bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Exodus 21
Exodus 21
Khmer 2014 (អាល់គីតាប)
← Chapter 20
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 22 →
1
«នេះជាហ៊ូកុំផ្សេងៗ ដែលអ្នកត្រូវប្រាប់ជនជាតិអ៊ីស្រអែលឲ្យអនុវត្តតាម:
2
ប្រសិនបើអ្នកទិញជនជាតិហេប្រឺម្នាក់មកធ្វើជាខ្ញុំបម្រើ គេនឹងបម្រើអ្នកអស់រយៈពេលប្រាំមួយឆ្នាំ។ នៅឆ្នាំទីប្រាំពីរ គេនឹងមានសេរីភាពចាកចេញពីអ្នកទៅ ដោយមិនបាច់បង់ថ្លៃអ្វីទាំងអស់។
3
បើខ្ញុំបម្រើនោះមកតែម្នាក់ឯង គេត្រូវចាកចេញទៅតែម្នាក់ឯង ប៉ុន្តែ ប្រសិនបើគេមានប្រពន្ធមកជាមួយ គេត្រូវចាកចេញទៅជាមួយប្រពន្ធដែរ។
4
ប្រសិនបើចៅហ្វាយរបស់គេរកប្រពន្ធឲ្យ ហើយប្រពន្ធនោះមានកូនប្រុស ឬកូនស្រី នោះប្រពន្ធ និងកូនប្រុស កូនស្រីរបស់គេ ត្រូវតែនៅបម្រើចៅហ្វាយ ហើយបុរសនោះត្រូវចាកចេញទៅតែម្នាក់ឯង។
5
ប៉ុន្តែ ប្រសិនបើខ្ញុំបម្រើប្រកាសថា ខ្ញុំស្រឡាញ់ចៅហ្វាយ ព្រមទាំងប្រពន្ធកូនរបស់ខ្ញុំ ខ្ញុំមិនចង់បានសេរីភាពទេ
6
នោះចៅហ្វាយត្រូវនាំគេចូលទៅជិតអុលឡោះហើយឲ្យខ្ញុំបម្រើនោះឈរនៅមាត់ទ្វារ ឬផ្អែកទៅនឹងក្របទ្វារផ្ទះ រួចចៅហ្វាយយកដែកមកចោះត្រចៀកគេ។ ដូច្នេះ អ្នកនោះនឹងនៅបម្រើចៅហ្វាយរហូតតទៅ។
7
ប្រសិនបើបុរសម្នាក់លក់កូនស្រីរបស់ខ្លួនឲ្យធ្វើជាខ្ញុំបម្រើគេ នាងនឹងមិនទទួលសេរីភាពដូចខ្ញុំបម្រើឯទៀតៗទេ។
8
ប្រសិនបើចៅហ្វាយទិញនាងយកមកធ្វើជាប្រពន្ធ ហើយបែរជាលែងពេញចិត្តនឹងនាង ត្រូវឲ្យឪពុករបស់នាងលោះនាងយកទៅវិញ។ ចៅហ្វាយគ្មានសិទ្ធិលក់នាងទៅឲ្យសាសន៍ដទៃឡើយ ធ្វើដូច្នេះជាការបោកប្រាស់។
9
ប្រសិនបើចៅហ្វាយទិញនាង យកមកធ្វើជាប្រពន្ធរបស់កូនប្រុសខ្លួន គាត់ត្រូវប្រព្រឹត្តចំពោះនាងតាមហ៊ូកុំសម្រាប់កូនស្រី។
10
ប្រសិនបើចៅហ្វាយយកប្រពន្ធមួយទៀត នោះគាត់មិនត្រូវកាត់បន្ថយអ្វីៗពីប្រពន្ធមុនឡើយ ទោះជាម្ហូបអាហារ សម្លៀកបំពាក់ ឬសិទ្ធិជាប្រពន្ធក្តី។
11
