bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
2 Kings 13
2 Kings 13
Khmer 2014 (អាល់គីតាប)
← Chapter 12
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 14 →
1
នៅឆ្នាំទីម្ភៃបីនៃរជ្ជកាលស្តេចយ៉ូអាស ជាបុត្ររបស់ស្តេចអហាស៊ីយ៉ា ស្តេចស្រុកយូដា ស្តេចយ៉ូអាហាសជាបុត្ររបស់ស្តេចយេហ៊ូវ បានឡើងសោយរាជ្យលើស្រុកអ៊ីស្រអែលនៅក្រុងសាម៉ារីស្តេចសោយរាជ្យបានដប់ប្រាំពីរឆ្នាំ។
2
ស្តេចប្រព្រឹត្តអំពើអាក្រក់ មិនគាប់បំណង អុលឡោះតាអាឡា គឺគាត់ប្រព្រឹត្តអំពើបាបដូចស្តេចយេរ៉ូបោម ជាកូនរបស់លោកនេបាត ដែលនាំប្រជាជនអ៊ីស្រអែលឲ្យប្រព្រឹត្តអំពើបាបដែរ ស្តេចមិនងាកចេញពីផ្លូវនោះទេ។
3
អុលឡោះតាអាឡា ខឹងទាស់នឹងជនជាតិអ៊ីស្រអែល ហើយប្រគល់ពួកគេទៅក្នុងកណ្តាប់ដៃរបស់ស្តេចហាសែល ជាស្តេចស្រុកស៊ីរី និងស្តេចបេនហាដាដ ជាបុត្ររបស់ស្តេចហាសែលក្នុងអំឡុងពេលដ៏យូរ។
4
ប៉ុន្តែ ស្តេចយ៉ូអាហាសទូរអាអង្វរ អុលឡោះតាអាឡា អុលឡោះតាអាឡា ទ្រង់ស្តាប់ពាក្យទូរអាអង្វរនេះ ដ្បិតទ្រង់ឃើញស្តេចស្រុកស៊ីរីជិះជាន់សង្កត់សង្កិនប្រជាជនអ៊ីស្រអែល
5
អុលឡោះតាអាឡា ប្រោសប្រទានឲ្យមានអ្នកដឹកនាំម្នាក់ មកសង្គ្រោះជនជាតិអ៊ីស្រអែលពីកណ្តាប់ដៃរបស់ជនជាតិស៊ីរី និងឲ្យពួកគេរស់នៅដោយសុខសាន្តក្នុងស្រុករបស់ខ្លួនដូចកាលពីមុន។
6
ប៉ុន្តែ ពួកគេពុំបានងាកចេញពីអំពើបាប ដែលរាជវង្សរបស់ស្តេចយេរ៉ូបោមនាំប្រជាជនអ៊ីស្រអែលឲ្យប្រព្រឹត្តនោះឡើយ។ ពួកគេនៅតែប្រព្រឹត្តអំពើបាបនោះតទៅទៀត គឺសូម្បីតែបង្គោលរបស់ព្រះអាសេរ៉ា ក៏មាននៅក្នុងក្រុងសាម៉ារីដែរ។
7
កងទ័ពរបស់ស្តេចយ៉ូអាហាស មាននៅសល់ត្រឹមតែទ័ពសេះហាសិបនាក់ រទេះចំបាំងដប់ និងកងពលថ្មើរជើងមួយម៉ឺននាក់ប៉ុណ្ណោះ ដ្បិតស្តេចស្រុកស៊ីរីបានបំផ្លាញស្ទើរតែទាំងអស់ ទុកទ័ពឲ្យនៅសេសសល់បន្តិចបន្តួច ប្រៀបដូចជាធូលីដែលគេដើរជាន់។
8
កិច្ចការផ្សេងទៀតរបស់ស្តេចយ៉ូអាហាស និងអ្វីៗទាំងប៉ុន្មានដែលស្តេចបានធ្វើ ព្រមទាំងវីរភាពដ៏អង់អាចរបស់ស្តេច សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្តេចស្រុកអ៊ីស្រអែល។
