bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Exodus 29
Exodus 29
Khmer 2014 (អាល់គីតាប)
← Chapter 28
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 30 →
1
នេះជារបៀបដែលអ្នកត្រូវធ្វើសម្រាប់តែងតាំងហារូន និងកូនប្រុសរបស់គាត់ឲ្យបំពេញមុខងារជាអ៊ីមុាំបម្រើយើង។ ត្រូវយកគោឈ្មោលស្ទាវមួយ និងចៀមឈ្មោលពីរល្អឥតខ្ចោះ
2
នំបុ័ងឥតមេ នំធ្វើពីម្សៅឥតមេ លាយនឹងប្រេង ព្រមទាំងនំក្រៀបដែលលាបប្រេង។
3
ត្រូវដាក់នំទាំងនោះក្នុងល្អីមួយ ហើយយកមកឲ្យជាមួយគោឈ្មោលស្ទាវ និងចៀមឈ្មោលទាំងពីរ។
4
ត្រូវនាំហារូន និងកូនរបស់គាត់ ទៅមាត់ទ្វារជំរំជួបអុលឡោះតាអាឡា ហើយធ្វើពិធីងូតទឹកឲ្យពួកគេ។
5
បន្ទាប់មក ត្រូវយកសម្លៀកបំពាក់មកពាក់ឲ្យហារូន គឺអាវក្នុង អាវវែង អាវអេផូដ និងប្រដាប់ពាក់លើទ្រូង ហើយយកខ្សែក្រវាត់មកក្រវាត់អាវអេផូដផង។
6
ចូរពាក់ឆ្នួតលើក្បាលគាត់ ហើយភ្ជាប់គ្រឿងអលង្ការ ជាគូរបានឲ្យ អុលឡោះតាអាឡា ទៅនឹងឆ្នួតក្បាលផង។
7
បន្ទាប់មក ត្រូវយកប្រេងមកចាក់លើក្បាលគាត់ ដើម្បីតែងតាំងគាត់ឲ្យបំពេញមុខងារបម្រើយើង។
8
ត្រូវហៅកូនប្រុសរបស់ហារូនមក ហើយពាក់អាវឲ្យពួកគេ។
9
ចូរក្រវាត់ខ្សែក្រវាត់ឲ្យហារូន និងកូនរបស់គាត់ ព្រមទាំងពាក់ឆ្នួតក្បាលឲ្យពួកគេផង។ អ្នកត្រូវតែងតាំងហារូន និងកូនប្រុសរបស់គាត់ជាអ៊ីមុាំរហូត តាមហ៊ូកុំដែលនៅស្ថិតស្ថេរជានិច្ច។
10
ត្រូវនាំគោឈ្មោលមកខាងមុខជំរំជួបអុលឡោះតាអាឡា ហើយឲ្យហារូន និងកូនប្រុសរបស់គាត់ ដាក់ដៃលើក្បាលវា។
11
ត្រូវអារកគោនោះនៅចំពោះ អុលឡោះតាអាឡា ត្រង់ទ្វារជំរំជួបអុលឡោះតាអាឡា។
12
ត្រូវយកម្រាមដៃជ្រលក់ក្នុងឈាមគោ ហើយយកទៅលាបលើស្នែងរបស់អាសនៈ រួចចាក់ឈាមដែលនៅសល់ទៅលើជើងអាសនៈ។
13
ត្រូវយកខ្លាញ់ទាំងអស់ ដែលនៅជាប់នឹងពោះវៀន ព្រមទាំងថ្លើម ក្រលៀនទាំងពីរ និងខ្លាញ់ដែលនៅជាប់ជាមួយ ទៅដុតនៅលើអាសនៈទាំងអស់។
14
រីឯសាច់ ស្បែក និងលាមករបស់វា ត្រូវយកទៅដុតនៅខាងក្រៅជំរំ ព្រោះជាគូរបានរំដោះបាប។
15
ត្រូវនាំចៀមឈ្មោលមួយមក ហើយឲ្យហារូន និងកូនរបស់គាត់ ដាក់ដៃលើក្បាលវា។
16
ត្រូវអារកចៀមឈ្មោល រួចយកឈាមរបស់វាទៅប្រោះជុំវិញអាសនៈ។
17
ត្រូវកាប់សាច់ជាដុំៗ លាងពោះវៀន និងជើងរបស់វាឲ្យស្អាត ហើយយកទៅដាក់លើដុំសាច់ និងក្បាល។
18
ត្រូវដុតចៀមនោះនៅលើអាសនៈ ជាគូរបានដុត ជូន អុលឡោះតាអាឡា គឺជាគូរបានដែលមានក្លិនឈ្ងុយ ជាទីពេញចិត្ត អុលឡោះតាអាឡា ។
19
ត្រូវនាំចៀមឈ្មោលមួយទៀតមក ហើយឲ្យហារូន និងកូនប្រុសរបស់គាត់ ដាក់ដៃលើក្បាលវា។
