bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Numbers 27
Numbers 27
Khmer 2014 (អាល់គីតាប)
← Chapter 26
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 28 →
1
ពេលនោះ កូនស្រីរបស់លោកស្លូផិហាត ជាចៅរបស់លោកហេភើរ ជាចៅទួតរបស់លោកកាឡាដក្នុងអំបូរម៉ាកៀរ នៃកុលសម្ព័ន្ធម៉ាណាសេ ដែលត្រូវជាកូនរបស់យូសុះ នាំគ្នាចូលមក។ នាងទាំងនោះឈ្មោះ ម័សឡា ណូហា ហុកឡា មីលកា និងធើសា។
2
ពួកនាងចូលមកជួបម៉ូសា អ៊ីមុាំអេឡាសារ ព្រមទាំងពួកមេដឹកនាំ និងសហគមន៍អ៊ីស្រអែលទាំងមូល នៅមាត់ទ្វារជំរំជួបអុលឡោះតាអាឡា។ ពួកនាងពោលថា៖
3
«ឪពុកយើងខ្ញុំបានស្លាប់នៅវាលរហោស្ថាន តែគាត់ពុំបានចូលដៃជាមួយបក្សពួករបស់លោកកូរេ ដើម្បីបះបោរប្រឆាំងនឹង អុលឡោះតាអាឡា ឡើយ គឺគាត់ស្លាប់ ព្រោះតែបាបរបស់គាត់ផ្ទាល់។ ឪពុករបស់យើងខ្ញុំគ្មានកូនប្រុសទេ។
4
មិនគួរឲ្យឈ្មោះរបស់ឪពុកយើងខ្ញុំ ត្រូវលុបបំបាត់ពីអំបូររបស់គាត់ ព្រោះតែគាត់គ្មានកូនប្រុសនោះឡើយ ហេតុនេះ សូមប្រគល់ទឹកដីមួយចំណែកឲ្យយើងខ្ញុំ នៅក្នុងចំណោមបងប្អូនរបស់ឪពុកយើងខ្ញុំផង»។
5
ម៉ូសានាំរឿងហេតុរបស់ពួកនាង ទៅជម្រាប អុលឡោះតាអាឡា ។
6
អុលឡោះតាអាឡា មានបន្ទូលមកកាន់ម៉ូសាថា៖
7
«កូនស្រីរបស់ស្លូផិហាតនិយាយត្រូវមែន។ ចូរប្រគល់ទឹកដីមួយចំណែកក្នុងចំណោមបងប្អូនរបស់ឪពុកពួកនាង ឲ្យពួកនាង គឺចំណែកមត៌ករបស់ឪពុកពួកនាង នឹងត្រូវបានទៅលើពួកនាង។
8
អ្នកត្រូវប្រាប់កូនចៅអ៊ីស្រអែលដូចតទៅ: “ប្រសិនបើបុរសណាម្នាក់ស្លាប់ទៅ តែគ្មានកូនប្រុសទេ ចូរប្រគល់កេរមត៌ករបស់អ្នកនោះទៅឲ្យកូនស្រីរបស់គាត់។
9
ប្រសិនបើគាត់គ្មានកូនស្រីទេ ត្រូវប្រគល់កេរមត៌កទៅឲ្យបងប្អូនរបស់គាត់។
10
ប្រសិនបើគាត់គ្មានបងប្អូនទេ ត្រូវប្រគល់កេរមត៌កទៅឲ្យបងប្អូនឪពុកគាត់។
11
ប្រសិនបើឪពុករបស់គាត់គ្មានបងប្អូនទេ ត្រូវប្រគល់កេរមត៌កនោះទៅឲ្យសាច់ញាតិណាម្នាក់ ដែលជិតជាងគេ ក្នុងអំបូររបស់គាត់ គឺអ្នកនោះហើយដែលត្រូវទទួលមត៌កនេះ”»។ ជនជាតិអ៊ីស្រអែលត្រូវអនុវត្តតាមគោលការណ៍នេះជាហ៊ូកុំ ស្របនឹងបន្ទូលដែល អុលឡោះតាអាឡា បង្គាប់មកម៉ូសា។
