bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Numbers 29
Numbers 29
Khmer 2014 (អាល់គីតាប)
← Chapter 28
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 30 →
1
«នៅថ្ងៃទីមួយ នៃខែទីប្រាំពីរ ត្រូវជួបជុំគ្នា ថ្វាយបង្គំ អុលឡោះតាអាឡា ។ នៅថ្ងៃនោះ អ្នករាល់គ្នាមិនត្រូវធ្វើការអ្វីនឿយហត់ឡើយ ព្រោះអ្នករាល់គ្នាត្រូវប្រារព្ធពិធីបុណ្យជ័យឃោសន៍។
2
ចូរយកគោស្ទាវឈ្មោលមួយ ចៀមឈ្មោលមួយ និងកូនចៀមអាយុមួយខួប ល្អឥតខ្ចោះចំនួនប្រាំពីរ មកធ្វើជាគូរបានដុត ដែលមានក្លិនឈ្ងុយ ជាទីគាប់ចិត្ត អុលឡោះតាអាឡា ។
3
ត្រូវជូនម្សៅម៉ដ្តលាយនឹងប្រេងចំនួនបីភាគដប់នៃអេផា សម្រាប់គោពីរភាគដប់នៃអេផា សម្រាប់ចៀមឈ្មោល
4
និងមួយភាគដប់នៃអេផា សម្រាប់កូនចៀមនីមួយៗ ក្នុងចំណោមកូនចៀមទាំងប្រាំពីរ។
5
ត្រូវជូនពពែឈ្មោលមួយ ជាគូរបានរំដោះបាប ដើម្បីធ្វើពិធីលោះបាបឲ្យអ្នករាល់គ្នា
6
ថែមពីលើគូរបានដុតប្រចាំខែ និងជំនូនម្សៅដែលត្រូវជូនជាមួយគូរបានដុតជានិច្ចនិរន្តរ៍ និងជំនូនម្សៅ ព្រមទាំងស្រា ដែលត្រូវច្រួចជាមួយដូចមានកំណត់ទុកក្នុងក្បួនតម្រា។ នេះជាគូរបានដែលមានក្លិនឈ្ងុយ ជាទីគាប់ចិត្ត អុលឡោះតាអាឡា »។
7
«នៅថ្ងៃទីដប់ ក្នុងខែទីប្រាំពីរនេះ ត្រូវជួបជុំគ្នាថ្វាយបង្គំ អុលឡោះតាអាឡា ហើយតមអាហារ។ អ្នករាល់គ្នាមិនត្រូវធ្វើការអ្វីនឿយហត់ឡើយ។
8
ចូរយកគោស្ទាវឈ្មោលមួយ ចៀមឈ្មោលមួយ និងកូនចៀមអាយុមួយខួបល្អឥតខ្ចោះចំនួនប្រាំពីរ មកធ្វើជាគូរបានដុត ដែលមានក្លិនឈ្ងុយជាទីគាប់ចិត្ត អុលឡោះតាអាឡា ។
9
ត្រូវជូនម្សៅម៉ដ្តបីភាគដប់នៃអេផា លាយជាមួយប្រេងសម្រាប់គោ ពីរភាគដប់នៃអេផា សម្រាប់ចៀមឈ្មោល
10
និងមួយភាគដប់នៃអេផា សម្រាប់កូនចៀមនីមួយៗ ក្នុងចំណោមកូនចៀមទាំងប្រាំពីរ។
11
ត្រូវជូនពពែឈ្មោលមួយជាគូរបានរំដោះបាប ថែមពីលើជំនូនសុំរំដោះបាប គូរបានដុតជានិច្ចនិរន្តរ៍ និងជំនូនម្សៅ ព្រមទាំងស្រាដែលត្រូវច្រួចជាមួយ»។
12
