bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Exodus 14
Exodus 14
Khmer 2014 (អាល់គីតាប)
← Chapter 13
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 15 →
1
អុលឡោះតាអាឡា មានបន្ទូលមកកាន់ម៉ូសាថា៖
2
«ចូរប្រាប់ជនជាតិអ៊ីស្រអែលឲ្យវិលមកបោះជំរំ នៅក្បែរពីហាហ៊ីរ៉ុត ដែលស្ថិតនៅចន្លោះមីគដូល និងសមុទ្រ។ អ្នករាល់គ្នាត្រូវបោះជំរំទល់មុខបាលសេផុន គឺនៅតាមឆ្នេរសមុទ្រ។
3
ស្តេចហ្វៀរ៉អ៊ូននឹងគិតថា អ្នករាល់គ្នាវង្វេងវិលវល់ក្នុងតំបន់នេះ មិនអាចចេញផុតពីវាលហោស្ថានឡើយ។
4
យើងនឹងធ្វើឲ្យស្តេចហ្វៀរ៉អ៊ូនមានចិត្តមានះ ហើយដេញតាមអ្នករាល់គ្នា។ ប៉ុន្តែ ពេលនោះយើងនឹងទទួលសិរីរុងរឿង ដោយវាយកំទេចស្តេចហ្វៀរ៉អ៊ូន និងកងទ័ពទាំងមូលរបស់គេ។ ដូច្នេះ ជនជាតិអេស៊ីបនឹងទទួលស្គាល់ថា យើងជា អុលឡោះតាអាឡា »។ ជនជាតិអ៊ីស្រអែលក៏នាំគ្នាធ្វើតាមបន្ទូលរបស់ទ្រង់។
5
មានគេជម្រាបស្តេចស្រុកអេស៊ីបថា ប្រជាជនអ៊ីស្រអែលនាំគ្នារត់បាត់អស់ហើយ។ ពេលនោះ ស្តេច និងនាម៉ឺនមន្ត្រី ដូរគំនិត ចំពោះប្រជាជនអ៊ីស្រអែល ហើយនិយាយគ្នាថា៖ «ហេតុអ្វីបានជាពួកយើងបណ្តោយឲ្យជនជាតិអ៊ីស្រអែលចាកចេញទៅដូច្នេះ? តើបាននរណានៅបម្រើពួកយើង?»។
6
ស្តេចហ្វៀរ៉អ៊ូនក៏ឲ្យគេទឹមរទេះ ហើយនាំកងទ័ពចេញដំណើរទៅជាមួយ។
7
ស្តេចបានយករទេះចំបាំងទាំងអស់នៅស្រុកអេស៊ីបចេញទៅជាមួយ ក្នុងនោះមានរទេះដ៏មាំៗចំនួនប្រាំមួយរយគ្រឿង ដែលមាននាយទាហានជិះផង។
8
អុលឡោះតាអាឡា ធ្វើឲ្យស្តេចហ្វៀរ៉អ៊ូនជាស្តេចស្រុកអេស៊ីបមានចិត្តមានះ ហើយដេញតាមជនជាតិអ៊ីស្រអែល។ ជនជាតិអ៊ីស្រអែលបានចាកចេញពីស្រុកអេស៊ីប ដូចជាមានសេរីភាព។
9
កងទ័ពអេស៊ីប ទាំងទ័ពសេះ ទាំងរទេះរបស់ស្តេចហ្វៀរ៉អ៊ូន ព្រមទាំងពលទ័ព និងរទេះទាំងប៉ុន្មាននាំគ្នាដេញតាមជនជាតិអ៊ីស្រអែល ហើយទាន់ពួកគេនៅត្រង់ពីហាហ៊ីរ៉ុត ទល់មុខនឹងបាលសេផុន គឺកន្លែងដែលពួកគេបោះជំរំនៅក្បែរសមុទ្រ។
10
កាលឃើញស្តេចហ្វៀរ៉អ៊ូន និងកងទ័ពអេស៊ីបដេញតាមប្រកិតពីក្រោយដូច្នេះ ជនជាតិអ៊ីស្រអែលភិតភ័យជាខ្លាំង ហើយស្រែកអង្វររក អុលឡោះតាអាឡា ។
