bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Numbers 23
Numbers 23
Khmer 2014 (អាល់គីតាប)
← Chapter 22
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 24 →
1
បាឡាមជម្រាបស្តេចបាឡាក់ថា៖ «សូមស្តេចឲ្យគេសង់អាសនៈប្រាំពីរនៅទីនេះ ហើយរៀបចំគោបាប្រាំពីរ និងចៀមឈ្មោលប្រាំពីរឲ្យខ្ញុំផង»។
2
ស្តេចបាឡាក់ក៏ធ្វើតាមពាក្យរបស់បាឡាម។ ស្តេចបាឡាក់ និងបាឡាមបានជូនគោបាមួយ និងចៀមឈ្មោលមួយ នៅលើអាសនៈនីមួយៗ។
3
បាឡាមជម្រាបស្តេចថា៖ «សូមស្តេចនៅក្បែរគូរបានដុតរបស់ស្តេចនេះហើយ ខ្ញុំនឹងចេញទៅឆ្ងាយបន្តិច ប្រហែល អុលឡោះតាអាឡា មកជួបខ្ញុំ។ ពេលអុលឡោះមានបន្ទូលមកខ្ញុំយ៉ាងណាៗនោះ ខ្ញុំនឹងនាំយកមកជម្រាបស្តេច»។ បាឡាមក៏ឡើងទៅលើកំពូលភ្នំ។
4
អុលឡោះមកជួបបាឡាម គាត់ក៏ជម្រាបទ្រង់ថា៖ «ខ្ញុំបានដំឡើងអាសនៈប្រាំពីរ ហើយនៅលើអាសនៈនីមួយៗ ខ្ញុំបានជូនគោបាមួយ និងចៀមឈ្មោលមួយ»។
5
អុលឡោះតាអាឡា ក៏ប្រាប់បាឡាមអំពីសេចក្តីដែលគាត់ត្រូវថ្លែង ហើយឲ្យគាត់វិលទៅជួបស្តេចបាឡាក់វិញ ដើម្បីថ្លែងបន្ទូលនេះ។
6
បាឡាមក៏វិលទៅជួបស្តេចបាឡាក់ ដែលឈរនៅក្បែរគូរបានដុត ដោយមាននាម៉ឺនមន្ត្រីទាំងអស់នៃជនជាតិម៉ូអាប់ ឈរជាមួយផង។
7
បាឡាមក៏ថ្លែងដូចតទៅនេះ៖ «ស្តេចបាឡាក់ហៅខ្ញុំមកពីស្រុកអើរ៉ាម ស្តេចស្រុកម៉ូអាប់បានហៅខ្ញុំចុះពីភ្នំទិសបូព៌ាថា: ចូរមកដាក់បណ្តាសាកូនចៅយ៉ាកកូប! ចូរមកប្រទេចផ្តាសាកូនចៅអ៊ីស្រអែល!
8
តើឲ្យខ្ញុំដាក់បណ្តាសាអ្នកដែលអុលឡោះមិនដាក់បណ្តាសាដូចម្តេចកើត! តើឲ្យខ្ញុំប្រទេចផ្តាសាអ្នកដែល អុលឡោះតាអាឡា មិនប្រទេចផ្តាសាដូចម្តេចបាន!
9
ពីលើផ្ទាំងសិលានេះ ខ្ញុំឃើញពួកគេ ពីលើកំពូលភ្នំនេះ ខ្ញុំគយគន់មើលពួកគេ ប្រជាជននេះរស់នៅដាច់ឡែកពីអ្នកដទៃ ពួកគេដឹងខ្លួនថា ពួកគេមិនដូចជាតិសាសន៍ឯទៀតៗទេ។
10
តើនរណាអាចរាប់កូនចៅយ៉ាកកូប ដែលមានចំនួនច្រើនដូចធូលីដី តើនរណាអាចរាប់ចំនួនអ៊ីស្រអែល ដ៏ច្រើនឥតគណនាបាន? ស៊ូឲ្យខ្ញុំស្លាប់ដូចមនុស្សសុចរិតទាំងនេះ សូមឲ្យជីវិតខ្ញុំត្រូវបញ្ចប់ដូចពួកគេដែរ!»។
11
ស្តេចបាឡាក់មានប្រសាសន៍មកបាឡាមថា៖ «ហេតុអ្វីបានជាអ្នកធ្វើដូច្នេះចំពោះយើង? យើងបានអញ្ជើញអ្នកមក ដើម្បីឲ្យដាក់បណ្តាសាខ្មាំងសត្រូវរបស់យើង ប៉ុន្តែ អ្នកបែរជាឲ្យពរពួកគេទៅវិញ!»។
12
បាឡាមជម្រាបស្តេចថា៖ «ខ្ញុំត្រូវថ្លែង តែសេចក្តីណាដែល អុលឡោះតាអាឡា ប្រាប់ឲ្យថ្លែងប៉ុណ្ណោះ!»។
13
ស្តេចបាឡាក់មានប្រសាសន៍ថា៖ «ដូច្នេះ សូមអ្នកមកជាមួយយើង មានកន្លែងមួយទៀត ដែលអ្នកអាចមើលឃើញពួកគេច្បាស់ ព្រោះនៅទីនេះ អ្នកឃើញពួកគេតែមួយផ្នែកប៉ុណ្ណោះ គឺមិនឃើញទាំងអស់ទេ។ នៅទីនោះ អ្នកត្រូវតែដាក់បណ្តាសាពួកគេឲ្យយើង»។
14
ស្តេចនាំបាឡាមទៅវាលសូភីម ដែលស្ថិតនៅលើកំពូលភ្នំពីស្កា។ នៅទីនោះ ស្តេចសង់អាសនៈប្រាំពីរ នៅលើអាសនៈនីមួយៗ ស្តេចជូនគោបាមួយ និងចៀមឈ្មោលមួយ។
15
បាឡាមជម្រាបស្តេចថា៖ «សូមស្តេចនៅទីនេះក្បែរគូរបានដុតរបស់ស្តេច ខ្ញុំនឹងចេញទៅជួបអុលឡោះ»។
16
អុលឡោះតាអាឡា មកជួបបាឡាម ទ្រង់ប្រាប់គាត់អំពីសេចក្តីដែលគាត់ត្រូវថ្លែង ហើយឲ្យគាត់វិលទៅជួបស្តេចបាឡាក់វិញ ដើម្បីថ្លែងបន្ទូលនេះ។
17
បាឡាមក៏វិលទៅជួបស្តេចបាឡាក់ដែលឈរនៅក្បែរគូរបានដុត ដោយមានពួកនាម៉ឺនមន្ត្រីរបស់ជនជាតិម៉ូអាប់ឈរនៅជាមួយផង។ ស្តេចបាឡាក់សួរគាត់ថា៖ « អុលឡោះតាអាឡា មានបន្ទូលដូចម្តេច?»។
18
បាឡាមក៏ថ្លែងដូចតទៅនេះ៖ សូមជម្រាបស្តេចបាឡាក់ សូមប្រុងប្រៀបស្តាប់! សូមជម្រាបបុត្ររបស់ស្តេចស៊ីបពរ សូមផ្ទៀងត្រចៀកស្តាប់!