«នៅថ្ងៃទីដប់ប្រាំ ក្នុងខែទីប្រាំពីរ ត្រូវជួបជុំគ្នាថ្វាយបង្គំ អុលឡោះតាអាឡា អ្នករាល់គ្នាមិនត្រូវធ្វើការអ្វីនឿយហត់ឡើយ គឺត្រូវធ្វើពិធីបុណ្យមួយជូន អុលឡោះតាអាឡា ក្នុងអំឡុងពេលប្រាំពីរថ្ងៃ។
13
ចូរយកគោស្ទាវឈ្មោលដប់បី ចៀមឈ្មោលពីរ និងកូនចៀមអាយុមួយខួប ល្អឥតខ្ចោះ ចំនួនដប់បួន មកធ្វើជាគូរបានដុត ដែលមានក្លិនឈ្ងុយជាទីគាប់ចិត្ត អុលឡោះតាអាឡា ។
14
ត្រូវជូនម្សៅម៉ដ្តបីភាគដប់នៃអេផា លាយជាមួយប្រេង សម្រាប់គោនីមួយៗក្នុងចំណោមគោទាំងដប់បី ពីរភាគដប់នៃអេផា សម្រាប់ចៀមឈ្មោលនីមួយៗក្នុងចំណោមចៀមឈ្មោលទាំងពីរ
15
និងមួយភាគដប់នៃអេផា សម្រាប់កូនចៀមនីមួយៗ ក្នុងចំណោមកូនចៀមទាំងដប់បួន។
16
ត្រូវជូនពពែឈ្មោលមួយ ជាគូរបានរំដោះបាប ថែមពីលើគូរបានដុតជានិច្ចនិរន្តរ៍ និងជំនូនម្សៅ ព្រមទាំងស្រាដែលត្រូវច្រួចជាមួយ។
17
នៅថ្ងៃទីពីរ ត្រូវយកគោស្ទាវឈ្មោលដប់ពីរ ចៀមឈ្មោលពីរ និងកូនចៀមអាយុមួយខួបល្អឥតខ្ចោះចំនួនដប់បួន
18
មកជូនជាមួយម្សៅ និងស្រាតាមចំនួនគោ ចៀមឈ្មោល និងកូនចៀម ដូចបានបង្គាប់ទុក។
19
ត្រូវជូនពពែឈ្មោលមួយ ជាគូរបានរំដោះបាប ថែមពីលើគូរបានដុតជានិច្ចនិរន្តរ៍ និងជំនូនម្សៅ ព្រមទាំងស្រាដែលត្រូវច្រួចជាមួយ។
20
នៅថ្ងៃទីបី ត្រូវយកគោស្ទាវឈ្មោលដប់មួយ ចៀមឈ្មោលពីរ និងកូនចៀមអាយុមួយខួបល្អឥតខ្ចោះចំនួនដប់បួន
21
មកជូនជាមួយម្សៅ និងស្រាតាមចំនួនគោចៀមឈ្មោល និងកូនចៀម ដូចបានបង្គាប់ទុក។
22
ត្រូវជូនពពែឈ្មោលមួយ ជាគូរបានរំដោះបាប ថែមពីលើគូរបានដុតជានិច្ចនិរន្តរ៍ និងជំនូនម្សៅ ព្រមទាំងស្រាដែលត្រូវច្រួចជាមួយ។
23
នៅថ្ងៃទីបួន ត្រូវយកគោស្ទាវឈ្មោលដប់ចៀមឈ្មោលពីរ និងកូនចៀមអាយុមួយខួបល្អឥតខ្ចោះ ចំនួនដប់បួន
24
មកជូនជាមួយម្សៅ និងស្រាតាមចំនួនគោ ចៀមឈ្មោល និងកូនចៀម ដូចបានបង្គាប់ទុក។
25
ត្រូវជូនពពែឈ្មោលមួយ ជាគូរបានរំដោះបាបថែមពីលើគូរបានដុតជានិច្ចនិរន្តរ៍ និងជំនូនម្សៅ ព្រមទាំងស្រាដែលត្រូវច្រួចជាមួយ។
26
នៅថ្ងៃទីប្រាំ ត្រូវយកគោស្ទាវឈ្មោលប្រាំបួន ចៀមឈ្មោលពីរ និងកូនចៀមអាយុមួយខួបល្អឥតខ្ចោះចំនួនដប់បួន
27
