bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Numbers 24
Numbers 24
Khmer 2014 (អាល់គីតាប)
← Chapter 23
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 25 →
1
បាឡាមយល់ឃើញថា អុលឡោះតាអាឡា ពេញចិត្តប្រទានពរដល់ជនជាតិអ៊ីស្រអែល គាត់មិនបានចេញទៅសួរអុលឡោះដូចមុនៗទេ តែលោកបែរមុខទៅរកវាលរហោស្ថាន។
2
គាត់សម្លឹងមើលទៅ ឃើញជនជាតិអ៊ីស្រអែលបោះជំរំតាមកុលសម្ព័ន្ធរបស់គេរៀងៗខ្លួន។ រសរបស់អុលឡោះក៏មកសណ្ឋិតលើបាឡាម
3
គាត់ថ្លែងដូចតទៅនេះ៖ «នេះជាពាក្យរបស់បាឡាម កូនរបស់បេអ៊រ នេះជាពាក្យរបស់អ្នកពូកែឈ្វេងយល់
4
នេះជាពាក្យរបស់អ្នកដែលឮបន្ទូល របស់អុលឡោះ អ្នកដែលឃើញនិមិត្តហេតុអស្ចារ្យ ពីអុលឡោះដ៏មានអំណាចខ្ពង់ខ្ពស់បំផុត អ្នកដែលស្លុងស្មារតី ហើយមើលឃើញយ៉ាងច្បាស់។
5
កូនចៅយ៉ាកកូបអើយ ជំរំរបស់អ្នកស្អាតណាស់! កូនចៅអ៊ីស្រអែលអើយ ទីលំនៅរបស់អ្នក ក៏ស្អាតដែរ!
6
គឺប្រៀបដូចជាទឹកជ្រោះហូរ ដូចសួនឧទ្យាន ដែលស្ថិតនៅក្បែរទន្លេ ដូចដើមក្រឹស្នា ដែល អុលឡោះតាអាឡា បានដាំ ដូចដើមតាត្រៅ ដែលដុះនៅតាមមាត់ទឹក។
7
ទឹកនឹងហូរចេញពីអាងរបស់គេយ៉ាងបរិបូណ៌ គ្រាប់ពូជរបស់គេនឹងលូតលាស់ ព្រោះសំបូរទឹក ស្តេចរបស់គេនឹងមានជ័យជំនះលើស្តេចអកាក់ នគររបស់គេនឹងបានខ្លាំងពូកែ។
8
អុលឡោះបាននាំពួកគេចេញពីស្រុកអេស៊ីប ដោយប្រើកម្លាំងដ៏ខ្លាំង ដូចសត្វរមាស។ ពួកគេកំទេចប្រជាជាតិនានាដែលជាបច្ចាមិត្ត ហើយបំបាក់ឆ្អឹង និងបាញ់ព្រួញប្រហារ អ្នកទាំងនោះទៀតផង។
9
ពួកគេក្រាប ពួកគេដេក ដូចសត្វសិង្ហ តើនរណាហ៊ានដាស់ពួកគេ? អ្នកណាឲ្យពរអ៊ីស្រអែល អ្នកនោះនឹងទទួលពរ អ្នកណាដាក់បណ្តាសាអ៊ីស្រអែល អ្នកនោះមុខជាត្រូវបណ្តាសាពុំខាន!»។
10
ពេលនោះ ស្តេចបាឡាក់ខឹងនឹងបាឡាម ស្តេចទះដៃខ្លាំងៗ ទាំងមានប្រសាសន៍ថា៖ «យើងបានហៅអ្នកមក ដើម្បីឲ្យអ្នកដាក់បណ្តាសាខ្មាំងសត្រូវរបស់យើង តែអ្នកបែរជាឲ្យពរពួកគេរហូតដល់ទៅបីដងទៅវិញ!។
11
ឥឡូវនេះ ចូរអ្នករត់ទៅផ្ទះរបស់អ្នកវិញទៅ! យើងមានបំណងផ្តល់កិត្តិយសឲ្យអ្នក តែ អុលឡោះតាអាឡា រារាំងអ្នកមិនឲ្យទទួលកិត្តិយសនេះទេ!»។
12
បាឡាមជម្រាបស្តេចវិញថា៖ «ខ្ញុំបានប្រាប់អស់អ្នកដែលស្តេចចាត់ឲ្យទៅជួបខ្ញុំ រួចហើយថា
13
