bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Exodus 12
Exodus 12
Khmer 2014 (អាល់គីតាប)
← Chapter 11
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 13 →
1
អុលឡោះតាអាឡា មានបន្ទូលមកកាន់ម៉ូសា និងហារូន នៅស្រុកអេស៊ីបថា៖
2
«អ្នករាល់គ្នាត្រូវរាប់ខែនេះ ជាខែដំបូង គឺខែដើមឆ្នាំរបស់អ្នករាល់គ្នា។
3
ចូរប្រាប់សហគមន៍អ៊ីស្រអែលទាំងមូលថា: “នៅថ្ងៃទីដប់ ក្នុងខែនេះ ត្រូវយកកូនចៀមមួយ សម្រាប់គ្រួសារនីមួយៗ ឬផ្ទះនីមួយៗ
4
បើគ្រួសារណាមានគ្នាតិចពេក មិនអាចបរិភោគកូនចៀមទាំងមូលអស់ ត្រូវឲ្យគេចូលរួមជាមួយគ្រួសារជិតខាង តាមចំនួនមនុស្សដែលគេមាន រួចទើបជ្រើសរើសសត្វមួយ ដែលអាចបរិភោគអស់។
5
ត្រូវឲ្យគេរើសយកកូនចៀមឈ្មោល ឬកូនពពែឈ្មោល មានអាយុមួយខួប និងល្អឥតខ្ចោះ។
6
អ្នករាល់គ្នាត្រូវរក្សាសត្វនោះ ទុករហូតដល់ថ្ងៃទីដប់បួនក្នុងខែនេះ ទើបសហគមន៍អ៊ីស្រអែលទាំងមូលអារ កសត្វនោះក្រោយថ្ងៃលិច។
7
ត្រូវយកឈាមសត្វដែលគេបានសម្លាប់នោះ ទៅលាបនៅលើក្របទ្វារទាំងសងខាង និងនៅខាងលើទ្វារផ្ទះដែលគេបរិភោគសាច់។
8
នៅយប់នោះ ត្រូវយកសាច់ទៅអាំង រួចបរិភោគជាមួយនំបុ័ងឥតមេ និងបន្លែល្វីង។
9
មិនត្រូវបរិភោគសាច់ឆៅ ឬស្ងោរទេ គឺត្រូវបរិភោគសាច់អាំងទាំងមូលតែម្តង ដោយមានក្បាល ជើង និងគ្រឿងក្នុងផង។
10
មិនត្រូវទុកអ្វីឲ្យនៅសល់រហូតដល់ថ្ងៃស្អែកឡើយ បើមានអ្វីដែលនៅសេសសល់ នោះត្រូវប្រមូលដុតឲ្យអស់។
11
នៅពេលបរិភោគ ត្រូវក្រវាត់ចង្កេះ ពាក់ស្បែកជើង កាន់ដំបង ដូចរៀបចំខ្លួនចេញដំណើរ ហើយត្រូវបរិភោគឲ្យរហ័ស។ នេះជាពិធីបុណ្យរំលងជូន អុលឡោះតាអាឡា ”។
12
នៅយប់នោះ យើងនឹងឆ្លងកាត់ស្រុកអេស៊ីប ហើយប្រហារកូនច្បងទាំងអស់របស់ពួកគេ ទាំងមនុស្ស ទាំងសត្វ។ យើងជា អុលឡោះតាអាឡា យើងនឹងដាក់ទោសព្រះក្លែងក្លាយទាំងអស់របស់ជនជាតិអេស៊ីប។
13
ឈាមដែលអ្នករាល់គ្នាលាបនៅលើក្របទ្វារផ្ទះនឹងធ្វើជាសញ្ញាសំគាល់ថា អ្នករាល់គ្នាស្នាក់នៅក្នុងផ្ទះនោះ។ ពេលឃើញឈាម យើងនឹងរំលងផ្ទះអ្នករាល់គ្នា ដូច្នេះ អ្នករាល់គ្នានឹងមិនរងគ្រោះកាច នៅពេលដែលយើងប្រហារស្រុកអេស៊ីបឡើយ។
14
អ្នករាល់គ្នាត្រូវយកថ្ងៃនេះ ធ្វើជាថ្ងៃបុណ្យរំលឹកអំពីព្រឹត្តការណ៍ដែលកើតមាន ដើម្បីលើកតម្កើង អុលឡោះតាអាឡា នេះជាហ៊ូកុំដែលត្រូវអនុវត្តជារៀងរហូតតទៅឥតប្រែប្រួលបានឡើយ។
