bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Exodus 31
Exodus 31
Khmer 2014 (អាល់គីតាប)
← Chapter 30
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 32 →
1
អុលឡោះតាអាឡា មានបន្ទូលមកកាន់ម៉ូសាថា៖
2
«យើងបានជ្រើសរើសបេតសាលាល ជាកូនរបស់យូរី និងជាចៅរបស់ហ៊ើរ ក្នុងកុលសម្ព័ន្ធយូដា។
3
យើងបានធ្វើឲ្យគាត់ពោរពេញដោយរសរបស់យើង ដើម្បីឲ្យគាត់មានប្រាជ្ញាឆ្លាតវាងវៃ ចេះធ្វើគ្រប់កិច្ចការ
4
គឺគាត់ចេះលើកគម្រោង ហើយជាជាងមាស ជាងប្រាក់ និងជាងលង្ហិន
5
ចេះឆ្នៃ និងដាំត្បូងចេះឆ្លាក់ឈើ។ សរុបមក គាត់ចេះធ្វើការងារគ្រប់មុខ។
6
យើងក៏បានតែងតាំងអូហូលីអាប់ ជាកូនរបស់អហ៊ីសាម៉ាក ពីកុលសម្ព័ន្ធដាន់ឲ្យជួយគាត់ដែរ។ យើងឲ្យសិប្បករឯទៀតៗមានប្រាជ្ញា ដើម្បីបំពេញការងារទាំងអស់ដែលយើងបានបង្គាប់ឲ្យអ្នកធ្វើ
7
គឺធ្វើជំរំជួបអុលឡោះតាអាឡា ហិបដាក់បន្ទះថ្ម នៃសន្ធិសញ្ញាគំរបហិប និងគ្រឿងបរិក្ខារទាំងអស់សម្រាប់ប្រើប្រាស់នៅក្នុងជំរំ
8
តុ និងគ្រឿងបរិក្ខារសម្រាប់ប្រើប្រាស់ជាមួយតុ ជើងចង្កៀងធ្វើអំពីមាសសុទ្ធ និងគ្រឿងបរិក្ខារ សម្រាប់ប្រើប្រាស់ជាមួយជើងចង្កៀង អាសនៈដុតគ្រឿងក្រអូប
9
អាសនៈសម្រាប់ធ្វើគូរបានដុត និងគ្រឿងបរិក្ខារសម្រាប់ប្រើប្រាស់ជាមួយអាសនៈ អាងទឹក និងកំណល់។
10
សម្លៀកបំពាក់សម្រាប់ពិធីបុណ្យ គឺសម្លៀកបំពាក់សក្ការៈរបស់អ៊ីមុាំហារូន និងសម្លៀកបំពាក់កូនប្រុសគាត់ សម្រាប់បំពេញមុខងារជាអ៊ីមុាំ។
11
ប្រេងសម្រាប់ប្រើក្នុងពិធីលាបប្រេង និងគ្រឿងក្រអូបសម្រាប់ដុតនៅទីសក្ការៈ។ ពួកសិប្បករនឹងធ្វើការទាំងអស់ ដូចយើងបានបង្គាប់»។
12
អុលឡោះតាអាឡា មានបន្ទូលមកកាន់ម៉ូសាថា៖
13
«ចូរប្រាប់ជនជាតិអ៊ីស្រអែលដូចតទៅ: ត្រូវគោរពថ្ងៃឈប់សម្រាករបស់យើងឲ្យបានដិតដល់ ដ្បិតថ្ងៃឈប់សម្រាក ជាទីសំគាល់នៃទំនាក់ទំនងរវាងយើង និងអ្នករាល់គ្នា គ្រប់ជំនាន់តរៀងទៅ ព្រមទាំងរំលឹកឲ្យដឹងថា យើងជាម្ចាស់ ដែលបានញែកអ្នករាល់គ្នា ជាប្រជារាស្ត្របរិសុទ្ធរបស់យើង។
14
ដូច្នេះ ចូរគោរពថ្ងៃឈប់សម្រាក និងចាត់ទុកថ្ងៃនោះ ជាថ្ងៃដ៏សក្ការៈ។ អ្នកណាមិនគោរពថ្ងៃឈប់សម្រាកទុកជាសក្ការៈ អ្នកនោះនឹងត្រូវគេប្រហារជីវិត ហើយអស់អ្នកដែលធ្វើការងារនៅថ្ងៃនោះ នឹងត្រូវដកចេញពីចំណោមប្រជាជន។
15
ក្នុងរយៈពេលប្រាំមួយថ្ងៃ អ្នករាល់គ្នាអាចធ្វើការបាន ប៉ុន្តែ ថ្ងៃទីប្រាំពីរជាថ្ងៃឈប់សម្រាក គឺថ្ងៃសម្រាកដែលត្រូវញែកទុកជាថ្ងៃសក្ការៈ សម្រាប់ អុលឡោះតាអាឡា ។ អស់អ្នកដែលធ្វើការនៅថ្ងៃឈប់សម្រាកនឹងត្រូវគេប្រហារជីវិត។
16
ជនជាតិអ៊ីស្រអែលត្រូវតែគោរពថ្ងៃឈប់សម្រាកពួកគេត្រូវចាត់ទុកថ្ងៃឈប់សម្រាកជាទីសំគាល់នៃសម្ពន្ធមេត្រីជានិច្ចនិរន្តរ៍ គ្រប់ជំនាន់តរៀងទៅ។
17
ថ្ងៃឈប់សម្រាកជាទីសំគាល់នៃទំនាក់ទំនងរវាងយើង និងប្រជាជនអ៊ីស្រអែល ជានិច្ចនិរន្តរ៍ ដ្បិតយើងជា អុលឡោះតាអាឡា បានបង្កើតផ្ទៃមេឃ និងផែនដីអស់រយៈពេលប្រាំមួយថ្ងៃ ហើយនៅថ្ងៃទីប្រាំពីរយើងឈប់ធ្វើការ ហើយសម្រាក»។
18
ពេល អុលឡោះតាអាឡា មានបន្ទូលមកកាន់ម៉ូសា នៅលើភ្នំស៊ីណៃចប់សព្វគ្រប់ហើយ ទ្រង់បានប្រគល់បន្ទះថ្មទាំងពីរ ជាសន្ធិសញ្ញា គឺបន្ទះថ្មដែលទ្រង់បានសរសេរដោយផ្ទាល់ មកម៉ូសា។
← Chapter 30
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 32 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40