bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Exodus 10
Exodus 10
Khmer 2014 (អាល់គីតាប)
← Chapter 9
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 11 →
1
អុលឡោះតាអាឡា មានបន្ទូលមកកាន់ម៉ូសាថា៖ «ចូរទៅជួបស្តេចហ្វៀរ៉អ៊ូន ដ្បិតយើងបានធ្វើឲ្យស្តេច និងនាម៉ឺនមន្ត្រីមានចិត្តមានះ ដើម្បីសំដែងទីសំគាល់ដ៏អស្ចារ្យ នៅក្នុងចំណោមពួកគេ។
2
ដូច្នេះ អ្នកអាចតំណាលប្រាប់កូន និងចៅ នៅជំនាន់ក្រោយថា យើងបានប្រព្រឹត្តចំពោះជនជាតិអេស៊ីបរបៀបណា ហើយយើងបានសំដែងទីសំគាល់ដ៏អស្ចារ្យអ្វីខ្លះ នៅក្នុងចំណោមពួកគេ។ ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងជា អុលឡោះតាអាឡា »។
3
ម៉ូសា និងហារូនទៅជួបស្តេចហ្វៀរ៉អ៊ូន ហើយប្រាប់ថា៖ « អុលឡោះតាអាឡា ជាម្ចាស់របស់ជនជាតិហេប្រឺ មានបន្ទូលដូចតទៅ: “តើអ្នកមិនព្រមដាក់ខ្លួននៅចំពោះមុខយើងដូច្នេះ ដល់កាលណាទៀត? ចូរបើកឲ្យប្រជារាស្ត្ររបស់យើងចេញទៅគោរពបម្រើយើង។
4
បើអ្នកមិនព្រមបើកឲ្យប្រជារាស្ត្ររបស់យើងចេញទៅទេ ថ្ងៃស្អែក យើងនឹងប្រើហ្វូងកណ្តូបឲ្យចូលមករាតត្បាតដែនដីរបស់អ្នក។
5
វានឹងមកទំពាសពេញក្នុងស្រុក រហូតដល់មើលដីលែងឃើញទៀត។ វានឹងស៊ីផលដំណាំដែលនៅសេសសល់ពីព្រឹល វានឹងស៊ីបង្ហិនដើមឈើទាំងប៉ុន្មានរបស់អ្នករាល់គ្នា ដែលដុះនៅតាមទីវាល។
6
វានឹងចូលពេញក្នុងវាំងរបស់អ្នក ព្រមទាំងក្នុងផ្ទះរបស់ពួកនាម៉ឺនមន្ត្រីទាំងអស់ និងផ្ទះរបស់ជនជាតិអេស៊ីបទាំងអស់ទៀតផង។ តាំងពីដូនតារបស់អ្នក រហូតមកទល់សព្វថ្ងៃ មិនដែលមាននរណាជួបប្រទះហេតុការណ៍បែបនេះឡើយ”»។ បន្ទាប់មក ម៉ូសាចាកចេញពីស្តេចហ្វៀរ៉អ៊ូន។
7
ពួកនាម៉ឺនមន្ត្រីទាំងប៉ុន្មានជម្រាបស្តេចថា៖ «តើជននេះធ្វើឲ្យយើងរងទុក្ខលំបាកដល់កាលណាទៀត? សូមស្តេចបើកឲ្យពួកគេចេញទៅគោរពបម្រើ អុលឡោះតាអាឡា ជាម្ចាស់របស់ពួកគេទៅ តើស្តេចមិនទាន់ជ្រាបថា ស្រុកអេស៊ីបកំពុងតែវិនាសទេឬ?»។
8
គេនាំម៉ូសា និងហារូន មកជួបស្តេចហ្វៀរ៉អ៊ូន ហើយស្តេចក៏មានប្រសាសន៍ថា៖ «ចូរនាំគ្នាទៅគោរពបម្រើ អុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នាចុះ! ប៉ុន្តែ តើអ្នកណាខ្លះត្រូវចេញទៅ?»។