11
ពួកគេពោលទៅកាន់ម៉ូសាថា៖ «តើនៅស្រុកអេស៊ីបគ្មានផ្នូរទេឬ បានជាអ្នកនាំពួកយើងឲ្យមកស្លាប់នៅវាលរហោស្ថានដូច្នេះ? ហេតុអ្វីបានជាអ្នកនាំពួកយើងចេញពីស្រុកអេស៊ីប។
12
កាលរស់នៅក្នុងស្រុកអេស៊ីបនៅឡើយ ពួកយើងបានប្រាប់អ្នកហើយថា: ទុកឲ្យពួកយើងនៅបម្រើជនជាតិអេស៊ីបចុះ ដ្បិតនៅបម្រើគេ នោះប្រសើរជាងស្លាប់នៅវាលរហោស្ថានបែបនេះ»។
13
ម៉ូសាឆ្លើយទៅប្រជាជនវិញថា៖ «កុំភ័យខ្លាចអ្វីឡើយ! ចូរតាំងស្មារតីឡើង នៅថ្ងៃនេះ អ្នករាល់គ្នានឹងឃើញ អុលឡោះតាអាឡា សង្គ្រោះអ្នករាល់គ្នា។ ជនជាតិអេស៊ីបដែលអ្នករាល់គ្នាឃើញនៅថ្ងៃនេះ អ្នករាល់គ្នានឹងលែងឃើញគេទៀតរហូតតទៅ។
14
ចូរនាំគ្នានៅស្ងៀមចុះ ដ្បិត អុលឡោះតាអាឡា នឹងច្បាំងជំនួសអ្នករាល់គ្នា»។
15
អុលឡោះតាអាឡា មានបន្ទូលមកកាន់ម៉ូសាថា៖ «ហេតុអ្វីបានជាស្រែកអង្វរយើងដូច្នេះ? ចូរប្រាប់កូនចៅអ៊ីស្រអែល ឲ្យចេញដំណើរទៅ។
16
ចូរលើកដំបងរបស់អ្នកឡើង ហើយលើកដៃតម្រង់ទៅសមុទ្រ រួចវាយទឹកសមុទ្រឲ្យញែកចេញពីគ្នា ដើម្បីឲ្យកូនចៅអ៊ីស្រអែលដើរតាមបាតសមុទ្រ។
17
រីឯយើងវិញ យើងធ្វើឲ្យជនជាតិអេស៊ីបមានចិត្តរឹងចចេស ដេញតាមក្រោយអ្នករាល់គ្នា។ យើងនឹងសំដែងសិរីរុងរឿងរបស់យើង ដោយប្រហារស្តេចហ្វៀរ៉អ៊ូន និងពលទ័ពទាំងមូល ព្រមទាំងកំទេចរទេះចំបាំង និងទ័ពសេះរបស់ស្តេច។
18
នៅពេលដែលយើងសំដែងសិរីរុងរឿង ដោយប្រហារស្តេចហ្វៀរ៉អ៊ូន ព្រមទាំងកំទេចរទេះចំបាំង និងទ័ពសេះរបស់ស្តេច នោះជនជាតិអេស៊ីបនឹងទទួលស្គាល់ថា យើងជា អុលឡោះតាអាឡា »។
19
ម៉ាឡាអ៊ីកាត់របស់អុលឡោះជាអម្ចាស់ ដែលពីមុននៅខាងមុខជនជាតិអ៊ីស្រអែល បានទៅនៅខាងក្រោយពួកគេ រីឯដុំពពកដែលនៅខាងមុខ ក៏ទៅនៅខាងក្រោយពួកគេដែរ។
20
ដុំពពកនោះស្ថិតនៅចន្លោះកងទ័ពអេស៊ីប និងកងទ័ពអ៊ីស្រអែល។ ដុំពពកនោះធ្វើឲ្យងងឹតម្ខាង និងធ្វើឲ្យម្ខាងទៀតភ្លឺនៅពេលយប់។ ហេតុនេះហើយបានជាពេញមួយយប់ កងទ័ពទាំងពីរមិនបានចូលទៅជិតគ្នាឡើយ។
21
