bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Numbers 11
Numbers 11
Khmer 2014 (អាល់គីតាប)
← Chapter 10
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 12 →
1
ពេលនោះ ប្រជាជននាំគ្នារអ៊ូរទាំ ធ្វើឲ្យទាស់បំណង អុលឡោះតាអាឡា ។ ពេលឮពួកគេរអ៊ូរទាំដូច្នេះ ទ្រង់ខឹងយ៉ាងខ្លាំង។ ភ្លើងរបស់ អុលឡោះតាអាឡា ក៏ឆាបឆេះនៅជាយជំរំរបស់ពួកគេ។
2
ប្រជាជននាំគ្នាស្រែកសុំឲ្យម៉ូសា សូមអង្វរ អុលឡោះតាអាឡា ហើយភ្លើងក៏ស្ងប់ទៅវិញ។
3
គេដាក់ឈ្មោះកន្លែងនោះថា «តាបេរ៉ា» ដ្បិតភ្លើងរបស់ អុលឡោះតាអាឡា បានឆេះបំផ្លាញពួកគេ។
4
ថ្ងៃមួយ សាសន៍ដទៃដែលរស់នៅក្នុងចំណោមជនជាតិអ៊ីស្រអែល មានចិត្តលោភលន់ សូម្បីតែជនជាតិអ៊ីស្រអែលក៏នាំគ្នាយំ ទាំងពោលថា៖ «តើនរណានឹងឲ្យសាច់ពួកយើងបរិភោគ?
5
ពួកយើងធ្លាប់បរិភោគត្រី ឥតគិតថ្លៃនៅស្រុកអេស៊ីប ហើយពួកយើងក៏ធ្លាប់បរិភោគត្រសក់ ឪឡឹក ស្លឹកខ្ទឹម ខ្ទឹមក្រហម ខ្ទឹមសដែរ ពួកយើងនឹកម្ហូបអាហារទាំងនោះណាស់!
6
ឥឡូវនេះ ពួកយើងបាក់កម្លាំង គ្មានអ្វីបរិភោគ គឺមានតែនំម៉ាណាប៉ុណ្ណោះ!»។
7
នំម៉ាណាមានភាពដូចជាគ្រាប់ល្ង ស និងមានពណ៌ភ្លឺថ្លា។
8
ប្រជាជនតែងនាំគ្នាចេញទៅរើសនំម៉ាណានោះ យកមកកិន ឬបុកនឹងត្បាល់ រួចយកទៅស្ងោរ ឬធ្វើនំក្រៀប។ នំម៉ាណាមានរសជាតិដូចនំដែលគេចៀនជាមួយប្រេង។
9
ពេលណាសន្សើមធ្លាក់មកលើជំរំនៅវេលាយប់ នោះនំម៉ាណាក៏ធ្លាក់មកជាមួយដែរ។
10
អុលឡោះខឹងម៉ូសាបានឮប្រជាជនយំសោកនៅមាត់ទ្វារជំរំនៃអំបូររបស់គេរៀងៗខ្លួន។ អុលឡោះតាអាឡា ខឹងនឹងពួកគេយ៉ាងខ្លាំង ហើយម៉ូសាក៏អាក់អន់ចិត្តដែរ។
11
ម៉ូសាសួរ អុលឡោះតាអាឡា ថា៖ «ហេតុអ្វីបានជាទ្រង់ធ្វើឲ្យខ្ញុំពិបាកចិត្តដូច្នេះ? ហេតុអ្វីបានជាទ្រង់មិនអាណិតមេត្តាខ្ញុំ? ហេតុអ្វីបានជាឲ្យខ្ញុំទទួលបន្ទុកលើប្រជាជនទាំងនេះ?
12
តើខ្ញុំជាអ្នកបង្កើតប្រជាជនទាំងនេះ ឬតើខ្ញុំជាឪពុករបស់ពួកគេ ឬបានជាអុលឡោះបង្គាប់ឲ្យខ្ញុំបីបាច់ថែរក្សាពួកគេ ដូចម្តាយថែរក្សាកូន រហូតទៅដល់ទឹកដីដែលទ្រង់បានសន្យាជាមួយដូនតារបស់ពួកគេថានឹងប្រទានឲ្យពួកគេ?
