bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
2 Kings 19
2 Kings 19
Khmer 2014 (អាល់គីតាប)
← Chapter 18
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 20 →
1
កាលស្តេចហេសេគាទទួលដំណឹងនេះ គាត់ហែកអាវចោល យកបាវមកស្លៀក រួចទៅដំណាក់របស់ អុលឡោះតាអាឡា ។
2
ស្តេចចាត់លោកអេលាគីម ដែលជាអ្នកមើលខុសត្រូវលើបរមរាជវាំង និងលោកសិបណា ជាស្មៀនស្តេច ព្រមទាំងអ៊ីមុាំចាស់ៗ ដែលស្លៀកបាវទាំងអស់គ្នា ឲ្យទៅជួបណាពីអេសាយជាកូនរបស់លោកអម៉ូស។
3
ពួកគេជម្រាបគាត់ដូចតទៅ៖ «ស្តេចហេសេគាមានប្រសាសន៍ថា: ថ្ងៃនេះជាថ្ងៃមានទុក្ខ ជាថ្ងៃដែលយើងទទួលទណ្ឌកម្ម និងអាម៉ាស់មុខ គឺប្រៀបដូចជាថ្ងៃដែលទារកត្រូវកើត តែម្តាយគ្មានកម្លាំងបង្កើតវាមកទេ។
4
ស្តេចស្រុកអាស្ស៊ីរីបានចាត់មេទ័ព ឲ្យមកជេរប្រមាថ អុលឡោះតាអាឡា ជាម្ចាស់ដែលនៅអស់កល្ប។ ប្រហែល អុលឡោះតាអាឡា ជាម្ចាស់របស់លោកឮពាក្យទាំងប៉ុន្មានរបស់មេទ័ពនោះដែរ ហើយទ្រង់មុខជាដាក់ទោសគេ ព្រោះតែពាក្យដែលទ្រង់បានឮ។ ហេតុនេះ សូមទូរអាអង្វរ អុលឡោះតាអាឡា ជាម្ចាស់របស់លោក សូមទ្រង់មេត្តាប្រណី ដល់ប្រជាជនដែលនៅសេសសល់នេះផង»។
5
មន្ត្រីរបស់ស្តេចហេសេគាក៏នាំគ្នាទៅជួបអេសាយ
6
ហើយអេសាយប្រាប់ពួកគេថា៖ «អស់លោកត្រូវជម្រាបស្តេចថា អុលឡោះតាអាឡា មានបន្ទូលដូចតទៅ: “កុំភ័យខ្លាចព្រោះតែពាក្យដែលអ្នកបានឮ គឺពាក្យដែលពួកអាស្ស៊ីរីបានប្រមាថមាក់ងាយយើងនោះឡើយ។
7
បន្តិចទៀត ស្តេចស្រុកអាស្ស៊ីរីនឹងទទួលដំណឹងមួយ យើងនឹងធ្វើឲ្យស្តេចនេះវិលត្រឡប់ទៅស្រុករបស់ខ្លួនវិញ ហើយត្រូវគេសម្លាប់ ដោយមុខដាវនៅស្រុកនោះ”»។
8
មេទ័ពបានវិលទៅជួបស្តេចស្រុកអាស្ស៊ីរីវិញ ក្នុងពេលដែលគាត់កំពុងតែលើកទ័ពចេញពីក្រុងឡាគីសទៅវាយយកក្រុងលីបណា។
9
ពេលនោះ ស្តេចស្រុកអាស្ស៊ីរីទទួលដំណឹងថា កងទ័ពអេស៊ីបដឹកនាំដោយស្តេចទីរ៉ាកា ជាជនជាតិអេត្យូពី កំពុងតែចេញមកធ្វើសឹកនឹងទ័ពអាស្ស៊ីរី
10
ស្តេចក៏ចាត់អ្នកនាំសារឲ្យទៅជម្រាបស្តេចហេសេគា ជាស្តេចស្រុកយូដាថា៖ «សូមកុំបណ្តោយឲ្យព្រះរបស់ស្តេច គឺព្រះដែលស្តេចទុកចិត្ត បញ្ឆោតស្តេច ដោយអះអាងថា “ក្រុងយេរូសាឡឹមនឹងមិនធ្លាក់ទៅក្នុងកណ្តាប់ដៃរបស់ស្តេចស្រុកអាស្ស៊ីរីទេ”។
11
ស្តេចជ្រាបស្រាប់ហើយថា ស្តេចស្រុកអាស្ស៊ីរីនៅជំនាន់មុនៗបានបំផ្លាញនគរទាំងប៉ុន្មានជូនផ្តាច់ដល់ព្រះរបស់យើង។ ចុះស្តេចវិញ តើស្តេចស្មានថានឹងរួចខ្លួនកើតឬ?
