រុមនៅក្រុងយេរីខូ នាំគ្នាមកជិតអេលីយ៉ាសាក់ជម្រាបថា៖ «តើអ្នកជ្រាបទេថា ថ្ងៃនេះ អុលឡោះតាអាឡា លើកតួនរបស់អ្នកឡើងទៅលើមេឃ»។ គាត់ឆ្លើយថា៖ «ខ្ញុំក៏ដឹងដែរ មិនបាច់ប្រាប់ទេ!»។
6
អេលីយ៉េសមានប្រសាសន៍ទៅគាត់ថា៖ «ចូរចាំខ្ញុំនៅទីនេះហើយ ដ្បិត អុលឡោះតាអាឡា ចាត់ខ្ញុំឲ្យទៅទន្លេយ័រដាន់»។ អេលីយ៉ាសាក់តបថា៖ «ខ្ញុំសូមស្បថក្នុងនាម អុលឡោះតាអាឡា ដែលនៅអស់កល្ប និងក្នុងឈ្មោះអ្នកផ្ទាល់ដែលនៅមានជីវិតថា ខ្ញុំនឹងមិនឃ្លាតចាកពីអ្នកឡើយ»។ អ្នកទាំងពីរក៏បន្តដំណើរទៅមុខទៀត។
7
មានណាពីហាសិបនាក់ ដើរតាមពីក្រោយ ហើយឈរពីចម្ងាយ។ អ្នកទាំងពីរឈប់នៅមាត់ទន្លេយ័រដាន់។
8
ពេលនោះ អេលីយ៉េសយកអាវធំរបស់គាត់មកមូរ ហើយវាយទឹកទន្លេ ទឹកក៏ញែកចេញពីគ្នា។ អ្នកទាំងពីរដើរកាត់បាតទន្លេ។
9
កាលអ្នកទាំងពីរឆ្លងផុតហើយ អេលីយ៉េសមានប្រសាសន៍ទៅកាន់អេលីយ៉ាសាក់ថា៖ «បើអ្នកចង់បានអ្វីពីខ្ញុំ ចូរសុំឲ្យបានមុនពេល អុលឡោះតាអាឡា លើកខ្ញុំឡើងទៅឆ្ងាយពីអ្នក!»។ អេលីយ៉ាសាក់ឆ្លើយថា៖ «សូមមេត្តាឲ្យរសដែលស្ថិតនៅលើអ្នក មកសណ្ឋិតលើខ្ញុំមួយជាទ្វេ!»។
10
អេលីយ៉េសមានប្រសាសន៍ថា៖ «សំណូមពររបស់អ្នកពិបាកណាស់! ប៉ុន្តែ ប្រសិនបើអ្នកមើលឃើញខ្ញុំ ក្នុងពេលដែល អុលឡោះតាអាឡា លើកខ្ញុំឡើងទៅឆ្ងាយពីអ្នក នោះសំណូមពររបស់អ្នកពិតជាបានសម្រេច។ ផ្ទុយទៅវិញ ប្រសិនបើអ្នកមើលមិនឃើញខ្ញុំទេ សំណូមពររបស់អ្នកក៏ពុំបានសម្រេចដែរ»។
11
ក្នុងពេលដែលអ្នកទាំងពីរដើរបណ្តើរនិយាយគ្នាបណ្តើរ ស្រាប់តែមានរទេះជាភ្លើង ទឹមដោយសេះភ្លើង មកញែកអ្នកទាំងពីរឲ្យឃ្លាតចេញពីគ្នា។ ពេលនោះខ្យល់ក៏កួចអេលីយ៉េស ឡើងទៅសូរ៉កា។
12
កាលអេលីយ៉ាសាក់ឃើញដូច្នេះ គាត់ស្រែកថា៖ «លោកបិតា! លោកបិតាអើយ! លោកប្រៀបដូចជារទេះចំបាំង និងទ័ពសេះរបស់អ៊ីស្រអែល!»។ បន្ទាប់មក គាត់មើលអេលីយ៉េសលែងឃើញទៀត។ គាត់យកសម្លៀកបំពាក់របស់គាត់មកហែកជាពីរ
13
រួចរើសអាវធំរបស់អេលីយ៉េសដែលជ្រុះមកលើគាត់នោះ ហើយត្រឡប់ទៅមាត់ទន្លេយ័រដាន់វិញ។
14
អេលីយ៉ាសាក់យកអាវធំរបស់អេលីយ៉េសវាយទឹកទន្លេ ទាំងនិយាយថា៖ «តើ អុលឡោះតាអាឡា ជាម្ចាស់របស់អេលីយ៉េសនៅទីណា?»។ ពេលដែលគាត់វាយទឹកនោះទឹកក៏ញែកចេញពីគ្នា ហើយគាត់ដើរឆ្លងកាត់ទៅ។
