bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Numbers 7
Numbers 7
Khmer 2014 (អាល់គីតាប)
← Chapter 6
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 8 →
1
នៅថ្ងៃម៉ូសាដំឡើងជំរំសក្ការៈរួចរាល់ហើយ គាត់បានចាក់ប្រេងលើជំរំសក្ការៈ និងគ្រឿងបរិក្ខារទាំងអស់នៅក្នុងជំរំសក្ការៈ ដើម្បីញែកជាសក្ការៈ ហើយគាត់ក៏បានចាក់ប្រេងលើអាសនៈ និងគ្រឿងបរិក្ខារទាំងអស់ដែលប្រើប្រាស់ជាមួយអាសនៈ ដើម្បីញែកជាសក្ការៈដែរ។
2
ពេលនោះ ពួកមេដឹកនាំដែលជាមេលើក្រុមគ្រួសារនានារបស់ជនជាតិអ៊ីស្រអែល នាំគ្នាជូនជំនូន។ អ្នកទាំងនោះជាមេដឹកនាំនៃកុលសម្ព័ន្ធដែលបានចូលរួមជំរឿនប្រជាជន។
3
ពួកគេបានយកជំនូនរបស់ខ្លួនមកជូន អុលឡោះតាអាឡា រទេះមានដំបូលចំនួនប្រាំមួយ និងគោប្រាំមួយនឹម គឺរទេះនីមួយៗជាជំនូនរបស់មេដឹកនាំពីរនាក់ ហើយគោនីមួយៗជាជំនូនរបស់មេដឹកនាំម្នាក់ៗ។ ពួកគេនាំយកជំនូនទាំងនោះមកជូននៅមុខជំរំសក្ការៈ។
4
អុលឡោះតាអាឡា មានបន្ទូលមកកាន់ម៉ូសាថា៖
5
«ចូរទទួលជំនូនទាំងនេះពីពួកគេ យកទៅប្រើប្រាស់សម្រាប់កិច្ចការក្នុងជំរំជួបអុលឡោះតាអាឡា។ ត្រូវប្រគល់ជំនូនឲ្យពួកលេវីតាមមុខងាររបស់ពួកគេរៀងៗខ្លួន»។
6
ម៉ូសាក៏ប្រគល់រទេះ និងគោឲ្យពួកលេវី។
7
គាត់ឲ្យរទេះពីរ និងគោពីរនឹមទៅកូនចៅគើសូន សម្រាប់ប្រើប្រាស់ក្នុងការងាររបស់គេ។
8
គាត់ឲ្យរទេះបួន និងគោបួននឹម ទៅកូនចៅម៉្រារី សម្រាប់ប្រើប្រាស់ក្នុងការងារ ដែលពួកគេបំពេញក្រោមការដឹកនាំរបស់លោកអ៊ីថាម៉ារ ជាកូនរបស់អ៊ីមុាំហារូន។
9
គាត់ពុំបានឲ្យទៅកូនចៅកេហាត់ទេ ព្រោះពួកគេមានភារកិច្ចលើគ្រឿងសក្ការៈផ្សេងៗ ដែលត្រូវតែលីសែង។
10
នៅថ្ងៃដែលម៉ូសាចាក់ប្រេងលើអាសនៈ គឺក្នុងឱកាសពិធីសម្ពោធអាសនៈពួកមេដឹកនាំបានយកជំនូនមកជូននៅមុខអាសនៈ។
11
អុលឡោះតាអាឡា មានបន្ទូលមកម៉ូសាថា៖ «ពួកមេដឹកនាំត្រូវយកជំនូនមួយថ្ងៃម្នាក់ មកជូនក្នុងពិធីសម្ពោធអាសនៈ»។
12
អ្នកដែលជូនជំនូននៅថ្ងៃទីមួយ គឺលោកណាសូន ជាកូនរបស់លោកអមីណាដាប់ ពីកុលសម្ព័ន្ធយូដា។
13
