bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Exodus 20
Exodus 20
Khmer 2014 (អាល់គីតាប)
← Chapter 19
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 21 →
1
អុលឡោះមានបន្ទូលមកកាន់កូនចៅអ៊ីស្រអែល ដូចតទៅនេះ៖
2
«យើង អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក យើងបាននាំអ្នកចេញពីស្រុកអេស៊ីប ជាស្រុកដែលអ្នកធ្វើជាទាសករ។
3
មិនត្រូវគោរពអ្វីផ្សេងក្រៅពីយើងឡើយ។
4
មិនត្រូវឆ្លាក់រូបអ្វី ឬយកវត្ថុដែលជាតំណាងអ្វីមួយ នៅលើមេឃ នៅលើផែនដី ឬនៅក្នុងទឹកក្រោមដី ធ្វើជារូបព្រះឡើយ។
5
មិនត្រូវក្រាបថ្វាយបង្គំរូបព្រះទាំងនោះ ឬគោរពបម្រើរូបព្រះទាំងនោះឡើយ។ យើងជា អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក យើងមិនចង់ឲ្យអ្នកជំពាក់ចិត្តនឹងអ្វីផ្សេង ក្រៅពីយើងឡើយ។ ប្រសិនបើនរណាក្បត់ចិត្តយើង យើងនឹងដាក់ទោសគេ ចាប់ពីឪពុករហូតដល់កូនចៅបីបួនតំណ
6
ផ្ទុយទៅវិញ យើងនឹងសំដែងសេចក្តីសប្បុរស រហូតដល់មួយពាន់តំណចំពោះអស់អ្នកដែលស្រឡាញ់យើង និងប្រតិបត្តិតាមហ៊ូកុំរបស់យើង។
7
មិនត្រូវយកនាមរបស់ អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ទៅប្រើឥតបានការនោះឡើយ ដ្បិត អុលឡោះតាអាឡា នឹងមិនអត់អោនឲ្យអ្នកដែលយកនាមរបស់ទ្រង់ទៅប្រើ ឥតបានការរបៀបនេះជាដាច់ខាត។
8
ចូររំលឹកថ្ងៃឈប់សម្រាក ហើយញែកថ្ងៃនោះជាថ្ងៃបរិសុទ្ធ។
9
អ្នកមានពេលប្រាំមួយថ្ងៃ សម្រាប់បំពេញកិច្ចការទាំងប៉ុន្មានដែលអ្នកត្រូវធ្វើ
10
តែថ្ងៃទីប្រាំពីរ ជាថ្ងៃឈប់សម្រាករបស់ អុលឡោះតាអាឡា ជាម្ចាស់នៃអ្នក។ ដូច្នេះ នៅថ្ងៃនោះ ទាំងអ្នក ទាំងកូនប្រុស កូនស្រីរបស់អ្នក ទាំងអ្នកបម្រើប្រុសស្រី ទាំងសត្វពាហនៈ និងជនបរទេសដែលរស់នៅជាមួយអ្នកមិនត្រូវធ្វើការអ្វីឡើយ
11
ដ្បិតក្នុងរយៈពេលប្រាំមួយថ្ងៃ អុលឡោះតាអាឡា បានបង្កើតផ្ទៃមេឃ ផែនដី សមុទ្រ និងរបស់សព្វសារពើដែលស្ថិតនៅទីទាំងនោះ។ នៅថ្ងៃទីប្រាំពីរ ទ្រង់សម្រាក ហេតុនេះហើយបានជា អុលឡោះតាអាឡា ប្រទានពរដល់ថ្ងៃឈប់សម្រាក ហើយញែកថ្ងៃនោះ ជាថ្ងៃបរិសុទ្ធ។
12
