bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Numbers 33
Numbers 33
Khmer 2014 (អាល់គីតាប)
← Chapter 32
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 34 →
1
កាលជនជាតិអ៊ីស្រអែលចាកចេញពីស្រុកអេស៊ីប តាមរបៀបរៀបរយ ក្រោមការដឹកនាំរបស់ម៉ូសា និងហារូន ពួកគេបានឈប់តាមដំណាក់ផ្សេងៗ។
2
ម៉ូសាបានកត់ត្រាទុក ពីដំណាក់មួយ ទៅដំណាក់មួយដែលពួកគេធ្វើដំណើរតាមបញ្ជារបស់ អុលឡោះតាអាឡា ។ ពួកគេឆ្លងកាត់ដំណាក់ ដូចតទៅ:
3
ពួកគេបានចេញដំណើរពីក្រុងរ៉ាមសេស នៅថ្ងៃទីដប់ប្រាំ ខែទីមួយ។ ក្រោយពិធីបុណ្យរំលងមួយថ្ងៃជនជាតិអ៊ីស្រអែលបានចេញពីស្រុកអេស៊ីបដោយមានសេរីភាព នៅចំពោះមុខជនជាតិអេស៊ីបទាំងអស់។
4
ពេលនោះ ជនជាតិអេស៊ីបបញ្ចុះសពកូនច្បងទាំងអស់របស់ពួកគេ ដែល អុលឡោះតាអាឡា ប្រហារ។ ធ្វើដូច្នេះ អុលឡោះតាអាឡា បានវិនិច្ឆ័យទោសព្រះទាំងឡាយរបស់ជនជាតិអេស៊ីប។
5
ជនជាតិអ៊ីស្រអែលនាំគ្នាចាកចេញពីក្រុងរ៉ាមសេសមកបោះជំរំនៅស៊ូកូត។
6
ពួកគេចាកចេញពីស៊ូកូត មកបោះជំរំនៅអេថាម ដែលស្ថិតនៅជាយវាលរហោស្ថាន។
7
ពួកគេចាកចេញពីអេថាម វាងទៅពីហាហ៊ីរ៉ុត ដែលស្ថិតនៅទល់មុខនឹងបាលសេផុន ហើយបោះជំរំនៅក្បែរមីកដុល។
8
ពួកគេចាកចេញពីពីហាហ៊ីរ៉ុត ឆ្លងកាត់បាតសមុទ្រ ឆ្ពោះទៅកាន់វាលរហោស្ថាន ពួកគេធ្វើដំណើរអស់រយៈពេលបីថ្ងៃ ក្នុងវាលរហោស្ថានអេថាម មកបោះជំរំនៅម៉ារ៉ា។
9
ពួកគេចាកចេញពីម៉ារ៉ាមកដល់អេលីម នៅអេលីមនេះមានប្រភពទឹកចំនួនដប់ពីរ និងលម៉ើចិតសិបដើម ពួកគេក៏បោះជំរំនៅទីនោះ។
10
ពួកគេចាកចេញពីអេលីម ទៅបោះជំរំនៅក្បែរសមុទ្រក្រហម។
11
ពួកគេចាកចេញពីសមុទ្រក្រហម មកបោះជំរំនៅវាលរហោស្ថានស៊ីន។
12
ពួកគេចាកចេញពីវាលរហោស្ថានស៊ីន មកបោះជំរំនៅដូបកា។
13
ពួកគេចាកចេញពីដូបកាមកបោះជំរំនៅអាលូស។
14
ពួកគេចាកចេញពីអាលូស មកបោះជំរំនៅរេផិឌីម។ នៅកន្លែងនោះ ប្រជាជនរកទឹកផឹកពុំបានទេ។
15
ពួកគេចាកចេញពីរេផិឌីម មកបោះជំរំនៅវាលរហោស្ថានស៊ីណៃ។
16
ពួកគេចាកចេញពីវាលរហោស្ថានស៊ីណៃមក បោះជំរំនៅគីប្រូត–ហាត់តាវ៉ា។
17