ជំនូនរបស់គាត់មានពានប្រាក់មួយ ទម្ងន់សែសិបតម្លឹង ថូប្រាក់មួយទម្ងន់ម្ភៃតម្លឹង គិតតាមទម្ងន់របស់ទីសក្ការៈ ក្នុងពាន និងថូនេះមានពេញដោយម្សៅម៉ដ្ត លាយជាមួយប្រេងសម្រាប់ជូនជាជំនូនម្សៅ។
14
បន្ទាប់មក មានពែងមាសមួយ ទម្ងន់បីតម្លឹង ដែលមានគ្រឿងក្រអូបពេញ
15
គោស្ទាវមួយ ចៀមឈ្មោលមួយកូនចៀមអាយុមួយខួបមួយ សម្រាប់ធ្វើជាគូរបានដុត
16
ពពែឈ្មោលមួយ សម្រាប់ធ្វើជាគូរបានរំដោះបាប
17
ហើយគោឈ្មោលពីរចៀមឈ្មោលប្រាំ ពពែឈ្មោលប្រាំ កូនចៀមអាយុមួយខួបប្រាំ សម្រាប់ធ្វើជាគូរបានមេត្រីភាព។ នេះជាជំនូនរបស់លោកណាសូន ជាកូនរបស់លោកអមីណាដាប់។
18
នៅថ្ងៃទីពីរ លោកនេថានេល ជាកូនរបស់លោកស៊ូហារ ពីកុលសម្ព័ន្ធអ៊ីសាខារ នាំយកជំនូនរបស់គាត់មកជូន។
19
ជំនូនដែលគាត់ជូនមានពានប្រាក់មួយទម្ងន់សែសិបតម្លឹង ថូប្រាក់មួយទម្ងន់ម្ភៃតម្លឹង គិតតាមទម្ងន់របស់ទីសក្ការៈ ក្នុងពាន និងថូនេះមានពេញដោយម្សៅម៉ដ្តលាយជាមួយប្រេង សម្រាប់ជូនជាជំនូនម្សៅ។
20
បន្ទាប់មក មានពែងមាសមួយ ទម្ងន់បីតម្លឹងដែលមានគ្រឿងក្រអូបពេញ
21
គោស្ទាវមួយចៀមឈ្មោលមួយ កូនចៀមអាយុមួយខួបមួយសម្រាប់ធ្វើជាគូរបានដុត
22
ពពែឈ្មោលមួយ សម្រាប់ធ្វើជាគូរបានរំដោះបាប
23
ហើយគោឈ្មោលពីរ ចៀមឈ្មោលប្រាំ ពពែឈ្មោលប្រាំ កូនចៀមអាយុមួយខួបប្រាំ សម្រាប់ធ្វើជាគូរបានមេត្រីភាព។ នេះជាជំនូនរបស់លោកនេថានេល ជាកូនរបស់លោកស៊ូហារ។
24
នៅថ្ងៃទីបី គឺលោកអេលាប ជាកូនរបស់លោកហេឡូន ជាមេដឹកនាំរបស់កូនសាប់យូឡូន។
25
ជំនូនរបស់គាត់មានពានប្រាក់មួយ ទម្ងន់សែសិបតម្លឹង ថូប្រាក់មួយទម្ងន់ម្ភៃតម្លឹង គិតតាមទម្ងន់របស់ទីសក្ការៈ ក្នុងពាន និងថូនេះមានពេញដោយម្សៅម៉ដ្តលាយជាមួយប្រេង សម្រាប់ជូនជាជំនូនម្សៅ។
26
បន្ទាប់មក មានពែងមាសមួយ ទម្ងន់បីតម្លឹងដែលមានគ្រឿងក្រអូបពេញ
27
គោស្ទាវមួយ ចៀមឈ្មោលមួយ កូនចៀមអាយុមួយខួបមួយ សម្រាប់ធ្វើជាគូរបានដុត
28
ពពែឈ្មោលមួយសម្រាប់ធ្វើជាគូរបានរំដោះបាប
29
ហើយគោឈ្មោលពីរ ចៀមឈ្មោលប្រាំ ពពែឈ្មោលប្រាំ កូនចៀមអាយុមួយខួបប្រាំ សម្រាប់ធ្វើជាគូរបានមេត្រីភាព។ នេះជាជំនូនរបស់លោកអេលាប ជាកូនរបស់លោកហេឡូន។