មកជូនជាមួយម្សៅ និងស្រាតាមចំនួនគោ ចៀមឈ្មោល និងកូនចៀមដូចបានបង្គាប់ទុក។
28
ត្រូវជូនពពែឈ្មោលមួយ ជាគូរបានរំដោះបាប ថែមពីលើគូរបានដុតជានិច្ចនិរន្តរ៍ និងជំនូនម្សៅ ព្រមទាំងស្រាដែលត្រូវជូនជាមួយ។
29
នៅថ្ងៃទីប្រាំមួយ ត្រូវយកគោស្ទាវឈ្មោលប្រាំបី ចៀមឈ្មោលពីរ និងកូនចៀមអាយុមួយខួបល្អឥតខ្ចោះចំនួនដប់បួន
30
មកជូនជាមួយម្សៅ និងស្រាតាមចំនួនគោចៀមឈ្មោល និងកូនចៀម ដូចបានបង្គាប់ទុក។
31
ត្រូវជូនពពែឈ្មោលមួយ ជាគូរបានរំដោះបាប ថែមពីលើគូរបានដុតជានិច្ចនិរន្តរ៍ និងជំនូនម្សៅ ព្រមទាំងស្រាដែលត្រូវច្រួចជាមួយ។
32
នៅថ្ងៃទីប្រាំពីរ ត្រូវយកគោស្ទាវឈ្មោលប្រាំពីរចៀមឈ្មោលពីរ និងកូនចៀមអាយុមួយខួប ល្អឥតខ្ចោះចំនួនដប់បួន
33
មកជូនជាមួយម្សៅ និងស្រាតាមចំនួនគោ ចៀមឈ្មោល និងកូនចៀម ដូចបានបង្គាប់ទុក។
34
ត្រូវជូនពពែឈ្មោលមួយ ជាគូរបានរំដោះបាប ថែមពីលើគូរបានដុតជានិច្ចនិរន្តរ៍ និងជំនូនម្សៅ ព្រមទាំងស្រា ដែលត្រូវច្រួចជាមួយ។
35
នៅថ្ងៃទីប្រាំបីជាថ្ងៃបុណ្យធំ អ្នករាល់គ្នាមិនត្រូវធ្វើការអ្វីនឿយហត់ឡើយ។
36
ត្រូវយកគោស្ទាវឈ្មោលមួយ ចៀមឈ្មោលមួយ និងកូនចៀមអាយុមួយខួប ល្អឥតខ្ចោះចំនួនប្រាំពីរ មកធ្វើជាគូរបានដុត ដែលមានក្លិនឈ្ងុយជាទីគាប់ចិត្ត អុលឡោះតាអាឡា ។
37
ត្រូវជូនជាមួយជំនូនម្សៅ និងស្រាតាមចំនួនគោ ចៀមឈ្មោល និងកូនចៀមដូចបានបង្គាប់ទុក។
38
ត្រូវធ្វើពពែឈ្មោលមួយ ជាគូរបានរំដោះបាប ថែមពីលើគូរបានដុតជានិច្ចនិរន្តរ៍ និងជំនូនម្សៅ ព្រមទាំងស្រាដែលត្រូវច្រួចជាមួយ។
39
នេះជាជំនូន ដែលអ្នករាល់គ្នាត្រូវជូន អុលឡោះតាអាឡា ក្នុងឱកាសពិធីបុណ្យធំរបស់អ្នករាល់គ្នា ថែមពីលើគូរបានដុត ជំនូនម្សៅ និងស្រា ព្រមទាំងគូរបានមេត្រីភាព សម្រាប់លាបំណន់ ឬជំនូនស្ម័គ្រចិត្ត»។
40
ម៉ូសាថ្លែងប្រាប់ជនជាតិ អ៊ីស្រអែល នូវពាក្យទាំងប៉ុន្មានដែល អុលឡោះតាអាឡា បានបង្គាប់មកគាត់។
← Chapter 28
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 30 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36