bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Exodus 32
Exodus 32
Khmer 2014 (អាល់គីតាប)
← Chapter 31
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 33 →
1
កាលប្រជាជនឃើញម៉ូសាក្រចុះពីភ្នំមកវិញ ពួកគេលើកគ្នាមកជួបហារូន ហើយពោលថា៖ «សូមអ្នកធ្វើរូបព្រះសម្រាប់ដឹកនាំយើងខ្ញុំផង ដ្បិតយើងខ្ញុំពុំដឹងថា មានរឿងអ្វីកើតឡើង ចំពោះម៉ូសា ដែលបាននាំពួកយើងចេញមកពីស្រុកអេស៊ីបនោះឡើយ»។
2
ហារូនមានប្រសាសន៍ទៅពួកគេថា៖ «ចូរដោះក្រវិលមាសពីត្រចៀកប្រពន្ធ និងកូនប្រុស កូនស្រីរបស់អ្នករាល់គ្នា យកមកឲ្យខ្ញុំ»។
3
ប្រជាជនអ៊ីស្រអែលទាំងអស់ក៏ដោះក្រវិលមាសពីត្រចៀករបស់ពួកគេ យកមកជូនហារូន។
4
ហារូនយកក្រវិលទាំងនោះទៅសិតធ្វើជារូបកូនគោមួយ។ បន្ទាប់មក ពួកគេស្រែកឡើងថា៖ «អ៊ីស្រអែលអើយ នេះជាព្រះដែលបាននាំអ្នកចេញពីស្រុកអេស៊ីប!»។
5
ឃើញដូច្នេះ ហារូនក៏សង់អាសនៈមួយនៅមុខរូបគោ រួចប្រកាសថា៖ «នៅថ្ងៃស្អែកនឹងមានពិធីបុណ្យមួយជូន អុលឡោះតាអាឡា »។
6
លុះស្អែកឡើង ប្រជាជនក្រោកពីព្រលឹម នាំគ្នាធ្វើគូរបានដុត និងគូរបានមេត្រីភាព។ ប្រជាជនអង្គុយស៊ីផឹករួចនាំគ្នាក្រោកឡើង រាំយ៉ាងសប្បាយ។
7
អុលឡោះតាអាឡា មានបន្ទូលមកកាន់ម៉ូសាថា៖ «ចូរត្រឡប់ទៅវិញចុះ ដ្បិតប្រជាជនរបស់អ្នក គឺប្រជាជនដែលអ្នកនាំចេញពីស្រុកអេស៊ីប បានប្រព្រឹត្តអំពើបាបមួយយ៉ាងធ្ងន់។
8
ពួកគេឆាប់ងាកចេញពីមាគ៌ា ដែលយើងបានបង្ហាញដល់ពួកគេ គឺពួកគេបានសិតធ្វើរូបកូនគោមួយ ហើយក្រាបថ្វាយបង្គំ និងធ្វើយញ្ញបូជាជូនរូបកូនគោនោះ ទាំងពោលថា “អ៊ីស្រអែលអើយ នេះជាព្រះដែលនាំអ្នកចេញពីស្រុកអេស៊ីប!”។
9
អុលឡោះតាអាឡា មានបន្ទូលមកកាន់ម៉ូសាថា៖ «យើងឃើញហើយថា ប្រជាជននេះសុទ្ឋតែជាមនុស្សរឹងរូស។
10
ឥឡូវនេះ ចូរទុកឲ្យយើងលុបបំបាត់ប្រជាជននេះ ឲ្យវិនាសសាបសូន្យ តាមកំហឹងរបស់យើង រួចយើងឲ្យប្រជាជាតិដ៏ធំកើតចេញពីអ្នក»។
11
ប៉ុន្តែ ម៉ូសាអង្វរ សូមការប្រោសប្រណីពី អុលឡោះតាអាឡា ជាម្ចាស់របស់គាត់ដោយមានប្រសាសន៍ថា៖ « អុលឡោះតាអាឡា អើយ ហេតុអ្វីបានជាទ្រង់ខឹងនឹងប្រជារាស្ត្រ ដែលទ្រង់បាននាំចេញពីស្រុកអេស៊ីបដោយការអស្ចារ្យ និងអំណាចដ៏ខ្លាំងពូកែដូច្នេះ? ដ្បិតពួកគេជាប្រជារាស្ត្ររបស់ទ្រង់។
