bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Numbers 14
Numbers 14
Khmer 2014 (អាល់គីតាប)
← Chapter 13
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 15 →
1
សហគមន៍អ៊ីស្រអែលទាំងមូលស្រែកឡើងយ៉ាងខ្លាំង ហើយប្រជាជននាំគ្នាយំពេញមួយយប់នោះ។
2
ប្រជាជនអ៊ីស្រអែលទាំងមូលនាំគ្នាប្រឆាំងនឹងម៉ូសា ព្រមទាំងហារូន។ សហគមន៍ទាំងមូលពោលមកកាន់អ្នកទាំងពីរថា៖ «បើទុកឲ្យពួកយើងស្លាប់នៅស្រុកអេស៊ីបនោះ ប្រសើរជាងស្លាប់នៅវាលរហោស្ថាននេះ!។
3
ហេតុអ្វីបានជា អុលឡោះតាអាឡា នាំពួកយើងចូលទៅក្នុងស្រុកនោះ ដើម្បីឲ្យពួកយើងស្លាប់ដោយមុខដាវដូច្នេះ? ប្រពន្ធ និងកូនតូចៗរបស់យើងមុខជាធ្លាក់ទៅក្នុងកណ្តាប់ដៃរបស់ពួកគេមិនខាន។ ហេតុនេះ គួរតែពួកយើងវិលត្រឡប់ទៅស្រុកអេស៊ីបវិញ ប្រសើរជាង»។
4
ពួកគេនិយាយគ្នាថា៖ «ចូរយើងជ្រើសរើសមេដឹកនាំមួយនាក់ ហើយនាំគ្នាវិលត្រឡប់ទៅស្រុកអេស៊ីបវិញ»។
5
ម៉ូសា និងហារូន ក្រាបចុះឱនមុខដល់ដី នៅចំពោះមុខសហគមន៍អ៊ីស្រអែល។
6
ក្នុងចំណោមអស់អ្នកដែលបានទៅសង្កេតមើលស្រុក លោកយ៉ូស្វេ ជាកូនរបស់លោកនូន និងលោកកាលែប ជាកូនរបស់លោកយេភូនេនាំគ្នាហែកសម្លៀកបំពាក់របស់ខ្លួន
7
ហើយពោលទៅកាន់សហគមន៍អ៊ីស្រអែលទាំងមូលថា៖ «ស្រុកដែលពួកយើងបានដើរកាត់ ដើម្បីសង្កេតមើលនោះជាស្រុកមួយដ៏ល្អបំផុត។
8
ប្រសិនបើ អុលឡោះតាអាឡា ពេញចិត្តនឹងពួកយើង ទ្រង់មុខជានាំពួកយើងចូលទៅ ព្រមទាំងប្រគល់ស្រុកដ៏សម្បូណ៌សប្បាយនោះមកឲ្យពួកយើងជាពុំខាន។
9
សូមបងប្អូនកុំបះបោរប្រឆាំងនឹងអុលឡោះ ឬភ័យខ្លាចអ្នកស្រុកនោះឡើយ ដ្បិតពួកគេនឹងធ្លាក់មកក្នុងកណ្តាប់ដៃរបស់យើង គ្មានព្រះណាការពារពួកគេបានទេ។ អុលឡោះតាអាឡា នៅជាមួយពួកយើងហើយ កុំខ្លាចពួកគេធ្វើអ្វី!»។
10
ពេលនោះសហគមន៍ទាំងមូល គិតគ្នាបំរុងយកដុំថ្មគប់សម្លាប់ពួកគាត់ ប៉ុន្តែ សិរីរុងរឿងរបស់ អុលឡោះតាអាឡា លេចមក នៅលើជំរំជួបអុលឡោះតាអាឡាឲ្យជនជាតិអ៊ីស្រអែលទាំងអស់ឃើញ។
