bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Numbers 15
Numbers 15
Khmer 2014 (អាល់គីតាប)
← Chapter 14
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 16 →
1
អុលឡោះតាអាឡា មានបន្ទូលមកកាន់ម៉ូសាថា៖
2
«ចូរប្រាប់ជនជាតិអ៊ីស្រអែលដូចតទៅ: កាលណាអ្នករាល់គ្នាចូលទៅក្នុងស្រុកដែល អុលឡោះតាអាឡា ប្រគល់ឲ្យអ្នករាល់គ្នាតាំងទីលំនៅ
3
ហើយពេលដែលអ្នករាល់គ្នាធ្វើគូរបានជូន អុលឡោះតាអាឡា ទោះបីជាគូរបានដុតក្តី ឬគូរបានលាបំណន់ ជំនូនដោយស្ម័គ្រចិត្ត ឬជំនូនសម្រាប់ពិធីបុណ្យដ៏សំខាន់ៗក្តី នោះត្រូវយកគោ ឬចៀមមកធ្វើ ដើម្បីឲ្យមានក្លិនឈ្ងុយជាទីគាប់ចិត្ត អុលឡោះតាអាឡា ។
4
អ្នកដែលយកជំនូនមកជូន ត្រូវយកម្សៅបីគីឡូក្រាម លាយជាមួយប្រេងមួយលីត្រកន្លះ
5
និងយកស្រាទំពាំងបាយជូរមួយលីត្រកន្លះ មកជូនជាមួយកូនចៀម ដែលត្រូវធ្វើជាគូរបានដុត ឬគូរបាន។
6
ប្រសិនបើអ្នកជូនចៀមឈ្មោល ត្រូវយកម្សៅប្រាំមួយគីឡូក្រាម លាយជាមួយប្រេងពីរលីត្រ
7
និងស្រាទំពាំងបាយជូរពីរលីត្រ មកជូនជាមួយជាជំនូនដែលមានក្លិនឈ្ងុយ ជាទីគាប់ចិត្ត អុលឡោះតាអាឡា ។
8
ប្រសិនបើអ្នកយកគោបាមកជូន អុលឡោះតាអាឡា ជាគូរបានដុត ឬជាគូរបានលាបំណន់ក្តី ឬជាគូរបានមេត្រីភាពក្តី
9
ចូរយកម្សៅប្រាំបួនគីឡូក្រាម លាយជាមួយប្រេងបីលីត្រមកជូនជាមួយគោបានោះ
10
ហើយយកស្រាទំពាំងបាយជូរបីលីត្រមកជូនជាមួយដែរ។ នេះជាគូរបានដុតដែលមានក្លិនឈ្ងុយ ជាទីគាប់ចិត្ត អុលឡោះតាអាឡា ។
11
ត្រូវជូនគោឈ្មោល ចៀមឈ្មោលកូនចៀម ឬកូនពពែតាមរបៀបនេះ។
12
សត្វមានចំនួនច្រើនប៉ុនណា ជំនូនដែលត្រូវជូនជាមួយសត្វ ក៏កើនឡើងតាមចំនួននោះដែរ។
13
ជនជាតិអ៊ីស្រអែលដែលជាម្ចាស់ស្រុក ត្រូវធ្វើតាមរបៀបខាងលើនៅពេលធ្វើគូរបានដុត ដែលមានក្លិនឈ្ងុយជាទីគាប់ចិត្ត អុលឡោះតាអាឡា ។
14
ពេលជនបរទេសដែលមករស់នៅជាមួយអ្នករាល់គ្នានៅពេលនេះ ឬអ្នកដែលរស់នៅជាមួយអ្នករាល់គ្នាជាច្រើនតំណមកហើយ ចង់ធ្វើគូរបានដុតដែលមានក្លិនឈ្ងុយជាទីគាប់ចិត្ត អុលឡោះតាអាឡា គេត្រូវជូនតាមរបៀបដូចអ្នករាល់គ្នាធ្វើដែរ
15
គឺមានក្បួនតម្រាតែមួយ សម្រាប់សហគមន៍ទាំងមូលទោះបី អ្នករាល់គ្នាក្តី ឬជនបរទេសដែលរស់នៅជាមួយអ្នករាល់គ្នាក្តី។ ត្រូវធ្វើតាមក្បួនតម្រានេះ នៅចំពោះ អុលឡោះតាអាឡា គ្រប់តំណតទៅ ទោះបីជនបរទេសក្តី ឬអ្នករាល់គ្នាក្តី។