9
កាលស្តេចស្លាប់ គេយកសពទៅបញ្ចុះនៅក្រុងសាម៉ារី ហើយស្តេចយ៉ូអាស ជាកូនឡើងស្នងរាជ្យ។
10
នៅឆ្នាំទីសាមសិបប្រាំពីរ នៃរជ្ជកាលស្តេចយ៉ូអាស ជាស្តេចស្រុកយូដា ស្តេចយ៉ូអាសជាបុត្ររបស់ស្តេចយ៉ូអាហាសបានឡើងសោយរាជ្យលើស្រុកអ៊ីស្រអែល នៅក្រុងសាម៉ារី ស្តេចសោយរាជ្យបានដប់ប្រាំមួយឆ្នាំ។
11
ស្តេចបានប្រព្រឹត្តអំពើអាក្រក់ មិនគាប់បំណង អុលឡោះតាអាឡា ដោយពុំបានងាកចេញពីអំពើបាបដែលស្តេចយេរ៉ូបោម ជាកូនរបស់លោកនេបាតនាំប្រជាជនអ៊ីស្រអែលឲ្យប្រព្រឹត្តនោះទេ គឺស្តេចប្រព្រឹត្តតាមផ្លូវអាក្រក់ដូចគេដែរ។
12
រីឯកិច្ចការផ្សេងទៀតរបស់ស្តេចយ៉ូអាស និងអ្វីៗទាំងប៉ុន្មានដែលគាត់បានធ្វើ ព្រមទាំងវីរភាពដ៏អង់អាចរបស់ស្តេច និងសង្គ្រាមជាមួយស្តេចអម៉ាស៊ីយ៉ា ជាស្តេចស្រុកយូដាសុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្តេចស្រុកអ៊ីស្រអែល។
13
កាលស្តេចយ៉ូអាសស្លាប់ គេយកសពទៅបញ្ចុះក្នុងផ្នូរនៃរាជវង្សរបស់ស្តេចស្រុកអ៊ីស្រអែលនៅក្រុងសាម៉ារី ហើយស្តេចយេរ៉ូបោមឡើងស្នងរាជ្យ។
14
នៅគ្រានោះ អេលីយ៉ាសាក់មានជំងឺជាទម្ងន់ហៀបនឹងស្លាប់។ ស្តេចយ៉ូអាសជាស្តេចស្រុកអ៊ីស្រអែលមកសួរសុខទុក្ខគាត់ ស្តេចយំសម្រក់ទឹកភ្នែកលើមុខគាត់ ហើយមានប្រសាសន៍ថា៖ «លោកបិតា! លោកបិតាអើយ លោកប្រៀបដូចជារទេះចំបាំង និងទ័ពសេះរបស់អ៊ីស្រអែល!»។
15
អេលីយ៉ាសាក់ជម្រាបស្តេចថា៖ «សូមស្តេចយកធ្នូ និងព្រួញមក!»។ ស្តេចក៏យកធ្នូ និងព្រួញមកកាន់។
16
ណាពីជម្រាបស្តេចថា៖ «សូមស្តេចលើកធ្នូឡើងយឹតទៅ!»។ ស្តេចក៏លើកធ្នូឡើង ហើយយឹត។ អេលីយ៉ាសាក់ដាក់ដៃលើដៃស្តេច
17
រួចជម្រាបថា៖ «សូមស្តេចបើកបង្អួចដែលបែរទៅទិសខាងកើត!»។ ស្តេចយ៉ូអាសក៏បើកបង្អួចនោះ។ អេលីយ៉ាសាក់ជម្រាបថា៖ «សូមបាញ់ទៅ!» ស្តេចក៏បាញ់។ អេលីយ៉ាសាក់ជម្រាបថា៖ «នេះជាព្រួញជ័យជំនះមកពី អុលឡោះតាអាឡា គឺព្រួញជ័យជំនះលើជនជាតិស៊ីរី។ ស្តេចនឹងប្រហារកងទ័ពស៊ីរីនៅក្រុងអាផែក រហូតដល់ពួកគេវិនាសសូន្យ»។