12
ពេលពួកអយ្យកោរបស់យើងកំទេចនគរកូសាន ខារ៉ាន រេសែប និងក្រុងរបស់ពួកអេដែន នៅស្រុកធេឡាស៊ើរ គ្មានព្រះណាមួយរបស់ប្រជាជាតិទាំងនោះរំដោះពួកគេបានឡើយ។
13
រីឯស្តេចទាំងឡាយរបស់ក្រុងហាម៉ាត ក្រុងអើផាឌ ក្រុងសេផាវែម ក្រុងហេណា និងក្រុងអ៊ីវ៉ា ក៏ត្រូវវិនាសអស់គ្មានសល់ដែរ!»។
14
ស្តេចហេសេគាទទួលលិខិតពីអ្នកនាំសារមកអាន រួចគាត់ឡើងទៅម៉ាស្ជិទយកលិខិតនោះទៅបង្ហាញ អុលឡោះតាអាឡា ។
15
ស្តេចហេសេគាទូរអាអង្វរ អុលឡោះតាអាឡា ថា៖ «ឱ អុលឡោះតាអាឡា ជាម្ចាស់របស់ជនជាតិអ៊ីស្រអែល ដែលនៅលើពួកម៉ាឡាអ៊ីកាត់មានស្លាបអើយ! មានតែទ្រង់មួយគត់ ដែលជាម្ចាស់របស់នគរទាំងប៉ុន្មាននៅលើផែនដី ទ្រង់បានបង្កើតផ្ទៃមេឃ និងផែនដី។
16
អុលឡោះតាអាឡា ជាម្ចាស់អើយ សូមស្តាប់ខ្ញុំ! អុលឡោះតាអាឡា ជាម្ចាស់អើយ សូមមើលមកខ្ញុំផង! សូមទ្រង់ស្តាប់សេចក្តីទាំងប៉ុន្មានដែលស្តេចសានហេរីបផ្ញើមកជេរប្រមាថទ្រង់ដ៏នៅអស់កល្ប!
17
អុលឡោះតាអាឡា ជាម្ចាស់អើយ ស្តេចស្រុកអាស្ស៊ីរីពិតជាបានកំទេចប្រជាជាតិទាំងប៉ុន្មាន និងបំផ្លាញទឹកដីរបស់គេ
18
ព្រមទាំងយកព្រះរបស់គេទៅដុត ឲ្យវិនាសសូន្យថែមទៀតផង។ ប៉ុន្តែ ព្រះទាំងនោះមិនមែនជាអ្វីទេ គឺគ្រាន់តែជារូបឈើ ឬថ្ម ដែលជាស្នាដៃរបស់មនុស្សប៉ុណ្ណោះ។
19
ឥឡូវនេះ អុលឡោះតាអាឡា ជាម្ចាស់នៃយើងខ្ញុំអើយ សូមសង្គ្រោះយើងខ្ញុំឲ្យរួចផុត ពីកណ្តាប់ដៃរបស់ស្តេចសានហេរីបផង ដើម្បីឲ្យនគរទាំងប៉ុន្មាននៅផែនដីទទួលស្គាល់ថា មានតែទ្រង់ប៉ុណ្ណោះ ដែលពិតជាម្ចាស់!»។
20
ពេលនោះណាពីអេសាយ ជាកូនរបស់លោកអម៉ូស បានចាត់គេឲ្យទៅជម្រាបស្តេចហេសេគាថា៖ « អុលឡោះតាអាឡា ជាម្ចាស់នៃជនជាតិអ៊ីស្រអែលមានបន្ទូលដូចតទៅ: “យើងបានឮពាក្យដែលអ្នកទូរអាអង្វរយើងស្តីអំពីសានហេរីប ជាស្តេចរបស់ស្រុកអាស្ស៊ីរីហើយ”។
21
