bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Numbers 28
Numbers 28
Khmer 2014 (អាល់គីតាប)
← Chapter 27
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 29 →
1
អុលឡោះតាអាឡា មានបន្ទូលមកកាន់ម៉ូសាថា៖
2
«ចូរបង្គាប់កូនចៅអ៊ីស្រអែលដូចតទៅ: អ្នករាល់គ្នាត្រូវយកចិត្តទុកដាក់នាំយកជំនូន និងអាហារសម្រាប់ដុតមកជូន អុលឡោះតាអាឡា ឲ្យបានតាមពេលកំណត់ គឺជំនូនដែលមានក្លិនឈ្ងុយជាទីគាប់ចិត្តអុលឡោះ។
3
រៀងរាល់ថ្ងៃ ត្រូវយកកូនចៀមពីរដែលមានអាយុមួយខួប ល្អឥតខ្ចោះ មកជូន អុលឡោះតាអាឡា ជាគូរបានដុត។ គូរបានដុតនេះ ជាជំនូនដែលត្រូវជូនជានិច្ចនិរន្តរ៍តរៀងទៅ។
4
ចូរធ្វើកូនចៀមមួយនៅពេលព្រឹក កូនចៀមមួយទៀតនៅពេលល្ងាច។
5
ត្រូវយកម្សៅម៉ដ្តមួយភាគដប់នៃអេផា លាយជាមួយប្រេងអូលីវដ៏ល្អមួយភាគបួននៃហ៊ីន មកជូនជាមួយផង។
6
នេះជាគូរបានដុតជានិច្ចនិរន្តរ៍ ដែលគេជូននៅលើភ្នំស៊ីណៃ គឺជាគូរបានដុត មានក្លិនឈ្ងុយជាទីគាប់ចិត្ត អុលឡោះតាអាឡា ។
7
ត្រូវយកស្រាមួយភាគបួននៃហ៊ីន មកជូនជាមួយកូនចៀមនីមួយៗផងដែរ។ ចូរធ្វើពិធីច្រួចស្រាជូន អុលឡោះតាអាឡា នៅក្នុងទីសក្ការៈ។
8
ចូរជូនកូនចៀមទីពីរនៅពេលល្ងាច ជាមួយជំនូនម្សៅប្រេង និងស្រា ដូចនៅពេលព្រឹកដែរ។ នេះជាគូរបានដុតដែលមានក្លិនឈ្ងុយ ជាទីគាប់ចិត្ត អុលឡោះតាអាឡា »។
9
«នៅថ្ងៃឈប់សម្រាក អ្នករាល់គ្នាត្រូវយកកូនចៀមពីរអាយុមួយខួប ល្អឥតខ្ចោះ មកជូនជាមួយម្សៅម៉ដ្តពីរភាគដប់នៃអេផា លាយជាមួយប្រេង និងស្រាសម្រាប់ធ្វើពិធីច្រួច។
10
រាល់ថ្ងៃឈប់សម្រាក ចូរធ្វើគូរបានដុតនេះថែមពីលើគូរបានដុត និងស្រាដែលត្រូវជូនប្រចាំថ្ងៃ»។ គូរបានប្រចាំខែ
11
«នៅដើមខែត្រូវយកគោស្ទាវឈ្មោលពីរ ចៀមឈ្មោលមួយ និងកូនចៀមអាយុមួយខួប ល្អឥតខ្ចោះចំនួនប្រាំពីរ មកជូន អុលឡោះតាអាឡា ជាគូរបានដុត។
12
គោនីមួយៗត្រូវជូនជាមួយម្សៅម៉ដ្តបីភាគដប់នៃអេផាលាយនឹងប្រេង។ ចៀមឈ្មោលត្រូវជូនជាមួយម្សៅម៉ដ្ត ពីរភាគដប់នៃអេផាលាយជាមួយប្រេង។
13
កូនចៀមនីមួយៗ ត្រូវជូនជាមួយម្សៅម៉ដ្តមួយភាគដប់នៃអេផា លាយជាមួយប្រេង។ នេះជាគូរបានដុតដែលមានក្លិនឈ្ងុយ ជាទីគាប់ចិត្ត អុលឡោះតាអាឡា ។
14
រីឯស្រាសម្រាប់ធ្វើពិធីច្រួចត្រូវជូនស្រាទំពាំងបាយជូរកន្លះហ៊ីន សម្រាប់គោស្ទាវមួយ មួយភាគបីនៃហ៊ីន សម្រាប់ចៀមឈ្មោលមួយ និងមួយភាគបួននៃហ៊ីនសម្រាប់កូនចៀមមួយ។ នេះជាគូរបានដុតដែលត្រូវជូននៅដើមខែ គឺក្នុងមួយឆ្នាំៗត្រូវជូនរៀងរាល់ខែ។
15
