bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Numbers 12
Numbers 12
Khmer 2014 (អាល់គីតាប)
← Chapter 11
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 13 →
1
មារ៉ាម និងហារូនមានប្រសាសន៍ជំទាស់នឹងម៉ូសា ស្តីអំពីស្ត្រីសាសន៍គូសដែលគាត់បានយកមកធ្វើជាភរិយា។
2
អ្នកទាំងពីរមានប្រសាសន៍ថា៖ « អុលឡោះតាអាឡា ពុំមែនមានបន្ទូលមកម៉ូសាតែប៉ុណ្ណោះទេ គឺទ្រង់មានបន្ទូលមកពួកយើងដែរ!»។ ពេលនោះ អុលឡោះតាអាឡា ទ្រង់ឮពាក្យនេះ។
3
ម៉ូសាសុភាពរាបសាជាងគេបំផុត ក្នុងចំណោមមនុស្សនៅលើផែនដីនេះ។
4
រំពេចនោះ អុលឡោះតាអាឡា មានបន្ទូលមកកាន់ម៉ូសា ហារូន និងម៉ារៀមថា៖ «ចូរអ្នកទាំងបីនាំគ្នាចេញទៅជំរំជួបអុលឡោះតាអាឡាទៅ!»។ អ្នកទាំងបីក៏ចេញទៅទាំងអស់គ្នា។
5
អុលឡោះតាអាឡា ចុះមកជាមួយដុំពពក ហើយនៅមាត់ទ្វារជំរំ។ អុលឡោះហៅហារូន និងម៉ារៀម អ្នកទាំងពីរក៏ចូលទៅជិតទ្រង់។
6
អុលឡោះមានបន្ទូលថា៖ ចូរស្តាប់ពាក្យយើងឲ្យបានជាក់ច្បាស់! ពេលណាមានណាពីម្នាក់ក្នុងចំណោមអ្នករាល់គ្នា យើងជា អុលឡោះតាអាឡា សំដែងឲ្យណាពីនោះស្គាល់យើង តាមរយៈនិមិត្តហេតុដ៏អស្ចារ្យ យើងនិយាយទៅកាន់គេតាមរយៈសុបិននិមិត្ត។
7
ចំណែកឯម៉ូសា ដែលជាអ្នកបម្រើរបស់យើងវិញ មិនដូច្នោះទេ ម៉ូសាមានចិត្តស្មោះត្រង់ចំពោះកិច្ចការក្នុងដំណាក់របស់យើងទាំងមូល។
8
យើងនិយាយទៅកាន់ម៉ូសាដោយផ្ទាល់ យើងសំដែងឲ្យម៉ូសាឃើញ ដោយឥតប្រើប្រស្នា ហើយម៉ូសាអាចសម្លឹងមើលមកយើងបាន។ ហេតុអ្វីបានជាអ្នកទាំងពីរមិនកោតក្រែង និយាយប្រឆាំងនឹងម៉ូសាជាអ្នកបម្រើរបស់យើងដូច្នេះ?»។
9
អុលឡោះតាអាឡា ខឹងនឹងអ្នកទាំងពីរ ហើយអុលឡោះក៏ចាកចេញទៅ។
10
ពពកក៏រសាត់ឡើងចាកចេញពីជំរំដែរ។ ពេលនោះ ម៉ារៀមក៏កើតឃ្លង់ពេញខ្លួន មានពណ៌ដូចកប្បាស។ ហារូនបែរទៅរកម៉ារៀម ឃើញគាត់កើតឃ្លង់។
11
គាត់ក៏ពោលទៅកាន់ម៉ូសាថា៖ «សូមលោកប្អូនមេត្តាយល់អធ្យាស្រ័យដល់យើងទាំងពីរផង។ យើងទាំងពីរបានប្រព្រឹត្តលេលា និងបានប្រព្រឹត្តអំពើបាប!
12
សូមកុំឲ្យម៉ារៀម ដូចកូនដែលកើតមកស្លាប់ មានស្បែករយីករយាកដូច្នេះឡើយ!»។
13
ម៉ូសាស្រែកអង្វរ អុលឡោះតាអាឡា ថា៖ «ឱអុលឡោះអើយ សូមមេត្តាប្រោសបងម៉ារៀម ឲ្យបានជាឡើងវិញផង!»។
14
អុលឡោះតាអាឡា មានបន្ទូលមកម៉ូសាវិញថា៖ «ប្រសិនបើឪពុករបស់គាត់ស្តោះទឹកមាត់ដាក់មុខគាត់ តើគាត់ត្រូវបាក់មុខចំនួនប្រាំពីរថ្ងៃ មែន ឬមិនមែន? ដូច្នេះ ចូរបណ្តេញគាត់ឲ្យចេញទៅនៅខាងក្រៅជំរំ ចំនួនប្រាំពីរថ្ងៃ បន្ទាប់មក ទើបគាត់អាចវិលមកវិញបាន»។
15
គេឲ្យម៉ារៀម នៅខាងក្រៅជំរំអស់រយៈពេលប្រាំពីរថ្ងៃ។ ពេលនោះ ប្រជាជនមិនចេញដំណើរទៅមុខឡើយ គឺគេនៅរង់ចាំរហូតដល់សាទីម៉ារៀមអាចវិលចូលមកក្នុងជំរំវិញ។
16
បន្ទាប់មក ប្រជាជនចាកចេញពីហាសិរ៉ូត ទៅបោះជំរំនៅវាលរហោស្ថានប៉ារ៉ាន។
← Chapter 11
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 13 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36