bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Exodus 3
Exodus 3
Khmer 2014 (អាល់គីតាប)
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 4 →
1
ម៉ូសាឃ្វាលហ្វូងសត្វរបស់លោកយេត្រូ ជាឪពុកក្មេករបស់គាត់ និងជាអ៊ីមុាំនៅស្រុកម៉ាឌាន។ ម៉ូសានាំហ្វូងសត្វទៅខាងនាយវាលរហោស្ថាន រហូតដល់ភ្នំហោរែប ជាភ្នំរបស់អុលឡោះ។
2
នៅទីនោះ ម៉ាឡាអ៊ីកាត់របស់ អុលឡោះតាអាឡា បង្ហាញខ្លួនក្នុងអណ្ដាតភ្លើងដែលឆេះចេញពីកណ្តាលគុម្ពោតឲ្យគាត់ឃើញ។ គាត់ឃើញភ្លើងចេញពីគុម្ពោត តែគុម្ពោតមិនឆេះទេ។
3
ម៉ូសាក៏គិតថា៖ «ខ្ញុំនឹងឆៀងទៅមើលអព្ភូតហេតុនេះ ហេតុអ្វីបានជាគុម្ពោតមិនឆេះ?»។
4
អុលឡោះតាអាឡា ឃើញម៉ូសាឆៀងចូលមកជិតដូច្នេះ ទ្រង់ហៅម៉ូសាពីក្នុងគុម្ពោតថា៖ «ម៉ូសាអើយ! ម៉ូសា!»។ ម៉ូសាឆ្លើយថា៖ «បាទ»។
5
អុលឡោះបញ្ជាថា៖ «កុំមកជិតកន្លែងនេះ! ចូរដោះស្បែកជើងចេញ ដ្បិតកន្លែងដែលអ្នកឈរនេះជាដីបរិសុទ្ធ។
6
យើងជាអុលឡោះដែលឪពុកអ្នកតែងគោរពបម្រើ គឺជាម្ចាស់របស់អ៊ីព្រហ៊ីម ជាម្ចាស់របស់អ៊ីសាហាក់ និងជាម្ចាស់របស់យ៉ាកកូប»។ ម៉ូសាខ្ទប់មុខ ព្រោះមិនហ៊ានមើលអុលឡោះ។
7
អុលឡោះតាអាឡា មានបន្ទូលថា៖ «យើងបានឃើញទុក្ខលំបាករបស់ប្រជារាស្ត្រយើងនៅស្រុកអេស៊ីប យើងក៏បានឮសំរែករបស់គេ ព្រោះតែមេត្រួតត្រាវាយដំដែរ។ យើងដឹងអំពីទុក្ខវេទនារបស់ពួកគេហើយ។
8
ដូច្នេះ យើងចុះមកដើម្បីរំដោះពួកគេ ឲ្យរួចពីកណ្ដាប់ដៃរបស់ជនជាតិអេស៊ីប។ យើងនឹងនាំពួកគេចេញពីស្រុកនោះ ទៅនៅស្រុកមួយមានជីជាតិល្អធំទូលាយ ជាស្រុកដែលមានភោគទ្រព្យសម្បូណ៌ហូរហៀរ គឺស្រុករបស់ជនជាតិកាណាន ជនជាតិហេត ជនជាតិអាម៉ូរី ជនជាតិពេរិស៊ីត ជនជាតិហេវី និងជនជាតិយេប៊ូស។
9
ឥឡូវនេះ សំរែករបស់ជនជាតិអ៊ីស្រអែលបានលាន់ឮដល់យើង ហើយយើងក៏ឃើញជនជាតិអេស៊ីបជិះជាន់សង្កត់សង្កិនពួកគេដែរ។
10
ឥឡូវនេះ យើងចាត់អ្នកឲ្យទៅជួបស្ដេចហ្វៀរ៉អ៊ូន។ ចូរទៅនាំជនជាតិអ៊ីស្រអែល ជាប្រជារាស្ត្ររបស់យើងចេញពីស្រុកអេស៊ីប»។
11
ម៉ូសាឆ្លើយថា៖ «តើខ្ញុំមានឋានៈអ្វីបានជាខ្ញុំត្រូវទៅជួបស្តេចហ្វៀរ៉អ៊ូន និងនាំជនជាតិអ៊ីស្រអែលចេញពីស្រុកអេស៊ីបដូច្នេះ?»។
12
អុលឡោះមានបន្ទូលថា៖ «យើងនៅជាមួយអ្នកហើយ! កាលណាអ្នកនាំជនជាតិអ៊ីស្រអែលចេញផុតពីស្រុកអេស៊ីប អ្នករាល់គ្នាត្រូវមកគោរពបម្រើយើងនៅលើភ្នំនេះ ដែលជាទីសម្គាល់ថា យើងបានចាត់អ្នកឲ្យទៅមែន»។
13
ម៉ូសាជម្រាបអុលឡោះថា៖ «អុលឡោះអើយ! ខ្ញុំនឹងទៅជួបជនជាតិអ៊ីស្រអែល ហើយប្រាប់ពួកគេថា: អុលឡោះជាម្ចាស់របស់បុព្វបុរសអ្នករាល់គ្នា បានចាត់ខ្ញុំឲ្យមកជួបអ្នករាល់គ្នា។ ប្រសិនបើពួកគេសួរថា ទ្រង់នាមអ្វីនោះ តើខ្ញុំប្រាប់ពួកគេដូចម្ដេច?»។