អុលឡោះតាអាឡា មានបន្ទូលប្រឆាំងនឹងស្តេចនោះថា: សានហេរីបអើយ ក្រុងស៊ីយ៉ូន ដែលប្រៀបដូចជាស្ត្រីព្រហ្មចារី ប្រមាថមើលងាយអ្នក អ្នកក្រុងយេរូសាឡឹមគ្រវីក្បាល ចំអកឲ្យអ្នក។
22
តើអ្នកបានជេរ និងត្មះតិះដៀលនរណា? តើអ្នកស្រែកក្តែងៗប្រឆាំងនឹងនរណា? គឺអ្នកហ៊ានព្រហើនដាក់អុលឡោះជាម្ចាស់ដ៏វិសុទ្ របស់ជនជាតិអ៊ីស្រអែល!
23
អ្នកបានចាត់ពួកនាំសាររបស់អ្នក ឲ្យមកជេរ អុលឡោះតាអាឡា ហើយអ្នកពោលថា: ដោយអញមានរទេះចំបាំងដ៏ច្រើន អញឡើងទៅលើកំពូលភ្នំ អញចូលទៅដល់ព្រៃជ្រៅនៅស្រុកលីបង់ ដើម្បីកាប់ដើមតាត្រៅ និងដើមស្រឡៅដ៏ល្អៗ អញនឹងឡើងទៅដល់ចុងកំពូល ហើយចូលទៅដល់ព្រៃស្រោង។
24
អញបានជីកអណ្តូង ហើយផឹកទឹករបស់សាសន៍ដទៃ ពេលអញឈានជើងជាន់តំបន់ទន្លេនីល នោះទឹកទន្លេរីងអស់ជាមិនខាន។
25
សានហេរីបអើយ អ្នកមិនដឹងទេឬថា យើងបានគ្រោងទុក និងរៀបចំព្រឹត្តិការណ៍ ទាំងនេះ តាំងពីបុរាណកាលមកម៉្លេះ! ឥឡូវនេះ យើងធ្វើឲ្យសម្រេច ដើម្បីកំទេចក្រុងដែលមានកំពែងដ៏រឹងមាំ ឲ្យក្លាយទៅជាគំនរឥដ្ឋ។
26
អ្នកក្រុងទាំងនោះគ្មានកម្លាំងតទល់ទេ ពួកគេភ័យខ្លាច ហើយអាម៉ាស់មុខ ពួកគេប្រៀបបីដូចជាស្មៅនៅតាមទីវាល ឬដូចរុក្ខជាតិនៅតាមចម្ការ និងដូចស្មៅដុះនៅលើដំបូលផ្ទះ ឬដូចស្រូវកំពុងតែក្រៀមស្វិតទៅ មុនពេលមានពន្លកលូតចេញមក។
27
ចំណែកឯយើងវិញ អ្នកធ្វើអ្វីក៏ដោយ យើងដឹងទាំងអស់! ពេលណាអ្នកអង្គុយ ពេលណាអ្នកចេញ ឬចូល ពេលអ្នកច្រឡោតខឹងនឹងយើង ក៏យើងដឹងដែរ
28
ដ្បិតអ្នកច្រឡោតខឹងនឹងយើង យើងបានឮពាក្យសំដីព្រហើនៗរបស់អ្នក ហេតុនេះហើយបានជាយើងយកកន្លុះ មកដាក់ច្រមុះអ្នក និងយកបង្ហៀរមកដាក់មាត់អ្នក ហើយដឹកអ្នកវិលត្រឡប់ទៅស្រុករបស់អ្នកវិញ តាមផ្លូវដែលអ្នកបានធ្វើដំណើរមក។
29