12
សូមកុំឲ្យជនជាតិអេស៊ីបពោលថា “អុលឡោះបាននាំជនជាតិអ៊ីស្រអែលចេញទៅ ដោយបំណងអាក្រក់ ដើម្បីសម្លាប់ពួកគេនៅតាមភ្នំ ព្រមទាំងលុបបំបាត់ពួកគេឲ្យអស់ពីផែនដី”។ សូមអុលឡោះឈប់ខឹង ហើយដូរចិត្ត ឈប់ធ្វើទោសប្រជារាស្ត្ររបស់ទ្រង់ទៅ។
13
សូមនឹកដល់អ៊ីព្រហ៊ីម អ៊ីសាហាក់ និងយ៉ាកកូប ជាអ្នកបម្រើរបស់ទ្រង់ផង ដ្បិតទ្រង់បានសន្យាជាមួយអស់ណាពីទាំងនោះយ៉ាងម៉ឺងម៉ាត់ថា “យើងនឹងធ្វើឲ្យពូជពង្សរបស់អ្នករាល់គ្នា បានកើនចំនួនឡើង ដូចជាផ្កាយនៅលើមេឃ យើងនឹងប្រគល់ស្រុកដែលយើងបានសន្យានេះ ដល់ពូជពង្សរបស់អ្នក ហើយពួកគេនឹងទទួលស្រុកនោះជាមត៌ករហូតតទៅ”»។
14
អុលឡោះតាអាឡា ក៏ដូរចិត្ត លែងធ្វើទោសប្រជារាស្ត្ររបស់ទ្រង់ដូចទ្រង់មានបន្ទូល។
15
ម៉ូសាក៏ចុះពីលើភ្នំមកវិញ ដោយកាន់បន្ទះថ្មទាំងពីរ ជាសន្ធិសញ្ញា ដែលមានចារអក្សរទាំងសងខាង។
16
បន្ទះថ្មនេះ ជាស្នាដៃរបស់អុលឡោះ គឺទ្រង់ បានចារអក្សរដោយដៃរបស់ទ្រង់ផ្ទាល់។
17
ពេលយ៉ូស្វេឮសំឡេងប្រជាជនហ៊ោកញ្ជ្រៀវ គាត់ប្រាប់ទៅកាន់ម៉ូសាថា៖ «មានឮសំឡេងប្រយុទ្ធគ្នានៅក្នុងជំរំ»។
18
ម៉ូសាឆ្លើយថា៖ «ទេ នេះមិនមែនជាសំរែកជ័យជំនះ ឬសំរែកបរាជ័យឡើយ តែខ្ញុំឮសូរសំឡេងចំរៀង»។
19
លុះមកដល់ជិតជំរំ ម៉ូសាបានឃើញរូបកូនគោ និងឃើញប្រជាជនកំពុងតែលោតរាំលេង គាត់ខឹងយ៉ាងខ្លាំង គាត់ក៏បោកបន្ទះថ្មដែលគាត់កាន់ឲ្យបែកនៅជើងភ្នំទៅ។
20
គាត់យករូបកូនគោដែលពួកគេបានធ្វើ ទៅដុត រួចគាត់កំទេចឲ្យម៉ដ្តដូចម្សៅ ហើយយកម្សៅនោះទៅដាក់ក្នុងទឹក ឲ្យជនជាតិអ៊ីស្រអែលផឹក។
21
បន្ទាប់មក ម៉ូសាមានប្រសាសន៍ទៅកាន់ហារូនថា៖ «តើប្រជាជននេះធ្វើអ្វីដល់បង បានជាបងបណ្តោយឲ្យពួកគេប្រព្រឹត្តអំពើបាបយ៉ាងធ្ងន់បែបនេះ?»។
22
ហារូនតបថា៖ «សូមលោកម្ចាស់កុំខឹងអី អ្នកក៏ជ្រាបហើយថា ប្រជាជននេះចូលចិត្តតែប្រព្រឹត្តអំពើអាក្រក់។
23
ពួកគេនាំគ្នាមកប្រាប់ខ្ញុំថា “សូមអ្នកធ្វើរូបព្រះសម្រាប់ដឹកនាំពួកយើងផង ដ្បិតពួកយើងពុំដឹងថា មានរឿងអ្វីកើតឡើងចំពោះម៉ូសា ដែលបាននាំពួកយើងចេញពីស្រុកអេស៊ីបមកនោះឡើយ”។
24
ខ្ញុំបានប្រាប់ពួកគេថា អ្នកណាមានមាស សុំយកមកឲ្យខ្ញុំ។ ពួកគេយកមាសមកឲ្យខ្ញុំ ខ្ញុំក៏បោះមាសទៅក្នុងភ្លើង ស្រាប់តែចេញជារូបកូនគោនេះ»។
25