14
អុលឡោះមានបន្ទូលមកម៉ូសាថា៖ «យើងជា អុលឡោះតាអាឡា ដែលនៅអស់កល្ប។ អ្នកត្រូវប្រាប់ជនជាតិអ៊ីស្រអែលថា “ អុលឡោះតាអាឡា ដែលនៅអស់កល្ប ចាត់ខ្ញុំឲ្យមកជួបអ្នករាល់គ្នា”»។
15
អុលឡោះមានបន្ទូលថែមទៀតថា៖ «ចូរប្រាប់ជនជាតិអ៊ីស្រអែលដូចតទៅនេះ អុលឡោះតាអាឡា ជាម្ចាស់របស់បុព្វបុរសអ្នករាល់គ្នា គឺម្ចាស់របស់អ៊ីព្រហ៊ីម អ៊ីសាហាក់ និងយ៉ាកកូប ចាត់ខ្ញុំឲ្យមកជួបអ្នករាល់គ្នា។ នេះជានាមរបស់យើង ដែលនៅស្ថិតស្ថេរអស់កល្បជានិច្ច សម្រាប់ឲ្យមនុស្សលោកនឹកដល់យើង អស់កល្បជាអង្វែងតរៀងទៅ។
16
ចូរទៅប្រមូលចាស់ទុំនៃជនជាតិអ៊ីស្រអែល ប្រាប់ថា “ អុលឡោះតាអាឡា ជាម្ចាស់នៃបុព្វបុរសរបស់អ្នករាល់គ្នា គឺម្ចាស់របស់អ៊ីព្រហ៊ីម អ៊ីសាហាក់ និងយ៉ាកកូប បានបង្ហាញឲ្យខ្ញុំឃើញ។ អុលឡោះមានបន្ទូលថា: យើងបានឃើញគេជិះជាន់សង្កត់សង្កិនអ្នករាល់គ្នានៅស្រុកអេស៊ីប។
17
យើងនឹងនាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីប ជាកន្លែងដែលអ្នករាល់គ្នារងទុក្ខ ឆ្ពោះទៅកាន់ស្រុករបស់ជនជាតិកាណាន ជនជាតិហេត ជនជាតិអាម៉ូរី ជនជាតិពេរិស៊ីត ជនជាតិហេវី និងជនជាតិយេប៊ូស ជាស្រុកដែលមានភោគទ្រព្យសម្បូណ៌ហូរហៀរហើយ”។
18
ពួកគេនឹងស្តាប់ពាក្យរបស់អ្នក រួចអ្នកនឹងចូលទៅជួបស្តេចស្រុកអេស៊ីប ជាមួយចាស់ទុំជនជាតិអ៊ីស្រអែល ហើយប្រាប់ថា “ អុលឡោះតាអាឡា ជាម្ចាស់នៃជនជាតិហេប្រឺ បានមកជួបយើងខ្ញុំ។ ឥឡូវនេះ សូមអនុញ្ញាតឲ្យយើងខ្ញុំចេញទៅវាលរហោស្ថាន ចម្ងាយផ្លូវដើរបីថ្ងៃ ដើម្បីធ្វើគូរបានជូន អុលឡោះតាអាឡា ជាម្ចាស់នៃយើងខ្ញុំ”។
19
យើងដឹងថា ស្តេចស្រុកអេស៊ីបមិនអនុញ្ញាតឲ្យអ្នករាល់គ្នាចេញមកទេ ទាល់តែយើងប្រើអំណាចដ៏ខ្លាំងពូកែបង្ខំ ទើបស្តេចយល់ព្រម។
20
យើងនឹងសំដែងអំណាចប្រហារស្រុកអេស៊ីប ដោយធ្វើការអស្ចារ្យគ្រប់យ៉ាងនៅក្នុងចំណោមពួកគេ។ បន្ទាប់មក ទើបស្តេចអនុញ្ញាតឲ្យអ្នករាល់គ្នាចេញពីស្រុកនោះ។
21
យើងនឹងធ្វើឲ្យជនជាតិអេស៊ីប អនុគ្រោះដល់ប្រជាជនរបស់អ្នក ហើយពេលអ្នករាល់គ្នាចេញមកនោះ មិនមែនចេញមកដោយដៃទទេឡើយ។
22
ស្ត្រីអ៊ីស្រអែលម្នាក់ៗនឹងសុំរបស់របរពីស្ត្រីជាតិអេស៊ីប ដែលនៅជិតខាង ឬរស់នៅជាមួយគ្នា គឺមានមាសប្រាក់ ព្រមទាំងសម្លៀកបំពាក់ ដែលអ្នករាល់គ្នាយកមកឲ្យកូនប្រុសកូនស្រីរបស់ខ្លួន។ អ្នករាល់គ្នានឹងរឹបអូសអ្វីៗទាំងអស់ពីជនជាតិអេស៊ីប»។
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 4 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40