20
ត្រូវអារកចៀមនោះ យកឈាមរបស់វាទៅលាបលើស្លឹកត្រចៀកស្តាំ មេដៃស្តាំ និងមេជើងស្តាំរបស់ហារូន និងកូនៗគាត់ រួចទើបយកឈាមដែលនៅសល់ទៅប្រោះជុំវិញអាសនៈ។
21
ត្រូវយកឈាមពីលើអាសនៈ និងប្រេងសម្រាប់តែងតាំង ទៅប្រោះលើហារូន និងសម្លៀកបំពាក់របស់គាត់ ព្រមទាំងប្រោះលើកូនប្រុសគាត់ និងសម្លៀកបំពាក់របស់ពួកគេដែរ។ ធ្វើដូច្នេះ ទាំងហារូន ទាំងកូនប្រុសរបស់គាត់ និងសម្លៀកបំពាក់របស់ពួកគេនឹងបានទៅជាបរិសុទ្ធ។
22
ចៀមទីពីរនេះ ជាចៀមសម្រាប់ធ្វើពិធីតែងតាំងអ៊ីមុាំ។ ត្រូវយកខ្លាញ់របស់វា កន្ទុយ ខ្លាញ់ដែលនៅជាប់នឹងពោះវៀន ថ្លើម ក្រលៀនទាំងពីរ និងខ្លាញ់ដែលនៅជាប់ជាមួយភ្លៅស្តាំខាងក្រោយ
23
រួចយកនំបុ័ងមួយ នំលាយប្រេងមួយ និងនំក្រៀបមួយ ពីល្អីដាក់នំបុ័ងឥតមេដែលគេជូន អុលឡោះតាអាឡា
24
ដាក់ទាំងអស់លើដៃរបស់ហារូន និងកូនរបស់គាត់ ហើយប្រាប់ពួកគេឲ្យលើកជំនូននេះឡើង ជាសញ្ញាជូន អុលឡោះតាអាឡា ។
25
បន្ទាប់មក ចូរយកជំនូនពីដៃពួកគេ ទៅដុតនៅលើអាសនៈរួមជាមួយគូរបានដុត ជាគូរបានដែលមានក្លិនឈ្ងុយ ជាទីគាប់ចិត្ត អុលឡោះតាអាឡា ។
26
ចូរយកសាច់ទ្រូងរបស់ចៀម ដែលប្រើសម្រាប់ធ្វើពិធីតែងតាំងហារូននោះ លើកឡើងជាសញ្ញាជូន អុលឡោះតាអាឡា ដោយដៃអ្នកផ្ទាល់ រួចហើយសាច់នេះនឹងបានជាចំណែករបស់អ្នក។
27
ត្រូវប្រកាសថា សាច់ទ្រូង និងភ្លៅចៀមដែលគេយកពីចៀម ប្រើសម្រាប់ធ្វើពិធីតែងតាំងហារូន និងកូនរបស់គាត់ ហើយដែលគេបានលើកជូន អុលឡោះតាអាឡា នោះ ជាសាច់ហាឡាល់។
28
ហេតុនេះហើយបានជានៅពេលដែលជនជាតិអ៊ីស្រអែលធ្វើគូរបានមេត្រីភាព សាច់ដែលគេញែកជូន អុលឡោះតាអាឡា នឹងបានទៅជាចំណែករបស់ហារូន និងកូនរបស់គាត់។ នេះជាហ៊ូកុំដែលត្រូវអនុវត្តតាមរហូតតទៅ។
29
ក្រោយពេលដែលហារូនស្លាប់ទៅ សម្លៀកបំពាក់របស់គាត់ ត្រូវផ្ទេរទៅឲ្យកូនៗរបស់គាត់ ដើម្បីឲ្យគេពាក់ នៅពេលទទួលពិធីលាបប្រេងតែងតាំងជាអ៊ីមុាំ។
30
ក្នុងចំណោមកូនរបស់ហារូន អ្នកដែលទទួលតំណែងជាអ៊ីមុាំបន្តពីគាត់ ត្រូវស្លៀកសម្លៀកបំពាក់ទាំងនេះអស់រយៈពេលប្រាំពីរថ្ងៃ បន្ទាប់មក ទើបគេចូលទៅក្នុងជំរំជួបអុលឡោះតាអាឡា ដើម្បីបំពេញមុខងារក្នុងទីសក្ការៈ។
31
ចូរយកសាច់របស់ចៀមឈ្មោល ដែលប្រើសម្រាប់ធ្វើពិធីតែងតាំងអ៊ីមុាំ មកចំអិននៅក្នុងទីសក្ការៈ។
32
ហារូន និងកូនប្រុសរបស់គាត់ត្រូវបរិភោគសាច់នោះ ជាមួយនំបុ័ងដែលមាននៅក្នុងល្អី ត្រង់មាត់ទ្វារជំរំជួបអុលឡោះតាអាឡា។
33
មានតែពួកគេប៉ុណ្ណោះ ដែលអាចបរិភោគជំនូននេះ ក្នុងពិធីតែងតាំងពួកគេឲ្យបំពេញមុខងារជាអ៊ីមុាំ ដើម្បីសុំរំដោះបាប។ រីឯអ្នកឯទៀត គ្មានសិទ្ធិបរិភោគជំនូននេះទេ ដ្បិតជាអាហារសក្ការៈ។
