bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Exodus 19
Exodus 19
Khmer 2014 (អាល់គីតាប)
← Chapter 18
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 20 →
1
នៅថ្ងៃទីមួយនៃខែទីបី ក្រោយពេលចាកចេញពីស្រុកអេស៊ីប គឺនៅថ្ងៃនេះ ជនជាតិអ៊ីស្រអែលបានទៅដល់វាលរហោស្ថានស៊ីណៃ។
2
ពួកគេចេញពីរេផិឌីមទៅដល់វាលរហោស្ថានស៊ីណៃ ហើយបោះជំរំនៅទីនោះ ទល់មុខនឹងភ្នំស៊ីណៃ។
3
ម៉ូសាបានឡើងទៅជួបអុលឡោះ។ អុលឡោះតាអាឡា ហៅម៉ូសាពីលើភ្នំមកថា៖ «អ្នកត្រូវប្រកាសប្រាប់ជនជាតិអ៊ីស្រអែល ជាកូនចៅរបស់យ៉ាកកូបដូចតទៅ:
4
អ្នករាល់គ្នាបានឃើញផ្ទាល់នឹងភ្នែកនូវហេតុការណ៍ដែលយើងធ្វើចំពោះជនជាតិអេស៊ីប ហើយយើងបាននាំអ្នករាល់គ្នា ដូចជាសត្វឥន្ទ្រីដាក់កូននៅលើខ្នងវាមករកយើង។
5
ឥឡូវនេះ ប្រសិនបើអ្នករាល់គ្នាស្តាប់តាមពាក្យរបស់យើង ប្រសិនបើអ្នករាល់គ្នាគោរពសម្ពន្ធមេត្រីរបស់យើង នោះអ្នករាល់គ្នានឹងទៅជាប្រជារាស្ត្ររបស់យើងផ្ទាល់ នៅក្នុងចំណោមជាតិសាសន៍ទាំងអស់ ដ្បិតផែនដីទាំងមូលជាកម្មសិទ្ធិរបស់យើង។
6
យើងចាត់ទុកអ្នករាល់គ្នាជាអាណាចក្រអ៊ីមុាំ ហើយអ្នករាល់គ្នាជាប្រជាជាតិបរិសុទ្ធ។ នេះជាសេចក្តីដែលអ្នកត្រូវប្រាប់ជនជាតិអ៊ីស្រអែល»។
7
ម៉ូសាត្រឡប់មកវិញ កោះហៅពួកអះលីជំអះរបស់ប្រជាជន ហើយរៀបរាប់ប្រាប់នូវបន្ទូលទាំងប៉ុន្មានដែល អុលឡោះតាអាឡា បង្គាប់គាត់។
8
ប្រជាជនទាំងមូលក៏ឆ្លើយព្រមគ្នាឡើងថា៖ «យើងខ្ញុំសុខចិត្តធ្វើតាមសេចក្តីទាំងប៉ុន្មានដែល អុលឡោះតាអាឡា មានបន្ទូល»។ ម៉ូសានាំយកចម្លើយរបស់ពួកគេ ទៅជម្រាប អុលឡោះតាអាឡា វិញ។
9
អុលឡោះតាអាឡា មានបន្ទូលមកកាន់ម៉ូសាថា៖ «យើងនឹងមករកអ្នក ដោយស្ថិតនៅក្នុងផ្ទាំងពពកយ៉ាងក្រាស់ ដើម្បីឲ្យប្រជាជនឮយើងនិយាយជាមួយអ្នក ហើយទុកចិត្តលើអ្នកជារៀងរហូត»។ ម៉ូសាក៏រៀបរាប់ចម្លើយរបស់ប្រជាជន ជម្រាប អុលឡោះតាអាឡា ។
10
អុលឡោះតាអាឡា មានបន្ទូលមកកាន់ម៉ូសាថា៖ «ចូរវិលទៅរកប្រជាជនវិញ ហើយប្រាប់ពួកគេឲ្យជម្រះខ្លួនឲ្យបានបរិសុទ្ធនៅថ្ងៃនេះ និងថ្ងៃស្អែក។ ចូរឲ្យពួកគេបោកសម្លៀកបំពាក់ផងដែរ។
11
ត្រូវឲ្យពួកគេត្រៀមខ្លួនជាស្រេច នៅថ្ងៃទីបី ដ្បិតថ្ងៃនោះ យើងនឹងចុះទៅលើភ្នំស៊ីណៃឲ្យប្រជាជនទាំងអស់ឃើញ។
12
ត្រូវកំណត់ព្រំដែនជុំវិញភ្នំ ហើយប្រាប់ប្រជាជនថា ចូរប្រយ័ត្ន កុំឡើងទៅលើភ្នំ ឬប៉ះពាល់ជើងភ្នំជាដាច់ខាត។ បើអ្នកណាប៉ះភ្នំ អ្នកនោះនឹងត្រូវស្លាប់