30
នៅថ្ងៃទីបួន គឺលោកអេលីស៊ើរ ជាកូនរបស់លោកសេដេអ៊ើរ ជាមេដឹកនាំរបស់កូនចៅរូបេន។
31
ជំនូនរបស់គាត់មានពានប្រាក់មួយទម្ងន់សែសិបតម្លឹង ថូប្រាក់មួយទម្ងន់ម្ភៃតម្លឹង គិតតាមទម្ងន់របស់ទីសក្ការៈ ក្នុងពាន និងថូនេះមានពេញដោយម្សៅម៉ដ្ត លាយជាមួយប្រេងសម្រាប់ជូនជាជំនូនម្សៅ។
32
បន្ទាប់មក មានពែងមាសមួយ ទម្ងន់បីតម្លឹង ដែលមានគ្រឿងក្រអូបពេញ
33
គោ ស្ទាវមួយចៀមឈ្មោលមួយ កូនចៀមអាយុ មួយខួបមួយសម្រាប់ ធ្វើជាគូរបានដុត
34
ពពែឈ្មោលមួយ សម្រាប់ធ្វើជាគូរបានរំដោះបាប
35
ហើយគោឈ្មោលពីរ ចៀមឈ្មោលប្រាំ ពពែឈ្មោលប្រាំ កូនចៀមអាយុមួយខួបប្រាំ សម្រាប់ធ្វើជាគូរបានមេត្រីភាព។ នេះជាជំនូនរបស់លោកអេលីស៊ើរ ជាកូនរបស់លោកសេដេអ៊ើរ។
36
នៅថ្ងៃទីប្រាំ គឺលោកស្លូមាល ជាកូនរបស់លោកស៊ូរីសាដាយ ជាមេដឹកនាំរបស់កូនចៅស៊ីម្មាន។
37
ជំនូនរបស់គាត់មានពានប្រាក់មួយទម្ងន់សែសិបតម្លឹង ថូប្រាក់មួយទម្ងន់ម្ភៃតម្លឹង គិតតាមទម្ងន់របស់ទីសក្ការៈ ក្នុងពាន និងថូនេះមានពេញដោយម្សៅម៉ដ្តលាយជាមួយប្រេង សម្រាប់ជូនជាជំនូនម្សៅ។
38
បន្ទាប់មក មានពែងមាសមួយទម្ងន់បីតម្លឹង ដែលមានគ្រឿងក្រអូបពេញ
39
គោស្ទាវមួយចៀមឈ្មោលមួយ កូនចៀមអាយុមួយខួបមួយ សម្រាប់ធ្វើជាគូរបានដុត
40
ពពែឈ្មោលមួយ សម្រាប់ធ្វើជាគូរបានរំដោះបាប
41
ហើយគោឈ្មោលពីរ ចៀមឈ្មោលប្រាំ ពពែឈ្មោលប្រាំ កូនចៀមអាយុមួយខួបប្រាំ សម្រាប់ធ្វើជាគូរបានមេត្រីភាព។ នេះជាជំនូនរបស់លោកស្លូមាល ជាកូនរបស់លោកស៊ូរីសាដាយ។
42
នៅថ្ងៃទីប្រាំមួយ គឺលោកអេលាសាប់ ជាកូនរបស់លោកដេហ៊ូអែល ជាមេដឹកនាំរបស់កូនចៅកាដ។
43
ជំនូនរបស់គាត់មានពានប្រាក់មួយទម្ងន់សែសិបតម្លឹង ថូប្រាក់មួយទម្ងន់ម្ភៃតម្លឹង គិតតាមទម្ងន់របស់ទីសក្ការៈ ក្នុងពាន និងថូនេះមានពេញដោយម្សៅម៉ដ្តលាយជាមួយប្រេង សម្រាប់ជូនជាជំនូនម្សៅ។
44
បន្ទាប់មក មានពែងមាសមួយទម្ងន់បីតម្លឹង ដែលមានគ្រឿងក្រអូបពេញ
45
គោស្ទាវមួយ ចៀមឈ្មោលមួយកូនចៀមអាយុមួយខួបមួយ សម្រាប់ធ្វើជាគូរបានដុត
46
