bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Exodus 7
Exodus 7
Khmer 2014 (អាល់គីតាប)
← Chapter 6
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 8 →
1
អុលឡោះតាអាឡា មានបន្ទូលមកកាន់ម៉ូសាថា៖ «យើងនឹងធ្វើឲ្យអ្នកបានដូចជាម្ចាស់ នៅចំពោះមុខស្តេចហ្វៀរ៉អ៊ូន រីឯហារូន ជាបងរបស់អ្នក នឹងប្រៀបដូចជាណាពីរបស់អ្នក។
2
អ្នកនឹងប្រាប់ហារូននូវសេចក្តីទាំងប៉ុន្មាន ដែលយើងបង្គាប់ដល់អ្នក ហើយគាត់នាំយកសេចក្តីទាំងនោះទៅជម្រាបស្តេចហ្វៀរ៉អ៊ូន ដើម្បីស្តេចអនុញ្ញាតឲ្យកូនចៅអ៊ីស្រអែលចាកចេញពីស្រុកអេស៊ីប។
3
រីឯយើងវិញ យើងនឹងធ្វើឲ្យស្តេចហ្វៀរ៉អ៊ូនមានចិត្តរឹងរូស យើងនឹងបង្ហាញការអស្ចារ្យ និងទីសំគាល់ដ៏អស្ចារ្យជាច្រើននៅស្រុកអេស៊ីប។
4
ស្តេចហ្វៀរ៉អ៊ូននឹងមិនស្តាប់អ្នកទាំងពីរទេ។ យើងនឹងវាយប្រហារស្រុកអេស៊ីប យើងនឹងដាក់ទោសគេយ៉ាងធ្ងន់ៗ ហើយនាំអ៊ីស្រអែលជាប្រជារាស្ត្ររបស់យើងចាកចេញពីស្រុកអេស៊ីប ដោយមានរបៀបរៀបរយ ដូចកងទ័ពមួយ។
5
ពេលណាយើងវាយប្រហារស្រុកអេស៊ីប ហើយនាំកូនចៅអ៊ីស្រអែលចេញពីស្រុកនោះ ជនជាតិអេស៊ីបនឹងទទួលស្គាល់ថា យើងជា អុលឡោះតាអាឡា »។
6
ម៉ូសា និងហារូនធ្វើតាមបញ្ជារបស់ អុលឡោះតាអាឡា សព្វគ្រប់ទាំងអស់។
7
នៅពេលដែលអ្នកទាំងពីរទៅជួបស្តេចហ្វៀរ៉អ៊ូននោះ ម៉ូសាមានអាយុប៉ែតសិបឆ្នាំ ហារូនមានអាយុប៉ែតសិបបីឆ្នាំ។
8
អុលឡោះតាអាឡា មានបន្ទូលទៅម៉ូសា និងហារូនថា៖
9
«ប្រសិនបើស្តេចហ្វៀរ៉អ៊ូនទាមទារឲ្យអ្នកសំដែងការអស្ចារ្យ នោះត្រូវប្រាប់ហារូនថា “ចូរយកដំបងរបស់បង បោះទៅខាងមុខស្តេចហ្វៀរ៉អ៊ូន ដំបងនោះនឹងក្លាយទៅជាពស់»។
10
ម៉ូសា និងហារូនក៏ទៅជួបស្តេចហ្វៀរ៉អ៊ូន ហើយធ្វើតាមសេចក្តីដែល អុលឡោះតាអាឡា បានបង្គាប់មកពួកគាត់។ ហារូនបោះដំបងនៅមុខស្តេចហ្វៀរ៉អ៊ូន និងពួកមន្ត្រី ហើយដំបងក៏ក្លាយទៅជាពស់។
11
ប៉ុន្តែ ស្តេចហ្វៀរ៉អ៊ូនហៅពួកអ្នកប្រាជ្ញ និងពួកគ្រូធ្មប់របស់ស្រុកអេស៊ីបមក ហើយពួកគេក៏ប្រើមន្តអាគម ធ្វើបានដូចគ្នា។
12
ពួកគេម្នាក់ៗបោះដំបងរបស់ខ្លួន ហើយដំបងទាំងនោះក្លាយទៅជាពស់ ប៉ុន្តែ ដំបងរបស់ហារូន បានលេបដំបងរបស់ពួកគេអស់។
13
ស្តេចហ្វៀរ៉អ៊ូននៅតែមានចិត្តរឹងចចេស ដូច អុលឡោះតាអាឡា មានបន្ទូលទុកស្រាប់ គឺស្តេចមិនព្រមស្តាប់ម៉ូសា និងហារូនទេ។
14