16
មានក្រិត្យវិន័យតែមួយ ហ៊ូកុំតែមួយសម្រាប់អ្នករាល់គ្នា និងជនបរទេស ដែលរស់នៅក្នុងចំណោមអ្នករាល់គ្នា»។
17
អុលឡោះតាអាឡា មានបន្ទូលមកកាន់ម៉ូសាថា៖
18
«ចូរប្រាប់ជនជាតិអ៊ីស្រអែល ដូចតទៅ: កាលណាអ្នករាល់គ្នាទៅដល់ស្រុកដែលយើងនាំអ្នករាល់គ្នាឲ្យចូលទៅនៅ ហើយពេលអ្នករាល់គ្នាបានអាហារពីស្រុកនោះបរិភោគ
19
ត្រូវញែកមួយចំណែក ទុកជាជំនូនជូន អុលឡោះតាអាឡា ។
20
ត្រូវញែកម្សៅដំបូងមួយចំណែករបស់អ្នករាល់គ្នា ធ្វើជានំជូន អុលឡោះតាអាឡា ដូចគេញែកស្រូវ ដែលជាផលដំបូង នៅលានបោកស្រូវដែរ។
21
ត្រូវញែកម្សៅដំបូង ធ្វើនំជូន អុលឡោះតាអាឡា តាមរបៀបនេះគ្រប់តំណតទៅ។
22
ប្រសិនបើអ្នករាល់គ្នាប្រព្រឹត្តខុស ដោយអចេតនា គឺមិនប្រព្រឹត្តតាមបទបញ្ជាទាំងប៉ុន្មាន ដែល អុលឡោះតាអាឡា បង្គាប់មកម៉ូសា
23
ហើយមិនប្រព្រឹត្តតាមសេចក្តីទាំងប៉ុន្មាន ដែលទ្រង់បង្គាប់មកម៉ូសា ចាប់ពីថ្ងៃដែល អុលឡោះតាអាឡា ប្រទានបទបញ្ជាពីដំបូងជារៀងរហូតមក
24
ប្រសិនបើអ្នករាល់គ្នាប្រព្រឹត្តខុសដោយអចេតនា ហើយសហគមន៍មិនបានឃើញទេនោះ សហគមន៍ទាំងមូលត្រូវជូនគោស្ទាវមួយ ជាគូរបានដុត ដែលមានក្លិនឈ្ងុយជាទីគាប់ចិត្ត អុលឡោះតាអាឡា រួមជាមួយជំនូនម្សៅ និងស្រាទំពាំងបាយជូរ ស្របតាមហ៊ូកុំ។ សហគមន៍ត្រូវជូនពពែឈ្មោលមួយជាគូរបានរំដោះបាបដែរ។
25
អ៊ីមុាំត្រូវធ្វើពិធីរំដោះបាបសម្រាប់សហគមន៍អ៊ីស្រអែលទាំងមូល នោះ អុលឡោះតាអាឡា នឹងលើកលែងទោសឲ្យ ព្រោះគេបានប្រព្រឹត្តអំពើបាបដោយអចេតនា។ ពួកគេត្រូវយកគូរបានដុត ព្រមទាំងសត្វដែលត្រូវធ្វើគូរបានមកជូន អុលឡោះតាអាឡា សម្រាប់លុបលាងកំហុសដែលគេបានប្រព្រឹត្តដោយអចេតនានោះ។
26
អុលឡោះតាអាឡា នឹងអត់ទោសឲ្យសហគមន៍អ៊ីស្រអែលទាំងមូល ព្រមទាំងជនបរទេសដែលរស់នៅក្នុងចំណោមពួកគេ គឺប្រជាជនទាំងមូល ព្រោះគេបានប្រព្រឹត្តអំពើបាបដោយអចេតនា។
27
ប្រសិនបើអ្នកណាម្នាក់ប្រព្រឹត្តអំពើបាបដោយអចេតនា អ្នកនោះត្រូវជូនពពែញីមួយ អាយុមួយខួបជាគូរបានរំដោះបាប។
28
អ៊ីមុាំត្រូវធ្វើពិធីរំដោះបាបឲ្យអ្នកដែលបានប្រព្រឹត្តអំពើបាប នៅចំពោះ អុលឡោះតាអាឡា ដោយមិនដឹងខ្លួន និងដោយអចេតនា នោះ អុលឡោះតាអាឡា នឹងលើកលែងទោសឲ្យ។
29