15
ក្នុងអំឡុងពេលប្រាំពីរថ្ងៃ អ្នករាល់គ្នាត្រូវបរិភោគនំបុ័ងឥតមេ។ ចាប់ពីថ្ងៃទីមួយទៅ អ្នករាល់គ្នាត្រូវយកមេនំបុ័ងចេញឲ្យអស់ពីផ្ទះរបស់អ្នករាល់គ្នា។ អ្នកណាបរិភោគនំបុ័ងមានមេ ចាប់ពីថ្ងៃទីមួយដល់ថ្ងៃទីប្រាំពីរ នឹងត្រូវបណ្តេញចេញពីចំណោមជនជាតិអ៊ីស្រអែល។
16
នៅថ្ងៃទីមួយ និងថ្ងៃទីប្រាំពីរ អ្នករាល់គ្នាត្រូវតែប្រមូលផ្តុំគ្នា ជាអង្គប្រជុំបរិសុទ្ធ។ ក្នុងអំឡុងពេលពីរថ្ងៃនោះ អ្នករាល់គ្នាមិនត្រូវធ្វើការអ្វីឡើយ គឺអាចធ្វើបានតែម្ហូបអាហារ សម្រាប់បរិភោគប៉ុណ្ណោះ។
17
អ្នករាល់គ្នាត្រូវធ្វើពិធីបុណ្យនំបុ័ងឥតមេ ដ្បិតនៅថ្ងៃនេះហើយ ដែលយើងនាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីប។ អ្នករាល់គ្នាត្រូវតែគោរពថ្ងៃនេះ ទុកជាហ៊ូកុំដែលត្រូវអនុវត្ត ជារៀងរហូតតទៅ ឥតប្រែប្រួលបានឡើយ។
18
នៅខែទីមួយ ចាប់ពីល្ងាចថ្ងៃទីដប់បួន រហូតដល់ល្ងាចថ្ងៃទីម្ភៃមួយ អ្នករាល់គ្នាត្រូវតែបរិភោគនំបុ័ងឥតមេ។
19
ក្នុងអំឡុងពេលប្រាំពីរថ្ងៃនោះ មិនត្រូវឲ្យមានមេនំបុ័ងនៅក្នុងផ្ទះរបស់អ្នករាល់គ្នាឡើយ។ អ្នកដែលបរិភោគនំបុ័ងមានមេ នឹងត្រូវបណ្តេញចេញពីសហគមន៍អ៊ីស្រអែល ទោះបីអ្នកនោះជាសាសន៍ដទៃ ឬជាម្ចាស់ស្រុកក្តី។
20
ទោះបីអ្នករាល់គ្នារស់នៅកន្លែងណាក៏ដោយ មិនត្រូវបរិភោគនំបុ័ងមានមេឡើយ គឺបរិភោគបានតែនំបុ័ងឥតមេប៉ុណ្ណោះ»។
21
ម៉ូសាបានហៅអះលីជំអះទាំងអស់ នៃជនជាតិអ៊ីស្រអែលមក ហើយប្រាប់ថា៖ «សូមអស់លោកយកកូនចៀម ហើយសម្លាប់វាធ្វើបុណ្យរំលងសម្រាប់ក្រុមគ្រួសាររបស់អស់លោក។
22
ចូរយកមែកហ៊ីសុបចងជាកញ្ចុំ រួចជ្រលក់ក្នុងផើង ដែលដាក់ឈាម ហើយយកឈាមនោះ ទៅលាបក្របទ្វារទាំងសងខាង និងក្របទ្វារខាងលើ។ ក្នុងចំណោមអ្នករាល់គ្នា មិនត្រូវឲ្យនរណាម្នាក់ចេញពីផ្ទះរបស់ខ្លួន រហូតដល់ព្រឹក។
23
ពេល អុលឡោះតាអាឡា ឆ្លងកាត់ស្រុកអេស៊ីប ដើម្បីប្រហារជនជាតិអេស៊ីប ហើយមើលឃើញឈាមលើក្របទ្វារទាំងសងខាង និងក្របទ្វារខាងលើ នោះទ្រង់នឹងរំលងផ្ទះរបស់អ្នករាល់គ្នា មិនឲ្យមេបំផ្លាញចូលទៅប្រហារអ្នករាល់គ្នាឡើយ។
24
អ្នករាល់គ្នា និងកូនចៅរបស់អ្នករាល់គ្នាត្រូវគោរពតាមហ៊ូកុំនេះរហូតតទៅ។
25