ពពែឈ្មោលមួយ សម្រាប់ធ្វើជាគូរបានរំដោះបាប
47
ហើយគោឈ្មោលពីរ ចៀមឈ្មោលប្រាំ ពពែឈ្មោលប្រាំ កូនចៀមអាយុមួយខួបប្រាំ សម្រាប់ធ្វើជាគូរបានមេត្រីភាព។ នេះជាជំនូនរបស់លោកអេលាសាប់ ជាកូនរបស់លោកដេហ៊ូអែល។
48
នៅថ្ងៃទីប្រាំពីរ គឺលោកអេលីសាម៉ា ជាកូនរបស់លោកអាំមីហ៊ូដ ជាមេដឹកនាំរបស់កូនចៅអេប្រាអ៊ីម។
49
ជំនូនរបស់គាត់មានពានប្រាក់មួយទម្ងន់សែសិបតម្លឹង ថូប្រាក់មួយទម្ងន់ម្ភៃតម្លឹង គិតតាមទម្ងន់របស់ទីសក្ការៈ ក្នុងពាន និងថូនេះ មានពេញដោយម្សៅម៉ដ្តលាយជាមួយប្រេង សម្រាប់ជូនជាជំនូនម្សៅ។
50
បន្ទាប់មក មានពែងមាសមួយទម្ងន់បីតម្លឹង ដែលមានគ្រឿងក្រអូបពេញ
51
គោស្ទាវមួយ ចៀមឈ្មោលមួយកូនចៀមអាយុមួយខួបមួយ សម្រាប់ធ្វើជាគូរបានដុត
52
ពពែឈ្មោលមួយ សម្រាប់ធ្វើជាគូរបានរំដោះបាប
53
ហើយគោឈ្មោលពីរ ចៀមឈ្មោលប្រាំ ពពែឈ្មោលប្រាំ កូនចៀមអាយុមួយខួបប្រាំ សម្រាប់ធ្វើជាគូរបានមេត្រីភាព។ នេះជាជំនូនរបស់លោកអេលីសាម៉ា ជាកូនរបស់លោកអាំមីហ៊ូដ។
54
នៅថ្ងៃទីប្រាំបី គឺលោកកាម៉ាលាល ជាកូនរបស់លោកផ្តាស៊ើរ ជាមេដឹកនាំរបស់កូនចៅម៉ាណាសេ។
55
ជំនូនរបស់គាត់មានពានប្រាក់មួយ ទម្ងន់សែសិបតម្លឹង ថូប្រាក់មួយទម្ងន់ម្ភៃតម្លឹង គិតតាមទម្ងន់របស់ទីសក្ការៈ ក្នុងពាន និងថូនេះមានពេញដោយម្សៅម៉ដ្តលាយជាមួយប្រេង សម្រាប់ជូនជាជំនូនម្សៅ។
56
បន្ទាប់មក មានពែងមាសមួយទម្ងន់បីតម្លឹង ដែលមានគ្រឿងក្រអូបពេញ
57
គោស្ទាវមួយ ចៀមឈ្មោលមួយ កូនចៀមអាយុមួយខួបមួយ សម្រាប់ធ្វើជាគូរបានដុត
58
ពពែឈ្មោលមួយ សម្រាប់ធ្វើជាគូរបានរំដោះបាប
59
ហើយគោឈ្មោលពីរ ចៀមឈ្មោលប្រាំ ពពែឈ្មោលប្រាំ កូនចៀមអាយុមួយខួបប្រាំ សម្រាប់ធ្វើជាគូរបានមេត្រីភាព។ នេះជាជំនូនរបស់លោកកាម៉ាលាល ជាកូនរបស់លោកផ្តាស៊ើរ។
60
នៅថ្ងៃទីប្រាំបួន គឺលោកអប៊ីដាន ជាកូនរបស់លោកគីដាហូនី ជាមេដឹកនាំរបស់កូនចៅពុនយ៉ាមីន។
61
ជំនូនរបស់គាត់ មានពានប្រាក់មួយទម្ងន់សែសិបតម្លឹង ថូប្រាក់មួយទម្ងន់ម្ភៃតម្លឹង គិតតាមទម្ងន់របស់ទីសក្ការៈ ក្នុងពាន និងថូនេះមានពេញដោយម្សៅម៉ដ្តលាយជាមួយប្រេង សម្រាប់ជូនជាជំនូនម្សៅ។