11
អុលឡោះតាអាឡា មានបន្ទូលមកកាន់ម៉ូសាថា៖ «តើប្រជាជននេះនៅតែមើលងាយយើងដល់កាលណា? យើងបានសំដែងទីសំគាល់ដ៏អស្ចារ្យជាច្រើនក្នុងចំណោមពួកគេ តើពួកគេនៅតែមិនព្រមជឿលើយើងដល់កាលណាទៀត?។
12
យើងនឹងប្រហារពួកគេដោយជំងឺអាសន្នរោគ ហើយលុបបំបាត់ពួកគេ។ យើងនឹងធ្វើឲ្យអ្នកទៅជាប្រជាជាតិមួយធំជាង និងមានកម្លាំងជាងពួកនេះ»។
13
ម៉ូសាជម្រាប អុលឡោះតាអាឡា ថា៖ «ជនជាតិអេស៊ីបដឹងថាទ្រង់បាននាំប្រជាជននេះចាកចេញពីស្រុកអេស៊ីប ដោយឫទ្ធិអំណាចរបស់ទ្រង់។
14
ពួកគេនាំដំណឹងនេះទៅប្រាប់អ្នកស្រុកកាណាន។ អ្នកស្រុកនោះធ្លាប់ឮថា ទ្រង់ដែលជា អុលឡោះតាអាឡា នៅជាមួយប្រជាជននេះ។ អុលឡោះតាអាឡា បង្ហាញឲ្យពួកគេឃើញទ្រង់ផ្ទាល់នឹងភ្នែក។ ពពករបស់ទ្រង់ស្ថិតនៅពីលើពួកគេ ទ្រង់នាំមុខពួកគេក្នុងដុំពពក នៅពេលថ្ងៃ ក្នុងដុំភ្លើងនៅពេលយប់។
15
ប្រសិនបើអុលឡោះប្រហារប្រជាជននេះឲ្យវិនាសទាំងស្រុងដូច្នេះ ប្រជាជាតិដែលធ្លាប់ឮល្បីអំពីទ្រង់នឹងពោលថា:
16
អុលឡោះតាអាឡា មិនអាចនាំប្រជាជននេះចូលទៅក្នុងទឹកដីដែលទ្រង់បានសន្យាប្រទានឲ្យពួកគេឡើយ ហេតុនេះហើយបានជាទ្រង់ប្រល័យជីវិតពួកគេនៅក្នុងវាលរហោស្ថាន។
17
ឥឡូវនេះ សូម អុលឡោះតាអាឡា សំដែងអំណាចដ៏ខ្លាំងក្លាបំផុតរបស់ទ្រង់ ដូចទ្រង់ធ្លាប់ប្រកាសថា
18
“ អុលឡោះតាអាឡា មានចិត្តអត់ធ្មត់ ហើយពោរពេញដោយចិត្តមេត្តាករុណា។ ទ្រង់លើកលែងទោស និងកំហុស ប៉ុន្តែ ទ្រង់មិនចាត់ទុកអ្នកដែលមានកំហុសថាជាជនស្លូតត្រង់ឡើយ។ ពេលឪពុកធ្វើខុសអុលឡោះដាក់ទោសគេ រហូតដល់កូនចៅបីបួនតំណ”។
19
សូមមេត្តាអត់ទោសឲ្យប្រជាជននេះតាមចិត្តសប្បុរសដ៏ធំធេងរបស់ទ្រង់ ដូចទ្រង់តែងតែអត់ទោសឲ្យពួកគេ ចាប់តាំងពីស្រុកអេស៊ីបរហូតមកដល់ទីនេះ»។
20
អុលឡោះតាអាឡា មានបន្ទូលថា៖ «យើងសុខចិត្តអត់ទោសឲ្យពួកគេតាមពាក្យរបស់អ្នក!
