bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Numbers 8
Numbers 8
Khmer 2014 (អាល់គីតាប)
← Chapter 7
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 9 →
1
អុលឡោះតាអាឡា មានបន្ទូលមកកាន់ម៉ូសាថា៖
2
«ចូរប្រាប់ហារូនដូចតទៅ: “ពេលណាតម្កល់ចង្កៀង ចូររៀបចំយ៉ាងណាឲ្យចង្កៀងទាំងប្រាំពីរនោះ ភ្លឺចាំងមកផ្នែកខាងមុខជើងចង្កៀង”»។
3
ហារូនក៏ធ្វើតាម គឺគាត់ដាក់ចង្កៀងនៅផ្នែកខាងមុខជើងចង្កៀង ដូច អុលឡោះតាអាឡា មានបន្ទូលបង្គាប់មកម៉ូសា។
4
ជើងចង្កៀងធ្វើពីមាស មានក្បាច់រចនា គឺចាប់ពីជើង រហូតដល់ចុងខាងលើ សុទ្ធតែមានក្បាច់ទាំងអស់។ គេបានធ្វើជើងចង្កៀងនេះ តាមគំរូដែល អុលឡោះតាអាឡា បង្ហាញឲ្យម៉ូសាឃើញ។
5
អុលឡោះតាអាឡា មានបន្ទូលមកកាន់ម៉ូសាថា៖
6
«ចូរនាំពួកលេវីចេញពីចំណោមជនជាតិអ៊ីស្រអែល ហើយធ្វើពិធីជម្រះពួកគេឲ្យបានបរិសុទ្ធ។
7
អ្នកត្រូវជម្រះពួកគេដូចតទៅ គឺធ្វើពិធីប្រោះទឹករំដោះបាប ត្រូវឲ្យពួកគេកោររោមនៅលើរូបកាយរបស់ខ្លួន ឲ្យពួកគេបោកសម្លៀកបំពាក់ និងជម្រះខ្លួនឲ្យបានបរិសុទ្ធ។
8
បន្ទាប់មក ពួកគេត្រូវយកគោបាមួយមក ព្រមទាំងជំនូនដែលត្រូវជូនជាមួយ គឺម្សៅម៉ដ្តលាយជាមួយប្រេង។ អ្នកត្រូវយកគោបាមួយទៀតមក សម្រាប់ធ្វើគូរបានរំដោះបាប។
9
ចូរនាំពួកលេវីឲ្យចូលមកជិតជំរំជួបអុលឡោះតាអាឡា ហើយប្រមូលផ្តុំសហគមន៍អ៊ីស្រអែលទាំងមូល។
10
ចូរនាំពួកលេវីចូលមកជិតយើង ហើយឲ្យជនជាតិអ៊ីស្រអែលដាក់ដៃលើពួកគេ។
11
ហារូនត្រូវធ្វើពិធីញែកពួកលេវី ទុកជាជំនូនដែលកូនចៅអ៊ីស្រអែលយកមកជូនយើង ដើម្បីឲ្យបម្រើយើង។
12
ពួកលេវីត្រូវដាក់ដៃលើក្បាលគោបាទាំងពីរ រួចហើយអ្នកត្រូវធ្វើគោមួយជាគូរបានរំដោះបាប និងមួយទៀតជាគូរបានដុត ដើម្បីជម្រះពួកលេវីឲ្យរួចពីបាប។
13
បន្ទាប់មក ចូរឲ្យពួកលេវីឈរនៅមុខហារូន និងកូនចៅរបស់គាត់ ហើយអ្នកត្រូវធ្វើពិធីញែកពួកគេទុកជាជំនូនសម្រាប់យើង។
14
ចូរញែកពួកលេវីចេញពីចំណោមជនជាតិអ៊ីស្រអែល ហើយពួកលេវីនឹងបានជាចំណែករបស់យើង។
15
បន្ទាប់មកទៀត ពួកលេវីត្រូវមកបំពេញមុខងារនៅក្នុងជំរំជួបអុលឡោះតាអាឡា។ អ្នកត្រូវជម្រះពួកគេឲ្យបានបរិសុទ្ធ និងធ្វើពិធីញែកពួកគេ ទុកជាជំនូនសម្រាប់យើងបែបនេះឯង។