ពួកគេចាកចេញពីគីប្រូត–ហាត់តាវ៉ា មកបោះជំរំនៅហាសិរ៉ូត។
18
ពួកគេចាកចេញពីហាសិរ៉ូត មកបោះជំរំនៅរីតម៉ា។
19
ពួកគេចាកចេញពីរីតម៉ា មកបោះជំរំនៅរីម៉ូន–ពេរេស។
20
ពួកគេចាកចេញពីរីម៉ូន–ពេរេស មកបោះជំរំនៅលីបណា។
21
ពួកគេចាកចេញពីលីបណា មកបោះជំរំនៅរីសា។
22
ពួកគេចាកចេញពីរីសា មកបោះជំរំនៅកេហេឡាថា។
23
ពួកគេចាកចេញពីកេហេឡាថា មកបោះជំរំនៅភ្នំសេភើរ។
24
ពួកគេចាកចេញពីភ្នំសាភើរ មកបោះជំរំនៅហារ៉ាដា។
25
ពួកគេចាកចេញពីហារ៉ាដា មកបោះជំរំនៅម៉ាកហេឡូត។
26
ពួកគេចាកចេញពីម៉ាកហេឡូត មកបោះជំរំនៅតាហាត់។
27
ពួកគេចាកចេញពីតាហាត់ មកបោះជំរំនៅតារ៉ាស។
28
ពួកគេចាកចេញពីតារ៉ាស មកបោះជំរំនៅមីតកា។
29
ពួកគេចាកចេញពីមីតកា មកបោះជំរំនៅហាស្មូណា។
30
ពួកគេចាកចេញពីហាស្មូណា មកបោះជំរំនៅម៉ូសារ៉ូត។
31
ពួកគេចាកចេញពីម៉ូសារ៉ូត មកបោះជំរំនៅបេនេ–យ៉ាកាន។
32
ពួកគេចាកចេញពីបេនេ–យ៉ាកាន មកបោះជំរំនៅហោគីតកាត់។
33
ពួកគេចាកចេញពីហាគីតកាត់ មកបោះជំរំនៅយ៉ូតបាថា។
34
ពួកគេចាកចេញពីយ៉ូតបាថា មកបោះជំរំនៅអាប្រូណា។
35
ពួកគេចាកចេញពីអាប្រូណា មកបោះជំរំនៅអេស៊ាន–គេប៊ើរ។
36
ពួកគេចាកចេញពីអេស៊ាន–គេប៊ើរ មកបោះជំរំនៅវាលរហោស្ថានស៊ីន គឺនៅកាដេស។
37
ពួកគេចាកចេញពីកាដេស មកបោះជំរំនៅភ្នំហោរ ដែលនៅជាយដែនស្រុកអេដុម។
38
អ៊ីមុាំហារូនបានឡើងទៅលើភ្នំហោរតាមបង្គាប់របស់ អុលឡោះតាអាឡា ហើយគាត់ទទួលមរណភាពនៅទីនោះ ក្នុងឆ្នាំទីសែសិបក្រោយជនជាតិអ៊ីស្រអែលចាកចេញពីស្រុកអេស៊ីបនៅថ្ងៃទីមួយខែទីប្រាំ។
39
ពេលអ៊ីមុាំហារូនទទួលមរណភាពនៅលើភ្នំហោរ គាត់មានអាយុមួយរយម្ភៃបីឆ្នាំ។
40
ស្តេចក្រុងអើរ៉ាត គឺស្តេចជនជាតិកាណានដែលរស់នៅតំបន់ណេកិប ក្នុងស្រុកកាណាន បានឮដំណឹងថាជនជាតិអ៊ីស្រអែលមកដល់តំបន់នោះ។
41
ជនជាតិអ៊ីស្រអែលចាកចេញពីភ្នំហោរ មកបោះជំរំនៅសាល់ម៉ូណា។
42
ពួកគេចាកចេញពីសាល់ម៉ូណា មកបោះជំរំនៅពូណូន។
43
ពួកគេចាកចេញពីពូណូន មកបោះជំរំនៅអូបូត។
44
ពួកគេចាកចេញពីអូបូត មកបោះជំរំនៅអ៊ីយេ–អាបារីម ដែលនៅជាយដែនស្រុកម៉ូអាប់។
45