21
ក៏ប៉ុន្តែ យើងសុំប្រកាសក្នុងនាមយើងជាអុលឡោះដែលនៅអស់កល្ប ហើយមានសិរីរុងរឿងពាសពេញលើផែនដីទាំងមូលថា:
22
អ្នកទាំងនេះបានឃើញសិរីរុងរឿងរបស់យើង ព្រមទាំងឃើញទីសំគាល់ដ៏អស្ចារ្យដែលយើងធ្វើនៅស្រុកអេស៊ីប និងនៅវាលរហោស្ថាន តែពួកគេបានល្បងលយើងដល់ទៅដប់ដង ដោយមិនព្រមស្តាប់បង្គាប់យើង។
23
ហេតុនេះ ពួកគេនឹងមិនឃើញស្រុកដែលយើងបានសន្យាជាមួយដូនតារបស់ពួកគេថានឹងប្រទានឲ្យពួកគេនោះឡើយ។ អស់អ្នកដែលមើលងាយយើងនឹងមិនឃើញស្រុកនោះជាដាច់ខាត។
24
រីឯកាលែបជាអ្នកបម្រើរបស់យើងវិញ ដោយគេមានចិត្តផ្សេងពីអ្នកដទៃ ហើយដើរតាមមាគ៌ារបស់យើងទាំងស្រុង នោះយើងនឹងឲ្យគេចូលទៅក្នុងស្រុក ដែលគេបានទៅសង្កេតមើលពូជពង្សរបស់គេនឹងកាន់កាប់ទឹកដីនោះ។
25
ជនជាតិអាម៉ាឡេក និងជនជាតិកាណានរស់នៅតាមវាលទំនាប។ ដូច្នេះ ស្អែកអ្នករាល់គ្នាត្រូវបកក្រោយ វិលត្រឡប់ទៅវាលរហោស្ថានឆ្ពោះទៅកាន់សមុទ្រក្រហមវិញ»។
26
អុលឡោះតាអាឡា មានបន្ទូលមកកាន់ម៉ូសា និងហារូនដូចតទៅ៖
27
«តើសហគមន៍ដ៏អាក្រក់នេះនៅតែរអ៊ូរទាំប្រឆាំងនឹងយើងដល់កាលណាទៀត? យើងបានឮពាក្យដែលកូនចៅអ៊ីស្រអែលរអ៊ូរទាំប្រឆាំងនឹងយើងហើយ។
28
ចូរប្រាប់ពួកគេថា: យើងជាអុលឡោះដែលនៅអស់កល្ប! នេះជាពាក្យរបស់ អុលឡោះតាអាឡា យើងនឹងប្រព្រឹត្តចំពោះអ្នករាល់គ្នា តាមពាក្យដែលយើងបានឮអ្នករាល់គ្នានិយាយ។
29
អ្នករាល់គ្នានឹងស្លាប់ចោលឆ្អឹងក្នុងវាលរហោស្ថាននេះ គឺអ្នកទាំងអស់គ្នាដែលគេបានជំរឿន មានអាយុចាប់ពីម្ភៃឆ្នាំឡើងទៅ ហើយបានរអ៊ូរទាំប្រឆាំងនឹងយើង។
30
អ្នករាល់គ្នានឹងមិនចូលទៅក្នុងស្រុកដែលយើងបានសន្យាយ៉ាងម៉ឺងម៉ាត់ ឲ្យអ្នករាល់គ្នាទៅរស់នៅនោះឡើយ លើកលែងតែកាលែបជាកូនរបស់យេភូនេ និងយ៉ូស្វេជាកូនរបស់នូន។
31
រីឯកូនរបស់អ្នករាល់គ្នាដែលអ្នករាល់គ្នាពោលថា គេនឹងត្រូវធ្លាក់ទៅក្នុងកណ្តាប់ដៃរបស់ខ្មាំងនោះ យើងនឹងនាំពួកគេចូលទៅក្នុងស្រុក ហើយពួកគេនឹងស្គាល់ស្រុកដែលអ្នករាល់គ្នាមិនព្រមទទួលយក។
32
ចំណែកអ្នករាល់គ្នាវិញ អ្នករាល់គ្នានឹងស្លាប់ចោលឆ្អឹង នៅក្នុងវាលរហោស្ថាននេះ។
33
កូនចៅរបស់អ្នករាល់គ្នានឹងក្លាយទៅជាជនពនេចរ នៅក្នុងវាលរហោស្ថាននេះអស់រយៈពេលសែសិបឆ្នាំ ហើយពួកគេត្រូវរងនូវអំពើផិតក្បត់របស់អ្នករាល់គ្នា រហូតដល់អ្នកទាំងអស់គ្នាស្លាប់ចោលឆ្អឹង នៅក្នុងវាលរហោស្ថាន។
34