13
តើខ្ញុំទៅរកសាច់ឯណាមក ឲ្យប្រជាជនទាំងនេះបរិភោគបាន? ពួកគេនាំគ្នាយំសោកដាក់ខ្ញុំទទូចថា “សូមរកសាច់មកឲ្យពួកយើងបរិភោគ!”។
14
ខ្ញុំពុំអាចមើលខុសត្រូវលើប្រជាជននេះតែម្នាក់ឯងបានទេ ព្រោះជាបន្ទុកធ្ងន់ពេកសម្រាប់ខ្ញុំ។
15
ប្រសិនបើអុលឡោះប្រព្រឹត្តចំពោះខ្ញុំដូច្នេះ សូមមេត្តាដកជីវិតខ្ញុំទៅ។ ប្រសិនបើទ្រង់ពេញចិត្តនឹងខ្ញុំ សូមកុំទុកឲ្យខ្ញុំឃើញទុក្ខវេទនាបែបនេះឡើយ»។
16
អុលឡោះតាអាឡា មានបន្ទូលមកកាន់ម៉ូសាថា៖ «ចូរប្រមូលអះលីជំអះអ៊ីស្រអែលចិតសិបនាក់ឲ្យមកជួបយើង គឺអះលីជំអះ និងមេដឹកនាំ ដែលអ្នកស្គាល់ច្បាស់ថាពិតជាអះលីជំអះ និងមេដឹកនាំរបស់ប្រជាជនមែន។ ចូរនាំពួកគេមកជំរំជួបអុលឡោះតាអាឡា ហើយឈរនៅទីនោះជាមួយអ្នក។
17
យើងនឹងចុះមកនិយាយជាមួយអ្នក យើងនឹងយករសដែលស្ថិតនៅក្នុងអ្នកទៅដាក់ក្នុងពួកគេទាំងអស់គ្នា ដើម្បីឲ្យពួកគេរំលែកបន្ទុកក្នុងការមើលខុសត្រូវលើប្រជាជនជាមួយអ្នកដែរ កុំឲ្យអ្នកទទួលបន្ទុកនេះតែម្នាក់ឯង។
18
ចូរប្រាប់ប្រជាជនថា “ចូរនាំគ្នាញែកខ្លួនឲ្យបានបរិសុទ្ធ សម្រាប់ថ្ងៃស្អែក ព្រោះអ្នករាល់គ្នានឹងមានសាច់បរិភោគ។ អ្នករាល់គ្នាបានយំសោកដាក់ អុលឡោះតាអាឡា ថា: តើនរណានឹងឲ្យសាច់ពួកយើងបរិភោគ? នៅស្រុកអេស៊ីបពួកយើងសប្បាយជាង។ ដូច្នេះ អុលឡោះតាអាឡា នឹងប្រទានសាច់ឲ្យអ្នករាល់គ្នាបរិភោគ។
19
អ្នករាល់គ្នាមិនបរិភោគសាច់នោះ តែមួយថ្ងៃ ពីរថ្ងៃ ប្រាំថ្ងៃ ដប់ថ្ងៃ ឬម្ភៃថ្ងៃប៉ុណ្ណោះទេ
20
អ្នករាល់គ្នានឹងបរិភោគពេញមួយខែ គឺរហូតទាល់តែឆ្អែតឆ្អន់ ហើយជិនណាយទៀតផង ដ្បិតអ្នករាល់គ្នាបោះបង់ចោល អុលឡោះតាអាឡា ដែលនៅក្នុងចំណោមអ្នករាល់គ្នា។ អ្នករាល់គ្នាយំសោកដាក់ទ្រង់ទាំងពោលថា ហេតុអ្វីបានជាពួកយើងនាំគ្នាចេញពីស្រុកអេស៊ីបដូច្នេះ?”»។
21
ម៉ូសាជម្រាបថា៖ «កងទ័ពដែលនៅជាមួយខ្ញុំ មានគ្នាទាំងអស់ប្រាំមួយសែននាក់ តើអុលឡោះប្រទានសាច់ឲ្យពួកគេបរិភោគដល់ទៅមួយខែ ដូចម្តេចបាន!
