bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Exodus 40
Exodus 40
Khmer 2014 (អាល់គីតាប)
← Chapter 39
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
1
អុលឡោះតាអាឡា មានបន្ទូលមកកាន់ម៉ូសាថា៖
2
«នៅថ្ងៃទីមួយ ក្នុងខែទីមួយ អ្នកត្រូវដំឡើងជំរំសក្ការៈ និងជំរំជួប អុលឡោះតាអាឡា។
3
ចូរតម្កល់ហិបដាក់បន្ទះថ្មនៃសន្ធិសញ្ញា រួចយកវាំងននមកបាំង។
4
ចូរយកតុសក្ការៈមក ហើយអ្វីៗដែលត្រូវដាក់នៅលើតុ ត្រូវរៀបចំឲ្យបានរៀបរយ។ ចូរយកជើងចង្កៀងមក រួចរៀបចំដុតចង្កៀងទាំងអស់នៅលើនោះផង។
5
ចូរដាក់អាសនៈមាស សម្រាប់ដុតគ្រឿងក្រអូប នៅខាងមុខហិបនៃសម្ពន្ធមេត្រី ហើយបាំងវាំងនននៅទ្វារចូលជំរំសក្ការៈ។
6
ចូរដាក់អាសនៈសម្រាប់ធ្វើគូរបានដុត នៅខាងមុខទ្វារជំរំសក្ការៈរបស់ជំរំជួបអុលឡោះតាអាឡា។
7
ចូរដាក់អាងសម្រាប់ពិធីជម្រះកាយ នៅចន្លោះជំរំជួបអុលឡោះតាអាឡា និងអាសនៈ ហើយចាក់ទឹកបំពេញអាងនោះផង។
8
ចូរដំឡើងរនាំងទីលាននៅជុំវិញ ហើយបាំងវាំងនននៅទ្វារចូលទីលានផង។
9
ចូរយកប្រេងសម្រាប់ពិធីលាបប្រេងមក រួចធ្វើពិធីលាបប្រេងលើជំរំសក្ការៈ និងអ្វីៗទាំងអស់នៅក្នុងនោះ។ ចូរញែកជំរំសក្ការៈ និងគ្រឿងបរិក្ខារទាំងអស់ជាសក្ការៈ នោះជំរំសក្ការៈនឹងទៅជាសក្ការៈ។
10
ចូរធ្វើពិធីលាបប្រេងលើអាសនៈធ្វើគូរបានដុត និងគ្រឿងបរិក្ខារទាំងអស់របស់អាសនៈ។ ចូរញែកអាសនៈជាសក្ការៈ នោះអាសនៈនឹងទៅជាសក្ការៈបំផុត។
11
ចូរធ្វើពិធីលាបប្រេងលើអាង និងកំណល់ ដើម្បីញែកអាងនោះជាសក្ការៈ។
12
ចូរនាំហារូន និងកូនប្រុសរបស់គាត់ ចូលមកមាត់ទ្វារជំរំជួបអុលឡោះតាអាឡា ហើយធ្វើពិធីងូតទឹកឲ្យពួកគេ។
13
ចូរយកសម្លៀកបំពាក់សក្ការៈមកពាក់ឲ្យហារូន ហើយចាក់ប្រេងញែកគាត់ឲ្យបានបរិសុទ្ធ ដើម្បីឲ្យគាត់បំពេញមុខងារជាអ៊ីមុាំបម្រើយើង។
14
ចូរនាំកូនប្រុសរបស់ហារូនចូលមក ចូរយកអាវវែងពាក់ឲ្យពួកគេ
15
ហើយតែងតាំងពួកគេ ដូចអ្នកបានចាក់ប្រេងលើឪពុករបស់ពួកគេដែរ ដើម្បីឲ្យពួកគេបំពេញមុខងារជាអ៊ីមុាំបម្រើយើង។ ពិធីចាក់ប្រេងនេះបញ្ជាក់ថាពួកគេ និងពូជពង្សរបស់ពួកគេមានមុខងារជាអ៊ីមុាំរហូតតទៅ»។
16
ម៉ូសាធ្វើតាមបន្ទូលទាំងអស់ ដែល អុលឡោះតាអាឡា បានបង្គាប់គាត់។
17
ជនជាតិអ៊ីស្រអែលដំឡើងជំរំសក្ការៈ នៅថ្ងៃទីមួយ នៃខែទីមួយក្នុងឆ្នាំទីពីរ ក្រោយពេលចាកចេញពីស្រុកអេស៊ីប។
18
ម៉ូសាឲ្យគេដំឡើងជំរំសក្ការៈ ដោយដាក់ជើងទ្រ ដាក់ស៊ុម ដាក់ឈើទទឹង ព្រមទាំងបង្គោល។
19