អ្នករាល់គ្នាបានទៅសង្កេតមើលស្រុកអស់រយៈពេលសែសិបថ្ងៃ ដូច្នេះ អ្នករាល់គ្នាត្រូវរងនូវកំហុសរបស់ខ្លួន ចំនួនសែសិបឆ្នាំដែរ គឺមួយឆ្នាំសម្រាប់មួយថ្ងៃ។ ពេលនោះអ្នករាល់គ្នាមុខជាដឹងថា ពេលយើងប្រឆាំងនឹងអ្នករាល់គ្នា តើកើតមានផលវិបាកយ៉ាងណា។
35
យើងជា អុលឡោះតាអាឡា យើងនិយាយយ៉ាងណា យើងនឹងប្រព្រឹត្តយ៉ាងនោះ ចំពោះសហគមន៍ដ៏អាក្រក់ដែលលើកគ្នាបះបោរប្រឆាំងនឹងយើង។ ពួកគេនឹងស្លាប់បាត់បង់ជីវិតទាំងអស់គ្នាក្នុងវាលរហោស្ថាននេះ»។
36
អស់អ្នកដែលម៉ូសាបានចាត់ឲ្យទៅសង្កេតមើលស្រុក ហើយត្រឡប់មកវិញ មានបន្ទូលបង្ខូចស្រុកធ្វើឲ្យសហគមន៍ទាំងមូលរអ៊ូរទាំប្រឆាំងនឹងគាត់
37
គឺពួកគេបានរាយការណ៍បង្ខូចស្រុកនោះ។ ហេតុនេះ ពួកគេត្រូវស្លាប់ ដោយគ្រោះកាចមួយ នៅចំពោះ អុលឡោះតាអាឡា ។
38
ក្នុងចំណោមអស់អ្នកដែលបានទៅសង្កេតមើលស្រុក មានតែលោកយ៉ូស្វេជាកូនរបស់លោកនូន និងលោកកាលែបជាកូនរបស់លោកយេភូនេប៉ុណ្ណោះ ដែលរួចជីវិត។
39
ម៉ូសាបាននាំពាក្យទាំងនេះទៅប្រាប់ជនជាតិអ៊ីស្រអែលទាំងអស់ ធ្វើឲ្យប្រជាជនព្រួយចិត្តយ៉ាងខ្លាំង។
40
ពួកគេក្រោកពីព្រលឹម ហើយនាំគ្នាឡើងទៅលើកំពូលភ្នំ ទាំងពោលថា៖ «មក៍! ពួកយើងឡើងទៅកន្លែងដែល អុលឡោះតាអាឡា មានបន្ទូល ដ្បិតពួកយើងបានប្រព្រឹត្តអំពើបាប»។
41
ម៉ូសាមានប្រសាសន៍ថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាបំពានលើបទបញ្ជារបស់ អុលឡោះតាអាឡា ដូច្នេះ? អ្នករាល់គ្នានឹងពុំសម្រេចតាមបំណងឡើយ។
42
កុំឡើងទៅធ្វើអ្វី! អុលឡោះតាអាឡា មិននៅជាមួយអ្នករាល់គ្នាទេ។ កុំទុកឲ្យខ្មាំងសត្រូវប្រហារអ្នករាល់គ្នាឡើយ។
43
ជនជាតិអាម៉ាឡេក និងជនជាតិកាណានស្ថិតនៅខាងមុខអ្នករាល់គ្នាដូច្នេះ អ្នករាល់គ្នានឹងត្រូវស្លាប់ដោយមុខដាវជាមិនខាន។ អុលឡោះតាអាឡា មិននៅជាមួយអ្នករាល់គ្នាទេ ព្រោះអ្នករាល់គ្នាបានងាកចិត្តចេញពីអុលឡោះ»។
44
ប្រជាជនតាំងចិត្តមានះឡើងទៅលើកំពូលភ្នំ តែហិបនៃសម្ពន្ធមេត្រីរបស់ អុលឡោះតាអាឡា និងម៉ូសាពុំបានចាកចេញពីក្នុងជំរំទេ។
45
ពេលនោះ ជនជាតិអាម៉ាឡេក និងជនជាតិកាណានដែលរស់នៅលើភ្នំនាំគ្នាចុះមក ហើយវាយប្រហារពួកគេ ព្រមទាំងដេញតាមកំទេចពួកគេរហូតដល់ហោម៉ា។
← Chapter 13
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 15 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36