15
ក្រុមណាពី ដែលឈរមើលពីត្រើយម្ខាងក្បែរក្រុងយេរីខូពោលឡើងថា៖ «រសរបស់អេលីយ៉េស មកសណ្ឋិតលើអេលីយ៉ាសាក់ហើយ!»។ ពួកគេទៅជួបអេលីយ៉ាសាក់ រួចនាំគ្នាក្រាបចុះនៅចំពោះមុខគាត់
16
ទាំងពោលថា៖ «ក្នុងចំណោមយើងខ្ញុំ មានមនុស្សពូកែអង់អាចហាសិបនាក់ សូមអ្នកអនុញ្ញាតឲ្យគេចេញទៅរកតួនរបស់អ្នកចុះ ក្រែងលោរសរបស់ អុលឡោះតាអាឡា នាំយកគាត់ទៅទម្លាក់នៅលើភ្នំ ឬក្នុងជ្រោះណាមួយ»។ អេលីយ៉ាសាក់ឆ្លើយថា៖ «កុំចាត់គេឲ្យទៅអី!»។
17
ប៉ុន្តែ ដោយគេទទូចខ្លាំងពេក គាត់ក៏យល់ព្រម ហើយនិយាយថា៖ «ចូរចាត់ពួកគេឲ្យទៅចុះ!»។ គេចាត់មនុស្សទាំងហាសិបនាក់នោះឲ្យទៅរកអេលីយ៉េស អស់រយៈពេលបីថ្ងៃ តែរកមិនឃើញសោះ។
18
អ្នកទាំងនោះក៏វិលត្រឡប់មកជួបអេលីយ៉ាសាក់ដែលស្នាក់នៅក្រុងយេរីខូ។ អេលីយ៉ាសាក់មានប្រសាសន៍ថា៖ «ខ្ញុំបានប្រាប់អ្នករាល់គ្នាហើយថា កុំទៅរកធ្វើអ្វី!»។
19
អ្នកក្រុងយេរីខូជម្រាបអេលីយ៉ាសាក់ថា៖ «លោកម្ចាស់ឃើញស្រាប់ហើយថា ក្រុងនេះមានទីតាំងប្រសើរណាស់ ប៉ុន្តែ ទឹកពុំល្អទេ ដូច្នេះ ដីមិនបង្កើតភោគផលឡើយ»។
20
អេលីយ៉ាសាក់មានប្រសាសន៍ថា៖ «ចូរទៅយកចានគោមថ្មីមួយមកឲ្យខ្ញុំ ហើយដាក់អំបិលផង!»។ គេក៏ទៅយកមកជូនគាត់។
21
គាត់ចេញទៅឯប្រភពទឹក ហើយចាក់អំបិលក្នុងទឹកទាំងមានប្រសាសន៍ដូចតទៅ៖ « អុលឡោះតាអាឡា មានបន្ទូលថា “យើងនឹងធ្វើឲ្យទឹកនេះល្អឡើងវិញ គឺមិនបង្កឲ្យអ្វីៗស្លាប់ ឬក៏ធ្វើឲ្យដីឥតបង្កើតភោគផលទៀតដែរ”»។
22
ទឹកក៏ល្អរហូតដល់សព្វថ្ងៃ ស្របតាមពាក្យដែលអេលីយ៉ាសាក់បានថ្លែង។
23
អេលីយ៉ាសាក់ធ្វើដំណើរពីទីនោះឡើងទៅបេតអែល។ ពេលកំពុងតែឡើងទៅនោះ មានក្មេងៗមួយក្រុមចេញពីទីក្រុងមក ហើយស្រែកប្រមាថគាត់ថា៖ «ឡើងទៅ តាទំពែក! ឡើងទៅ តាទំពែក!»។
24
គាត់បែរមកមើលក្មេងទាំងនោះ ហើយដាក់បណ្តាសាវាក្នុងនាម អុលឡោះតាអាឡា ។ ស្រាប់តែមានមេខ្លាឃ្មុំពីរចេញពីព្រៃមកហែកក្មេងទាំងនោះ អស់សែសិបពីរនាក់។
25
គាត់ធ្វើដំណើរចេញពីទីនោះឆ្ពោះទៅកាន់ភ្នំកើមែល រួចត្រឡប់ទៅក្រុងសាម៉ារីវិញ។
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 3 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25