bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Exodus 9
Exodus 9
Khmer 2014 (អាល់គីតាប)
← Chapter 8
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 10 →
1
បន្ទាប់មក អុលឡោះតាអាឡា មានបន្ទូលមកកាន់ម៉ូសាថា៖ «ចូរទៅជួបស្តេចហ្វៀរ៉អ៊ូន ហើយប្រាប់ដូចតទៅ: អុលឡោះតាអាឡា ជាម្ចាស់នៃជនជាតិហេប្រឺមានបន្ទូលថា “ចូរបើកឲ្យប្រជារាស្ត្ររបស់យើង ចេញទៅគោរពបម្រើយើង”។
2
ប្រសិនបើស្តេចបដិសេធមិនបើកឲ្យពួកគេទៅ ប្រសិនបើស្តេចនៅតែឃាត់ពួកគេ
3
នោះ អុលឡោះតាអាឡា នឹងប្រើអំណាចរបស់ទ្រង់ប្រហារហ្វូងសត្វរបស់ស្តេច នៅតាមស្រុកស្រែ គឺហ្វូងសេះ ហ្វូងលា ហ្វូងអូដ្ឋ ហ្វូងគោ និងហ្វូងចៀម ឲ្យកើតជំងឺអាសន្នរោគយ៉ាងធ្ងន់ធ្ងរ។
4
ប៉ុន្តែ អុលឡោះតាអាឡា មិនប្រហារហ្វូងសត្វរបស់ជនជាតិអ៊ីស្រអែល ឲ្យវិនាសដូចហ្វូងសត្វរបស់ជនជាតិអេស៊ីបទេ»។
5
អុលឡោះតាអាឡា កំណត់ពេលវេលា ដោយមានបន្ទូលថា ស្អែកទ្រង់ធ្វើការនេះនៅស្រុកអេស៊ីប។
6
នៅថ្ងៃបន្ទាប់ អុលឡោះតាអាឡា បានប្រហារហ្វូងសត្វទាំងប៉ុន្មាននៅស្រុកអេស៊ីបឲ្យវិនាស ប៉ុន្តែ គ្មានសត្វណាមួយរបស់ជនជាតិអ៊ីស្រអែលត្រូវវិនាសឡើយ។
7
ស្តេចហ្វៀរ៉អ៊ូនបានចាត់គេឲ្យទៅស៊ើបសួរ ហើយស្តេចជ្រាបថា គ្មានសត្វណាមួយក្នុងហ្វូងសត្វរបស់ជនជាតិអ៊ីស្រអែល ត្រូវវិនាសឡើយ។ ទោះជាយ៉ាងនេះក្តី ស្តេចហ្វៀរ៉អ៊ូននៅតែមានចិត្តមានះ មិនព្រមអនុញ្ញាតឲ្យជនជាតិអ៊ីស្រអែលចេញទៅទេ។
8
អុលឡោះតាអាឡា មានបន្ទូលមកកាន់ម៉ូសា និងហារូនថា៖ «ចូរយកដៃក្តាប់ផេះពីចង្ក្រាន ហើយឲ្យម៉ូសាបាចឡើងទៅលើ នៅចំពោះមុខស្តេចហ្វៀរ៉អ៊ូន
9
ផេះនោះនឹងធ្លាក់មកជាធូលីនៅពាសពេញស្រុកអេស៊ីប។ ពេលនោះ ទាំងមនុស្ស ទាំងសត្វ នៅស្រុកអេស៊ីបនឹងកើតបូស ក្លាយទៅជាដំបៅងាទៀតផង»។
10
ម៉ូសា និងហារូនក៏យកផេះពីចង្ក្រាន ហើយនាំគ្នាទៅជួបស្តេចហ្វៀរ៉អ៊ូន។ ម៉ូសាបាចផេះទៅលើ បណ្តាលឲ្យមនុស្ស និងសត្វកើតបូស មានដំបៅងាពេញខ្លួន។
11
ពួកគ្រូធ្មប់ពុំអាចមកជួបម៉ូសាបានទេ ព្រោះពួកគេកើតបូសពេញខ្លួន ដូចជនជាតិអេស៊ីបទាំងអស់ដែរ។
12
