bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Exodus 15
Exodus 15
Khmer 2014 (អាល់គីតាប)
← Chapter 14
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 16 →
1
ម៉ូសា និងជនជាតិអ៊ីស្រអែលនាំគ្នាច្រៀងជូន អុលឡោះតាអាឡា ដូចតទៅ៖ ខ្ញុំច្រៀងជូន អុលឡោះតាអាឡា ទ្រង់មានជ័យជំនះដ៏ត្រចះត្រចង់ ទ្រង់បានធ្វើឲ្យសេះ និងទាហានដែលជិះលើវា លិចលង់ទៅក្នុងសមុទ្រ!
2
អុលឡោះតាអាឡា ជាកម្លាំងរបស់ខ្ញុំ ខ្ញុំសូមច្រៀងជូនទ្រង់ ទ្រង់សង្គ្រោះខ្ញុំ ទ្រង់ជាម្ចាស់របស់ខ្ញុំ ខ្ញុំសូមសរសើរតម្កើងទ្រង់។ ទ្រង់ជាម្ចាស់នៃឪពុករបស់ខ្ញុំ ខ្ញុំសូមលើកតម្កើងទ្រង់។
3
អុលឡោះតាអាឡា ជាវិរបុរសដ៏អង់អាច ទ្រង់មានឈ្មោះថា អុលឡោះតាអាឡា ។
4
ទ្រង់បានធ្វើឲ្យរទេះចំបាំង និងកងទ័ពរបស់ស្តេចហ្វៀរ៉អ៊ូន វិនាសនៅក្នុងសមុទ្រ។ នាយទាហានដ៏ខ្លាំងពូកែរបស់ជនជាតិអេស៊ីប បានលង់ក្នុងសមុទ្រក្រហម។
5
ទឹកសមុទ្រក៏គ្របពីលើពួកគេ ពួកគេធ្លាក់ទៅក្នុងបាតសមុទ្រ ដូចដុំថ្ម។
6
អុលឡោះតាអាឡា អើយ! ទ្រង់មានអំណាច ដ៏ថ្កុំថ្កើងអស្ចារ្យ! ទ្រង់កំទេចខ្មាំងសត្រូវដោយអំណាចរបស់ទ្រង់។
7
ទ្រង់ប្រកបដោយចេស្តា រុងរឿងក្រៃលែង ទ្រង់ផ្តួលរំលំអស់អ្នកប្រឆាំងនឹងទ្រង់។ ពេលកំហឹងរបស់ទ្រង់ឆាបឆេះឡើង នោះពួកគេត្រូវឆេះ ដូចភ្លើងឆេះគំនរចំបើង។
8
ពេលខ្យល់របស់ទ្រង់បក់បោកមក ផ្ទៃទឹកក៏មកមូលផ្តុំគ្នា រលកសមុទ្រងើបឡើង ដូចទំនប់ ទឹកដែលនៅទីជម្រៅ ក៏មកកកកុញ នៅបាតសមុទ្រដែរ។
9
ខ្មាំងសត្រូវពោលថា: ខ្ញុំដេញតាមគេ ខ្ញុំនឹងតាមគេទាន់ ខ្ញុំនឹងទទួលចំណែកជ័យភ័ណ្ឌ យ៉ាងបរិបូណ៌ហូរហៀរ ខ្ញុំនឹងហូតដាវប្រហារជីវិតគេ។
10
ទ្រង់បានផ្លុំខ្យល់ ធ្វើឲ្យទឹកសមុទ្រ គ្របទៅលើពួកគេ! ពួកគេលិចទៅក្នុងមហាសាគរ ដូចជាដុំសំណ។
11
អុលឡោះតាអាឡា អើយ តើមានអ្វីអាចផ្ទឹមនឹងទ្រង់បាន? តើនរណាមានភាពថ្កុំថ្កើងបរិសុទ្ធដូចទ្រង់។ ទ្រង់ជាម្ចាស់គួរឲ្យកោតស្ញប់ស្ញែង គួរសរសើរតម្កើង ទ្រង់សំដែងទីសំគាល់ដ៏អស្ចារ្យ។
12
ពេលទ្រង់លើកដៃស្តាំឡើង ដីក៏ស្រូបខ្មាំងសត្រូវបាត់អស់ទៅ។
13
ទ្រង់បានលោះប្រជារាស្ត្ររបស់ទ្រង់! ហើយដឹកនាំពួកគេ ទ្រង់ប្រើចេស្តារបស់ទ្រង់ នាំពួកគេ ឆ្ពោះទៅកាន់ដំណាក់បរិសុទ្ធរបស់ទ្រង់។
14
ពេលឮដំណឹងនេះ ជាតិសាសន៍នានាភ័យញ័រ អ្នកស្រុកភីលីស្ទីននាំគ្នាភ័យតក់ស្លុត
15
មេទ័ពរបស់ស្រុកអេដុមនាំគ្នាញ័ររន្ធត់ ទាហានដ៏អង់អាចនៅស្រុកម៉ូអាប់ភិតភ័យ អ្នកស្រុកកាណានទាំងអស់ស្លុតស្មារតី។
16
ពួកគេព្រឺខ្លាច និងភ័យរន្ធត់យ៉ាងខ្លាំង។ អុលឡោះតាអាឡា អើយ ពេលឃើញទ្រង់សំដែងអំណាចដ៏ខ្លាំងក្លា ពួកគេភាំងស្មារតី និយាយលែងចេញ រហូតទាល់តែប្រជារាស្ត្ររបស់ទ្រង់ឆ្លងផុត គឺប្រជារាស្ត្រដែលទ្រង់បានលោះឆ្លងផុតទៅ។