ម៉ូសាលើកដៃតម្រង់ទៅសមុទ្រ ពេញមួយយប់នោះ អុលឡោះតាអាឡា ធ្វើឲ្យមានខ្យល់បក់ពីទិសខាងកើតយ៉ាងខ្លាំង រុញច្រានទឹកសមុទ្រ ធ្វើឲ្យទឹកសមុទ្ររីងស្ងួត។ ផ្ទៃទឹកក៏ញែកចេញពីគ្នា
22
ហើយជនជាតិអ៊ីស្រអែលនាំគ្នាដើរតាមបាតសមុទ្រ ដោយមានទឹកសមុទ្រ ដូចកំពែងនៅសងខាងពួកគេ។
23
កងទ័ពអេស៊ីប ទាំងសេះរបស់ស្តេចហ្វៀរ៉អ៊ូន ទាំងរទេះចំបាំង និងទ័ពសេះទាំងប៉ុន្មាន ដែលដេញតាមពីក្រោយ ក៏ចូលទៅកណ្តាលសមុទ្រដែរ។
24
លុះពេលទៀបភ្លឺ អុលឡោះតាអាឡា ដែលនៅក្នុងដុំភ្លើង និងដុំពពកមើលទៅកងទ័ពអេស៊ីប ធ្វើឲ្យកងទ័ពនោះជ្រួលច្របល់។
25
អុលឡោះធ្វើឲ្យរទេះចំបាំងរបូតកង់ ហើយកឿងទៅមុខមិនរួច។ ជនជាតិអេស៊ីបស្រែកឡើងថា៖ «ចូរយើងនាំគ្នារត់ឲ្យឆ្ងាយពីជនជាតិអ៊ីស្រអែលទៅ ដ្បិត អុលឡោះតាអាឡា រួមជាមួយពួកគេ ច្បាំងតទល់នឹងពួកយើងហើយ!»។
26
អុលឡោះតាអាឡា មានបន្ទូលមកកាន់ម៉ូសាថា៖ «ចូរលើកដៃតម្រង់ទៅសមុទ្រ ឲ្យទឹកសមុទ្រវិលមកគ្របលើជនជាតិអេស៊ីប រទេះចំបាំង និងទ័ពសេះរបស់ពួកគេ»។
27
ម៉ូសាលើកដៃតម្រង់ទៅសមុទ្រ។ នៅពេលថ្ងៃរះ ទឹកសមុទ្រក៏ហូរត្រឡប់មកកន្លែងដើមវិញ។ ជនជាតិអេស៊ីបនាំគ្នារត់គេចមិនទាន់ ដ្បិត អុលឡោះតាអាឡា ធ្វើឲ្យពួកគេលិចលង់នៅកណ្តាលសមុទ្រ។
28
ទឹកហូរត្រឡប់មកវិញ គ្របលើរទេះចំបាំង ទ័ពសេះ និងកងទ័ពទាំងមូលរបស់ស្តេចហ្វៀរ៉អ៊ូនដែលដេញតាមជនជាតិអ៊ីស្រអែល គ្មាននរណាម្នាក់រត់រួចឡើយ។
29
ចំណែកឯជនជាតិអ៊ីស្រអែលវិញ គេបានដើរតាមបាតសមុទ្រ ដោយមានទឹកសមុទ្រដូចកំពែងនៅសងខាងពួកគេ។
30
នៅថ្ងៃនោះ អុលឡោះតាអាឡា បានសង្គ្រោះជនជាតិអ៊ីស្រអែល ឲ្យរួចពីកណ្តាប់ដៃរបស់ជនជាតិអេស៊ីប។ ជនជាតិអ៊ីស្រអែល ឃើញសាកសពជនជាតិអេស៊ីបនៅតាមឆ្នេរសមុទ្រ។
31
ជនជាតិអ៊ីស្រអែលឃើញអំណាចដ៏ខ្លាំងពូកែរបស់ អុលឡោះតាអាឡា ដែលបានប្រហារជនជាតិអេស៊ីប។ ហេតុនេះហើយបានជាប្រជាជនកោតខ្លាច អុលឡោះតាអាឡា ។ ពួកគេជឿលើ អុលឡោះតាអាឡា និងម៉ូសា ជាអ្នកបម្រើរបស់ទ្រង់។
← Chapter 13
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 15 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40