12
អុលឡោះតាអាឡា មានបន្ទូលមកកាន់ម៉ូសាថា៖ «ចូរឡើងទៅលើភ្នំអាបារីម ហើយសម្លឹងមើលស្រុកដែលយើងប្រគល់ឲ្យជនជាតិអ៊ីស្រអែល។
13
អ្នកមើលឃើញស្រុកនេះ ប៉ុន្តែ អ្នកត្រូវស្លាប់ ទៅជួបជុំនឹងសាច់ញាតិរបស់អ្នកវិញ ដូចហារូនជាបងរបស់អ្នកដែរ
14
ព្រោះអ្នកទាំងពីរបានប្រឆាំងនឹងបញ្ជារបស់យើង ក្នុងពេលដែលសហគមន៍នាំគ្នាបះបោរ នៅវាលរហោស្ថានស៊ីន គឺអ្នករាល់គ្នាពុំបានសំដែងឲ្យពួកគេឃើញភាពបរិសុទ្ធរបស់យើង នៅពេលប្រជាជនបះបោរអំពីរឿងទឹកឡើយ»។ ប្រជាជនបានបះបោរអំពីរឿងទឹកនេះ នៅកាដេស ក្នុងវាលរហោស្ថានស៊ីន។
15
ម៉ូសាទូរអាអង្វរ អុលឡោះតាអាឡា ថា៖
16
«សូម អុលឡោះតាអាឡា ជាម្ចាស់នៃខ្យល់ដង្ហើមរបស់សត្វលោកទាំងអស់ មេត្តាតែងតាំងមនុស្សម្នាក់ឲ្យដឹកនាំសហគមន៍អ៊ីស្រអែលផង។
17
អ្នកនោះនឹងនាំមុខប្រជាជនចេញទៅច្បាំង ហើយនាំពួកគេត្រឡប់មកវិញ ដើម្បីកុំឲ្យសហគមន៍របស់ អុលឡោះតាអាឡា ប្រៀបបាននឹងហ្វូងចៀមដែលគ្មានអ្នកគង្វាលនោះឡើយ»។
18
អុលឡោះតាអាឡា មានបន្ទូលមកម៉ូសាថា៖ «ចូរនាំយ៉ូស្វេ ជាកូនរបស់នូន ជាមនុស្សដែលមានរសអុលឡោះនៅជាមួយមក ហើយដាក់ដៃលើគាត់។
19
ចូរនាំគាត់ទៅឈរនៅមុខអ៊ីមុាំអេឡាសារ និងសហគមន៍ទាំងមូល ហើយប្រកាសតែងតាំងគាត់ នៅចំពោះមុខពួកគេ។
20
ចូរផ្ទេរអំណាចរបស់អ្នកមួយចំណែកដល់គាត់ ឲ្យសហគមន៍អ៊ីស្រអែលទាំងមូលដឹងឮផង។
21
យ៉ូស្វេត្រូវឈរនៅមុខអ៊ីមុាំអេឡាសារ ហើយពេលនោះ អេឡាសារត្រូវសួរយូរីម ដើម្បីដឹងពីការសម្រេចរបស់ អុលឡោះតាអាឡា ។ បន្ទាប់មក យ៉ូស្វេ និងសហគមន៍អ៊ីស្រអែលទាំងមូល ចេញទៅច្បាំង ឬត្រឡប់មកវិញ តាមបញ្ជារបស់អេឡាសារ»។
22
ម៉ូសាធ្វើតាមបន្ទូលដែល អុលឡោះតាអាឡា បង្គាប់មកគាត់។ គាត់នាំយ៉ូស្វេមកឈរនៅចំពោះមុខអ៊ីមុាំអេឡាសារ និងសហគមន៍ទាំងមូល។
23
គាត់ដាក់ដៃលើយ៉ូស្វេ ដើម្បីប្រគល់តំណែងឲ្យ ស្របតាមបន្ទូលដែល អុលឡោះតាអាឡា បង្គាប់មកគាត់។
← Chapter 26
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 28 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36