ចូរគោរពឪពុកម្តាយរបស់អ្នក ដើម្បីឲ្យអ្នកមានអាយុយឺនយូរ នៅលើដីដែល អុលឡោះតាអាឡា ជាម្ចាស់នៃអ្នក ប្រទានដល់អ្នក។
13
កុំសម្លាប់មនុស្ស។
14
កុំប្រព្រឹត្តអំពើផិតក្បត់។
15
កុំលួចប្លន់គេ។
16
កុំធ្វើសាក្សីក្លែងក្លាយ ដែលនាំឲ្យអ្នកដទៃមានទោស។
17
កុំលោភលន់ចង់បានផ្ទះរបស់អ្នកដទៃ កុំលោភលន់ចង់បានប្រពន្ធគេ ឬក៏លោភលន់ចង់បានអ្នកបម្រើប្រុស អ្នកបម្រើស្រី គោ លា ឬអ្វីផ្សេងទៀតដែលជារបស់គេឡើយ»។
18
ប្រជាជនទាំងមូលបានឮស្នូរផ្គរលាន់ និងសំឡេងត្រែ ព្រមទាំងឃើញផ្លេកបន្ទោរ និងផ្សែងហុយឡើងពីភ្នំ។ ពួកគេភ័យញ័ររន្ធត់ ហើយឈរពីចម្ងាយ។
19
ពួកគេពោលទៅកាន់ម៉ូសាថា៖ «សូមអ្នកមានប្រសាសន៍មកយើងខ្ញុំផ្ទាល់ចុះ យើងខ្ញុំនឹងស្តាប់អ្នក។ ប៉ុន្តែ សូមកុំឲ្យអុលឡោះមានបន្ទូលមកកាន់យើងខ្ញុំឡើយ ក្រែងលោយើងខ្ញុំត្រូវស្លាប់»។
20
ម៉ូសាឆ្លើយទៅពួកគេវិញថា៖ «កុំខ្លាចអ្វីឡើយ! អុលឡោះមកដូច្នេះ ដើម្បីល្បងលអ្នករាល់គ្នា និងឲ្យអ្នករាល់គ្នាគោរពកោតខ្លាចទ្រង់ កុំឲ្យអ្នករាល់គ្នាប្រព្រឹត្តអំពើបាប»។
21
ប្រជាជនឈរពីចម្ងាយ រីឯម៉ូសាវិញ គាត់ចូលទៅជិតដុំពពកដ៏ក្រាស់ ជាកន្លែងដែល អុលឡោះតាអាឡា នៅ។
22
អុលឡោះតាអាឡា មានបន្ទូលមកកាន់ម៉ូសាថា៖ «ចូរប្រាប់កូនចៅអ៊ីស្រអែលដូចតទៅ: អ្នករាល់គ្នាបានឃើញផ្ទាល់នឹងភ្នែក ថាយើងនិយាយជាមួយអ្នករាល់គ្នា ពីលើមេឃមក។
23
អ្នករាល់គ្នាមិនត្រូវយកមាស ឬប្រាក់មកធ្វើជារូបព្រះ សម្រាប់ថ្វាយបង្គំ ដូចថ្វាយបង្គំយើងឡើយ។
24
ចូរសង់អាសនៈមួយអំពីដី សម្រាប់យើង។ ចូរយកចៀម និងគោមកធ្វើជាគូរបានដុត និងគូរបានមេត្រីភាពនៅលើអាសនៈនោះ។ យើងនឹងមកឲ្យពរអ្នកគ្រប់ទីកន្លែង ដែលយើងបង្ហាញឲ្យអ្នកស្គាល់នាមយើង។
25
ប្រសិនបើអ្នកសង់អាសនៈអំពីថ្ម នោះមិនត្រូវប្រើថ្មដាប់ឡើយ ដ្បិតពេលអ្នកប្រើពន្លាកដាប់ អ្នកនឹងធ្វើឲ្យថ្មទាំងនោះទៅជារបស់មិនបរិសុទ្ធ។
26
មិនត្រូវសង់អាសនៈដែលមានកាំជណ្តើរឡើយ ដើម្បីកុំឲ្យគេឃើញកេរខ្មាសរបស់អ្នក នៅពេលឡើងកាំជណ្តើរនោះ»។
← Chapter 19
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 21 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40