ប៉ុន្តែ អុលឡោះតាអាឡា ធ្វើឲ្យស្តេចហ្វៀរ៉អ៊ូនមានចិត្តមានះ មិនព្រមស្តាប់ម៉ូសា និងហារូន ដូច អុលឡោះតាអាឡា មានបន្ទូលទុកស្រាប់។
13
អុលឡោះតាអាឡា មានបន្ទូលមកកាន់ម៉ូសាថា៖ «ព្រឹកស្អែក ចូរក្រោកពីព្រលឹម ទៅជួបស្តេចហ្វៀរ៉អ៊ូនប្រាប់ថា: អុលឡោះតាអាឡា ជាម្ចាស់នៃជនជាតិហេប្រឺ មានបន្ទូលដូចតទៅ “ចូរបើកឲ្យប្រជារាស្ត្ររបស់យើង ចេញទៅគោរពបម្រើយើង។
14
លើកនេះ យើងប្រើគ្រោះកាចគ្រប់បែបយ៉ាង ប្រហារអ្នក ព្រមទាំងនាម៉ឺនមន្ត្រី និងប្រជារាស្ត្ររបស់អ្នក ដើម្បីឲ្យអ្នកទទួលស្គាល់ថា គ្មាននរណាម្នាក់នៅលើផែនដី អាចប្រៀបផ្ទឹមនឹងយើងបានឡើយ។
15
ប្រសិនបើយើងមិនអាណិតអ្នកទេ ម៉្លេះសមយើងប្រើជំងឺអាសន្នរោគប្រហារអ្នក និងប្រជារាស្ត្ររបស់អ្នក ឲ្យវិនាសសូន្យពីផែនដីបាត់ទៅហើយ។
16
យើងបានតាំងអ្នកជាស្តេច ដើម្បីឲ្យអ្នកឃើញអំណាចរបស់យើង ហើយឲ្យកិត្តិនាមរបស់យើង បានឮខ្ចូរខ្ចាយពាសពេញលើផែនដីទាំងមូល។
17
អ្នកបានជំទាស់នឹងប្រជារាស្ត្ររបស់យើង ដោយមិនបើកឲ្យគេចេញទៅទេ។
18
ដូច្នេះ ថ្ងៃស្អែក ពេលថ្មើរនេះ យើងនឹងធ្វើឲ្យមានព្រឹលធ្លាក់មកយ៉ាងខ្លាំង គឺតាំងពីស្រុកអេស៊ីបកកើត រហូតមកទល់សព្វថ្ងៃ គេមិនដែលជួបប្រទះបែបនេះទេ។
19
ឥឡូវនេះ ចូរប្រាប់គេឲ្យប្រមូលហ្វូងសត្វ និងអ្វីៗទាំងប៉ុន្មានដែលអ្នកមាននៅតាមវាលយកទៅទុក។ ប្រសិនបើមនុស្ស ឬសត្វដែលនៅតាមវាលគ្មានជំរកទេ ពេលព្រឹលធ្លាក់ ពួកគេមុខជាវិនាសមិនខាន”»។
20
នាម៉ឺនមន្ត្រីមួយចំនួន ដែលកោតខ្លាចបន្ទូលរបស់ អុលឡោះតាអាឡា ក៏នាំអ្នកបម្រើ និងហ្វូងសត្វរបស់ខ្លួនចូលក្នុងជំរក។
21
រីឯអស់អ្នកដែលមិនយកចិត្តទុកដាក់ ចំពោះបន្ទូលរបស់ អុលឡោះតាអាឡា ទេ ក៏ទុកអ្នកបម្រើ និងហ្វូងសត្វរបស់ខ្លួននៅតាមវាល។
22
អុលឡោះតាអាឡា មានបន្ទូលមកកាន់ម៉ូសាថា៖ «ចូរលើកដៃទៅលើមេឃ នោះនឹងមានព្រឹលធ្លាក់លើមនុស្ស លើសត្វ និងលើតិណជាតិទាំងអស់ក្នុងស្រុកអេស៊ីបទាំងមូល»។
23
ម៉ូសាលើកដំបងតម្រង់ទៅលើមេឃ អុលឡោះតាអាឡា ធ្វើឲ្យមានផ្គរលាន់ និងព្រឹល ហើយមានរន្ទះបាញ់មកលើផែនដី។ អុលឡោះតាអាឡា ក៏បង្អុរព្រឹលឲ្យធ្លាក់ មកលើស្រុកអេស៊ីប។