62
បន្ទាប់មក មានពែងមាសមួយទម្ងន់បីតម្លឹង ដែលមានគ្រឿងក្រអូបពេញ
63
គោស្ទាវមួយ ចៀមឈ្មោលមួយ កូនចៀមអាយុមួយខួបមួយ សម្រាប់ធ្វើជាគូរបានដុត
64
ពពែឈ្មោលមួយ សម្រាប់ធ្វើជាគូរបានរំដោះបាប
65
ហើយគោឈ្មោលពីរ ចៀមឈ្មោលប្រាំ ពពែឈ្មោលប្រាំ កូនចៀមអាយុមួយខួបប្រាំ សម្រាប់ធ្វើជាគូរបានមេត្រីភាព។ នេះជាជំនូនរបស់លោកអប៊ីដាន ជាកូនរបស់លោកគីដាហូនី។
66
នៅថ្ងៃទីដប់ គឺលោកអហ៊ីយេស៊ើរ ជាកូនរបស់លោកអាំមីសាដាយ ជាមេដឹកនាំរបស់កូនចៅដាន់។
67
ជំនូនរបស់គាត់មានពានប្រាក់មួយទម្ងន់សែសិបតម្លឹង ថូប្រាក់មួយទម្ងន់ម្ភៃតម្លឹង គិតតាមទម្ងន់របស់ទីសក្ការៈ ក្នុងពាន និងថូនេះ មានពេញដោយម្សៅម៉ដ្តលាយជាមួយប្រេង សម្រាប់ជូនជាជំនូនម្សៅ។
68
បន្ទាប់មក មានពែងមាសមួយទម្ងន់បីតម្លឹង ដែលមានគ្រឿងក្រអូបពេញ
69
គោស្ទាវមួយ ចៀមឈ្មោលមួយ កូនចៀមអាយុមួយខួបមួយ សម្រាប់ធ្វើជាគូរបានដុត
70
ពពែឈ្មោលមួយ សម្រាប់ធ្វើជាគូរបានរំដោះបាប
71
ហើយគោឈ្មោលពីរ ចៀមឈ្មោលប្រាំ ពពែឈ្មោលប្រាំ កូនចៀមអាយុមួយខួបប្រាំ សម្រាប់ធ្វើជាគូរបានមេត្រីភាព។ នេះជាជំនូនរបស់លោកអហ៊ីយេស៊ើរ ជាកូនរបស់លោកអាំមីសាដាយ។
72
នៅថ្ងៃទីដប់មួយ គឺលោកប៉ាគីហ៊ាល ជាកូនរបស់លោកអូក្រាន ជាមេដឹកនាំរបស់កូនចៅអេស៊ើរ។
73
ជំនូនរបស់គាត់មានពានប្រាក់មួយទម្ងន់សែសិបតម្លឹង ថូប្រាក់មួយទម្ងន់ម្ភៃតម្លឹង គិតតាមទម្ងន់របស់ទីសក្ការៈ ក្នុងពាន និងថូនេះ មានពេញដោយម្សៅម៉ដ្តលាយជាមួយប្រេង សម្រាប់ជូនជាជំនូនម្សៅ។
74
បន្ទាប់មក មានពែងមាសមួយទម្ងន់បីតម្លឹង ដែលមានគ្រឿងក្រអូបពេញ
75
គោស្ទាវមួយ ចៀមឈ្មោលមួយ កូនចៀមអាយុមួយខួបមួយ សម្រាប់ធ្វើជាគូរបានដុត
76
ពពែឈ្មោលមួយ សម្រាប់ធ្វើជាគូរបានរំដោះបាប
77
ហើយគោឈ្មោលពីរ ចៀមឈ្មោលប្រាំ ពពែឈ្មោលប្រាំ កូនចៀមអាយុមួយខួបប្រាំ សម្រាប់ធ្វើជាគូរបានមេត្រីភាព។ នេះជាជំនូនរបស់លោកប៉ាគីហ៊ាល ជាកូនរបស់លោកអូក្រាន។
78
នៅថ្ងៃទីដប់ពីរ គឺលោកអហ៊ីរ៉ា ជាកូនរបស់លោកអេណាន់ ជាមេដឹកនាំរបស់កូនចៅណែបថាលី។
79