ចំពោះអ្នកវិញ ហេសេគាអើយ យើងនឹងបង្ហាញទីសំគាល់មួយឲ្យអ្នកឃើញ គឺឆ្នាំនេះអ្នករាល់គ្នាបរិភោគស្រូវធ្លាក់មកពីលើ ឆ្នាំក្រោយអ្នករាល់គ្នានឹងបរិភោគស្រូវដែលដុះចេញពីដីមកដោយឯកឯង តែឆ្នាំក្រោយមួយទៀត អ្នករាល់គ្នាត្រូវសាបព្រោះច្រូតកាត់ អ្នករាល់គ្នាត្រូវដាំទំពាំងបាយជូរ រួចបរិភោគផលនោះទៅ។
30
អ្នកស្រុកយូដាដែលបានរួចជីវិត និងនៅសេសសល់ប្រៀបដូចជាដើមឈើ ដែលចាក់ប្ញសទៅក្នុងដី ហើយមានមែកពេញទៅដោយផ្លែ។
31
ដោយបំណងស្រឡាញ់ដ៏លើសលប់របស់ អុលឡោះតាអាឡា ជាម្ចាស់នៃពិភពទាំងមូល ទ្រង់នឹងទុកឲ្យប្រជាជនមួយចំនួនសេសសល់នៅក្រុងយេរូសាឡឹម ហើយឲ្យប្រជាជនមួយចំនួនរួចជីវិតនៅភ្នំស៊ីយ៉ូន។
32
ចំពោះស្តេចអាស្ស៊ីរីវិញ អុលឡោះតាអាឡា មានបន្ទូលថា “ស្តេចនោះនឹងមិនចូលមកក្នុងក្រុងយេរូសាឡឹមទេ ហើយក៏មិនបាញ់ព្រួញចូលមក ឬប្រើខែល និងលើកដី ដើម្បីវាយលុកក្រុងនេះដែរ”។
33
ស្តេចនោះនឹងវិលត្រឡប់ទៅវិញ តាមផ្លូវដែលគេធ្វើដំណើរមក គឺគេនឹងមិនចូលក្នុងក្រុងនេះឡើយ នេះជាបន្ទូលរបស់ អុលឡោះតាអាឡា
34
យើងនឹងការពារ ហើយសង្គ្រោះក្រុងនេះ ដោយយល់ដល់នាមរបស់យើង និងយល់ដល់ទត ជាអ្នកបម្រើរបស់យើងដែរ»។
35
នៅយប់នោះម៉ាឡាអ៊ីកាត់របស់ អុលឡោះតាអាឡា បានចេញមកវាយទីតាំងទ័ពរបស់ពួកអាស្ស៊ីរី ហើយប្រហារជីវិតពួកគេអស់មួយសែនប្រាំបីម៉ឺនប្រាំពាន់នាក់។ លុះព្រឹកឡើងពេលភ្ញាក់ពីដំណេក គេឃើញមានសាកសពនៅពាសពេញទីតាំងទ័ព។
36
ស្តេចសានហេរីប ជាស្តេចស្រុកអាស្ស៊ីរីក៏ដកទ័ពចេញពីទីនោះ វិលត្រឡប់ទៅនៅក្រុងនីនីវេវិញ។
37
ថ្ងៃមួយពេលស្តេចកំពុងតែថ្វាយបង្គំព្រះនីសរ៉ុកនៅក្នុងវិហារ នោះកូនបង្កើតពីរនាក់របស់ស្តេច គឺអ័ឌរ៉ាម៉ាឡេក និងសារេស៊ើរ បានសម្លាប់ស្តេចដោយមុខដាវ រួចនាំគ្នាគេចខ្លួនទៅតំបន់អារ៉ារ៉ាត។ កូនម្នាក់ទៀត នាមអេសារ-ហាដោនឡើងស្នងរាជ្យ។
← Chapter 18
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 20 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25