ប្រសិនបើគាត់ប្រព្រឹត្តចំពោះនាង មិនត្រឹមត្រូវតាមល័ក្ខខ័ណ្ឌទាំងបីនេះទេ នាងអាចទទួលសេរីភាព ហើយចាកចេញទៅ ដោយមិនបាច់បង់ថ្លៃអ្វីឡើយ។
12
អ្នកណាវាយមនុស្សរហូតដល់ស្លាប់ អ្នកនោះនឹងត្រូវទទួលទោសដល់ស្លាប់។
13
ប្រសិនអ្នកនោះធ្វើឲ្យគេស្លាប់ដោយអចេតនា យើងនឹងបង្កើតកន្លែងមួយសម្រាប់ឲ្យគេរត់ទៅជ្រកកោន។
14
ប៉ុន្តែ ប្រសិនបើអ្នកណាម្នាក់សម្លាប់មនុស្សដោយចេតនា ទោះបីគេរត់មកជ្រកនៅអាសនៈរបស់យើងក្តី ក៏ត្រូវយកគេចេញទៅសម្លាប់ដែរ។
15
អ្នកណាដែលវាយឪពុកម្តាយ អ្នកនោះនឹងត្រូវទទួលទោសដល់ស្លាប់។
16
អ្នកណាចាប់មនុស្សយកទៅលក់ ឬទុកនៅក្នុងកណ្តាប់ដៃរបស់ខ្លួន អ្នកនោះនឹងត្រូវទទួលទោសដល់ស្លាប់។
17
អ្នកណាជេរប្រទេចផ្តាសាឪពុកម្តាយ អ្នកនោះត្រូវទទួលទោសដល់ស្លាប់។
18
នៅពេលឈ្លោះគ្នា ប្រសិនបើម្នាក់យកដុំថ្មគប់ ឬដាល់គូវិវាទរបស់ខ្លួន រហូតដល់របួសធ្ងន់ តែមិនស្លាប់ទេ
19
ហើយប្រសិនបើអ្នករបួសនោះ ងើបដើរចេញទៅក្រៅបាន ដោយប្រើឈើច្រត់ អ្នកដែលវាយគេមិនត្រូវទទួលទោសទេ។ ប៉ុន្តែ គាត់ត្រូវសងជំងឺចិត្ត ព្រោះអ្នករបួសមិនអាចធ្វើការបាន គឺត្រូវសងថ្លៃមើលជំងឺរបស់គេ រហូតដល់ជាសះស្បើយផងដែរ។
20
ប្រសិនបើអ្នកណាយកដំបងវាយខ្ញុំបម្រើប្រុស ឬស្រីរបស់ខ្លួន រហូតដល់ស្លាប់នៅនឹងកន្លែង នោះគាត់ត្រូវតែទទួលទោស។
21
ប្រសិនបើខ្ញុំបម្រើនោះរស់បានមួយថ្ងៃ ឬពីរថ្ងៃ ចៅហ្វាយមិនត្រូវទទួលទោសទេ ព្រោះខ្ញុំបម្រើនោះជាសម្បត្តិរបស់គាត់។
22
ពេលឈ្លោះគ្នា ប្រសិនបើមានការជ្រុលជ្រួសទៅលើស្ត្រីមានផ្ទៃពោះ បណ្តាលឲ្យនាងរលូតកូន តែគ្មានគ្រោះថ្នាក់អ្វីដល់ជីវិតនាងទេ អ្នកបង្កគ្រោះថ្នាក់នោះត្រូវសងជំងឺចិត្ត តាមការទាមទាររបស់ប្ដីនាង ក្រោយពេលអាជ្ញាកណ្តាលរកខុសត្រូវឲ្យ។
23
ប៉ុន្តែ បើស្ត្រីនោះមានគ្រោះថ្នាក់ធ្ងន់ធ្ងរ អ្នកបង្កគ្រោះថ្នាក់ត្រូវតែទទួលទោស: ជីវិតសងដោយជីវិត
24
ភ្នែកសងដោយភ្នែក ធ្មេញសងដោយធ្មេញ ដៃសងដោយដៃ ជើងសងដោយជើង
25
ស្នាមរលាកសងដោយស្នាមរលាក ស្នាមរបួសសងដោយស្នាមរបួស ស្នាមជាំសងដោយស្នាមជាំ។