លើសពីនេះ ត្រូវជូនពពែឈ្មោលមួយទៀតជាគូរបានរំដោះបាប ថែមពីលើគូរបានដុតជានិច្ចនិរន្តរ៍ និងស្រាដែលត្រូវច្រួចជាមួយ»។
16
«នៅថ្ងៃទីដប់បួន ក្នុងខែទីមួយ ជាថ្ងៃបុណ្យរំលងរបស់ អុលឡោះតាអាឡា ។
17
ថ្ងៃទីដប់ប្រាំ ក្នុងខែនោះជាថ្ងៃផ្តើមបុណ្យ។ អ្នករាល់គ្នាត្រូវបរិភោគនំបុ័ងឥតមេ ក្នុងអំឡុងពេលប្រាំពីរថ្ងៃ។
18
នៅថ្ងៃទីមួយនៃពិធីបុណ្យត្រូវជួបជុំគ្នាថ្វាយបង្គំ អុលឡោះតាអាឡា ។ នៅថ្ងៃនោះ អ្នករាល់គ្នាមិនត្រូវធ្វើការអ្វីនឿយហត់ឡើយ។
19
ចូរយកគោស្ទាវឈ្មោលពីរ ចៀមឈ្មោលមួយ និងកូនចៀមអាយុមួយខួបល្អឥតខ្ចោះចំនួនប្រាំពីរ មកជូន អុលឡោះតាអាឡា ជាគូរបានដុត។
20
ត្រូវជូនម្សៅម៉ដ្តបីភាគដប់នៃអេផាលាយនឹងប្រេង សម្រាប់គោមួយពីរភាគដប់នៃអេផាសម្រាប់ចៀមឈ្មោលមួយ
21
មួយភាគដប់នៃអេផា សម្រាប់កូនចៀមមួយ។
22
ត្រូវជូនពពែឈ្មោលមួយជាគូរបានរំដោះបាប ដើម្បីធ្វើពិធីលោះបាបឲ្យអ្នករាល់គ្នា។
23
ត្រូវជូនសត្វទាំងនេះជាគូរបានថែមពីលើគូរបានដុតជានិច្ចនិរន្តរ៍ ដែលអ្នករាល់គ្នាជូននៅពេលព្រឹក។
24
រៀងរាល់ថ្ងៃ ក្នុងរយៈពេលប្រាំពីរថ្ងៃចូរយកអាហារទាំងនោះមកដុត ធ្វើជាគូរបានដែលមានក្លិនឈ្ងុយ ជាទីគាប់ចិត្ត អុលឡោះតាអាឡា ។ ត្រូវជូនជំនូននេះថែមពីលើគូរបានដុតជានិច្ចនិរន្តរ៍ និងស្រាដែលត្រូវច្រួចជាមួយ។
25
នៅថ្ងៃទីប្រាំពីរនៃពិធីបុណ្យ ត្រូវជួបជុំគ្នាថ្វាយបង្គំ អុលឡោះតាអាឡា ។ នៅថ្ងៃនោះ អ្នករាល់គ្នាមិនត្រូវធ្វើការអ្វីនឿយហត់ឡើយ»។
26
«នៅថ្ងៃបុណ្យផលដំបូង ជាថ្ងៃអ្នករាល់គ្នាយកស្រូវទើបនឹងច្រូតមកជូន អុលឡោះតាអាឡា ក្នុងឱកាសបុណ្យថ្ងៃទីហាសិប ត្រូវជួបជុំគ្នាថ្វាយបង្គំ អុលឡោះតាអាឡា គឺអ្នករាល់គ្នាមិនត្រូវធ្វើការអ្វីនឿយហត់ឡើយ។
27
ចូរយកគោស្ទាវឈ្មោលពីរ ចៀមឈ្មោលមួយ និងកូនចៀមអាយុមួយខួប ល្អឥតខ្ចោះចំនួនប្រាំពីរ មកធ្វើជាគូរបានដុត ដែលមានក្លិនឈ្ងុយ ជាទីគាប់ចិត្ត អុលឡោះតាអាឡា ។
28
ត្រូវជូនម្សៅម៉ដ្តបីភាគដប់នៃអេផា លាយជាមួយប្រេង សម្រាប់គោនីមួយៗ
29
ពីរភាគដប់នៃអេផា សម្រាប់ចៀមឈ្មោល និងមួយភាគដប់នៃអេផាសម្រាប់កូនចៀមនីមួយៗក្នុងចំណោមកូនចៀមទាំងប្រាំពីរ។
30
ត្រូវជូនពពែឈ្មោលមួយជាជំនូន ដើម្បីធ្វើពិធីលោះបាបឲ្យអ្នករាល់គ្នា។
31
ត្រូវធ្វើគូរបានទាំងនេះ ព្រមទាំងស្រាដែលត្រូវធ្វើពិធីច្រួចថែមពីលើគូរបានដុតជានិច្ចនិរន្តរ៍ និងជំនូនម្សៅដែលត្រូវជូនជាមួយ។ ត្រូវយកសត្វដែលល្អឥតខ្ចោះមកជូន»។
← Chapter 27
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 29 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36