13
ទោះជាមនុស្ស ឬសត្វក្តីក៏មិនត្រូវទុកឲ្យនៅរស់ដែរ។ កុំប៉ះពាល់អ្នកនោះឡើយ តែត្រូវសម្លាប់គេ ដោយយកដុំថ្មគប់ ឬបាញ់នឹងព្រួញវិញ។ នៅពេលដែលឮសូរសំឡេងស្នែង នោះទើបអ្នកខ្លះអាចឡើងទៅលើភ្នំបាន»។
14
ម៉ូសាចុះពីលើភ្នំមករកប្រជាជនវិញ គាត់ជម្រះពួកគេឲ្យបានបរិសុទ្ធ ហើយឲ្យពួកគេបោកសម្លៀកបំពាក់ផងដែរ។
15
គាត់ប្រាប់ទៅប្រជាជនថា៖ «ចូររៀបចំខ្លួនសម្រាប់ថ្ងៃទីបី ហើយកុំរួមដំណេកជាមួយប្រពន្ធឡើយ»។
16
នៅថ្ងៃទីបី ពេលព្រលឹមស្រាងៗ មានផ្គរលាន់ផ្លេកបន្ទោរ និងពពកយ៉ាងក្រាស់នៅលើភ្នំ ហើយមានសំឡេងត្រែលាន់ឮឡើងយ៉ាងរំពងទៀតផង។ ប្រជាជនទាំងអស់នៅក្នុងជំរំភ័យញ័ររន្ធត់យ៉ាងខ្លាំង។
17
ម៉ូសានាំប្រជាជនចេញពីជំរំ ទៅជួបអុលឡោះ ពួកគេឈរនៅជើងភ្នំ។
18
មានផ្សែងហុយពាសពេញលើភ្នំស៊ីណៃ ដ្បិត អុលឡោះតាអាឡា ចុះមកលើភ្នំ ហើយទ្រង់នៅក្នុងភ្លើង។ ផ្សែងនោះហុយឡើង ដូចផ្សែងចេញពីឡ ហើយភ្នំទាំងមូលក៏រញ្ជួយយ៉ាងខ្លាំង។
19
សំឡេងត្រែលាន់ឮកាន់តែខ្លាំងឡើងៗ ពេលដែលម៉ូសាជម្រាបអុលឡោះទ្រង់ឆ្លើយមកគាត់ដោយសំឡេងផ្គរលាន់។
20
អុលឡោះតាអាឡា ចុះមកលើភ្នំស៊ីណៃ គឺនៅលើកំពូលភ្នំ។ ទ្រង់ត្រាស់ហៅម៉ូសាពីលើកំពូលភ្នំ ហើយម៉ូសាក៏ឡើងទៅ។
21
អុលឡោះតាអាឡា មានបន្ទូលមកកាន់គាត់ថា៖ «ចូរហាមប្រជាជនកុំឲ្យស្ទុះចូលមករកយើង ដែលជា អុលឡោះតាអាឡា ព្រោះចង់ឃើញយើងនោះឡើយ ក្រែងលោមានពួកគេជាច្រើនត្រូវស្លាប់។
22
ទោះបីពួកអះលីជំអះដែលធ្លាប់ចូលមករកយើងក្តី ត្រូវជម្រះខ្លួនឲ្យបានបរិសុទ្ធ ក្រែងពួកគេត្រូវបាត់បង់ជីវិតដោយសារយើង ដែលជា អុលឡោះតាអាឡា »។
23
ម៉ូសាជម្រាប អុលឡោះតាអាឡា ថា៖ «ប្រជាជនពុំអាចឡើងមកលើភ្នំស៊ីណៃបានទេ ដ្បិតទ្រង់ផ្ទាល់បានបញ្ជាឲ្យយើងខ្ញុំ កំណត់ព្រំដែនជុំវិញភ្នំ ហើយញែកភ្នំនេះទុកជាកន្លែងបរិសុទ្ធទៀតផង»។
24
អុលឡោះតាអាឡា មានបន្ទូលមកម៉ូសាថា៖ «ចូរចុះទៅវិញ ហើយនាំហារូនឡើងមកជាមួយផង ប៉ុន្តែ មិនត្រូវឲ្យពួកអះលីជំអះ និងប្រជាជនស្ទុះឡើងមករកយើង ដែលជា អុលឡោះតាអាឡា ឡើយ ក្រែងពួកគេត្រូវបាត់បង់ជីវិតដោយសារយើង»។
25
ម៉ូសាក៏ចុះទៅរកប្រជាជនវិញ ហើយនិយាយជាមួយពួកគេ។
← Chapter 18
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 20 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40