26
ប្រសិនបើអ្នកណាវាយខ្ញុំបម្រើប្រុស ឬស្រីរបស់ខ្លួន ធ្វើឲ្យគេខ្វាក់ភ្នែកម្ខាង អ្នកនោះត្រូវតែផ្តល់សេរីភាពឲ្យគេ ដើម្បីសងជំងឺចិត្ត ព្រោះតែភ្នែកខ្វាក់។
27
ប្រសិនបើគាត់ធ្វើឲ្យខ្ញុំបម្រើប្រុស ឬស្រីរបស់ខ្លួនបាក់ធ្មេញមួយ គាត់ត្រូវតែផ្តល់សេរីភាពឲ្យគេ ដើម្បីសងជំងឺចិត្ត ព្រោះតែធ្មេញបាក់នោះ។
28
ប្រសិនបើគោមួយជល់មនុស្សប្រុស ឬស្រីម្នាក់ស្លាប់ ត្រូវយកដុំថ្មគប់សម្លាប់គោនោះ តែមិនត្រូវបរិភោគសាច់វាឡើយ។ រីឯម្ចាស់គោគ្មានទោសអ្វីទេ។
29
ប្រសិនបើគោនោះតែងតែដើរជល់មនុស្ស ហើយមានគេប្រាប់ម្ចាស់វា តែម្ចាស់ពុំបានយកចិត្តទុកដាក់មើលវាទេ ប្រសិនបើគោនោះជល់មនុស្ស ប្រុស ឬស្រីម្នាក់ស្លាប់ ត្រូវយកដុំថ្មគប់សម្លាប់គោនោះ រីឯម្ចាស់របស់វាក៏ត្រូវទទួលទោសដល់ស្លាប់ដែរ។
30
ប្រសិនបើគេទាមទារឲ្យម្ចាស់គោបង់ប្រាក់លោះជីវិតខ្លួន នោះគាត់ត្រូវតែបង់ប្រាក់ទាំងប៉ុន្មានដែលគេបង្គាប់។
31
ក្នុងករណីដែលគោជល់កូនប្រុស ឬកូនស្រីក្តី ក៏ត្រូវយកហ៊ូកុំនេះមកអនុវត្តដែរ។
32
ប្រសិនបើគោជល់ខ្ញុំបម្រើប្រុស ឬស្រី ម្ចាស់គោត្រូវតែសងប្រាក់សាមសិបដួង ទៅឲ្យចៅហ្វាយជនរងគ្រោះ រីឯគោវិញ ត្រូវយកដុំថ្មគប់សម្លាប់ចោល។
33
ប្រសិនបើអ្នកណាទុកអណ្តូងឲ្យនៅចំហ ឬជីកអណ្តូង តែមិនបានគ្រប រួចមានគោ ឬលាធ្លាក់ទៅក្នុងអណ្តូងនោះ
34
ម្ចាស់អណ្តូងត្រូវសងតម្លៃសត្វ ជាប្រាក់ទៅឲ្យម្ចាស់សត្វ ហើយទុកគោងាប់សម្រាប់ខ្លួនឯង។
35
ប្រសិនបើគោរបស់នរណាម្នាក់ ជល់គោរបស់ម្នាក់ទៀត រហូតដល់ងាប់ នោះត្រូវលក់គោដែលនៅរស់ចែកប្រាក់គ្នា ហើយយកសាច់គោងាប់ចែកគ្នាដែរ។
36
ប៉ុន្តែ ប្រសិនបើម្ចាស់ដឹងថា គោរបស់ខ្លួនធ្លាប់ជល់គេ តែគាត់មិនយកចិត្តទុកដាក់មើលវាទេ ម្ចាស់គោត្រូវតែសងគោមួយទៀត ជំនួសគោដែលងាប់នោះ ហើយទុកគោងាប់សម្រាប់ខ្លួនឯង។
← Chapter 20
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 22 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40