19
អុលឡោះមិនមែនដូចមនុស្សលោកទេ ទ្រង់មិនចេះកុហកឡើយ ទ្រង់ក៏មិនចេះប្រែក្រឡាស់ ដូចពូជពង្សរបស់អាដាមដែរ! ទ្រង់មានបន្ទូលយ៉ាងណា ទ្រង់នឹងធ្វើតាមយ៉ាងនោះ។ ទ្រង់តែងតែសម្រេចតាមពាក្យ ដែលទ្រង់បានថ្លែង។
20
ខ្ញុំបានទទួលបញ្ជាពីទ្រង់ ដើម្បីឲ្យពរប្រជាជននេះ បើទ្រង់ឲ្យពរ នោះខ្ញុំមិនអាចផ្លាស់ប្តូរបានទេ។
21
គ្មានគ្រោះកាចណាកើតមានដល់ កូនចៅយ៉ាកកូបឡើយ ហើយក៏គ្មានទុក្ខវេទនាណា កើតមានដល់ កូនចៅអ៊ីស្រអែលដែរ។ អុលឡោះតាអាឡា ជាម្ចាស់របស់ពួកគេ នៅជាមួយពួកគេ ពួកគេប្រកាសថា ទ្រង់ជាស្តេចរបស់ពួកគេ។
22
អុលឡោះបាននាំពួកគេចាកចេញពីស្រុកអេស៊ីប ដោយប្រើកម្លាំងដ៏ខ្លាំង ដូចសត្វរមាស។
23
មន្តអាគមមិនអាចធ្វើអ្វីយ៉ាកកូបបានទេ អំពើធ្មប់ក៏មិនអាចធ្វើអ្វីអ៊ីស្រអែលបានដែរ។ នៅពេលកំណត់ គេនឹងថ្លែងអំពីការអស្ចារ្យ ដែលអុលឡោះធ្វើចំពោះយ៉ាកកូប និងអ៊ីស្រអែល។
24
មើលចុះ ប្រជាជននេះងើបឡើងដូចសិង្ហញី ពួកគេឈរដូចសិង្ហឈ្មោល ដរាបណាសិង្ហមិនបានចាប់រំពា ហើយហុតឈាមសត្វដែលវាចាប់បានទេ វាមិនដេកវិញឡើយ»។
25
ស្តេចបាឡាក់មានប្រសាសន៍មកបាឡាមថា៖ «ប្រសិនបើអ្នកមិនដាក់បណ្តាសាពួកគេទេនោះក៏ហីទៅចុះ តែកុំឲ្យពរពួកគេដូច្នេះឡើយ!»។
26
បាឡាមតបថា៖ «ខ្ញុំបានជម្រាបស្តេចរួចហើយថា ខ្ញុំនឹងធ្វើតាមសេចក្តីទាំងប៉ុន្មានដែល អុលឡោះតាអាឡា មានបន្ទូល»។
27
ស្តេចបាឡាក់មានប្រសាសន៍មកបាឡាមថា៖ «សូមអញ្ជើញមក យើងនាំអ្នកទៅកន្លែងមួយទៀត។ នៅកន្លែងនោះ ប្រហែលជាអុលឡោះពេញចិត្តឲ្យអ្នកដាក់បណ្តាសាពួកគេ»។
28
ស្តេចបាឡាក់នាំបាឡាមទៅដល់កំពូលភ្នំពេអ៊រ ដែលស្ថិតនៅពីលើវាលរហោស្ថាន។
29
បាឡាមជម្រាបស្តេចបាឡាក់ថា៖ «សូមស្តេចឲ្យគេសង់អាសនៈប្រាំពីរនៅទីនេះ ហើយរៀបចំគោបាប្រាំពីរ និងចៀមឈ្មោលប្រាំពីរឲ្យខ្ញុំផង»។
30
ស្តេចបាឡាក់ក៏ធ្វើតាមពាក្យរបស់បាឡាម ហើយជូនគោបាមួយ និងចៀមឈ្មោលមួយនៅលើអាសនៈនីមួយៗ។
← Chapter 22
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 24 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36