ហ៊ូកុំស្តីពីអំពើបាប ដែលគេប្រព្រឹត្តដោយអចេតនានេះ ត្រូវអនុវត្តដូចគ្នា ចំពោះជនជាតិអ៊ីស្រអែល ជាម្ចាស់ស្រុក និងជនបរទេសដែលរស់នៅជាមួយពួកគេ។
30
ផ្ទុយទៅវិញ បើនរណាម្នាក់ក្នុងចំណោមម្ចាស់ស្រុក ឬជនបរទេស ប្រព្រឹត្តអំពើបាបដោយចេតនា បានសេចក្តីថាគេប្រមាថ អុលឡោះតាអាឡា ។ ត្រូវដកមនុស្សប្រភេទនេះចេញពីចំណោមប្រជាជនរបស់ខ្លួន។
31
គេបានមើលងាយបន្ទូលរបស់ អុលឡោះតាអាឡា ហើយបំពានលើបទបញ្ជារបស់អុលឡោះ។ ត្រូវដកមនុស្សប្រភេទនេះចេញ ឲ្យគេទទួលទោស ព្រោះតែកំហុសរបស់ខ្លួន»។
32
ពេលជនជាតិអ៊ីស្រអែលស្ថិតនៅក្នុងវាលរហោស្ថាន គេបានឃើញបុរសម្នាក់ដើររើសអុសនៅថ្ងៃឈប់សម្រាក។
33
អស់អ្នកដែលឃើញបុរសនោះរកអុស បាននាំគាត់យកទៅជូនម៉ូសា និងហារូន ព្រមទាំងសហគមន៍ទាំងមូល។
34
គេបានឃុំគាត់ទុក ដ្បិតគេពុំទាន់ដឹងថាត្រូវប្រព្រឹត្តដូចម្តេចចំពោះគាត់។
35
អុលឡោះតាអាឡា មានបន្ទូលមកម៉ូសាថា៖ «មនុស្សនេះត្រូវទទួលទោសដល់ស្លាប់ គឺឲ្យសហគមន៍ទាំងមូល យកដុំថ្មគប់សម្លាប់គាត់ នៅខាងក្រៅជំរំ»។
36
សហគមន៍ទាំងមូលក៏នាំបុរសនោះចេញទៅក្រៅទីក្រុង ហើយយកដុំថ្មគប់សម្លាប់គាត់។ គាត់ក៏ស្លាប់ ដូច អុលឡោះតាអាឡា បានបង្គាប់មកម៉ូសា។
37
អុលឡោះតាអាឡា មានបន្ទូលមកកាន់ម៉ូសាថា៖
38
«ចូរប្រាប់ជនជាតិអ៊ីស្រអែលគ្រប់ជំនាន់ឲ្យធ្វើរំយោលនៅជាយអាវ ហើយដេរបូពណ៌ស្វាយមួយពីលើរំយោល នៅជាយអាវផង។
39
អាវរបស់អ្នករាល់គ្នាត្រូវមានរំយោល ដូច្នេះ ពេលណាអ្នករាល់គ្នាមើលរំយោលនោះ អ្នករាល់គ្នានឹកឃើញក្រិត្យវិន័យទាំងប៉ុន្មានរបស់ អុលឡោះតាអាឡា ដែលត្រូវប្រតិបត្តិតាម ហើយអ្នករាល់គ្នានឹងមិនធ្វើតាមចិត្តប៉ងប្រាថ្នា និងតណ្ហារបស់ខ្លួនដែលបណ្តាលឲ្យក្បត់អុលឡោះទៅគោរពព្រះក្លែងក្លាយឡើយ។
40
អ្នករាល់គ្នានឹងនឹកឃើញហ៊ូកុំរបស់យើង ហើយប្រតិបត្តិតាម។ អ្នករាល់គ្នានឹងបានបរិសុទ្ធជូនអុលឡោះជាម្ចាស់របស់អ្នករាល់គ្នា។
41
យើងជា អុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា យើងបាននាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីបដើម្បីធ្វើជាម្ចាស់របស់អ្នករាល់គ្នា។ យើងជា អុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា»។
← Chapter 14
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 16 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36