bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Numbers 3
Numbers 3
Khmer 2014 (អាល់គីតាប)
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 4 →
1
នេះជាបញ្ជីរាយនាមកូនចៅរបស់ហារូន និងម៉ូសា នៅគ្រាដែល អុលឡោះតាអាឡា មានបន្ទូលមកម៉ូសានៅលើភ្នំស៊ីណៃ។
2
កូនរបស់ហារូនមានរាយឈ្មោះដូចតទៅ: ណាដាប ជាកូនច្បង អប៊ីហ៊ូវ អេឡាសារ និងអ៊ីថាម៉ារ។
3
នេះជាឈ្មោះកូនប្រុសរបស់ហារូន ដែលបានទទួលការតែងតាំងឲ្យបំពេញមុខងារជាអ៊ីមុាំ។
4
លោកណាដាប និងលោកអប៊ីហ៊ូវ បានបាត់បង់ជីវិតនៅចំពោះ អុលឡោះតាអាឡា ក្នុងពេលដែលអ្នកទាំងពីរយកភ្លើងមិនសក្ការៈ ចូលទៅក្នុងទីសក្ការៈរបស់ អុលឡោះតាអាឡា នៅវាលរហោស្ថានស៊ីណៃ។ អ្នកទាំងពីរគ្មានកូនប្រុសទេ។ លោកអេឡាសារ និងលោកអ៊ីថាម៉ារ បំពេញមុខងារជាអ៊ីមុាំ ក្រោមបន្ទុករបស់ហារូន ជាឪពុក។
5
អុលឡោះតាអាឡា មានបន្ទូលមកម៉ូសាថា៖
6
«ចូរនាំកុលសម្ព័ន្ធលេវីចូលមក ហើយឲ្យពួកគេនៅក្រោមបង្គាប់របស់អ៊ីមុាំហារូន ដើម្បីជួយបំពេញការងារគាត់។
7
ពួកគេមានភារកិច្ចបំពេញមុខងារបម្រើហារូន និងបម្រើសហគមន៍អ៊ីស្រអែលទាំងមូល នៅមុខជំរំជួបអុលឡោះតាអាឡា គឺពួកគេបម្រើកិច្ចការនៅក្នុងជំរំសក្ការៈ។
8
ពួកគេត្រូវថែទាំគ្រឿងបរិក្ខារទាំងអស់របស់ជំរំជួបអុលឡោះតាអាឡា ហើយបម្រើជនជាតិអ៊ីស្រអែលដោយបំពេញមុខងារនៅក្នុងជំរំសក្ការៈ។
9
ចូរប្រគល់កុលសម្ព័ន្ធលេវីទៅឲ្យហារូន និងកូនៗរបស់គាត់ ដ្បិតយើងបានញែកពួកគេចេញពីប្រជាជនអ៊ីស្រអែល ប្រគល់ផ្តាច់ឲ្យហារូន។
10
ចូរតែងតាំងហារូន និងកូនប្រុសៗរបស់គាត់ ឲ្យបំពេញមុខងារជាអ៊ីមុាំ។ រីឯអ្នកផ្សេងដែលចូលមកជិតទីសក្ការៈនេះនឹងត្រូវទទួលទោសដល់ស្លាប់»។
11
អុលឡោះតាអាឡា មានបន្ទូលមកម៉ូសាថា៖
12
«យើងបានយកពួកលេវីចេញពីចំណោមជនជាតិអ៊ីស្រអែល។ ពួកលេវីជាចំណែកដែលយើងញែកទុកសម្រាប់យើង ជំនួសកូនច្បងទាំងអស់របស់ជនជាតិអ៊ីស្រអែល
13
ដ្បិតកូនច្បងទាំងអស់ជាចំណែករបស់យើង។ នៅថ្ងៃដែលយើងប្រហារកូនច្បងទាំងប៉ុន្មានរបស់ជនជាតិអេស៊ីប យើងបានញែកកូនច្បងទាំងអស់របស់ជនជាតិអ៊ីស្រអែលទុកសម្រាប់យើង គឺកូនច្បងរបស់មនុស្ស និងកូនដំបូងរបស់សត្វជាចំណែករបស់យើង។ យើងជា អុលឡោះតាអាឡា »។
14
អុលឡោះតាអាឡា មានបន្ទូលមកកាន់ម៉ូសានៅវាលរហោស្ថានស៊ីណៃថា៖
15
«ចូរជំរឿនកូនចៅលេវី តាមគ្រួសារ តាមអំបូររបស់ពួកគេ ដោយរាប់ចំនួនប្រុសៗទាំងអស់ដែលមានអាយុចាប់ពីមួយខែឡើងទៅ»។
16
ម៉ូសាក៏រាប់ចំនួនពួកគេតាមបន្ទូលដែល អុលឡោះតាអាឡា បង្គាប់មកគាត់។
17