ម៉ូសាឃើញថា ហារូនបណ្តោយឲ្យប្រជាជនធ្វើអ្វីតាមអំពើចិត្ត ជាហេតុនាំឲ្យសត្រូវមើលងាយ។
26
គាត់ទៅឈរនៅត្រង់ទ្វារចូលជំរំ ហើយស្រែកថា៖ «អ្នកណាស្រឡាញ់ អុលឡោះតាអាឡា អ្នកនោះត្រូវមកខាងខ្ញុំ»។ កូនចៅលេវីទាំងអស់នាំគ្នា មកមូលផ្តុំជុំវិញម៉ូសា។
27
គាត់និយាយទៅពួកគេថា៖ « អុលឡោះតាអាឡា ជាម្ចាស់របស់ជនជាតិអ៊ីស្រអែល មានបន្ទូលដូចតទៅ “អ្នករាល់គ្នាត្រូវកាន់ដាវរៀងៗខ្លួន ហើយដើរចុះឡើងពីចុងម្ខាង ទៅចុងម្ខាងទៀតនៃជំរំ ទាំងសម្លាប់បងប្អូន មិត្តភក្តិ និងសាច់ញាតិរបស់អ្នករាល់គ្នាទៅ”»។
28
កូនចៅលេវីនាំគ្នាធ្វើតាមបង្គាប់របស់ម៉ូសា ហើយនៅថ្ងៃនោះ មានជនជាតិអ៊ីស្រអែលប្រមាណបីពាន់នាក់ត្រូវបាត់បង់ជីវិត។
29
ម៉ូសាមានប្រសាសន៍ថា៖ «ថ្ងៃនេះ អ្នករាល់គ្នាញែកខ្លួនបម្រើ អុលឡោះតាអាឡា គឺអ្នករាល់គ្នាមិនបានរារែកចិត្តក្នុងការប្រហារជីវិតកូន ឬបងប្អូនរបស់ខ្លួនឡើយ។ ដូច្នេះ សូមអុលឡោះប្រទានពរដល់អ្នករាល់គ្នានៅថ្ងៃនេះ»។
30
លុះស្អែកឡើង ម៉ូសាមានប្រសាសន៍ទៅកាន់ប្រជាជនថា៖ «អ្នករាល់គ្នាបានប្រព្រឹត្តអំពើបាបយ៉ាងធ្ងន់។ ឥឡូវនេះ ខ្ញុំត្រូវឡើងទៅជួប អុលឡោះតាអាឡា ម្តងទៀត។ ប្រហែលជាខ្ញុំអាចសូមទ្រង់លើកលែងទោស ឲ្យអ្នករាល់គ្នាបានរួចពីបាប»។
31
ម៉ូសាក៏ទៅជួប អុលឡោះតាអាឡា ហើយជម្រាបទ្រង់ថា៖ «អុលឡោះអើយ! ប្រជាជននេះបានប្រព្រឹត្តអំពើបាបយ៉ាងធ្ងន់ គឺពួកគេយកមាសសិតធ្វើរូបព្រះសម្រាប់ថ្វាយបង្គំ។
32
សូមទ្រង់មេត្តាលើកលែងទោសឲ្យពួកគេរួចពីបាបផង។ បើមិនដូច្នោះទេ សូមទ្រង់លុបឈ្មោះខ្ញុំ ចេញពីបញ្ជីឈ្មោះប្រជារាស្ត្ររបស់ទ្រង់ទៅ»។
33
អុលឡោះតាអាឡា មានបន្ទូលមកម៉ូសាវិញថា៖ «អ្នកណាប្រព្រឹត្តអំពើបាបប្រឆាំងនឹងយើង យើងនឹងលុបឈ្មោះអ្នកនោះចេញពីបញ្ជីរបស់យើង!។
34
ឥឡូវនេះ ចូរទៅចុះ ហើយនាំប្រជាជនទៅកាន់កន្លែងដែលយើងបានប្រាប់អ្នក! ម៉ាឡាអ៊ីកាត់របស់យើងនឹងដើរពីមុខអ្នក។ នៅថ្ងៃវិនិច្ឆ័យទោស យើងនឹងដាក់ទោសពួកគេ ព្រោះតែអំពើបាបដែលពួកគេបានប្រព្រឹត្ត»។
35
អុលឡោះតាអាឡា បានប្រហារប្រជាជន ដ្បិតពួកគេបានសុំឲ្យហារូនធ្វើរូបកូនគោ។
← Chapter 31
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 33 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40