17
អុលឡោះតាអាឡា អើយ ទ្រង់នាំប្រជារាស្ត្ររបស់ទ្រង់ទៅដាក់លើ ភ្នំដែលជាចំណែកមត៌ករបស់ទ្រង់ ជាកន្លែងដែលទ្រង់បានរៀបចំសម្រាប់នៅ។ អុលឡោះជាអម្ចាស់អើយ ទ្រង់បានសង់ទីសក្ការៈរបស់ទ្រង់ឡើង ដោយដៃទ្រង់ផ្ទាល់។
18
អុលឡោះតាអាឡា នឹងគ្រងរាជ្យអស់កល្បជានិច្ច រហូតតរៀងទៅ។
19
ពេលដែលសេះរបស់ស្តេចហ្វៀរ៉អ៊ូន រទេះចំបាំង និងកងទ័ពសេះ ចូលទៅក្នុងសមុទ្រ អុលឡោះតាអាឡា បានធ្វើឲ្យទឹកសមុទ្រហូរមកវិញ គ្របពីលើពួកគេ តែជនជាតិអ៊ីស្រអែលដើរតាមបាតសមុទ្រ។
20
ពេលនោះ សាទីម៉ារៀមជាអ្នកថ្លែងបន្ទូលនៃអុលឡោះដែលជាបងស្រីរបស់ហារូន ក៏កាន់ក្រាប់ ហើយស្ត្រីៗទាំងអស់ក៏ចេញទៅតាមគាត់ ទាំងវាយក្រាប់ និងនាំគ្នារាំ។
21
សាទីម៉ារៀមបន្លឺសំឡេងច្រៀងថា៖ «ចូរច្រៀងជូន អុលឡោះតាអាឡា ទ្រង់មានជ័យជំនះដ៏ត្រចះត្រចង់ ទ្រង់បានធ្វើឲ្យសេះ និងទាហានដែលជិះលើវា លិចលង់ទៅក្នុងសមុទ្រ!»។
22
ម៉ូសានាំជនជាតិអ៊ីស្រអែល ចេញពីសមុទ្រក្រហម ឆ្ពោះទៅវាលរហោស្ថានស៊ើរ។ ពួកគេធ្វើដំណើរអស់រយៈពេលបីថ្ងៃ ក្នុងវាលរហោស្ថាន ដោយឥតជួបប្រទះនឹងទឹកទាល់តែសោះ។
23
លុះមកដល់ប្រភពទឹកម៉ារ៉ា ពួកគេពុំអាចបរិភោគទឹកនោះបានទេ ពីព្រោះទឹកនៅម៉ារ៉ាមានរសជាតិល្វីង។ ហេតុនោះហើយបានជាគេហៅកន្លែងនោះថា “ម៉ារ៉ា”។
24
ប្រជាជននាំគ្នារអ៊ូរទាំដាក់ម៉ូសាថា៖ «តើពួកយើងបានអ្វីផឹក?»។
25
ម៉ូសាស្រែកអង្វរ អុលឡោះតាអាឡា ទ្រង់ក៏បង្ហាញឈើមួយប្រភេទដល់គាត់។ ម៉ូសាបោះឈើនោះទៅក្នុងទឹក ហើយគេក៏អាចបរិភោគទឹកបាន។ នៅទីនោះ អុលឡោះតាអាឡា ប្រទានហ៊ូកុំ និងវិន័យដល់ប្រជាជនអ៊ីស្រអែល ហើយទ្រង់ក៏បានល្បងលមើលពួកគេដែរ។
26
អុលឡោះមានបន្ទូលថា៖ «ប្រសិនបើអ្នករាល់គ្នាយកចិត្តទុកដាក់ស្តាប់បង្គាប់យើង ជាម្ចាស់របស់អ្នករាល់គ្នា ហើយប្រព្រឹត្តតាមអ្វីៗដែលយើងយល់ថាត្រឹមត្រូវ ប្រសិនបើអ្នករាល់គ្នាត្រងត្រាប់ស្តាប់បទបញ្ជា និងកាន់តាមហ៊ូកុំទាំងប៉ុន្មានរបស់យើង នោះយើងនឹងមិនធ្វើឲ្យអ្នករាល់គ្នាកើតជំងឺអ្វីមួយ ដូចយើងបានធ្វើចំពោះជនជាតិអេស៊ីបឡើយ ដ្បិតយើងជា អុលឡោះតាអាឡា ដែលប្រោសឲ្យអ្នករាល់គ្នាបានជា»។
27
ជនជាតិអ៊ីស្រអែលបានមកដល់អេលីម។ នៅទីនោះ មានប្រភពទឹកចំនួនដប់ពីរ ព្រមទាំងមានលម៉ើចំនួនចិតសិបដើមទៀតផង។ ពួកគេក៏បោះជំរំ នៅក្បែរមាត់ទឹក។
← Chapter 14
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 16 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
Recommended Reading
Commentary
Exodus Commentaries
→
Devotional
Exodus Devotional Guide
→
Get This Bible
Khmer (អាល់គីតាប) Study Bible
→