នៅពេលដែលអ្នករាល់គ្នាចូលទៅក្នុងទឹកដី ដែល អុលឡោះតាអាឡា ប្រទានឲ្យអ្នករាល់គ្នា ស្របតាមបន្ទូលសន្យា អ្នករាល់គ្នាត្រូវតែធ្វើពិធីបុណ្យនេះ។
26
បើកូនចៅរបស់អ្នករាល់គ្នាសួរថា ពិធីបុណ្យនេះមានអត្ថន័យដូចម្តេច
27
ចូរប្រាប់ពួកគេថា: នេះជាគូរបាននៃពិធីបុណ្យរំលងជូន អុលឡោះតាអាឡា ។ កាលពួកយើងនៅស្រុកអេស៊ីប ទ្រង់ប្រហារជនជាតិអេស៊ីបតែបានរំលងផ្ទះរបស់ពួកយើងហើយទុកជីវិតឲ្យពួកយើង»។ ប្រជាជនក៏នាំគ្នាក្រាបថ្វាយបង្គំ អុលឡោះតាអាឡា ។
28
ជនជាតិអ៊ីស្រអែលចាកចេញទៅ ហើយធ្វើតាមសេចក្តីទាំងប៉ុន្មាន ដែល អុលឡោះតាអាឡា បានបង្គាប់មកម៉ូសា និងហារូន។
29
នៅកណ្តាលអធ្រាត្រ អុលឡោះតាអាឡា បានប្រហារកូនច្បងទាំងអស់ នៅស្រុកអេស៊ីប គឺចាប់តាំងពីកូនច្បងរបស់ស្តេចហ្វៀរ៉អ៊ូន ដែលគ្រងរាជ្យរហូតដល់កូនច្បងរបស់អ្នកជាប់គុក ព្រមទាំងកូនដំបូងទាំងប៉ុន្មានរបស់ហ្វូងសត្វដែរ។
30
នៅយប់នោះ ស្តេចហ្វៀរ៉អ៊ូន នាម៉ឺនសព្វមុខមន្ត្រីទាំងអស់ និងជនជាតិអេស៊ីបទាំងអស់ក្រោកឡើងគ្រប់ៗគ្នា ហើយមានឮសំរែកទ្រហោយំយ៉ាងខ្លាំង ក្នុងស្រុកអេស៊ីបទាំងមូល ដ្បិតគ្មានផ្ទះណាមួយដែលគ្មានមនុស្សស្លាប់ទេ។
31
ស្តេចហ្វៀរ៉អ៊ូនហៅម៉ូសា និងហារូនមកទាំងយប់ ហើយមានប្រសាសន៍ទៅកាន់អ្នកទាំងពីរថា៖ «ចូរនាំពួកអ៊ីស្រអែលចេញពីស្រុកយើងជាប្រញាប់ទៅ! ចូរនាំគ្នាទៅបម្រើ អុលឡោះតាអាឡា ដូចអ្នករាល់គ្នាបានសុំនោះទៅ!
32
ចូរនាំហ្វូងចៀម និងហ្វូងគោទៅជាមួយ តាមសំណូមពររបស់អ្នករាល់គ្នាចុះ! បន្ទាប់មក ចូរឲ្យពរយើងផង!»។
33
ដោយជនជាតិអេស៊ីបស្មានថា គេមុខជាស្លាប់ទាំងអស់ គេក៏បង្ខំជនជាតិអ៊ីស្រអែលឲ្យចាកចេញពីស្រុករបស់ខ្លួនជាបន្ទាន់។
34
ហេតុនេះហើយបានជាជនជាតិអ៊ីស្រអែលយកម្សៅដែលមិនទាន់ដោរ និងយកផើងសម្រាប់លាយម្សៅរុំនឹងអាវធំ ហើយលីចេញទៅ។
35
ជនជាតិអ៊ីស្រអែលធ្វើតាមពាក្យដែលម៉ូសាបានប្រាប់ពួកគេ គឺពួកគេសុំរបស់របរដែលធ្វើពីមាស និងប្រាក់ ព្រមទាំងសុំសម្លៀកបំពាក់ ពីជនជាតិអេស៊ីប។
36
អុលឡោះតាអាឡា បានធ្វើឲ្យជនជាតិអេស៊ីប អនុគ្រោះដល់ប្រជាជនអ៊ីស្រអែល ដោយប្រគល់នូវអ្វីៗដែលពួកគេសុំ។ ដូច្នេះ ជនជាតិអ៊ីស្រអែលបានរឹបអូសយកទ្រព្យសម្បត្តិពីជនជាតិអេស៊ីប។
37
ជនជាតិអ៊ីស្រអែលធ្វើដំណើរ ពីក្រុងរ៉ាមសែសទៅក្រុងសិកូត។ ពួកគេមានចំនួនប្រមាណប្រាំមួយសែននាក់ ដោយមិនរាប់ក្មេងៗទេ។