“ទោះបីស្តេចបាឡាក់ឲ្យមាស ឬប្រាក់ដែលមានពេញនៅក្នុងវាំងមកខ្ញុំក្តី ក៏ខ្ញុំពុំអាចសម្រេចការល្អ ឬអាក្រក់ដោយខ្លួនឯង ខុសនឹងបញ្ជារបស់ អុលឡោះតាអាឡា ជាដាច់ខាត។ ខ្ញុំនឹងថ្លែងតែសេចក្តីណាដែល អុលឡោះតាអាឡា មានបន្ទូលមកខ្ញុំ។
14
ឥឡូវនេះ មុនពេលខ្ញុំវិលទៅជួបជុំនឹងប្រជាជនរបស់ខ្ញុំវិញ សូមស្តេចមកជិតខ្ញុំ ដើម្បីខ្ញុំប្រាប់អំពីការដែលជនជាតិអ៊ីស្រអែលនឹងប្រព្រឹត្តចំពោះប្រជាជនរបស់ស្តេច នៅពេលខាងមុខ»។
15
បាឡាមថ្លែងដូចតទៅ៖ «នេះជាពាក្យរបស់បាឡាម កូនរបស់បេអ៊រ នេះជាពាក្យរបស់អ្នកពូកែឈ្វេងយល់
16
នេះជាពាក្យរបស់អ្នកដែលបានឮបន្ទូល របស់អុលឡោះ អ្នកដែលស្គាល់តំរិះរបស់ទ្រង់ដ៏ខ្ពង់ខ្ពស់បំផុត អ្នកដែលបានឃើញនិមិត្តហេតុអស្ចារ្យ ពីទ្រង់ដ៏មានអំណាចខ្ពង់ខ្ពស់បំផុត អ្នកដែលស្លុងស្មារតី ហើយមើលឃើញយ៉ាងច្បាស់។
17
ខ្ញុំឃើញស្តេចម្នាក់ តែមិនមែនក្នុងពេលឥឡូវនេះទេ ខ្ញុំសម្លឹងមើលស្តេចនោះ តែមិនមែននៅជិតទេ។ មានផ្កាយមួយរះចេញពីយ៉ាកកូប មានដំបងរាជ្យមួយចេញពីអ៊ីស្រអែល ស្តេចនោះនឹងវាយបំបែកក្បាលរបស់ម៉ូអាប់ ហើយប្រល័យកូនចៅទាំងអស់របស់សេត។
18
ស្តេចនឹងកាន់កាប់ស្រុកអេដុម នឹងកាន់កាប់ស្រុកសៀរ ដែលជាសត្រូវ ពេលនោះអ៊ីស្រអែលពង្រឹងកម្លាំងរបស់ខ្លួន។
19
ស្តេចដែលចេញពីយ៉ាកកូបនឹងគ្រងរាជ្យលើស្តេចទាំងអស់។ ស្តេចនឹងកំទេចអស់អ្នកដែលនៅសេសសល់ក្នុងទីក្រុង»។
20
ពេលឃើញជនជាតិអាម៉ាឡេក បាឡាម ថ្លែងថា៖ «អាម៉ាឡេកជាប្រជាជាតិមួយធំជាងគេមែន ប៉ុន្តែ នៅទីបំផុត ពួកគេនឹងត្រូវអន្តរាយ»។
21
ពេលឃើញជនជាតិកែន គាត់ថ្លែងថា៖ «អ្នកមានទីលំនៅដ៏រឹងមាំ ដូចសត្វធ្វើសំបុកនៅលើថ្មដា។
22
ក៏ប៉ុន្តែ កែននឹងត្រូវភ្លើងឆាបឆេះ អាសស៊ើរនឹងនាំអ្នកទៅជាឈ្លើយ!»។
23
គាត់ថ្លែងទៀតថា៖ «ពេលអុលឡោះវិនិច្ឆ័យទោស តើនរណាអាចរស់រានបាន!
24
មានទ័ពសំពៅមកពីស្រុកគីទីម ពួកគេនឹងបង្ក្រាបអាសស៊ើរ និងហេប៊ើរ ក៏ប៉ុន្តែ អ្នកទាំងនោះក៏នឹងត្រូវអន្តរាយដែរ»។
25
បាឡាមក្រោកឡើង វិលត្រឡប់ទៅស្រុករបស់គាត់វិញ រីឯស្តេចបាឡាក់ក៏ចាកចេញទៅដែរ។
← Chapter 23
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 25 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36