កូនប្រុសរបស់លោកលេវី មានឈ្មោះដូចតទៅ: គើសូន កេហាត់ និងម៉្រារី។
18
កូនរបស់លោកគើសូន មានលីបនី និងស៊ីម៉ៃដែលជាឈ្មោះនៃអំបូររបស់ពួកគេ។
19
កូនរបស់លោកកេហាត់ មានអាំរ៉ាម យីតសារ ហេប្រូន និងអ៊ូស៊ាលដែលជាឈ្មោះនៃអំបូររបស់ពួកគេ។
20
កូនរបស់លោកម៉្រារី មានម៉ាលី និងមូស៊ី ដែលជាឈ្មោះនៃអំបូររបស់ពួកគេ។ អ្នកទាំងនេះជាត្រកូលរបស់អំបូរទាំងឡាយ នៃកុលសម្ព័ន្ធលេវីតាមក្រុមគ្រួសាររបស់គេ។
21
លោកគើសូនត្រូវជាបុព្វបុរសរបស់អំបូរគើសូន ដែលចែកចេញជាត្រកូលលីបនី និងត្រកូលស៊ីម៉ៃ។
22
នៅពេលជំរឿនប្រជាជនចំនួនរបស់ពួកគេ រាប់ប្រុសៗដែលមានអាយុពីមួយខែឡើងទៅ មានទាំងអស់ ៧ ៥០០ នាក់។
23
អំបូរគើសូន បោះជំរំនៅខាងក្រោយជំរំសក្ការៈគឺនៅទិសខាងលិច។
24
មេដឹកនាំក្រុមគ្រួសារគើសូន គឺលោកអេលាសាប់ ជាកូនរបស់លោកឡាអែល។
25
នៅក្នុងជំរំជួបអុលឡោះតាអាឡា កូនចៅគើសូនទទួលបន្ទុកផ្នែកខាងជំរំសក្ការៈ និងជំរំព្រមទាំងក្រណាត់បាំងពីលើ វាំងននច្រកចូលជំរំជួបអុលឡោះតាអាឡា
26
ដំបូលទីលាន វាំងននច្រកចូលទីលានដែលស្ថិតនៅជុំវិញជំរំសក្ការៈ និងអាសនៈព្រមទាំងខ្សែចងជំរំទាំងអស់។ ពួកគេមានភារកិច្ចថែទាំរបស់ទាំងនោះ។
27
លោកកេហាត់ត្រូវជាបុព្វបុរសរបស់អំបូរកេហាត់ ដែលចែកចេញជាត្រកូលអាំរ៉ាម ត្រកូលយីតសារ ត្រកូលហេប្រូន និងត្រកូលអ៊ូស៊ាល។
28
ចំនួនរបស់ពួកគេ រាប់ប្រុសៗដែលមានអាយុពីមួយខែឡើងទៅ មានទាំងអស់ ៨ ៦០០ នាក់។ ពួកគេមានភារកិច្ចថែរក្សាទីសក្ការៈ។
29
អំបូរនានារបស់កូនចៅកេហាត់បោះជំរំនៅខាងត្បូងជំរំសក្ការៈ។
30
មេដឹកនាំក្រុមគ្រួសារកេហាត់ គឺលោកអេលីសាផាន ជាកូនរបស់លោកអ៊ូស៊ាល។
31
កូនចៅកេហាត់ទទួលបន្ទុកផ្នែកខាងហិបនៃសម្ពន្ធមេត្រី តុសក្ការៈ ជើងចង្កៀង អាសនៈ គ្រឿងបរិក្ខារប្រើប្រាស់ក្នុងទីសក្ការៈ វាំងននខាងក្នុង និងរបស់ឯទៀតៗដែលស្ថិតនៅក្នុងទីសក្ការៈ។
32
មេដឹកនាំកំពូលរបស់កូនចៅលេវី គឺលោកអេឡាសារ ជាកូនរបស់អ៊ីមុាំហារូន។ លោកមើលខុសត្រូវលើអស់អ្នកដែលបំពេញមុខងារក្នុងទីសក្ការៈ។
33
លោកម៉្រារីត្រូវជាបុព្វបុរសរបស់អំបូរម៉្រារី ដែលចែកចេញជាត្រកូលម៉ាស់លី និងត្រកូលមូស៊ី។
34
ចំនួនរបស់ពួកគេ រាប់ប្រុសៗដែលមានអាយុពីមួយខែឡើងទៅ មានទាំងអស់ ៦ ២០០ នាក់។
35
មេដឹកនាំក្រុមគ្រួសារនៃអំបូរម៉្រារី គឺលោកស៊ូរីអែល ជាកូនរបស់លោកអប៊ីហែល។ ពួកគេបោះជំរំនៅខាងជើងជំរំសក្ការៈ។
36
កូនចៅម៉្រារី ទទួលបន្ទុកផ្នែកខាងបន្ទះក្តាររបស់ជំរំសក្ការៈ រនុក សសរជើង សសរ ព្រមទាំងបរិក្ខារ និងអ្វីៗទាំងប៉ុន្មានដែលសម្រាប់ប្រើប្រាស់ជាមួយគ្រឿងទាំងនោះ។