9
ម៉ូសាជម្រាបថា៖ «យើងខ្ញុំនឹងទៅទាំងក្មេង ទាំងចាស់ ទាំងកូនប្រុស និងកូនស្រី ព្រមទាំងហ្វូងចៀម និងហ្វូងគោរបស់យើងខ្ញុំផង ដ្បិតយើងខ្ញុំនឹងចេញទៅធ្វើបុណ្យជូន អុលឡោះតាអាឡា »។
10
ស្តេចមានប្រសាសន៍ថា៖ «យើងសូមស្បថក្នុងនាម អុលឡោះតាអាឡា ថា យើងមិនបើកឲ្យអ្នករាល់គ្នា នាំគ្រួសារចេញទៅជាមួយឡើយ ព្រោះយើងដឹងថា អ្នករាល់គ្នាមានគំនិតអាក្រក់។
11
ទេ មិនកើតទេ! ទុកឲ្យតែប្រុសៗ ចេញទៅគោរពបម្រើ អុលឡោះតាអាឡា ប៉ុណ្ណោះបានហើយ ដ្បិតអ្នករាល់គ្នាបានសុំដូច្នេះ»។ បន្ទាប់មក គេក៏ដេញអ្នកទាំងពីរចេញពីស្តេចហ្វៀរ៉អ៊ូន។
12
ពេលនោះ អុលឡោះតាអាឡា មានបន្ទូលមកកាន់ម៉ូសាថា៖ «ចូរលាតដៃរបស់អ្នកលើស្រុកអេស៊ីប ដើម្បីនាំហ្វូងកណ្តូបមកលើស្រុកនេះ ហើយវានឹងស៊ីអ្វីៗទាំងអស់ ដែលនៅសេសសល់ពីព្រឹល»។
13
ម៉ូសាលើកដំបងរបស់គាត់ទៅលើស្រុកអេស៊ីប ហើយ អុលឡោះតាអាឡា ក៏ធ្វើឲ្យមានខ្យល់ពីទិសខាងកើត បក់មកលើស្រុកអេស៊ីប អស់មួយថ្ងៃមួយយប់។ លុះព្រឹកឡើង ខ្យល់ពីទិសខាងកើត នាំហ្វូងកណ្តូបមក។
14
ហ្វូងកណ្តូបហើរចូលមកស្រុកអេស៊ីបទាំងមូល ហើយទំពាសពេញលើដែនដី។ វាមានចំនួនច្រើនឥតគណនា តាំងពីដើមរៀងមក គេមិនដែលជួបប្រទះដូច្នេះទេ ហើយតទៅមុខទៀត ក៏នឹងគ្មានបែបនេះដែរ។
15
វាទំពាសពេញផ្ទៃដីទាំងមូល ធ្វើឲ្យផ្ទៃដីខ្មៅងងឹត។ វាស៊ីបង្ហិនអ្វីៗទាំងអស់ និងផ្លែឈើទាំងប៉ុន្មានដែលនៅសេសសល់ពីព្រឹល។ ក្នុងស្រុកអេស៊ីបទាំងមូលគ្មានសល់ស្លឹកឈើ ឬស្មៅ នៅតាមវាលឡើយ។
16
ពេលនោះ ស្តេចហ្វៀរ៉អ៊ូនក៏ប្រញាប់ហៅម៉ូសា និងហារូនមក ហើយប្រាប់ថា៖ «យើងបានប្រព្រឹត្តអំពើបាបទាស់នឹង អុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា ហើយយើងក៏បានប្រព្រឹត្តខុសនឹងអ្នកទាំងពីរដែរ។
17
ឥឡូវនេះ សុំអត់ទោសឲ្យយើងម្តងទៀតចុះ ហើយសូមអង្វរ អុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា សូមទ្រង់ដកគ្រោះកាចដ៏សាហាវនេះ ចេញពីយើងទៅ»។
18
ម៉ូសាចាកចេញពីស្តេចហ្វៀរ៉អ៊ូន ហើយទូរអាអង្វរ អុលឡោះតាអាឡា ។