ជំនូនរបស់គាត់មានពានប្រាក់មួយទម្ងន់សែសិបតម្លឹង ថូប្រាក់មួយទម្ងន់ម្ភៃតម្លឹង គិតតាមទម្ងន់របស់ទីសក្ការៈ ក្នុងពាន និងថូនេះមានពេញដោយម្សៅម៉ដ្តលាយជាមួយប្រេង សម្រាប់ជូនជាជំនូនម្សៅ។
80
បន្ទាប់មក មានពែងមាសមួយទម្ងន់បីតម្លឹង ដែលមានគ្រឿងក្រអូបពេញ
81
គោស្ទាវមួយ ចៀមឈ្មោលមួយ កូនចៀមអាយុមួយខួបមួយ សម្រាប់ធ្វើជាគូរបានដុត
82
ពពែឈ្មោលមួយ សម្រាប់ធ្វើជាគូរបានរំដោះបាប
83
ហើយគោឈ្មោលពីរ ចៀមឈ្មោលប្រាំ ពពែឈ្មោលប្រាំ កូនចៀមអាយុមួយខួបប្រាំ សម្រាប់ធ្វើជាគូរបានមេត្រីភាព។ នេះជាជំនូនរបស់លោកអហ៊ីរ៉ា ជាកូនរបស់លោកអេណាន់។
84
ជំនូនដែលមេដឹកនាំរបស់ជនជាតិអ៊ីស្រអែលយកមកជូន នៅថ្ងៃចាក់ប្រេងសម្ពោធអាសនៈ សរុបទាំងអស់មានពានប្រាក់ដប់ពីរ ថូប្រាក់ដប់ពីរ ពែងមាសដប់ពីរ។
85
ពានប្រាក់នីមួយៗទម្ងន់សែសិបតម្លឹង ថូប្រាក់នីមួយៗទម្ងន់ម្ភៃតម្លឹង ដូច្នេះ គ្រឿងប្រដាប់ជាប្រាក់មានទម្ងន់ទាំងអស់ ប្រាំពីររយម្ភៃតម្លឹង គិតតាមទម្ងន់របស់ទីសក្ការៈ។
86
រីឯពែងមាសទាំងដប់ពីរ ដែលមានដាក់គ្រឿងក្រអូបពេញនោះ ពែងនីមួយៗមានទម្ងន់បីតម្លឹង គិតតាមទម្ងន់របស់ទីសក្ការៈ។ សរុបមកទម្ងន់របស់ពែងមាសទាំងអស់មានសាមសិបប្រាំមួយតម្លឹង។
87
រីឯចំនួនសត្វសម្រាប់ធ្វើជាគូរបានដុត មានគោស្ទាវដប់ពីរ ចៀមឈ្មោលដប់ពីរ កូនចៀមអាយុមួយខួបដប់ពីរ ដែលត្រូវជូនជាមួយជំនូនម្សៅ។ រីឯគូរបានរំដោះបាប មានពពែឈ្មោលដប់ពីរ។
88
ចំនួនសត្វសម្រាប់ធ្វើជាគូរបានមេត្រីភាព សរុបទាំងអស់មានគោឈ្មោលម្ភៃបួន ចៀមឈ្មោលហុកសិប ពពែឈ្មោលហុកសិប និងកូនចៀមអាយុមួយខួបហុកសិប។ នេះជាជំនូនសម្រាប់ពិធីសម្ពោធអាសនៈ ក្រោយពេលធ្វើពិធីលាបប្រេងរួច។
89
នៅពេលដែលម៉ូសាចូលទៅក្នុងជំរំជួបអុលឡោះតាអាឡា ដើម្បីសន្ទនាជាមួយទ្រង់ គាត់បានឮសំឡេង ពីលើគំរបហិបនៃសន្ធិសញ្ញាដែលស្ថិតនៅចន្លោះរូបម៉ាឡាអ៊ីកាត់មានស្លាបទាំងពីរ។ គាត់ក៏សន្ទនាជាមួយទ្រង់។
← Chapter 6
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 8 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36