បន្ទាប់មក អុលឡោះតាអាឡា មានបន្ទូលមកកាន់ម៉ូសាថា៖ «ស្តេចហ្វៀរ៉អ៊ូនមានះណាស់ ហើយមិនអនុញ្ញាតឲ្យប្រជាជនចេញទៅទេ។
15
ដូច្នេះ ព្រឹកឡើង ចូរអ្នកទៅជួបស្តេចហ្វៀរ៉អ៊ូន នៅពេលដែលគាត់ចុះទៅមាត់ទន្លេនីល។ ចូរកាន់ដំបងដែលបានក្លាយជាពស់នោះទៅជាមួយផង។
16
ចូរជម្រាបស្តេចហ្វៀរ៉អ៊ូនថា: អុលឡោះតាអាឡា ជាម្ចាស់នៃជនជាតិហេប្រឺ ចាត់ខ្ញុំឲ្យមកជម្រាបស្តេចថា “ចូរបើកឲ្យប្រជារាស្ត្ររបស់យើងចេញទៅគោរពបម្រើយើង នៅវាលរហោស្ថាន!” ប៉ុន្តែ រហូតមកដល់ពេលនេះ ស្តេចមិនព្រមស្តាប់ទេ។
17
ហេតុនេះ អុលឡោះតាអាឡា មានបន្ទូលថា “ម្តងនេះ អ្នកនឹងទទួលស្គាល់ថា យើងពិតជា អុលឡោះតាអាឡា មែន”។ “ខ្ញុំនឹងយកដំបងដែលខ្ញុំកាន់វាយទឹកទន្លេនីល ហើយទឹកនេះនឹងក្លាយទៅជាឈាម។
18
ត្រីទាំងអស់នៅក្នុងទន្លេនីលនឹងត្រូវវិនាស ទឹកទន្លេនឹងធុំក្លិនស្អុយ ជនជាតិអេស៊ីបមិនអាចផឹកទឹកនេះបានទៀតឡើយ”»។
19
អុលឡោះតាអាឡា មានបន្ទូលមកកាន់ម៉ូសាដូចតទៅនេះ៖ «ចូរប្រាប់ហារូនថា: សូមបងយកដំបងរបស់បង ហើយលើកដៃវាយទឹករបស់ស្រុកអេស៊ីប គឺទន្លេ ព្រែក បឹង ត្រពាំង ដើម្បីឲ្យទឹកទាំងនោះក្លាយទៅជាឈាម។ ឈាមនឹងមានពាសពេញក្នុងស្រុកអេស៊ីប សូម្បីតែនៅក្នុងធុង និងក្នុងពាងក៏មានឈាមដែរ»។
20
ម៉ូសា និងហារូន ធ្វើតាមបញ្ជារបស់ អុលឡោះតាអាឡា គឺហារូនលើកដំបងវាយទឹកទន្លេនីល នៅចំពោះមុខរបស់ស្តេចហ្វៀរ៉អ៊ូន និងនៅចំពោះមុខនាម៉ឺនសព្វមុខមន្ត្រី ហើយទឹកទន្លេនីលទាំងប៉ុន្មានក៏ក្លាយទៅជាឈាម។
21
ត្រីទាំងប៉ុន្មាននៅក្នុងទន្លេនីលត្រូវវិនាសអស់ ទឹកទន្លេធុំក្លិនស្អុយ ហើយជនជាតិអេស៊ីបមិនអាចផឹកទឹកបានឡើយ ក្នុងស្រុកទាំងមូលមានសុទ្ធតែឈាម។
22
ប៉ុន្តែ គ្រូធ្មប់ជាតិអេស៊ីបក៏ប្រើមន្តអាគម ធ្វើបានដូចគ្នា។ ហេតុនេះ ស្តេចហ្វៀរ៉អ៊ូននៅតែមានចិត្តរឹងចចេស មិនព្រមស្តាប់ម៉ូសា និងហារូន ដូច អុលឡោះតាអាឡា មានបន្ទូលទុកស្រាប់។
23
ស្តេចហ្វៀរ៉អ៊ូនត្រឡប់ចូលទៅក្នុងវាំងវិញ ដោយមិនយកចិត្តទុកដាក់នឹងការទាំងនោះឡើយ។
24
ប្រជាជនអេស៊ីបទាំងអស់នាំគ្នាជីកអណ្តូងនៅតាមមាត់ទន្លេនីល ដើម្បីយកទឹកស្អាត ព្រោះគេមិនអាចផឹកទឹកទន្លេនីលបានទេ។
25
ក្រោយពី អុលឡោះតាអាឡា វាយទឹកទន្លេនីលបានប្រាំពីរថ្ងៃ
← Chapter 6
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 8 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40