bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Exodus 17
Exodus 17
Khmer 2014 (អាល់គីតាប)
← Chapter 16
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 18 →
1
សហគមន៍អ៊ីស្រអែលទាំងមូល ចាកចេញពីវាលរហោស្ថានស៊ីនតាមបង្គាប់ អុលឡោះតាអាឡា ។ ពួកគេនាំគ្នាបោះជំរំនៅរេផិឌីម ប៉ុន្តែ នៅទីនោះ គ្មានទឹកសម្រាប់ប្រជាជនបរិភោគទេ។
2
ដូច្នេះ ពួកគេរករឿងឈ្លោះនឹងម៉ូសា ទាំងពោលថា៖ «សូមរកទឹកឲ្យពួកយើងផឹកផង!»។ ម៉ូសាឆ្លើយថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នារករឿងឈ្លោះនឹងខ្ញុំ? ហើយហេតុអ្វីបានជាអ្នករាល់គ្នាល្បងល អុលឡោះតាអាឡា ដូច្នេះ?»។
3
នៅទីនោះ ដោយប្រជាជនស្រេកទឹកខ្លាំងពេក ពួកគេនាំគ្នារអ៊ូរទាំដាក់ម៉ូសាទាំងពោលថា៖ «ហេតុអ្វីបានជាអ្នកនាំពួកយើងចេញពីស្រុកអេស៊ីប ឲ្យពួកយើង ព្រមទាំងកូនចៅ និងហ្វូងសត្វរបស់ពួកយើងស្លាប់ដោយអត់ទឹកដូច្នេះ?»។
4
ម៉ូសាស្រែកអង្វរ អុលឡោះតាអាឡា ថា៖ «តើខ្ញុំត្រូវធ្វើដូចម្តេចចំពោះប្រជាជននេះ? បន្តិចទៀតពួកគេនឹងយកដុំថ្មគប់សម្លាប់ខ្ញុំជាពុំខាន»។
5
អុលឡោះតាអាឡា មានបន្ទូលមកកាន់ម៉ូសាវិញថា៖ «ចូរដើរទៅខាងមុខប្រជាជន ដោយនាំពួកអះលីជំអះរបស់ជនជាតិអ៊ីស្រអែលទៅជាមួយ ហើយកាន់ដំបងដែលអ្នកវាយទឹកទន្លេនីល ទៅជាមួយផង។
6
នៅទីនោះ យើងនឹងឈរពីមុខអ្នក លើផ្ទាំងថ្មមួយនៅភ្នំហោរ៉ែប។ ចូរវាយផ្ទាំងថ្មនោះ ទឹកនឹងហូរចេញមក សម្រាប់ប្រជាជនបរិភោគ»។ ម៉ូសាក៏ធ្វើតាម នៅចំពោះមុខអះលីជំអះរបស់ជនជាតិអ៊ីស្រអែល។
7
ម៉ូសាដាក់ឈ្មោះកន្លែងនោះថា ម៉ាសា និងមេរីបា ដ្បិតជនជាតិអ៊ីស្រអែលរករឿងឈ្លោះនឹងម៉ូសា ព្រមទាំងល្បងល អុលឡោះតាអាឡា ដោយពោលថា «តើ អុលឡោះតាអាឡា នៅក្នុងចំណោមពួកយើងមែន ឬមិនមែន?»។
8
ជនជាតិអាម៉ាឡេក នាំគ្នាមកវាយជនជាតិអ៊ីស្រអែលនៅរេផិឌីម។
9
ម៉ូសាពោលទៅកាន់លោកយ៉ូស្វេថា៖ «ចូរជ្រើសរើសមនុស្សមួយចំនួន ហើយចេញទៅច្បាំងជាមួយជនជាតិអាម៉ាឡេកចុះ។ ស្អែកខ្ញុំនឹងឡើងទៅឈរលើកំពូលភ្នំ ទាំងកាន់ដំបងរបស់ អុលឡោះតាអាឡា »។
10
លោកយ៉ូស្វេក៏ចេញទៅប្រយុទ្ធជាមួយជនជាតិអាម៉ាឡេក តាមបង្គាប់របស់ម៉ូសា។ ចំណែកម៉ូសា ហារូន និងលោកហ៊ើរ ក៏នាំគ្នាឡើងទៅលើកំពូលភ្នំ។
11
កាលម៉ូសាលើកដៃឡើងលើ ជនជាតិអ៊ីស្រអែលមានប្រៀបជាង ប៉ុន្តែ កាលណាគាត់ទម្លាក់ដៃចុះ ជនជាតិអាម៉ាឡេកមានប្រៀបជាង។
12
ដោយដៃរបស់ម៉ូសាចុកស្រពន់ ពួកគេក៏យកថ្មមកជូនគាត់អង្គុយ។ ហារូន និងលោកហ៊ើរ ទ្រដៃម៉ូសាម្ខាងម្នាក់ ជាហេតុធ្វើឲ្យម៉ូសាអាចលើកដៃបានរហូតដល់ថ្ងៃលិច។
13
ដូច្នេះ លោកយ៉ូសេ្វ មានជ័យជំនះលើកងទ័ពអាម៉ាឡេក ហើយប្រហារពួកគេដោយមុខដាវ។
14
អុលឡោះតាអាឡា មានបន្ទូលមកកាន់ម៉ូសាថា៖ «ចូរកត់ត្រាព្រឹត្តិការណ៍នេះក្នុងក្រាំងមួយ ដើម្បីចងចាំទុក។ ចូរប្រាប់យ៉ូស្វេថា យើងនឹងលុបបំបាត់ជនជាតិអាម៉ាឡេកឲ្យអស់ពីផែនដី ឥតឲ្យនរណានឹកចាំពីពួកគេទៀតឡើយ»។
15
ពេលនោះ ម៉ូសាសង់អាសនៈមួយរួចដាក់ឈ្មោះថា « អុលឡោះតាអាឡា ជាទង់ជ័យរបស់ខ្ញុំ»។
16
គាត់ប្រកាសថា៖ «ដោយជនជាតិអាម៉ាឡេកហ៊ានលើកដៃប្រឆាំងនឹងបល្ល័ង្ករបស់ អុលឡោះតាអាឡា នោះទ្រង់នឹងប្រយុទ្ធជាមួយពួកគេ អស់កល្បជាអង្វែងតរៀងទៅ»។
← Chapter 16
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 18 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40