គេលាតក្រណាត់បាំងជំរំសក្ការៈ ដាក់ក្រណាត់គ្របពីលើ ដូច អុលឡោះតាអាឡា បង្គាប់ម៉ូសា។
20
ម៉ូសាយកបន្ទះថ្មនៃសន្ធិសញ្ញាដាក់ក្នុងហិបនៃសម្ពន្ធមេត្រី ហើយស៊កឈើស្នែង និងយកគំរបមកគ្របលើហិបនោះ។
21
គេយកហិបទៅដាក់ក្នុងជំរំសក្ការៈ ហើយចងវាំងនន និងបាំងហិបនោះ ដូច អុលឡោះតាអាឡា បានបង្គាប់មកម៉ូសា។
22
គេដាក់តុសក្ការៈ ក្នុងជំរំជួបអុលឡោះតាអាឡា នៅប៉ែកខាងជើងជំរំសក្ការៈ និងនៅពីមុខវាំងនន
23
គេរៀបចំនំបុ័ង សម្រាប់ជូន អុលឡោះតាអាឡា ដាក់នៅលើតុ ដូច អុលឡោះតាអាឡា បានបង្គាប់មកម៉ូសា។
24
គេដាក់ជើងចង្កៀងក្នុងជំរំជួប អុលឡោះតាអាឡា នៅប៉ែកខាងត្បូងជំរំសក្ការៈ ទល់មុខនឹងតុ
25
គេអុជចង្កៀងទាំងអស់ នៅចំពោះ អុលឡោះតាអាឡា ដូច អុលឡោះតាអាឡា បានបង្គាប់មកម៉ូសា។
26
គេដាក់អាសនៈមាសក្នុងជំរំជួបអុលឡោះតាអាឡា ពីមុខវាំងនន។
27
គេដុតគ្រឿងក្រអូបនៅលើអាសនៈនោះ ដូច អុលឡោះតាអាឡា បានបង្គាប់មកម៉ូសា។
28
គេចងវាំងនន នៅមាត់ទ្វារចូលជំរំសក្ការៈ។
29
គេដាក់អាសនៈសម្រាប់ធ្វើគូរបានដុត នៅជិតទ្វារចូលជំរំសក្ការៈរបស់ជំរំជួបអុលឡោះតាអាឡា។ ធ្វើគូរបានដុត និងជំនូនម្សៅនៅលើអាសនៈនេះ ដូច អុលឡោះតាអាឡា បានបង្គាប់មកម៉ូសា។
30
គេតម្កល់អាងនៅចន្លោះជំរំជួបអុលឡោះតាអាឡា និងអាសនៈ រួចគេចាក់ទឹកបំពេញអាងសម្រាប់ធ្វើពិធីជម្រះកាយ។
31
ម៉ូសា ហារូន និងកូនប្រុសរបស់គាត់ ប្រើទឹកក្នុងអាងនេះសម្រាប់ពិធីលាងដៃ និងលាងជើង។
32
ពេលពួកគាត់ចូលទៅក្នុងជំរំ ឬចូលទៅជិតអាសនៈ ពួកគាត់តែងតែធ្វើពិធីលាងជម្រះ ដូច អុលឡោះតាអាឡា បានបង្គាប់មកម៉ូសា។
33
នៅទីបញ្ចប់ ម៉ូសាឲ្យគេដំឡើងរនាំងរបស់ទីលាន នៅជុំវិញជំរំសក្ការៈ និងអាសនៈ ព្រមទាំងចងវាំងនន នៅមាត់ទ្វារចូលទីលាន។
34
ពេលនោះ មានពពកមកគ្របបាំងលើជំរំជួបអុលឡោះតាអាឡា ហើយសិរីរុងរឿងរបស់ អុលឡោះតាអាឡា ស្ថិតនៅពេញជំរំសក្ការៈ។
35
ម៉ូសាពុំអាចចូលទៅក្នុងជំរំជួបអុលឡោះតាអាឡាបានឡើយ ព្រោះមានពពកមកគ្របបាំងលើជំរំនោះ ហើយសិរីរុងរឿងរបស់ អុលឡោះតាអាឡា ស្ថិតនៅពេញជំរំសក្ការៈ។
36
ពេលណាពពកអណ្តែតឡើង ផុតពីជំរំសក្ការៈ ជនជាតិអ៊ីស្រអែលនាំគ្នារើជំរំចេញដំណើរទៅមុខ។
37
ប្រសិនបើពពកមិនអណ្តែតឡើងពីជំរំទេ ជនជាតិអ៊ីស្រអែលមិនចេញដំណើរទេ គឺពួកគេរង់ចាំថ្ងៃដែលពពកអណ្តែតឡើង។
38
គ្រប់ដំណាក់ដែលកូនចៅអ៊ីស្រអែលបោះជំរំ ពួកគេទាំងអស់គ្នាឃើញពពករបស់ អុលឡោះតាអាឡា ស្ថិតនៅលើជំរំសក្ការៈនៅពេលថ្ងៃ ហើយឃើញដុំភ្លើងនៅពេលយប់។
← Chapter 39
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40