ពួកគេចាកចេញពីអ៊ីយេ–អាបារីម មកបោះជំរំនៅឌីបូន–កាដ។
46
ពួកគេចាកចេញពីឌីបូន–កាដ មកបោះជំរំនៅអាល់ម៉ូន–ឌីបា្លថែម។
47
ពួកគេចាកចេញពីអាល់ម៉ូន–ឌីបា្លថែម មកបោះជំរំនៅតំបន់ភ្នំអាបារីម ទល់មុខនឹងក្រុងនេបូរ។
48
ពួកគេចាកចេញពីតំបន់ភ្នំអាបារីម មកបោះជំរំនៅវាលទំនាបស្រុកម៉ូអាប់ ក្បែរទន្លេយ័រដាន់ទល់មុខនឹងក្រុងយេរីខូ។
49
ពួកគេបោះជំរំក្បែរទន្លេយ័រដាន់ ចាប់ពីបេត–យេស៊ីម៉ូត រហូតដល់អេបិល–ស៊ីទីម នៅវាលទំនាបស្រុកម៉ូអាប់។
50
អុលឡោះតាអាឡា មានបន្ទូលមកកាន់ម៉ូសា នៅវាលទំនាបស្រុកម៉ូអាប់ ក្បែរទន្លេយ័រដាន់ ទល់មុខក្រុងយេរីខូ
51
ដូចតទៅ៖ «ចូរប្រាប់ប្រជាជនអ៊ីស្រអែលថា: នៅពេលដែលអ្នករាល់គ្នាឆ្លងទន្លេយ័រដាន់ ចូលទៅក្នុងស្រុកកាណាន
52
ចូរបណ្តេញប្រជាជនដែលរស់នៅក្នុងស្រុកនោះឲ្យអស់ពីស្រុក ហើយបំផ្លាញរូបព្រះរបស់ពួកគេដែលធ្វើពីថ្ម និងរូបធ្វើពីលង្ហិន ព្រមទាំងកំទេចទីសក្ការៈរបស់ពួកគេ នៅតាមទួលខ្ពស់ៗផង។
53
ចូរនាំគ្នាចាប់យកស្រុក រួចតាំងទីលំនៅនៅក្នុងស្រុកនោះ ដ្បិតយើងបានប្រគល់ឲ្យអ្នករាល់គ្នា ទុកជាកម្មសិទ្ធិហើយ។
54
ត្រូវបែងចែកទឹកដីជាចំណែកមត៌ក ដោយចាប់ឆ្នោតតាមអំបូររបស់អ្នករាល់គ្នា។ អំបូរណាមានគ្នាច្រើន ត្រូវឲ្យចំណែកមត៌កច្រើន អំបូរណាមានគ្នាតិច ត្រូវចែកមត៌កឲ្យតិច។ ម្នាក់ៗនឹងទទួលយកចំណែករបស់ខ្លួន ដោយចាប់ឆ្នោត ហើយអ្នករាល់គ្នាទទួលទឹកដីតាមឈ្មោះកុលសម្ព័ន្ធរបស់អ្នករាល់គ្នា។
55
ប្រសិនបើអ្នករាល់គ្នាមិនបណ្តេញប្រជាជននៅក្នុងស្រុកចេញពីមុខអ្នករាល់គ្នាទេ ពួកគេនឹងប្រៀបដូចជាកំទេចឈើនៅក្នុងភ្នែករបស់អ្នករាល់គ្នា ឬដូចម្ជុលជាប់នៅក្នុងឆ្អឹងជំនីររបស់អ្នករាល់គ្នា គឺពួកគេនឹងធ្វើជាបច្ចាមិត្តរបស់អ្នករាល់គ្នានៅក្នុងស្រុកដែលអ្នករាល់គ្នាទៅរស់នៅ។
56
ចូរប្រយ័ត្នក្រែងលោយើងប្រព្រឹត្តចំពោះអ្នករាល់គ្នា ដូចយើងបានសម្រេចប្រព្រឹត្តចំពោះពួកគេដែរ»។
← Chapter 32
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 34 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36