37
ពួកគេក៏ទទួលបន្ទុកផ្នែកខាងសសររបស់ទីលានដែលនៅជុំវិញ ព្រមទាំងជើងសសរ ចំរឹង និងខ្សែសន្ធឹងដែរ។
38
ម៉ូសា ព្រមទាំងហារូន និងកូនចៅរបស់គាត់បោះជំរំនៅទិសខាងកើត គឺខាងមុខជំរំសក្ការៈ និងជំរំជួបអុលឡោះតាអាឡា។ ពួកគាត់ទទួលខុសត្រូវចំពោះការងារក្នុងទីសក្ការៈ តាងឈ្មោះប្រជាជនអ៊ីស្រអែលទាំងមូលអ្នកឯទៀតៗ ចូលមកជិតទីសក្ការៈនឹងត្រូវទទួលទោសដល់ស្លាប់។
39
ចំនួនក្រុមលេវី ដែល អុលឡោះតាអាឡា បង្គាប់ឲ្យម៉ូសា និងហារូន រាប់តាមអំបូររបស់ពួកគេដោយគិតប្រុសៗដែលមានអាយុពីមួយខែឡើងទៅ សរុបទាំងអស់មាន ២២ ០០០នាក់។
40
អុលឡោះតាអាឡា មានបន្ទូលមកកាន់ម៉ូសាថា៖ «ចូរជំរឿនកូនប្រុសច្បងទាំងអស់របស់ជនជាតិអ៊ីស្រអែល ដោយគិតចាប់តាំងពីអាយុមួយខែឡើងទៅ។ ចូរកត់ត្រាទុកក្នុងបញ្ជី តាមឈ្មោះរបស់គេរៀងៗខ្លួន។
41
ចូរញែកពួកលេវីទុកដោយឡែកសម្រាប់យើង ជា អុលឡោះតាអាឡា ជំនួសកូនប្រុសច្បងទាំងអស់របស់ជនជាតិអ៊ីស្រអែល ហើយក៏ញែកហ្វូងសត្វរបស់ពួកលេវី ជំនួសកូនដំបូងទាំងអស់នៃហ្វូងសត្វរបស់ជនជាតិអ៊ីស្រអែលដែរ»។
42
ម៉ូសាជំរឿនចំនួនកូនច្បងទាំងអស់ក្នុងចំណោមកូនចៅអ៊ីស្រអែល តាមបន្ទូលដែល អុលឡោះតាអាឡា បង្គាប់មកគាត់។
43
កូនប្រុសច្បងទាំងអស់ដែលគេរាប់តាមឈ្មោះ ដោយគិតចាប់តាំងពីអាយុមួយខែឡើងទៅ ឃើញមានចំនួន ២២ ២៧៣ នាក់។
44
អុលឡោះតាអាឡា មានបន្ទូលមកម៉ូសាថា៖
45
«ចូរញែកពួកលេវីទុកសម្រាប់យើង ដែលជា អុលឡោះតាអាឡា ជំនួសកូនប្រុសច្បងទាំងអស់របស់ជនជាតិអ៊ីស្រអែល ហើយហ្វូងសត្វរបស់ពួកលេវី ក៏ជំនួសកូនដំបូងនៃហ្វូងសត្វរបស់ជនជាតិអ៊ីស្រអែលដែរ ដ្បិតពួកលេវីជាកម្មសិទ្ធិរបស់យើង។ យើងជា អុលឡោះតាអាឡា ។
46
ដើម្បីលោះចំនួនពួកលេវីដែលលើស ២៧៣នាក់នោះ
47
ត្រូវថ្លឹងប្រាក់ប្រាំណែនសម្រាប់លោះមនុស្សម្នាក់ ដោយប្រើទម្ងន់ប្រាក់ណែនរបស់ទីសក្ការៈពោល គឺម្ភៃកេរ៉ា។
48
ចូរប្រគល់ប្រាក់ជាថ្នូរលោះកូនច្បង ដែលលើសពីចំនួនពួកលេវីឲ្យហារូន និងកូនចៅរបស់គាត់»។
49
ម៉ូសាក៏យកប្រាក់ជាថ្នូរលោះកូនច្បង ដែលលើសពីចំនួនពួកលេវី
50
គឺគាត់យកប្រាក់ពីកូនច្បងរបស់ជនជាតិអ៊ីស្រអែល មានចំនួនទាំងអស់១ ៣៦៥ ណែន គិតតាមទម្ងន់របស់ទីសក្ការៈ។
51
គាត់ប្រគល់ប្រាក់ជាថ្នូរលោះទាំងនោះ ជូនហារូន និងកូនចៅរបស់គាត់ស្របតាមបន្ទូលដែល អុលឡោះតាអាឡា បានបង្គាប់មកគាត់។
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 4 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36