16
យើងញែកពួកគេពីចំណោមជនជាតិអ៊ីស្រអែល ទុកសម្រាប់យើង ជំនួសកូនច្បងទាំងអស់របស់ជនជាតិអ៊ីស្រអែល
17
ដ្បិតកូនច្បងទាំងអស់របស់ជនជាតិអ៊ីស្រអែល និងកូនដំបូងនៃហ្វូងសត្វរបស់គេត្រូវបានជាចំណែករបស់យើង។ នៅថ្ងៃយើងប្រហារកូនច្បងទាំងអស់នៅស្រុកអេស៊ីប យើងបានញែកកូនច្បងរបស់ជនជាតិអ៊ីស្រអែលទុកសម្រាប់យើង។
18
ហេតុនេះ យើងបានយកពួកលេវីចេញពីចំណោមជនជាតិអ៊ីស្រអែល ជំនួសកូនច្បងទាំងអស់របស់ពួកគេ។
19
យើងបានយកពួកលេវីពីក្នុងចំណោមជនជាតិអ៊ីស្រអែលប្រគល់ទៅឲ្យហារូន និងកូនចៅរបស់គាត់ ដើម្បីឲ្យពួកគេបំពេញការងារបម្រើជនជាតិអ៊ីស្រអែល នៅក្នុងជំរំជួបអុលឡោះតាអាឡាឲ្យពួកគេធ្វើពិធីរំដោះបាបរបស់ជនជាតិអ៊ីស្រអែល។ ធ្វើដូច្នេះ អ៊ីស្រអែលនឹងមិនជួបគ្រោះកាចណាមួយ ព្រោះតែចូលមកជិតទីសក្ការៈឡើយ»។
20
ម៉ូសា ហារូន និងសហគមន៍អ៊ីស្រអែលទាំងមូលនាំគ្នាអនុវត្តតាមបន្ទូលទាំងប៉ុន្មាន ដែល អុលឡោះតាអាឡា បង្គាប់មកម៉ូសា ស្តីអំពីពួកលេវី។
21
ពួកលេវីនាំគ្នាធ្វើពិធីជម្រះកាយ និងបោកសម្លៀកបំពាក់របស់ខ្លួន។ ហារូនបានធ្វើពិធីញែកពួកគេជូន អុលឡោះតាអាឡា នៅចំពោះទ្រង់ ហើយធ្វើពិធីលោះបាបពួកគេ និងជម្រះពួកគេឲ្យបានបរិសុទ្ធ។
22
បន្ទាប់មក ពួកលេវីនាំគ្នាមកបំពេញមុខងាររបស់ខ្លួននៅក្នុងជំរំជួបអុលឡោះតាអាឡា ក្រោមការទទួលខុសត្រូវរបស់ហារូន និងកូនចៅរបស់គាត់។ គេបានអនុវត្តតាមបន្ទូលដែល អុលឡោះតាអាឡា បង្គាប់មកម៉ូសា ស្តីអំពីពួកលេវី។
23
អុលឡោះតាអាឡា មានបន្ទូលមកកាន់ម៉ូសាថា៖
24
«ពួកលេវីដែលមានអាយុពីម្ភៃឆ្នាំឡើងទៅ ត្រូវចូលទៅបម្រើការងារនៅក្នុងជំរំជួបអុលឡោះតាអាឡាទាំងអស់គ្នា។
25
ចាប់ពីអាយុហាសិបឆ្នាំទៅ គេនឹងចូលនិវត្តន៍ លែងបម្រើយើងទៀតហើយ។
26
គេនឹងជួយបងប្អូនរបស់ខ្លួននៅក្នុងជំរំជួបអុលឡោះតាអាឡា មើលថែទាំអ្វីៗដែលជាភារកិច្ចរបស់ខ្លួន ប៉ុន្តែ គេលែងមានបន្ទុកបម្រើយើងទៀតហើយ។ អ្នកត្រូវប្រព្រឹត្តដូច្នេះ ចំពោះពួកលេវី តាមភារកិច្ចរបស់ពួកគេ»។
← Chapter 7
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 9 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36