bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Exodus 24
Exodus 24
Khmer 2014 (អាល់គីតាប)
← Chapter 23
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 25 →
1
អុលឡោះមានបន្ទូលមកកាន់ម៉ូសាថា៖ «ចូរនាំហារូន ណាដាប អប៊ីហ៊ូវ និងអះលីជំអះរបស់ជនជាតិអ៊ីស្រអែល ចំនួនចិតសិបនាក់ ឡើងមកជួប អុលឡោះតាអាឡា នៅលើភ្នំ។ ចូរនាំគ្នាក្រាបថ្វាយបង្គំពីចម្ងាយ។
2
មានតែម៉ូសាម្នាក់ប៉ុណ្ណោះ ដែលអាចមកជិត អុលឡោះតាអាឡា បាន។ អ្នកឯទៀតៗពុំអាចមកជិតបានទេ ហើយប្រជាជនក៏មិនត្រូវឡើងមកលើភ្នំជាមួយម៉ូសាដែរ»។
3
ម៉ូសាក៏នាំបន្ទូល និងហ៊ូកុំទាំងប៉ុន្មានរបស់ អុលឡោះតាអាឡា មកប្រាប់ប្រជាជន។ ប្រជាជនទាំងមូលឆ្លើយព្រមគ្នាឡើងថា៖ «យើងខ្ញុំសុខចិត្តប្រតិបត្តិតាមសេចក្តីទាំងប៉ុន្មានដែល អុលឡោះតាអាឡា មានបន្ទូល»។
4
ម៉ូសាបានកត់ត្រាទុកនូវបន្ទូលទាំងប៉ុន្មានរបស់ អុលឡោះតាអាឡា ។ ស្អែកឡើង គាត់ក្រោកពីព្រលឹម គាត់សង់អាសនៈមួយនៅជើងភ្នំ និងបញ្ឈរបង្គោលដប់ពីរ ជាតំណាងកុលសម្ព័ន្ធអ៊ីស្រអែលទាំងដប់ពីរ។
5
បន្ទាប់មក គាត់ចាត់ពួកយុវជនអ៊ីស្រអែល ឲ្យធ្វើគូរបានដុត ហើយសម្លាប់គោបាធ្វើជាគូរបានមេត្រីភាពជូន អុលឡោះតាអាឡា ។
6
ម៉ូសាយកឈាមពាក់កណ្តាល ចាក់ទៅក្នុងផើង ហើយពាក់កណ្តាលទៀត ប្រោះទៅលើអាសនៈ។
7
បន្ទាប់មក គាត់យកគីតាបនៃសម្ពន្ធមេត្រីមកអានឲ្យប្រជាជនស្តាប់ ហើយពួកគេពោលថា៖ «យើងខ្ញុំសុខចិត្តប្រតិបត្តិ និងធ្វើតាមសេចក្តីទាំងប៉ុន្មានដែល អុលឡោះតាអាឡា មានបន្ទូល»។
8
ម៉ូសាយកឈាមទៅប្រោះលើប្រជាជន ទាំងពោលថា៖ «នេះជាឈាមនៃសម្ពន្ធមេត្រីដែល អុលឡោះតាអាឡា បានចងជាមួយអ្នករាល់គ្នា ដោយមានបន្ទូលទាំងនេះជាកិច្ចព្រមព្រៀង»។
9
ម៉ូសាឡើងទៅលើភ្នំជាមួយហារូន លោកណាដាប និងលោកអប៊ីហ៊ូវ ព្រមទាំងអះលីជំអះរបស់ជនជាតិអ៊ីស្រអែល ទាំងចិតសិបនាក់។
10
ពួកគាត់បានឃើញអុលឡោះជាម្ចាស់របស់ជនជាតិអ៊ីស្រអែល។ នៅក្រោមជើងទ្រង់ មានដូចជាត្បូងកណ្តៀងសុទ្ធភ្លឺថ្លាដូចផ្ទៃមេឃ។
11
អុលឡោះពុំបានប្រហារវរជនរបស់ជនជាតិអ៊ីស្រអែលទេ។ អស់លោកទាំងនោះបានឃើញអុលឡោះហើយនាំគ្នាធ្វើពិធីជប់លៀង។
12
អុលឡោះតាអាឡា មានបន្ទូលមកកាន់ម៉ូសាថា៖ «ចូរឡើងមករកយើងនៅលើភ្នំ ហើយរង់ចាំនៅទីនេះសិន យើងនឹងប្រគល់បន្ទះថ្មឲ្យអ្នក នៅលើបន្ទះថ្មយើងបានចារឹកហ៊ូកុំ និងបទបញ្ជា ដែលអ្នកត្រូវយកទៅបង្រៀនប្រជាជន»។
13
ម៉ូសាក៏ឡើងទៅលើភ្នំរបស់អុលឡោះជាមួយយ៉ូស្វេ ជាសហការីរបស់គាត់។
14
គាត់ផ្តាំអះលីជំអះថា៖ «សូមអស់លោករង់ចាំនៅទីនេះ រហូតដល់ពួកយើងត្រឡប់មកវិញ។ ហារូន និងលោកហ៊ើរនៅទីនេះជាមួយអស់លោក ប្រសិនបើអ្នកណាមានបញ្ហាអ្វីដែលត្រូវដោះស្រាយ ត្រូវឲ្យអ្នកនោះទៅជួបគាត់ទាំងពីរចុះ»។
15
ម៉ូសាឡើងទៅលើភ្នំ ពេលនោះ មានពពកមកគ្របបាំងលើភ្នំ។
16
សិរីរុងរឿងរបស់ អុលឡោះតាអាឡា ស្ថិតនៅលើភ្នំស៊ីណៃ ហើយពពកគ្របបាំងលើភ្នំអស់រយៈពេលប្រាំមួយថ្ងៃ។ នៅថ្ងៃទីប្រាំពីរ អុលឡោះតាអាឡា ត្រាស់ហៅម៉ូសាពីក្នុងពពក។
17
ជនជាតិអ៊ីស្រអែលឃើញសិរីរុងរឿងរបស់ អុលឡោះតាអាឡា ដូចជាភ្លើងឆេះសន្ធោសន្ធៅនៅលើកំពូលភ្នំ។
18
ម៉ូសាចូលទៅក្នុងពពក ហើយឡើងលើភ្នំ។ គាត់ស្ថិតនៅលើភ្នំអស់រយៈពេលសែសិបថ្ងៃ សែសិបយប់។
← Chapter 23
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 25 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40