24
ពេលនោះ មានព្រឹលធ្លាក់មកយ៉ាងខ្លាំង លាយឡំនឹងរន្ទះយ៉ាងសាហាវ ក្នុងស្រុកអេស៊ីបទាំងមូល គឺតាំងពីប្រជាជាតិអេស៊ីបកកើតមក មិនដែលមានដូច្នេះទេ។
25
នៅពាសពេញស្រុកអេស៊ីបទាំងមូល មានព្រឹលធ្លាក់មកលើមនុស្ស និងសត្វនៅតាមវាលបំផ្លាញតិណជាតិ និងបំបាក់ដើមឈើទៀតផង។
26
មានតែស្រុកកូសែន ជាកន្លែងដែលជនជាតិអ៊ីស្រអែលរស់នៅប៉ុណ្ណោះ ទើបគ្មានធ្លាក់ព្រឹល។
27
ស្តេចហ្វៀរ៉អ៊ូនក៏កោះហៅម៉ូសា និងហារូន ហើយមានប្រសាសន៍ថា៖ «លើកនេះយើងបានប្រព្រឹត្តអំពើបាបមែន មានតែ អុលឡោះតាអាឡា ទេ ដែលសុចរិត រីឯយើង និងប្រជារាស្ត្ររបស់យើងជាមនុស្សអាក្រក់។
28
ចូរអង្វរ អុលឡោះតាអាឡា សូមកុំឲ្យមានផ្គរ និងព្រឹលតទៅទៀត។ យើងអនុញ្ញាតឲ្យអ្នករាល់គ្នាចេញទៅហើយ គ្មាននរណាឃាត់ឃាំងអ្នករាល់គ្នាទៀតទេ»។
29
ម៉ូសាតបវិញថា៖ «ពេលខ្ញុំចាកចេញពីទីក្រុង ខ្ញុំនឹងលើកដៃទូរអាអង្វរ អុលឡោះតាអាឡា នោះផ្គរលាន់ និងព្រឹលមុខជាស្ងប់បាត់អស់ ហើយស្តេចនឹងទទួលស្គាល់ថា ផែនដីជារបស់ អុលឡោះតាអាឡា ។
30
ប៉ុន្តែ ខ្ញុំដឹងថា ស្តេច ព្រមទាំងនាម៉ឺនមន្ត្រី មិនទាន់កោតខ្លាច អុលឡោះតាអាឡា នៅឡើយ»។
31
ពេលនោះ ដើមធ្មៃកំពុងចេញផ្កា និងស្រូវស្រាលកំពុងដាក់គ្រាប់
32
រីឯស្រូវសាឡី និងស្រូវធ្ងន់មិនត្រូវខូចខាតឡើយ ព្រោះមិនទាន់ចេញកួរ។
33
បន្ទាប់មក ម៉ូសាចាកចេញពីស្តេចហ្វៀរ៉អ៊ូន រួចចេញទៅក្រៅទីក្រុង។ គាត់លើកដៃទូរអាអង្វរ អុលឡោះតាអាឡា ផ្គរលែងលាន់ឮ ព្រឹលឈប់ធ្លាក់ ហើយភ្លៀងក៏លែងបង្អុរមកលើផែនដីទៀត។
34
ពេលស្តេចហ្វៀរ៉អ៊ូនឃើញភ្លៀង និងព្រឹលឈប់ធ្លាក់ ហើយផ្គរស្ងប់ស្ងាត់ទៅវិញ ដូច្នេះ ស្តេចក៏ប្រព្រឹត្តអំពើបាបជាថ្មីទៀត គឺទាំងស្តេច ទាំងនាម៉ឺនមន្ត្រី នៅតែមានះដដែល។
35
ស្តេចហ្វៀរ៉អ៊ូនមានចិត្តមានះ មិនអនុញ្ញាតឲ្យជនជាតិអ៊ីស្រអែលចេញទៅ ដូច អុលឡោះតាអាឡា មានបន្ទូលតាមរយៈម៉ូសា។
← Chapter 8
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 10 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40