18
អេលីយ៉ាសាក់ជម្រាបស្តេចទៀតថា៖ «សូមយកព្រួញទាំងនោះមក!»។ ស្តេចក៏យកព្រួញទាំងនោះមកកាន់។ ណាពីជម្រាបថា៖ «សូមវាយលើដី!» ស្តេចវាយលើដីបីដង ហើយឈប់។
19
អ្នកជំនិតរបស់អុលឡោះខឹងនឹងស្តេច ហើយជម្រាបថា៖ «គួរតែវាយឲ្យបានប្រាំ ឬប្រាំមួយដង នោះស្តេចពិតជាច្បាំងឈ្នះជនជាតិស៊ីរី រហូតដល់បំផ្លាញពួកគេឲ្យវិនាសសូន្យ។ ប៉ុន្តែ ឥឡូវនេះ ស្តេចវាយពួកគេឈ្នះ បានត្រឹមតែបីដងប៉ុណ្ណោះ»។
20
បន្ទាប់មក អេលីយ៉ាសាក់ទទួលមរណភាព ហើយគេក៏យកសពគាត់ទៅបញ្ចុះ។ ជារៀងរាល់ឆ្នាំ ទាហានជនជាតិម៉ូអាប់តែងតែចូលមកទន្ទ្រានក្នុងស្រុក។
21
ថ្ងៃមួយ អ្នកស្រុកបានយកសពមនុស្សម្នាក់ទៅបញ្ចុះ ស្រាប់តែជួបប្រទះនឹងទាហានជនជាតិម៉ូអាប់ ពួកគេក៏បោះសពនោះក្នុងផ្នូររបស់ណាពី។ ពេលសពនោះធ្លាក់ទៅប៉ះលើឆ្អឹងរបស់អេលីយ៉ាសាក់ គេក៏រស់ឡើងវិញ ហើយក្រោកឈរ។
22
ក្នុងរជ្ជកាលស្តេចយ៉ូអាហាស ស្តេចហាសែល ជាស្តេចស្រុកស៊ីរី តែងតែជិះជាន់សង្កត់សង្កិនជនជាតិអ៊ីស្រអែលជានិច្ច។
23
ប៉ុន្តែ អុលឡោះតាអាឡា ប្រណីសន្តោសដល់កូនចៅអ៊ីស្រអែល ទ្រង់អាណិតអាសូរ និងសំដែងចិត្តមេត្តាករុណាចំពោះពួកគេដោយយល់ដល់សម្ពន្ធមេត្រី ដែលទ្រង់បានចងជាមួយអ៊ីព្រហ៊ីម អ៊ីសាហាក់ និងយ៉ាកកូប។ ទ្រង់មិនគាប់ចិត្តបំផ្លាញពួកគេទេ ហើយរហូតដល់ពេលនេះ ទ្រង់ក៏មិនបោះបង់ចោលពួកគេឲ្យទៅឆ្ងាយពីទ្រង់ដែរ។
24
ស្តេចហាសែលជាស្តេចស្រុកស៊ីរីស្លាប់ ហើយស្តេចបេនហាដាដជាកូនឡើងស្នងរាជ្យ។
25
ស្តេចយ៉ូអាសជាបុត្ររបស់ស្តេចយ៉ូអាហាស បានដណ្តើមក្រុងទាំងប៉ុន្មានរបស់អ៊ីស្រអែល ពីស្តេចបេនហាដាដ ជាបុត្ររបស់ស្តេចហាសែលយកមកវិញ គឺក្រុងទាំងប៉ុន្មាន ដែលស្តេចហាសែលបានវាយដណ្តើមយកពីស្តេចយ៉ូអាហាស ជាបិតាក្នុងពេលធ្វើសង្គ្រាម។ ស្តេចយ៉ូអាសវាយស្តេចបេនហាដាដបីលើក រួចដណ្តើមយកទីក្រុងទាំងប៉ុន្មានរបស់អ៊ីស្រអែលមកវិញ។
← Chapter 12
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 14 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25