34
ប្រសិនបើព្រឹកស្អែកមាននៅសល់សាច់ ឬនំបុ័ង នោះត្រូវយកទៅដុត គឺមិនត្រូវបរិភោគឡើយ ព្រោះជាអាហារសក្ការៈ។
35
ត្រូវប្រព្រឹត្តចំពោះហារូន និងកូនប្រុសរបស់គាត់ តាមសេចក្តីទាំងប៉ុន្មានដែលយើងបង្គាប់ដល់អ្នក។ ពិធីតែងតាំងពួកគេជាអ៊ីមុាំនេះ ត្រូវធ្វើឲ្យគ្រប់ប្រាំពីរថ្ងៃ។
36
រៀងរាល់ថ្ងៃ ត្រូវធ្វើគោបាមួយ ជាគូរបានរំដោះបាប ដើម្បីសុំលោះបាប។ ធ្វើដូច្នេះ អ្នកជម្រះអាសនៈឲ្យបានបរិសុទ្ធ រួចអ្នកត្រូវចាក់ប្រេងពីលើ ដើម្បីឲ្យអាសនៈនោះបានបរិសុទ្ធ។
37
ក្នុងរយៈពេលប្រាំពីរថ្ងៃ អ្នកត្រូវធ្វើពិធីជម្រះអាសនៈ និងញែកអាសនៈទុកជាសក្ការៈ។ ធ្វើដូច្នេះ អាសនៈនេះនឹងទៅជាបរិសុទ្ធបំផុត ហើយអ្វីៗដែលប៉ះនឹងអាសនៈក៏ទៅជាបរិសុទ្ធដែរ។
38
រៀងរាល់ថ្ងៃ ត្រូវយកកូនចៀមពីរ ដែលមានអាយុមួយខួប ឲ្យនៅលើអាសនៈជានិច្ចនិរន្តរ៍តរៀងទៅ។
39
ត្រូវធ្វើកូនចៀមមួយនៅពេលព្រឹក ហើយកូនចៀមមួយទៀតនៅពេលល្ងាច។
40
ត្រូវយកម្សៅដ៏ម៉ដ្តចំនួនមួយភាគដប់នៃអេផា លាយជាមួយប្រេងអូលីវដ៏ល្អមួយភាគបួននៃហ៊ីន ព្រមទាំងស្រាទំពាំងបាយជូរ សម្រាប់ធ្វើពិធីច្រួចស្រាចំនួនមួយភាគបួននៃហ៊ីន មកឲ្យជាមួយកូនចៀមទីមួយ។
41
រីឯកូនចៀមមួយទៀត ត្រូវធ្វើនៅពេលល្ងាច រួមជាមួយជំនូនម្សៅ ប្រេង និងស្រាទំពាំងបាយជូរ ដូចនៅពេលព្រឹកដែរ។ ចូរដុតជំនូនទាំងនេះ ជាគូរបានដែលមានក្លិនឈ្ងុយ ជាទីគាប់ចិត្ត អុលឡោះតាអាឡា ។
42
នេះជាគូរបានដុតជានិច្ចនិរន្តរ៍ ដែលកូនចៅរបស់អ្នករាល់គ្នាគ្រប់ជំនាន់ត្រូវជូន អុលឡោះតាអាឡា នៅត្រង់មាត់ទ្វារជំរំជួបទ្រង់។ នៅទីនេះ យើងនឹងមកជួបអ្នករាល់គ្នា ហើយនិយាយជាមួយអ្នក។
43
យើងនឹងមកជួបកូនចៅអ៊ីស្រអែលនៅទីនេះ ហើយកន្លែងនេះនឹងបានបរិសុទ្ធ ដោយសារសិរីរុងរឿងរបស់យើង។
44
យើងនឹងញែកជំរំជួបអុលឡោះតាអាឡា ព្រមទាំងអាសនៈឲ្យបានបរិសុទ្ធ។ យើងក៏ញែកហារូន ព្រមទាំងកូនប្រុសរបស់គាត់ឲ្យបានបរិសុទ្ធដែរ ដើម្បីឲ្យពួកគេបំពេញមុខងារជាអ៊ីមុាំបម្រើយើង។
45
យើងនឹងស្ថិតនៅជាមួយកូនចៅអ៊ីស្រអែល យើងនឹងធ្វើជាម្ចាស់របស់ពួកគេ។
46
ពួកគេនឹងទទួលស្គាល់ថា យើងជា អុលឡោះតាអាឡា ជាម្ចាស់របស់ពួកគេ ដែលបាននាំពួកគេចេញពីស្រុកអេស៊ីប ដើម្បីឲ្យយើងបាននៅជាមួយពួកគេ។ យើងជា អុលឡោះតាអាឡា ជាម្ចាស់របស់ពួកគេ។
← Chapter 28
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 30 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40