19
អុលឡោះតាអាឡា ធ្វើឲ្យមានខ្យល់យ៉ាងខ្លាំង បក់មកពីទិសខាងលិច នាំហ្វូងកណ្តូបទាំងប៉ុន្មាន ទម្លាក់ក្នុងសមុទ្រក្រហមអស់ទៅ ដោយពុំទុកឲ្យមានសល់កណ្តូបណាមួយនៅលើទឹកដីអេស៊ីបឡើយ។
20
ប៉ុន្តែ អុលឡោះតាអាឡា ធ្វើឲ្យស្តេចហ្វៀរ៉អ៊ូនមានចិត្តមានះ ស្តេចមិនបើកឲ្យជនជាតិអ៊ីស្រអែលចាកចេញទៅទេ។
21
អុលឡោះតាអាឡា មានបន្ទូលមកកាន់ម៉ូសាថា៖ «ចូរលើកដៃទៅលើមេឃ នោះនឹងមានភាពងងឹតអន្ធការគ្របដណ្តប់លើស្រុកអេស៊ីប គឺភាពងងឹតសូន្យសុង មើលអ្វីមិនឃើញឡើយ»។
22
ម៉ូសាលើកដៃទៅលើមេឃ ពេលនោះ ភាពងងឹតសូន្យសុង ក៏គ្របដណ្តប់លើស្រុកអេស៊ីបទាំងមូលអស់រយៈពេលបីថ្ងៃ។
23
ក្នុងអំឡុងបីថ្ងៃនោះ ប្រជាជននៅស្រុកអេស៊ីបមើលគ្នាទៅវិញទៅមកមិនឃើញទេ ហើយក៏គ្មាននរណាអាចចេញពីកន្លែងរបស់ខ្លួនបានដែរ។ រីឯតំបន់ដែលកូនចៅអ៊ីស្រអែលរស់នៅមានពន្លឺ។
24
ស្តេចហ្វៀរ៉អ៊ូនក៏ឲ្យគេហៅម៉ូសាមក ហើយប្រាប់ថា៖ «ចូរនាំគ្នាទៅគោរពបម្រើ អុលឡោះតាអាឡា ចុះ តែត្រូវទុកហ្វូងចៀម និងហ្វូងគោរបស់អ្នករាល់គ្នានៅទីនេះ។ អ្នករាល់គ្នាអាចយកក្មេងៗទៅជាមួយបាន»។
25
ម៉ូសាជម្រាបស្តេចវិញថា៖ «សូមស្តេចអនុញ្ញាតឲ្យយើងខ្ញុំនាំសត្វទាំងនោះទៅជាមួយ ដើម្បីធ្វើគូរបាន និងគូរបានដុតជូន អុលឡោះតាអាឡា ជាម្ចាស់នៃយើងខ្ញុំ។
26
យើងខ្ញុំត្រូវតែនាំហ្វូងសត្វទាំងអស់ទៅជាមួយ ដោយឥតទុកសត្វណាមួយ ឲ្យនៅទីនេះទេ។ យើងខ្ញុំត្រូវឲ្យពួកវាមួយចំនួនជូន អុលឡោះតាអាឡា ប៉ុន្តែ មុននឹងទៅដល់ទីដៅ យើងខ្ញុំក៏ពុំបានដឹងថា តើត្រូវឲ្យសត្វណានៅឡើយ»។
27
អុលឡោះតាអាឡា ធ្វើឲ្យស្តេចហ្វៀរ៉អ៊ូនមានចិត្តមានះ គឺមិនព្រមបើកឲ្យកូនចៅអ៊ីស្រអែលចេញទៅទេ។
28
ស្តេចហ្វៀរ៉អ៊ូនមានប្រសាសន៍ទៅកាន់ម៉ូសាថា៖ «ចូរចេញពីទីនេះទៅ! កុំត្រឡប់មកឲ្យយើងឃើញមុខទៀតឲ្យសោះ នៅថ្ងៃដែលអ្នកវិលមកជួបយើងទៀត នោះអ្នកមុខជាស្លាប់ពុំខាន!»។
29
ម៉ូសាតបថា៖ «បាទ! ខ្ញុំនឹងលែងជួបមុខស្តេច ដូចស្តេចមានប្រសាសន៍មែន!»។
← Chapter 9
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 11 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40