22
ទោះបីសម្លាប់ហ្វូងចៀម និងហ្វូងគោ ឲ្យពួកគេបរិភោគក៏មិនគ្រប់គ្រាន់ ហើយទោះបីទៅបង់ត្រីឲ្យអស់ពីសមុទ្រយកមកឲ្យពួកគេបរិភោគ ក៏នៅតែមិនគ្រប់គ្រាន់ដែរ»។
23
អុលឡោះតាអាឡា តបមកម៉ូសាវិញថា៖ «តើដៃរបស់យើងខ្លីពេក មិនអាចធ្វើអ្វីកើតឬ? បន្តិចទៀត អ្នកនឹងឃើញថាពាក្យដែលយើងនិយាយសម្រេច ឬក៏មិនសម្រេច»។
24
ម៉ូសាចាកចេញពីជំរំ ហើយនាំបន្ទូលរបស់ អុលឡោះតាអាឡា ទៅប្រាប់ប្រជាជន។ គាត់ប្រមូលអះលីជំអះចិតសិបនាក់ ពីក្នុងចំណោមប្រជាជន ហើយនាំមកឈរនៅជុំវិញជំរំ។
25
អុលឡោះតាអាឡា ចុះមកក្នុងពពក រួចសន្ទនាជាមួយម៉ូសា។ ទ្រង់យករសរបស់ទ្រង់មួយចំណែកពីម៉ូសា ប្រគល់ទៅឲ្យអះលីជំអះទាំងចិតសិបនាក់។ ពេលរសអុលឡោះមកសណ្ឋិតលើពួកគេ ពួកគេចាប់ផ្តើមថ្លែងបន្ទូលអុលឡោះ តែថ្លែងមិនយូរទេ។
26
មានអះលីជំអះពីរនាក់ ម្នាក់ឈ្មោះអែលដាដ និងម្នាក់ទៀត ឈ្មោះមីដាដស្ថិតនៅក្នុងជំរំ ហើយរសអុលឡោះក៏បាននៅជាមួយអ្នកទាំងពីរដែរ។ អ្នកទាំងពីរមានឈ្មោះក្នុងបញ្ជីអះលីជំអះ តែពុំបានទៅជំរំជួបអុលឡោះតាអាឡាទេ អ្នកទាំងពីរនាំគ្នាថ្លែងបន្ទូលអុលឡោះនៅក្នុងជំរំ។
27
យុវជនម្នាក់រត់ទៅជម្រាបម៉ូសាថា៖ «លោកអែលដាដ និងមីដាដកំពុងតែថ្លែងបន្ទូលអុលឡោះនៅក្នុងជំរំ»។
28
ពេលនោះ យ៉ូស្វេជាកូនរបស់លោកនូន និងជាសហការីរបស់ម៉ូសា តាំងពីយុវវ័យមកនិយាយថា៖ «លោកម្ចាស់សូមឃាត់អ្នកទាំងពីរទៅ!»។
29
ម៉ូសាតបថា៖ «តើអ្នកមានចិត្តច្រណែនជំនួសខ្ញុំឬ? សូមឲ្យប្រជារាស្ត្ររបស់ អុលឡោះតាអាឡា ទៅជាណាពីទាំងអស់គ្នា។ សូម អុលឡោះតាអាឡា ប្រទានរសរបស់ទ្រង់ ឲ្យមកសណ្ឋិតលើពួកគេទាំងអស់គ្នា!»។
30
បន្ទាប់មក ម៉ូសា និងពួកអះលីជំអះនៃជនជាតិអ៊ីស្រអែល នាំគ្នាវិលត្រឡប់ទៅជំរំវិញ។
31
អុលឡោះតាអាឡា ធ្វើឲ្យខ្យល់បក់ពីសមុទ្រ នាំសត្វក្រួចឲ្យមកធ្លាក់លើជំរំ។ សត្វក្រួចទាំងនោះមានពាសពេញជុំវិញជំរំ ចម្ងាយផ្លូវដើរប្រមាណមួយថ្ងៃ ហើយគរពីលើគ្នាកំពស់ប្រមាណពីរហត្ថ។
32
ក្នុងអំឡុងពេលពេញមួយថ្ងៃមួយយប់នោះ ហើយរហូតដល់ថ្ងៃបន្ទាប់ ប្រជាជននាំគ្នាក្រោកឡើង រើសសត្វក្រួច។ ម្នាក់ៗរើសបានយ៉ាងហោចណាស់ដប់បាវ។ ពួកគេហាលសាច់ក្រួចនោះនៅជុំវិញជំរំ។
33
ពេលពួកគេដាក់សាច់ក្រួចក្នុងមាត់ ហើយមិនទាន់បានទំពាស្រួលបួលផងនោះ អុលឡោះតាអាឡា ខឹងនឹងប្រជាជន ទ្រង់ប្រហារពួកគេ ដោយភយន្តរាយមួយដ៏ខ្លាំង។
34
គេបានដាក់ឈ្មោះកន្លែងនោះ ថាគីប្រូត–ហាតាវ៉ា ព្រោះគេបានបញ្ចុះអស់អ្នកដែលមានចិត្តលោភលន់ នៅទីនោះ។
35
បន្ទាប់មក ប្រជាជនចេញដំណើរពីគីប្រូត–ហាតាវ៉ា ឆ្ពោះទៅកាន់ហាសិរ៉ូត ហើយបោះជំរំនៅទីនោះ។
← Chapter 10
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 12 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36