38
មានប្រជាជនដទៃទៀតជាច្រើនចេញដំណើរទៅជាមួយពួកគេដែរ ព្រមទាំងមានហ្វូងចៀម និងហ្វូងគោយ៉ាងច្រើនសន្ធឹកសន្ធាប់ទៀតផង។
39
ពួកគេប្រើម្សៅមិនទាន់ដោរ ដែលគេបានយកពីស្រុកអេស៊ីបមកនោះ ដុតជានំបុ័ងឥតមេ ដ្បិតជនជាតិអេស៊ីបបានដេញពួកគេចេញមក យ៉ាងតក់ក្រហល់ គ្មានពេលនឹងរៀបចំស្បៀង សម្រាប់បរិភោគតាមផ្លូវឡើយ។
40
ជនជាតិអ៊ីស្រអែលស្នាក់នៅស្រុកអេស៊ីប អស់រយៈពេលបួនរយសាមសិបឆ្នាំ។
41
លុះផុតរយៈពេលបួនរយសាមសិបឆ្នាំហើយ នៅពេលកំណត់នេះ ប្រជាជនទាំងមូលរបស់ អុលឡោះតាអាឡា ក៏នាំគ្នាចាកចេញពីស្រុកអេស៊ីប។
42
នៅយប់នោះ ជនជាតិអ៊ីស្រអែលគ្រប់ដំណតរៀងទៅ ត្រូវតែចាំយាម ដើម្បីនឹកគុណ អុលឡោះតាអាឡា ដែលបាននាំពួកគេចេញពីស្រុកអេស៊ីប។
43
អុលឡោះតាអាឡា មានបន្ទូលមកកាន់ម៉ូសា និងហារូនថា៖ «ក្បួនតម្រាសម្រាប់ពិធីបុណ្យរំលងមានដូចតទៅ: ជនបរទេសគ្មានសិទ្ធិចូលរួមបរិភោគអាហារនៃពិធីបុណ្យរំលងទេ។
44
ទាសករដែលអ្នករាល់គ្នាទិញមកអាចបរិភោគអាហារនៃបុណ្យនេះបាន លុះត្រាតែអ្នករាល់គ្នាធ្វើពិធីខតាន់ឲ្យជាមុនសិន។
45
សាសន៍ដទៃដែលមករស់នៅជាបណ្តោះអាសន្នជាមួយអ្នករាល់គ្នា និងជនបរទេសដែលស៊ីឈ្នួលអ្នករាល់គ្នា ក៏គ្មានសិទ្ធិបរិភោគអាហារនៃពិធីបុណ្យនេះដែរ។
46
ត្រូវបរិភោគនៅក្នុងផ្ទះ គឺមិនត្រូវយកសាច់ចេញទៅក្រៅផ្ទះជាដាច់ខាត ហើយមិនត្រូវបំបាក់ឆ្អឹងសត្វឡើយ។
47
សហគមន៍អ៊ីស្រអែលទាំងមូលត្រូវប្រារព្ធពិធីបុណ្យនេះ។
48
ប្រសិនបើជនបរទេសដែលរស់នៅជាមួយអ្នករាល់គ្នា ចង់ចូលរួមប្រារព្ធពិធីបុណ្យរំលង ជូន អុលឡោះតាអាឡា ដែរ នោះត្រូវឲ្យប្រុសៗរបស់ពួកគេទទួលពិធីខតាន់ជាមុនសិន ទើបគេអាចចូលរួមប្រារព្ធពិធីបុណ្យ ដូចម្ចាស់ស្រុកដែរ។ ជនមិនខតាន់ពុំអាចចូលរួមបរិភោគអាហារនៃបុណ្យរំលងជាដាច់ខាត។
49
មានហ៊ូកុំតែមួយសម្រាប់ម្ចាស់ស្រុក និងជនបរទេសដែលរស់នៅជាមួយអ្នករាល់គ្នា»។
50
ជនជាតិអ៊ីស្រអែលទាំងអស់នាំគ្នាប្រតិបត្តិតាមបន្ទូល ដែល អុលឡោះតាអាឡា បង្គាប់មកម៉ូសា និងហារូន។
51
នៅថ្ងៃកំណត់នោះ អុលឡោះតាអាឡា នាំជនជាតិអ៊ីស្រអែលចាកចេញពីស្រុកអេស៊ីប ដោយមានរបៀបរៀបរយដូចកងទ័ព។
← Chapter 11
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 13 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40